ឆ្នាំ​២០២១
កម្មវិធី​បង្ហាញ ហើយ​និទាន​ប្រាប់
ខែ មីនា ឆ្នាំ ២០២១


កម្មវិធី​បង្ហាញ ហើយ និទាន​ប្រាប់

Boris Marin

យើង​បាន​ទៅ​ព្រះវិហារ​នៅ​ជនបទ ហើយ​បាន​ឃើញ​សត្វ​ទា និង​មាន់ ! ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​សត្វ​ទាំងឡាយ​ដែល​ព្រះ​បាន​បង្កើត​មក ។

បូរីស អិម អាយុ ៩ ឆ្នាំ ទីក្រុង​កូរៀន​តេស ប្រទេស​អាហ្សង់ទីន

David Avalos

ពេល​យើង​មាន​ព្រះវិហារ​នៅ​ផ្ទះ ខ្ញុំ​បាន​បង្រៀន​គ្រួសារ​ខ្ញុំ​អំពី​ការបញ្ចាំង​ពន្លឺ​ដូច​ជា​ផ្កាយ​មួយ ។ គ្រប់​គ្នា​បាន​ធ្វើ​ផ្កាយ​មួយ ហើយ​សរសេរ​លើ​វា​អំពី​របៀប​ដែល​ពួកគេ​បញ្ចាំង​ពន្លឺ ។

ដេវីដ អេ អាយុ ៨ ឆ្នាំ រដ្ឋ ហ្លូរីដា ស.រ.អា.

Father and Daughter with a plate of cookies

ខ្ញុំ​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ដោយ​ការបង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ជួយ​មនុស្ស​ដទៃ​ទៀត ។

ម៉ាចូរី ស៊ី អាយុ ៧ ឆ្នាំ ទីក្រុង​មើរស៊ីសាយដ៍ ប្រទេស​អង់គ្លេស

Young man named Aiden

ពេល​ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ខ្ញុំ​ពុំ​បាន​មាន​អារម្មណ៍​ពិសេស​ភ្លាមៗ​ទេ ប៉ុន្តែ​ប៉ា​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ថ្ងៃ​មួយ​នឹង​មាន​អារម្មណ៍​ពិសេស ។ ឥឡូវ​នេះ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ពិសេស​អំពី​វា ។

អៃឌេន ធី អាយុ ៩ ឆ្នាំ រដ្ឋ អាឡាស្កា ស.រ.អា.

A photo of Woolfe Mckade

ខ្ញុំ​បាន​ទទួល​អារម្មណ៍​មួយ​នៅ​ពេល​អាហារ​ថ្ងៃ​ត្រង់ ថា​មិន​ឲ្យ​លេង​នៅលើ​បន្ទះ​ក្ដារ​នៅ​ម៉ោង​ចេញ​លេង ។ ខ្ញុំ​មិន​អើពើ​នឹង​អារម្មណ៍​នោះ​ទេ ហើយ​បាន​លេង​នៅលើ​បន្ទះ​ក្ដារ​នោះ ។ ខ្ញុំ​បាន​ធ្លាក់ ហើយ​បាក់​ដៃ​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ប្រទាន​ការព្រមាន​ដ៏​ស្ងាត់ស្ងៀម​ដល់​ខ្ញុំ ។

ម៉ាក់ខេដ ដ័បបុលយូ អាយុ ១១ ឆ្នាំ រដ្ឋ​វ៉ាស៊ីនតោន ស.រ.អា.

Layla Prebble

មិត្ត​ល្អ​បំផុត​របស់​ខ្ញុំ​បាន​ឆ្លងកាត់​រឿង​ជា​ច្រើន ហើយ​ខ្ញុំ​បាន​ធ្វើ​អំណោយ​ពិសេស​មួយ​សម្រាប់​បុណ្យ​អ៊ីស្ទើរ ។ ពេល​ខ្ញុំ​បាន​ឲ្យ​វា​ដល់​នាង ខ្ញុំ​បាន​មាន​អារម្មណ៍​ល្អ​ក្នុង​ចិត្ត ដោយ​ដឹង​ថា ខ្ញុំ​កំពុង​ជួយ​មិត្ត​របស់​ខ្ញុំ ។

លេឡា ភី អាយុ ១០ ឆ្នាំ រដ្ឋ​តាសម៉ានី ប្រទេស​អូស្ត្រាលី

ពិធី​សាក្រាម៉ង់

ពេល​យើង​ទទួលទាន​សាក្រាម៉ង់

យើង​ទូល​សូម​ព្រះវរបិតាសួគ៌​ដើម្បី​ជួយ​យើង​ឲ្យ​ប្រែ​ចិត្ត ។

ដើម្បី​ជម្រះ​យើង​ឲ្យ​ស្អាតស្អំ ចេញ​ពី​ទុក្ខសោក និង​អំពើ​បាប

ដើម្បី​យើង​អាច​ចាប់​ផ្ដើម​ជា​ថ្មី​រៀងរាល់​ថ្ងៃ​អាទិត្យ ។

យើង​ទទួល​ទាន​ទឹក និង​នំប៉័ង

ហើយ​បន្ទាប់​មក​ចងចាំ​នៅក្នុង​គំនិត​យើង ។

យើង​ត្រូវ​ចងចាំ​ដល់​ព្រះយេស៊ូវ​ជានិច្ច ។

យើង​រស់​ដោយសារ​ទ្រង់​បាន​សុគត​ជំនួស​យើង ។

ម៉ាឌើលីន អរ អាយុ ៩ ឆ្នាំ រដ្ឋ​យូថាហ៍ ស.រ.អា

drawing of a house with a family

សូហ្វៀ អេ អាយុ ៦ ឆ្នាំ ទីក្រុង​ប៉ារ៉ាណា ប្រទេស​ប្រេស៊ីល

drawing of Jesus

« ស្ដាប់ទ្រង់ » ស្កាឡិត អេច អាយុ ៧ ឆ្នាំ ខេត្ត​អាល់ប៊ើតា ប្រទេស​កាណាដា

Jesus at the tomb

« ទ្រង់​មាន​ព្រះជន្មរស់ » អែលីហ្សា អេស អាយុ ១០ ឆ្នាំ រដ្ឋ​អៃដាហូ ស.រ.អា.

Jesus holding a lamb

អាំមុន អេច អាយុ ១០ ឆ្នាំ រដ្ឋ​អៃដាហូ ស.រ.អា

boy with a block Church meeting he built

យ៉ូស្វេ អិម អាយុ ៦ ឆ្នាំ រដ្ឋ​ហេសេ ប្រទេស​អាល្លឺម៉ង់