រឿងក្នុងព្រះគម្ពីរ
ការរៀបចំសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទម្ដងទៀត
នៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ មានការប្រជុំដ៏ពិសេសមួយ នៅក្នុងផ្ទះឈើមួយ ។ យ៉ូសែប ស៊្មីធ បានរៀបចំសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទម្ដងទៀតនៅលើផែនដី ។
យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បានប្រសិទ្ធិពរ និងចែកសាក្រាម៉ង់ ។ បន្ទាប់ពីការប្រជុំនោះចប់ មនុស្សមួយចំនួនបានទទួលបុណ្យជ្រមុជទឹក ។
ពីរបីខែក្រោយមក ព្រះបានហៅ អិមម៉ា ស៊្មីធ ឲ្យរៀបចំសៀវភៅចម្រៀងមួយសម្រាប់សាសនាចក្រ ។ តាមរបៀបនោះ មនុស្សអាចច្រៀងចម្រៀងអំឡុងការប្រជុំនានារបស់សាសនាចក្រ ។
ខ្ញុំជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ខ្ញុំអាចច្រៀងចម្រៀង និងទទួលពិធីសាក្រាម៉ង់រាល់សប្ដាហ៍ ។