« អ្នកព្រោះពូជ » ដើម្បីកម្លាំងនៃយុវជន ខែ មីនា ឆ្នាំ ២០២៣ ។
រឿងប្រៀបប្រដូច របស់ព្រះអង្គសង្គ្រោះ
អ្នកព្រោះពូជ
ម៉ាថាយ ១៣:៣–៩, ១៨–២៣; ម៉ាកុស ៤:៣–៩, ១៤–២០; លូកា ៨:៤–៨, ១១–១៥
អ្នកព្រោះពូជ
ព្រះអង្គសង្គ្រោះ និងអ្នកបម្រើរបស់ទ្រង់
គ្រាប់ពូជ
ព្រះបន្ទូលរបស់ព្រះ
សាបព្រោះទៅលើប្រភេទដីខុសៗគ្នា
ផ្សព្វផ្សាយទៅកាន់មនុស្សដែលមានកម្រិតនៃការរៀបចំខ្លួនសម្រាប់ព្រះបន្ទូលខុសៗគ្នា ។
តាមផ្លូវ
ដួងចិត្តរឹងរូស មិនបានរៀបចំខ្លួន គ្មានបំណងប្រាថ្នាចង់បានសេចក្ដីសុចរិត
សត្វស្លាបចឹកស៊ីបំផ្លាញគ្រាប់ពូជ
អារក្សដកព្រះបន្ទូលចេញពីដួងចិត្តរបស់ពួកគេ ។
កន្លែងថ្ម
គ្មានឫសគល់នៅក្នុងដំណឹងល្អ គ្មានការប្រែចិត្តជឿ
បានដុះពន្លកឡើង តែបានក្រៀមខ្លោចទៅ
សេចក្ដីទុក្ខលំបាក និងការបៀតបៀនងាយនឹងបង្វែរពួកគេចេញពីព្រះបន្ទូល ។
បន្លា
កង្វល់នៃពិភពលោកនេះ ការឆបោកនៃការមានទ្រព្យសម្បត្តិ
បានដុះឡើងខ្ទប់ជិត
រឿងខាងលោកិយបានខ្ទប់ជិតដំណឹងល្អ និងឥទ្ធិពលនៃដំណឹងល្អ ។
ដីល្អ
ដួងចិត្តល្អស្មោះត្រង់ និងបានប្រែចិត្តជឿ
នាំមកនូវផលផ្លែ
ពួកគេទទួលដំណឹងល្អ រស់នៅតាមដំណឹងល្អ ហើយខិតខំមានការប្រែចិត្តជឿដ៏កាន់តែជ្រាលជ្រៅ ។