ឆ្នាំ ២០២៣
តើ​ខ្ញុំ​អាច​ជួយ​មិត្តភក្ដិ​របស់ខ្ញុំ ដែល​មិន​សកម្ម​នៅក្នុង​ព្រះវិហារ ឲ្យ​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​បាន​កាន់តែ​ខ្លាំង​យ៉ាង​ដូចម្តេច ?
ខែ មីនា ឆ្នាំ ២០២៣


« តើ​ខ្ញុំ​អាច​ជួយ​មិត្តភក្ដិ​របស់ខ្ញុំ ដែល​មិន​សកម្ម​នៅក្នុង​ព្រះវិហារ ឲ្យ​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​បាន​យ៉ាង​ដូច​ម្តេច ? » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២៣ ។

សំណួរ និង ចម្លើយ

« តើ​ខ្ញុំ​អាច​ជួយ​មិត្តភក្ដិ​របស់ខ្ញុំ ដែល​មិន​សកម្ម​នៅក្នុង​ព្រះវិហារ ឲ្យ​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​បាន​យ៉ាង​ដូច​ម្តេច ? »

ធ្វើជា​ពរជ័យ​ដល់​អ្នកដទៃ

រូបភាព
យុវនារី

« ពេល​ខ្ញុំ​ព្យាយាម​ជួយ​មិត្ត​ម្នាក់​ឲ្យ​ពង្រឹង​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​គាត់ ខ្ញុំ​ព្យាយាម​ធ្វើជា​ពរជ័យ និង​ការគាំទ្រ​មួយ​ក្នុង​ជីវិត​របស់​គាត់ ។ ខ្ញុំ​ព្យាយាម​ធ្វើជា​គំរូ និង​បង្ហាញ​គាត់​ថា ដំណឹងល្អ​របស់​ព្រះគ្រីស្ទ​អាច​ពង្រឹង​មិត្តភាព និង​ទំនាក់ទំនង​នៅក្នុង​គ្រួសារ​របស់​គាត់​បាន ប្រសិនបើ​គាត់​ខិតខំ​គោរព​ប្រតិបត្តិ និង​ធ្វើជា​មនុស្ស​សុចរិត ។ ខ្ញុំ​ចូលចិត្ត​ជួយ​គាត់​ឲ្យ​មាន​អារម្មណ៍​ថា​គេ​ស្រឡាញ់​គាត់ » ។

សេលីណា អូ អាយុ ១៩ ឆ្នាំ ប្រទេស​បូលីវី

អញ្ជើញ​ជានិច្ច

« បងប្អូន​អាច​បង្រៀន​មិត្តភក្ដិ​របស់​បងប្អូន​អំពី​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​របៀប​ដែល​ទ្រង់​អាច​ជួយ​ពួកគេ​បាន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ទៅ​ព្រះវិហារ និង​ចូលរួម​ក្នុង​ថ្នាក់​យុវវ័យ​ជាមួយ​បងប្អូន ។ ការណ៍​នេះ​អាច​ជួយ​ពួកគេ​ឲ្យ​អភិវឌ្ឍ​ទីបន្ទាល់​ដ៏រឹងមាំ​មួយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​បាន » ។

ស្សារ៉ា អរ អាយុ ១២ ឆ្នាំ ប្រទេស​កូឡុំប៊ី

ធ្វើជា​មិត្តភក្ដិ​របស់​ពួកគេ​ជាមុន​សិន

រូបភាព
យុវនារី

« ខ្ញុំ​តែងតែ​ខំ​រាប់អាន និង​ធ្វើឲ្យ​ប្រាកដ​ថា មិត្តភក្ដិ​របស់​ខ្ញុំ​ដឹង​ថា ខ្ញុំ​កំពុង​គិត​ពី​ពួកគេ ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​ធ្វើជា​ពន្លឺ​មួយ​សម្រាប់​ពួកគេ​បាន ពេល​ខ្ញុំ​រក្សា​មិត្តភាព និង​សេចក្ដី​ស្រឡាញ់​របស់​យើង ។ ខ្ញុំ​អាច​អញ្ជើញ​មិត្ត​របស់​ខ្ញុំ​ឲ្យ​មក​សកម្មភាព​ក្នុង​ព្រះវិហារ​បាន ប៉ុន្ដែ​ខ្ញុំ​តែងតែ​ធ្វើជា​មិត្ត​ដ៏ពិត​របស់​ពួកគេ​ជាមុន​សិន​ជានិច្ច ។ មិត្ត​របស់​បងប្អូន​នឹង​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ នៅពេល​ពួកគេ​ឃើញ​គំរូ​ពេញ​ដោយ​ក្ដីស្រឡាញ់ និង​មិត្តភាព​ដ៏រឹងមាំ​របស់​បងប្អូន » ។

មៀអា ឌី អាយុ ១៩ ឆ្នាំ រដ្ឋ​ផ្លរីដា ស.រ.អា.

ព្រះគ្រីស្ទ​នឹង​ជួយ​បងប្អូន

« វា​អាច​ពិបាក​ដែល​មាន​មិត្តភក្ដិ​ដែល​មិន​សូវ​សកម្ម ប៉ុន្ដែ​ខ្ញុំ​ចូលចិត្ត​អញ្ជើញ​មិត្ត​ខ្ញុំ​ឲ្យ​មក​សកម្មភាព​យុវវ័យ​សប្បាយៗ ឬ​ទៅ​ព្រះវិហារ​ពេល​ខ្ញុំ​ឡើង​និយាយ ។ ប្រសិនបើ​ពួកគេ​បង្ហាញ​ចំណាប់​អារម្មណ៍ នោះ​ខ្ញុំ​ឲ្យ​ព្រះគម្ពីរ​មរមន​ទៅ​ពួកគេ ដោយ​ប្រាប់ពី​ទីបន្ទាល់​របស់​ខ្ញុំ និង​គូស​ចំណាំ​ខគម្ពីរ ដែល​សំខាន់​សម្រាប់​ខ្ញុំ ។ សូម​ចាំ​ថា ព្រះគ្រីស្ទ​នឹង​ជួយ​បងប្អូន​នៅក្នុង​គ្រប់​ស្ថានភាព​ទាំងអស់ » ។

អេលីហ្សាបែត ប៊ី អាយុ ១៥ ឆ្នាំ រដ្ឋ​ផ្លរីដា ស.រ.អា.

គ្រាន់តែ​មាន​ចិត្ត​ល្អ​ទៅ​បាន​ហើយ

រូបភាព
យុវជន

« ខ្ញុំ​បាន​សួរ​សំណួរ​នេះ​ទៅកាន់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​របស់​ខ្ញុំ ។ គាត់​ឆ្លើយ​ថា ‹ គ្រាន់តែ​មាន​ចិត្ត​ល្អ​ទៅ​បាន​ហើយ យ័រដាន់ ។ ប្អូន​កំពុង​ធ្វើ​រឿង​ត្រឹមត្រូវ​ហើយ › ។ ដំបូង​ខ្ញុំ​គិត​ថា ‹ ការគ្រាន់តែ​មាន​ចិត្ត​ល្អ​មិន​គ្រប់គ្រាន់​នោះ​ទេ › ។ ប៉ុន្ដែ​ក្រោយមក ខ្ញុំ​គិត​ដល់​មិត្ត​របស់​ខ្ញុំ ដែល​ត្រូវការ​មិត្តភាព និង​គំរូ​របស់​ខ្ញុំ ។ ព្រះវិញ្ញាណ​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​ចិត្ត​ល្អ និង​ដឹង​ពី​អ្វី​ដែល​ត្រូវ​និយាយ ។ ឥឡូវ នាង​ចង់​ជ្រមុជ​ទឹក​នៅ​ថ្ងៃ​ណាមួយ ! »

យ័រដាន់ អេស អាយុ ១៧ ឆ្នាំ រដ្ឋ​យូថាហ៍ ស.រ.អា.

បោះពុម្ព