ឆ្នាំ​២០២១
បង្ហាញ ហើយ​និទាន​ប្រាប់
ខែ មករា ឆ្នាំ​២០២១


បង្ហាញ ហើយ​និទាន​ប្រាប់

picture of Jesus visiting children

អង្គការ​បឋម​សិក្សា​នេះ​នៅ​ក្នុង រដ្ឋ​តិចសាស់ សហរដ្ឋ​អាមេរិក បាន​បង្កើត​នូវ​ក្តារ​ព័ត៌មាន​មួយ​នៃ​រូបភាព​ព្រះគ្រីស្ទ បង្ហាញ​ព្រះកាយ ដោយ​មាន​កុមារ​គ្រប់គ្នា​ឈរ​ជុំ​វិញ​ទ្រង់ ។ វា​ជួយ​កុមារ​គ្រប់គ្នា​ឲ្យ​មាន​អារម្មណ៍​កាន់​តែ​ខិត​ជិត​ទៅ​ទ្រង់ ។

Primary children in Senegal

ជម្រាបសួរ​ពី​អង្គការ​បឋម​សិក្សា​របស់​យើង​នៅ ទីក្រុង​ដាកា ប្រទេស សេណេហ្គាល់ !

A young boy in church clothes stops and smiles for a portrait.

ខ្ញុំ​បាន​ទៅ​ដើរ​រើស​សម្រាម​ជាមួយ​ឪពុក​របស់​ខ្ញុំ​ហើយ​បាន​ប្រមូល​សម្រាម​បាន​ចំនួន ៣២២​ ដុំ ! វា​បាន​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ល្អ​ដើម្បី​ធ្វើ​ឲ្យ​អ្នកជិតខាង​របស់​យើង​បាន​ស្អាត​និង​មាន​សណ្តាប់​ធ្នាប់​ជាង​មុន​ដើម្បី​ឲ្យ​មនុស្ស​ដទៃ​បាន​រីករាយ ។

ស៊ែម ឌី. អាយុ ៨ ឆ្នាំ ស្រុក​ស៊ូហ្វក ប្រទេស​អង់គ្លេស

A young girl in a white dress sits outside.  It looks to be that this is her baptism photo.  She has dark long curled hair with a white headband.  She is sitting on the edge of a fountain.

ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ ជួយ​ខ្ញុំ​ចងចាំ​នូវ​សេចក្តី​សញ្ញា​សំខាន់ៗ​ដែល​ខ្ញុំ​បាន​ធ្វើ​ជាមួយ​ព្រះវបិតា​សួគ៌ ។ ខ្ញុំ​ព្យាយាម​ធ្វើ​តាម​ព្រះបញ្ញតិ្ត​ទាំងឡាយ​ហើយ​ធ្វើ​ជា​បុត្រី​និង​សិស្ស​ល្អ​របស់​ទ្រង់ ។

ដិមមី​អ៊ី. អាយុ ៩ ឆ្នាំ ទីក្រុង ម៉ិកស៊ីកូ ប្រទេស ម៉ិកស៊ីក

A young boy in a captain america t-shirt smiles while hiking outside.

នៅ​ពេល​ដែល​មាន​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​អូស្រ្តាលី ខ្ញុំ​បាន​តមអាហារ​ដើម្បី​ជួយ​ដល់​សត្វ​ទាំងឡាយ​ដែល​ជួប​គ្រោះថ្នាក់ ។ យើង​បាន​អធិស្ឋាន​រាល់​យប់​ដល់​ពួក​អ្នក​ពន្លត់​ភ្លើង​សូម​ឲ្យ​ព្រះអម្ចាស់​នឹង​ការពារ​ពួកគាត់ ។ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​នៅ​ពេល​ម៉ាក់​បាន​ប្រាប់​ខ្ញុំ​ថា ភ្លើង​បាន​រលត់​ហើយ។ ខ្ញុំ​ដឹង​ថា ព្រះវបិតា​ឮ​យើង​ពេល​យើង​អធិស្ឋាន​និង​តមអាហារ ។

លីងខិន អាយុ ៩ ឆ្នាំ ទីក្រុង វីតូរីយ៉ា ប្រទេស​អូស្ត្រាលី

A young girls sits on a couch and smiles as she holds up a triple combination in Spanish.

ខ្ញុំ​មាន​មិត្តភក្តិ​ជា​ច្រើន​នៅ​សាលារៀន ​ហើយ​យើង​មាន​ភាពរីករាយ​ណាស់ ។ ថ្ងៃ​មួយ ខ្ញុំ​បាន​ឃើញ​ក្មេងស្រី​ម្នាក់​នៅ​តែ​ឯង ហើយ​ខ្ញុំ​ចង់​ក្លាយ​ជា​មិត្តភក្តិ​របស់​គាត់ ។ ខ្ញុំ​បាន​ដឹង​ថា​នោះ​គឺ​ជា​រឿង​ត្រឹមត្រូវ ពីព្រោះ តម្លៃ​នៃ​ព្រលឹង​ទាំងឡាយ គឺ​មហិមា​ណាស់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ ។

តាធីអាណា អិល. អាយុ ៦ ឆ្នាំ ក្រុង សាកាតេ ប៉េកេស ប្រទេស ហ្កាតេម៉ាឡា

A young primary age boy stands outside next to a brick building for a portrait.

ខ្ញុំ​បាន​កំពុង​តែ​ហែល​ទឹក​ជាមួយ​គ្រួសារ​របស់​ខ្ញុំ​ហើយ​បាន​ឃើញ​ក្មេង​ប្រុស​ម្នាក់​កំពុង​តែ​ព្យាយាម​ហែល​ទឹក ។ ខ្ញុំ​បាន​ទៅ​ជួយ​គាត់ ។ បង​ប្រុស​របស់​គាត់​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​គឺ​ជា​វីរបុរស​ដែល​ចុះ​មក​ជួយ ។ បន្ទាប់​មក ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

គ្រីស្ទាន អិម. អាយុ ៩ ឆ្នាំ រដ្ឋ​យូថាហ៍ ស.រ.អា

drawing of Nephi’s boat

អិមម៉ា អេស. អាយុ ៨ ឆ្នាំ រដ្ឋ​អានសូអាតេវី ប្រទេស វ៉េណេស៊ុយអេឡា

two boys holding temple built of blocks; girl with craft

ខាសុន និង​ឃ្លាកឃ៍ អេស. អាយុ​៦​ឆ្នាំ និង​៤​ឆ្នាំ នូ សោធ វ៉ល ប្រទេស អូស្ត្រាលី

drawing of eagle flying near a mountain

លាមម៍ អេ. អាយុ ៩ ឆ្នាំ រដ្ឋ​អ៊ិនឌីអាណា ស.រ.អា.

អែនណា អិល. អាយុ ៩ ឆ្នាំ រដ្ឋ កាលីហ្វូញ៉ា ស.រ.អា

drawing of family in front of Church building

ដាលីន​ភី. អាយុ ៨ ឆ្នាំ ក្រុង វ័ងកាវ៉ាលីកា ប្រទេស ពេរ៉ូ

collection of art and quotes from children