ការជួយដូចជាព្រះយេស៊ូវ
ព្រះយេស៊ូវបានចែកចាយដំណឹងល្អ
មនុស្សឃ្លានពេលរូបកាយរបស់ពួកគេត្រូវការអាហារ ។ ពួកគេឃ្លានតាមរបៀបមួយផ្សេងទៀត ពេលពួកគេត្រូវការឮពីដំណឹងល្អ ។
ថ្ងៃមួយ មានមនុស្សរាប់ពាន់នាក់បានមកជួបព្រះយេស៊ូវ ។ ព្រះយេស៊ូវបានប្រទានចំណីដល់ពួកគេទាំងអស់គ្នាជាមួយនឹងនំប៉័ងប្រាំដុំ និងត្រីពីរបីប៉ុណ្ណោះ ។
នៅថ្ងៃបន្ទាប់ ពួកគេបានមកជួបព្រះយេស៊ូវម្ដងទៀត ។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកគេឲ្យរកមើលនំប៉័ងមួយប្រភេទផ្សេងទៀត ។ ទ្រង់បានមានបន្ទូលថា « ខ្ញុំជានំបុ័ងជីវិត » ។ ប្រសិនបើប្រជាជនស្វែងរកទ្រង់ និងដំណឹងល្អរបស់ទ្រង់ នោះវិញ្ញាណរបស់ពួកគេនឹងមិនដែលឃ្លានទៀតទេ ។
គ្រាមួយខ្ញុំបានប្រាប់មិត្តរបស់ខ្ញុំថា « ខ្ញុំទៅព្រះវិហារ ហើយរៀនអំពីព្រះអង្គសង្គ្រោះរបស់យើងគឺព្រះយេស៊ូវគ្រីស្ទ » ។ ក្រោយមកនាងបានចាប់ផ្ដើមមកព្រះវិហារជាមួយយើង ។ នាងបាននិយាយថា នាងចង់ទទួលបុណ្យជ្រមុជទឹកឆាប់ៗ ! វាធ្វើឲ្យខ្ញុំសប្បាយក្នុងចិត្ត ។
ម៉ារី អ៊ី អាយុ ៨ ឆ្នាំ រដ្ឋ យូថាហ៍ ស.រ.អា.