ឆ្នាំ​២០២១
ជួប​រ៉ាអៃរី មក​ពី​ប្រទេស​តាហ៊ីទី
ខែ មីនា ឆ្នាំ ២០២១


ដៃ​ជំនួយ​នៅ​ជុំ​វិញ​ពិភពលោក

ជួប​រ៉ាអៃរី មក​ពី​ប្រទេស​តាហ៊ីទី

ជួប​កុមារ​បឋម​សិក្សា​កំពុង​ជួយ​មនុស្ស​ដទៃ ដូច​ព្រះគ្រីស្ទ​បាន​ធ្វើ ។

photo of Raiarii in Tahiti climbing a tree

រឿង​ទាំងអស់​អំពី​រ៉ាអៃរី

អាយុ ៖ ៩ ឆ្នាំ

មកពី ៖ ប្រទេស តាហ៊ីទី

ភាសា ៖ បារាំង

គ្រួសារ ៖ ម៉ាក់ ប៉ា បងប្អូន​ប្រុស​បី​នាក់ និង​ប្អូន​ស្រី​ម្នាក់

គោលដៅ និង​ក្ដីសុបិន ៖ ១) រៀន​លេង​ព្យាណូ ។ ២) អាន​ព្រះគម្ពីរ​មរមន​ទាំងមូល ។ ៣) ក្លាយ​ជា​វេជ្ជបណ្ឌិត ឬ​អ្នក​បើក​យន្តហោះ​ម្នាក់ ។

ដៃ​ជំនួយ​របស់​រ៉ាអៃរី

រ៉ាអៃរី​ចូលចិត្ត​ទៅ​លេង​លោកយាយ​របស់​គាត់​ឈ្មោះ ម៉ាមី ។ គាត់​អាច​លេង​នៅ​ឆ្នេរ​សមុទ្រ ហើយ​ចាប់​ត្រី​នៅ​ក្នុង​ល្អាង​ទឹក​សមុទ្រ ។ គាត់​បេះ​ផ្លៃ​ស្វាយ និង​ចេក​ពី​ដើម​មក​ហូប ។ កាល​ពី​ពីរបី​ឆ្នាំ​មុន គាត់​បាន​ជួប​មិត្ត​របស់​ម៉ាមី ឈ្មោះ​កាលី និង​មៃ ។

ជា​រៀងរាល់​ព្រឹក រ៉ាអៃរី និង​ម៉ាមី​អាន​ព្រះគម្ពីរ​មរមន​ជាមួយ​គ្នា ។ កាលី និង​មៃ​បាន​ចាប់​ផ្ដើម​អាន​នឹង​ពួកគេ​ដែរ ។ រ៉ាអៃរី​បាន​ជួយ​ពន្យល់​បទគម្ពីរ ដើម្បី​ឲ្យ​ងាយ​យល់​ដល់​ពួកគាត់ ។

រ៉ាអៃរី និង​បងប្អូន​ប្រុស​គាត់​ចូលចិត្ត​ជួយ​កាលី​ចាប់​ត្រី ។ ថ្ងៃ​មួយ​រ៉ាអៃរី​បាន​និយាយ​ថា « តោះ យើង​អធិស្ឋាន​ដើម្បី​យើង​អាច​មាន​សុវត្ថិភាព និង​ចាប់​បាន​ត្រី​ច្រើន » ។ ថ្ងៃ​នោះ​កាលី​ចាប់​បាន​ត្រី​ច្រើន​ជាង​ថ្ងៃ​មុនៗ ! កាលី​បាន​សម្រេច​ចិត្ត​អធិស្ឋាន​ជានិច្ច​មុន​ពេល​គាត់​ទៅ​រក​ត្រី ។

រ៉ាអៃរី​កំពុង​តែ​រៀបចំ​ខ្លួន​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។ គាត់​បាន​ប្រាប់​កាលី​អំពី​រឿងនេះ ។ បន្ទាប់​មក​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​មក ហើយ​បាន​បង្រៀន​កាលី និង​មៃ​អំពី​ដំណឹងល្អ ។ ពេល​ដែល​កាលី និង​មៃ​ទទួល​បុណ្យ​ជ្រមុជ​ទឹក រ៉ាអៃរី​បាន​នៅ​ទី​នោះ ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដែល​កាលី​ចង់​ដើរ​តាម​ព្រះបាទា​របស់​ព្រះយេស៊ូវ » ។

ចំណង់​ចំណូល​ចិត្ត​របស់​រ៉ាអៃរី

ទីកន្លែង ៖ ផ្ទះ​របស់​ម៉ាមី

រឿង​អំពី​ព្រះយេស៊ូវ ៖ នៅ​ពេល​ដែល​ទ្រង់​បាន​ប្រទាន​អាហារ​ដល់​ហ្វូង​មនុស្ស​ជាមួយ​ត្រី​ពីរ និង​នំបុ័ង​ប្រាំ​ដុំ

ចម្រៀង​កុមារ ៖ “I Know That My Savior Loves Me” ( ខែ មីនា ឆ្នាំ ២០១៥ )

អាហារ ៖ សាស៊ីមី ដែល​ធ្វើ​ជាមួយ​ត្រី​ស្រស់​មក​ពី​សមុទ្រ និង​នំ​សូកូឡា​ចេញ​ពី​រូបមន្ត​របស់​លោកតា​លោកយាយ​ទួត​របស់​គាត់

ពណ៌ ៖ ក្រហម

មុខ​វិជ្ជា​នៅ​សាលា ៖ គណិតវិទ្យា

រ៉ាអៃរី និង​កាលី និង​ត្រី​មួយចំនួន​ដែល​ពួកគេ​ចាប់​បាន ។

Friend Magazine, 2021/03-04 Mar/Apr

រចនា​រូបភាព​ដោយ ម៉ាធិន លេន័រ