បណ្ណប្រវត្តិសាសនាចក្រ
រៀនអំពីមនុស្សសំខាន់ៗនៅក្នុងប្រវត្តិសាសនាចក្រ ! សូមកាត់បណ្ណចេញ បត់តាមបន្ទាត់ចុចៗ ហើយបិទវាឲ្យជាប់ ។
សាក្សីបីនាក់
« យើងបានមើលឃើញ ហើយធ្វើបន្ទាល់ថា អ្វីៗទាំងអស់មានជាការពិតមែន » ។
« ទីបន្ទាល់នៃសាក្សីបីនាក់ » ព្រះគម្ពីរមរមន ។
-
អូលីវើរ ខៅឌើរី, ដាវីឌ វិតមើរ និង ម៉ាទិន ហារីស ជាមិត្តភក្ដិរបស់ព្យាការី យ៉ូសែប ស៊្មីធ ។
-
ពួកលោកបានឃើញទេវតាមួយអង្គ ដែលបានបង្ហាញផ្ទាំងចំណារមាសដល់ពួកលោក ។ ពួកលោកបានសរសេរទុកនូវទីបន្ទាល់របស់ពួកលោក ។ អ្នកអាចអានវាបន្ទាប់ពីបុព្វកថានៃព្រះគម្ពីរមរមន ។
-
ពួកលោកជាមនុស្សដំបូងមួយចំនួន ដែលបានទទួលបុណ្យជ្រមុជទឹកជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
លូស៊ី ម៉ាក ស្ម៊ីធ
ឆ្នាំ ១៧៧៥–១៨៥៦
« ព្រះគម្ពីរនោះត្រូវបាននាំចេញមកដោយព្រះចេស្ដានៃព្រះ » ។
លូស៊ី ម៉ាក ស្ម៊ីធ History of Joseph Smith ( Bookcraft, 1958 ) ទំព័រ ២០៤ ។
-
គាត់គឺជាម្តាយរបស់យ៉ូសែប ស៊្មីធ ។
-
គាត់បានបង្រៀនកូនៗរបស់គាត់អំពីព្រះ ។ ពួកគេបានអធិស្ឋាន និងអានព្រះគម្ពីរប៊ីបជាមួយគ្នា ។
-
គាត់បានដឹកនាំក្រុមពួកបរិសុទ្ធមួយក្រុមតាមទូកទៅទីក្រុងខឺតឡង់ ។ ពេលទឹកកក គាត់បានលើកទឹកចិត្តឲ្យពួកបរិសុទ្ធអធិស្ឋាន ។ ទឹកកកបានប្រេះបែក ដូច្នេះទូកអាចបន្តដំណើរទៀត !