ឆ្នាំ​២០២១
ការមាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ
ខែ មីនា ឆ្នាំ ២០២១


មិត្ត​ទៅកាន់​មិត្ត

ការមាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ

ដក​ស្រង់​ពី​ការសម្ភាស​មួយ​ជាមួយ ហេលី យ៉ានស៊ី ។

Friend Magazine, 2021/03-04 Mar/Apr

ពេល​ខ្ញុំ​ធំ​ដឹង​ក្ដី​ឡើង​នៅក្នុង​ប្រទេស​ជប៉ុន ខ្ញុំ​បាន​ទទួល​ព្រះគម្ពីរ​ប៊ីប​មួយ​ក្បាល​នៅ​សាលា​រៀន ។ វា​មាន​ភាសា​អង់គ្លេស និង​ភាសា​ជប៉ុន​នៅ​ទន្ទឹម​គ្នា ។ នាយក​សាលា​យើង​បាន​ប្រាប់​យើង​ឲ្យ​ប្រើ​វា​ដើម្បី​សិក្សា​ភាសា​អង់គ្លេស ។

ពេល​ខ្ញុំ​អាន​វា ខ្ញុំ​បាន​រៀន​អំពី​ព្រះយេស៊ូវ ។ តើ​នរណា​ទៅ​ជា​បុគ្គល​នេះ ដែល​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​យ៉ាង​នេះ ? ខ្ញុំ​បាន​ឆ្ងល់ ។ ពាក្យ​ដែល​ទ្រង់​មាន​បន្ទូល​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ ។ ខ្ញុំ​ចង់​ដឹង​បន្ថែម​ទៀត​អំពី​ទ្រង់ ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ខ្ញុំ​បាន​ជួប​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ពួកគេ​បាន​ឲ្យ​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​មក​ខ្ញុំ ហើយ​បាន​សុំ​ខ្ញុំ​ឲ្យ​អាន​វា ហើយ​អធិស្ឋាន​អំពី​ព្រះគម្ពីរ​នេះ ។ ខ្ញុំ​ចូល​ចិត្ត​អាន​អំពី​ព្រះយេស៊ូវ​នៅក្នុង​ព្រះគម្ពីរ​មរមន ។ ខ្ញុំ​បាន​អធិស្ឋាន ហើយ​បាន​ទទួល​អារម្មណ៍​ថា​វា​ពិត ។

គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​គ្រួសារ​ខ្ញុំ​ចង់​រៀន​អំពី​សាសនាចក្រ​នោះ​ទេ ។ ព្រះយេស៊ូវ​បាន​បង្រៀន​ថា យើង​គួរតែ​គោរព​ដល់​ឪពុក​ម្ដាយ​យើង ប៉ុន្តែ​ឪពុក​ម្ដាយ​ខ្ញុំ​មិន​ចង់​ឲ្យ​ខ្ញុំ​ចូល​រួម​នឹង​សាសនាចក្រ​ទេ ។ វា​ពិបាក ។

ខ្ញុំ​បាន​ប្រាប់​ឪពុក​ម្ដាយ​ខ្ញុំ​អំពី​អារម្មណ៍​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ប្រាប់​ពួក​គាត់​អំពី​ការអធិស្ឋាន​របស់​ខ្ញុំ ។ ពួកគាត់​មិន​យល់​ទេ ។ ពួកគាត់​ឆ្ងល់​ថា ហេតុ​អ្វី​ខ្ញុំ​ចង់​បោះបង់​ចោល​សាសនា​របស់​យើង ។

ខ្ញុំ​បាន​បន្ត​ព្យាយាម ។ នៅ​ទីបំផុត​ឪពុក​ម្ដាយ​ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​អាច​ទទួល​បុណ្យ​ជ្រមុជទឹក​បាន ។ ជាច្រើន​ឆ្នាំ​ក្រោយ​មក ម្ដាយ​ខ្ញុំ​ក៏​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ផងដែរ ។

ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ទទួល​ពរជ័យ​ដោយ​ការចង់​ធ្វើ​តាម​ព្រះយេស៊ូវ ។ ខ្ញុំ​ចូល​ចិត្ត​រៀន​អំពី​ទ្រង់ ហើយ​ខ្ញុំ​ដឹង​ថា ការធ្វើ​តាម​ទ្រង់​នាំ​មក​នូវ​ពរជ័យ ។

ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​តាម​ទ្រង់

coloring page of Jesus being baptized

ព្រះយេស៊ូវ​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ធ្វើ​តាម​ទ្រង់ ដោយ​ការទទួល​បុណ្យ​ជ្រមុជ​ទឹក ។ សូម​អាន​ខ​ទាំងឡាយ​នេះ ។ បន្ទាប់​មក សូម​ផាត់​ពណ៌​នៅក្នុង​ប្រអប់​ដែល​ត្រូវគ្នា​ទាំងនេះ ។

  1. គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៣

  2. នីហ្វៃទី២ ៣១:១២

  3. ម៉ាថាយ ៣:១៦–១៧

  4. គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:១១

  5. អាលម៉ា ៧:១៥