« ភ្ជាប់ » ដើម្បីកម្លាំងនៃយុវជន ខែ មីនា ឆ្នាំ ២០២៣ ។
ភ្ជាប់
រីគូតូ អាយ
១៦ ឆ្នាំ ជប៉ុន
ខ្ញុំឈ្មោះ រីគូតូ ហើយខ្ញុំមកពីទីក្រុង ម៉ាតស៊ូដូ ប្រទេសជប៉ុន ។
អំឡុងពេលធ្វើសកម្មភាពរាត្រីជួបជុំក្រុមគ្រួសារមួយ ខ្ញុំបានប្រើកម្មវិធីមែកធាងគ្រួសារដើម្បីស្វែងយល់ពីបុព្វការីជនរបស់ខ្ញុំ និងពីជីវិតរបស់ពួកលោក ។ ខ្ញុំភ្ញាក់ផ្អើលពេលដឹងថា បុព្វការីជនរបស់ខ្ញុំម្នាក់គឺជាទាហាននៅក្នុងទ័ពសេះ ដែលបានយាមការពារព្រះអធិរាជជប៉ុនមួយអង្គ ដែលបានមានព្រះជន្មរស់នៅជាយូរលង់មកហើយ ។
ខ្ញុំចូលចិត្តលេងបាល់ទាត់ ប៉ុន្ដែដោយសារខ្ញុំគឺជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ខ្ញុំមិនចង់លេងនៅថ្ងៃអាទិត្យនោះទេ ។ វាពិបាកសម្រាប់ខ្ញុំដែលត្រូវប្រាប់គ្រូបង្វឹករបស់ខ្ញុំថា ខ្ញុំមិនអាចហាត់នៅថ្ងៃអាទិត្យបានទេ ប៉ុន្ដែនៅពេលខ្ញុំពន្យល់ថា ខ្ញុំទៅព្រះវិហារ នោះគាត់នៅតែអនុញ្ញាតឲ្យខ្ញុំចូលក្រុមដដែល ។
ដោយសារខ្ញុំខកខានមិនបានហាត់នៅថ្ងៃអាទិត្យ នោះមិត្តក្នុងក្រុមរបស់ខ្ញុំមិនសូវទុកចិត្តលើជំនាញរបស់ខ្ញុំជានិច្ចនោះទេ ។ ខ្ញុំបានអធិស្ឋានថា ខ្ញុំនឹងផ្ចង់អារម្មណ៍ ហើយលេងឲ្យបានល្អអំឡុងពេលហ្វឹកហាត់ ដោយសារខ្ញុំមិនមានពេលហាត់ច្រើនដូចសមាជិកក្រុមឯទៀតទេ ។ ពេលការប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រមកដល់ ខ្ញុំត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងការលេងនោះ ។ ខ្ញុំដឹងថា ព្រះបានជួយខ្ញុំឲ្យសម្រេចបានគោលដៅនោះ ។