ឆ្នាំ​២០២១
ជូន​ចំពោះ​មិត្ត​ទាំងឡាយ
ខែ មីនា ឆ្នាំ ២០២១


ជូន​ចំពោះ​មិត្ត​ទាំងឡាយ

Friend Magazine, 2021/03-04 Mar/Apr

នៅ​ថ្ងៃ​អាទិត្យ​ទំនុកតម្កើង ( ថ្ងៃ​អាទិត្យ​មុន​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ ) ឆ្នាំ​នេះ គឺ​ប៉ះ​ចំ​ថ្ងៃ​អាទិត្យ​ចុងក្រោយ​ក្នុង​ខែ​មីនា ។ នោះ​គឺ​ជា​ពេល​ដែល​យើងប្រារព្ធ​ថ្ងៃ​ដែល​ព្រះយេស៊ូវ​បាន​គង់​លើ​លា​ចូល​ទៅក្នុង​ទីក្រុង​យេរូសាឡិម ។ ប្រជាជន​បាន​បក់​ស្លឹក​ត្នោត ហើយ​បាន​ស្រែក​ថា « ហូសាណា ! » ពីរបីថ្ងៃ​ក្រោយ​មក ព្រះយេស៊ូវ​បាន​រងទុក្ខ និង​បាន​សុគត​សម្រាប់​យើង ។ បន្ទាប់​មក ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ! យើង​សង្ឃឹម​ថា អ្នក​នឹង​រីករាយ​ជាមួយ​ពេល​វេលា​ដ៏​ពិសេស​នេះ ដើម្បី​ចងចាំ​អ្វី​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​បាន​ធ្វើ​សម្រាប់​យើង ( សូមមើល យ៉ូហាន ៣:១៦ ) ។ ដោយសារ​ពួក​ទ្រង់ នោះ​យើង​នឹង​រស់​ម្ដងទៀត !

ដោយ​ក្តី​ស្រឡាញ់

ទស្សនាវដ្តី ប្រិយមិត្ត

បន្ថែម តើ​មាន​ប៉ុន្មាន​ទំព័រ​អំពី​ព្រះយេស៊ូវ​ដែល​អ្នក​អាច​រកឃើញ​នៅ​ក្នុង​ច្បាប់​នេះ ?

boy with boat he built

សង់​សំពៅ​របស់​អ្នក​ផ្ទាល់

ខ្ញុំ​បាន​រៀន​ពី​របៀប​ដែល​នីហ្វៃ​បាន​សង់​សំពៅ​មួយ ( ខែ កុម្ភៈ ឆ្នាំ ២០២០ ) ដូច្នេះ ខ្ញុំ​ចង់​សង់​សំពៅ​មួយ​របស់​ខ្ញុំ​ដែរ ដើម្បី​យល់​ពី​អារម្មណ៍​របស់​នីហ្វៃ ។ ពី​ដំបូង​វា​ពិបាក ប៉ុន្តែ​ខ្ញុំ​បាន​រៀន​មិន​បោះបង់ និង​ទុក​ចិត្ត​លើ​ព្រះអម្ចាស់​ដូចជា​នីហ្វៃ​បាន​ធ្វើ ។

អៀន ឌី អាយុ ៩ ឆ្នាំ វឺរ៉ាគ្រូស្ស ម៉ិកស៊ីកូ

two boys reading Friend magazine

កន្លែង​ដែល​យើង​អាន​ទស្សនាវដ្តី ប្រិយមិត្ត

យើង​ចូលចិត្ត​អាន​ទស្សនាវដ្តី​ប្រិយមិត្ត ! វា​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​មិន​សូវ​ឯកោ ដោយសារ​មាន​តែ​យើង​ប៉ុណ្ណោះ​ដែល​ជា​សមាជិក​សាសនាចក្រ​នៅ​ក្នុង​ទីក្រុង​យើង ។ យើង​អាន​វា​ជា​ភាសា​អាល្លឺម៉ង់ និង​ជា​ភាសា​ហូឡង់ ដោយសារ​ម៉ាក់​យើង​មក​ពី​ប្រទេស​ហូឡង់ ហើយ​ប៉ា​យើង​មក​ពី​ប្រទេស​អាល្លឺម៉ង់ ។

ឡាស និង​ថូបិន អេស អាយុ ៥ និង ៣ ឆ្នាំ ទីក្រុង ឡូវ័រ សាហ្សូនី ប្រទេស អាល្លឺម៉ង់

Primary children in front of temple in Colombia

យើង​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ

យើង​រស់នៅ​ជិត​ព្រះវិហារ​បរិសុទ្ធ​បារ៉ានហ្គីលឡា​កូឡុំប៊ី ហើយ​ទៅ​ព្រះវិហារ​បរិសុទ្ធ​រៀងរាល់​ពីរ​សប្ដាហ៍​ម្ដង ។ វា​ជួយ​យើង​ឲ្យ​ចងចាំ​ពី​សេចក្ដី​សញ្ញា​ទាំងឡាយ​ដែល​យើង​នឹង​ធ្វើ​ជា​មួយ​ព្រះវរបិតាសួគ៌ ។

ថ្នាក់​បឋមសិក្សា​សាខា​ភើតូ​កូឡុំប៊ី ប្រទេស កូឡុំប៊ី