« ចូរមកឯទ្រង់ » ដើម្បីកម្លាំងនៃយុវជន ខែ មីនា ឆ្នាំ ២០២៣ ។
មួយ បន្ទាត់ ម្ដងៗ
ចូរមកឯទ្រង់
ព្រះអង្គសង្គ្រោះអញ្ជើញយើងឲ្យដាក់បន្ទុករបស់យើងនៅលើទ្រង់ ។
ចូរមកឯខ្ញុំ
យើងអាចមកឯព្រះអង្គសង្គ្រោះបាន តាមរយៈការរៀនពីដំណឹងល្អរបស់ទ្រង់ ការមានសេចក្ដីជំនឿលើទ្រង់ ការប្រែចិត្ត ការចុះ និងការរក្សាសេចក្ដីសញ្ញា ព្រមទាំងការធ្វើតាមគំរូរបស់ទ្រង់ ។
អ្នកដែលនឿយព្រួយ … ផ្ទុកធ្ងន់
ការងារខាងរូបកាយ និងបន្ទុកខាងរូបកាយអាចធ្វើឲ្យយើងនឿយហត់ ប៉ុន្ដែបន្ទុកផ្លូវចិត្ត ខាងសតិអារម្មណ៍ និងខាងវិញ្ញាណក៏ធ្វើឲ្យយើងនឿយហត់ដែរ ។ ព្រះអង្គសង្គ្រោះនឹងប្រទានសេចក្ដីសុខសាន្ដរបស់ទ្រង់ដល់យើង មិនថាយើងរែកបន្ទុកប្រភេទណានោះទេ ។
នឹម
នឹមគឺជាឧបករណ៍មួយដែលដាក់ទឹមសត្វពីរក្បាលរួមគ្នា ដើម្បីឲ្យវាអាចទាញបន្ទុកមួយជាមួយគ្នាបាន ដូចជានង្គ័ល ឬរទេះជាដើម ។ ជាធម្មតា នឹមធ្វើពីឈើ ហើយដាក់នៅលើក‑គោ ជិតបូកគោនីមួយៗ ដើម្បីបែងចែកទម្ងន់ឲ្យស្មើគ្នា ។
រៀន
យើងអាចរៀនអំពីព្រះយេស៊ូវគ្រីស្ទបាន តាមរយៈការសិក្សាពីការបង្រៀន និងគំរូរបស់ទ្រង់—ហើយតាមរយៈការព្យាយាមធ្វើតាមការបង្រៀន និងគំរូទាំងនោះ ។
សេចក្ដីសម្រាក
សេចក្ដីសម្រាករបស់ព្រះអង្គសង្គ្រោះគឺជាសេចក្ដីសុខសាន្ដរបស់ទ្រង់ ដែលធ្វើឲ្យគំនិត និងវិញ្ញាណរបស់យើងបានស្ងប់ ។ ទ្រង់ជួយយើងឲ្យយកឈ្នះលើការព្រួយបារម្ភខាងលោកិយ ហើយផ្ដល់កម្លាំងខាងវិញ្ញាណដល់យើង នៅពេលយើងមានអារម្មណ៍ថាទន់ខ្សោយ ។
ងាយ … ស្រាល
ការទទួលយកនឹមរបស់ព្រះអង្គសង្គ្រោះដាក់មកលើខ្លួនយើង មានន័យថាការចងភ្ជាប់ខ្លួនយើងទៅនឹងទ្រង់តាមរយៈសេចក្ដីសញ្ញា ។ វាមានន័យថា ការថ្វាយដួងចិត្តរបស់យើងទៅកាន់ទ្រង់ និងកិច្ចការរបស់ទ្រង់ ។ នៅពេលយើងធ្វើដូច្នេះ នោះបន្ទុករបស់យើងនឹងបានស្រាលជាងមុន ដោយសារទ្រង់កំពុងជួយដល់យើង ។