ឆ្នាំ​២០២១
ព្រះយេស៊ូវ​បាន​សង្កេតមើល​មនុស្ស​ដទៃ
ខែ មករា ឆ្នាំ​២០២១


ការជួយ​ដូច​ជា​ព្រះយេស៊ូវ

ព្រះយេស៊ូវ​បាន​សង្កេតមើល​មនុស្ស​ដទៃ

រូបភាព
Jesus helping woman

ព្រះយេស៊ូវ​តែងតែ​សង្កេត​រក​មើល​អ្នក​ដែល​ខ្វះខាត ។ ថ្ងៃ​មួយ ទ្រង់​បាន​នៅ​ក្នុង​ចំណោម​ហ្វូង​មនុស្ស​ដ៏​ធំ​មួយ ។

ស្រ្តី​ម្នាក់​នៅ​ក្នុង​ហ្វូង​នោះ​បាន​ឈឺ​អស់​ពេល ១២​ឆ្នាំ​ហើយ ។ នាង​បាន​មាន​សេចក្តី​ជំនឿ​ថា​ព្រះ​យេស៊ូវ​អាច​ព្យាបាល​នាង​បាន ។ ដូច្នេះ​នាង​បាន​ឈោង​ទៅ​ចាប់​ជាយ​រ៉ូប​របស់​ទ្រង់​នៅ​ពេល​ទ្រង់​បាន​ដើរ​មក​ជិត ។

ព្រះយេស៊ូវ​បាន​ដឹង​អំពី​ស្ត្រី​ម្នាក់​នោះ ។ ទ្រង់​បាន​ឈប់​ដើម្បី​លួងលោម​នាង ។ នាង​ត្រូវ​បាន​ព្យាបាល​ដោយ​ព្រះចេស្តា​របស់​ទ្រង់ ។

អំឡុង​កូវីដ ខ្ញុំ​បាន​ទាក់ទង​ទៅ​មិត្តភក្តិ​របស់ខ្ញុំ​ជាច្រើន​ដើម្បី​បញ្ចាក់ថា​ពួកគេ​មានសុខទុក្ខ​ធម្មតា និង​ស្វាគមន៍​ពួកគេ​ដោយ​ស្នាម​ញញឹម​លើក​ទឹកចិត្ត​នៅ​ពេល​ដែល​យើង​និយាយ​ជាមួយ​គ្នា​តាម​អ៊ិនធើណេត ។ ខ្ញុំ​បាន​ប្រើ​ដៃ​ដើម្បី​ជួយ​ធ្វើ​កិច្ចការ​ក្នុង​ផ្ទះ និង​ជួយ​អ្នក​ដទៃ​ដែល​ត្រូវការ​ជំនួយ ។

ប្លេន អេច្ហ. អាយុ ១១​ឆ្នាំ នៅ រាស​អាល​ខាយ​ម៉ា អេមីរ៉ាត អារ៉ាប់រួម

រូបភាព
cutout challenge card

រចនារូបភាព​ដោយ ស៊ីមីនី ប្លកឃើរ

បោះពុម្ព