បុណ្យអ៊ីស្ទើររបស់លេនី
លេនីរំភើបចិត្ត ។ ថ្ងៃនេះជាថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរ !
នាងដើរទៅព្រះវិហារជាមួយម៉ាក់ និងប៉ា ។
នាងឃើញផ្កា និងបក្សី និងសត្វល្អិត ។
នៅព្រះវិហារ នាងឃើញរូបភាពព្រះយេស៊ូវ ។
ប៊ីស្សពនិយាយថា « រីករាយបុណ្យអ៊ីស្ទើរ » ។ « ព្រះយេស៊ូវស្រឡាញ់ក្មួយ ! »
លេនីញញឹម ។ នាងក៏ស្រឡាញ់ព្រះយេស៊ូវដែរ !
ព្រះយេស៊ូវស្រឡាញ់ ហើយព្យាបាល
ព្រះយេស៊ូវបានបង្រៀន និងបានព្យាបាលមនុស្សម្នានៅគ្រប់ទីកន្លែងដែលទ្រង់បានយាងទៅ ។ ពេលចុងក្រោយដែលទ្រង់បានយាងទៅទីក្រុងយេរូសាឡិម ប្រជាជនបានគ្រវីស្លឹកត្នោតទៅលើ ដើម្បីបង្ហាញទ្រង់ពីសេចក្ដីស្រឡាញ់ ការតម្កើង និងការគោរព ។
តើអ្នកអាចដើរតាមផ្លូវរបស់ព្រះយេស៊ូវចូលទៅក្នុងទីក្រុងយេរូសាឡិមបានទេ ?