រក្សាសុវត្ថិភាពលើប្រព័ន្ធផ្សព្វផ្សាយ
សំណួរទាំងឡាយដែលពាក់ព័ន្ធនឹងជម្រើសល្អ
តើអ្នកដឹងបានដោយរបៀបណាថា អ្វីដែលល្អដើម្បីមើលអាន និងស្ដាប់នោះ ? នេះគឺជាសំណួរមួយចំនួនដើម្បីជួយអ្នកឲ្យជ្រើសរើសត្រូវ ៖
-
តើវាជួយខ្ញុំឲ្យទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធដែរឬទេ ?
-
តើវាជួយខ្ញុំឲ្យធ្វើតាមព្រះយេស៊ូវដែរឬទេ ?
-
តើខ្ញុំនឹងមានអារម្មណ៍បែបណា ប្រសិនបើព្រះអង្គសង្គ្រោះគង់នៅទីនេះជាមួយខ្ញុំនោះ ?
ផែនការដើម្បីងាកចេញ
តើអ្នកនឹងធ្វើអ្វី នៅពេលអ្នកឃើញប្រព័ន្ធផ្សព្វផ្សាយដែលមិនល្អនោះ ? សូមដាក់ផែនការដើម្បីអ្នកដឹងថាត្រូវធ្វើអ្វី !
-
បិទទូរសព្ទ កុំព្យូទ័រ ថេបប្លិត ឬទូរទស្សន៍ ។
-
ប្រាប់ឪពុក ឬម្ដាយ ឬមជ្ឈិមវ័យដែលទុកចិត្ត ពីអ្វីដែលអ្នកបានឃើញ ហើយសូមជំនួយពីពួកគាត់ ។ ពួកគាត់អាចឆ្លើយសំណួររបស់អ្នក ហើយជួយអ្នកបាន ។
-
ធ្វើអ្វីដែលវិជ្ជមាន ។ អ្នកអាចច្រៀងចម្រៀងកុមារមួយបទ អានឲ្យប្អូនស្ដាប់ ឬលេងនៅខាងក្រៅជាមួយមិត្តភក្ដិ ។
ផ្ដោតទៅលើការណ៍ល្អ
បច្ចេកវិទ្យាអាចជួយអ្នកឲ្យធ្វើការណ៍ល្អៗជាច្រើន ។ តើវាបានជួយអ្នកឲ្យធ្វើការណ៍ល្អអ្វីខ្លះ ?
ទាំងនេះគឺជាយោបល់មួយចំនួន !
-
ឈែតវីដេអូជាមួយគ្រួសារ ។
-
ធ្វើកិច្ចការពង្សប្រវត្តិ ។
-
រៀននូវអ្វីដែលថ្មី ។
-
មើល ឬស្ដាប់ដល់អ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត ។
-
ចូលមើលគេហទំព័រទស្សនាវដ្តី ប្រិយមិត្ត ។