« នៅពេលអ្នកត្រូវគេវិនិច្ឆ័យដោយអយុត្តិធម៌ » ដើម្បីកម្លាំងនៃយុវជន ខែ មីនា ឆ្នាំ ២០២៣ ។ នៅពេលអ្នកត្រូវគេ វិនិច្ឆ័យដោយអយុត្តិធម៌ ដោយ ដេវីឌ ឌីកសុន; រចនារូបភាពដោយ អិមមីលី អ៊ី ចូនស៍ « ចំណុចល្អមែន ! ខ្ញុំចង់កត់វាទុក » ។ « ស្ទីហ្វិន នេះមិនមែនជាពេលលេងហ្គេមទូរសព្ទទេ ។ ឡិកស៊ី កំពុងចែកចាយអ្វីមួយដ៏សំខាន់ » ។ អេ៎ ខ្ញុំកំពុងកត់ចំណាំតើ ! » « ខ្ញុំសឹងមិនជឿថា បងប្រុស ហិនឌើរសិន បំបាក់មុខខ្ញុំយ៉ាងហ្នឹងនៅមុខថ្នាក់ទាំងមូលចឹងទេ ! ហើយខ្ញុំកំពុងកត់ទុកអ្វីដែល ឡិកស៊ី បាននិយាយសោះហ្នឹង ! » « ស្ថានភាពនេះរំឭកម៉ាក់អំពីពេលដែលមេទ័ពមរ៉ូណៃបានសរសេរសំបុត្រនិយាយពាក្យមិនល្អយ៉ាងខ្លាំងទៅកាន់ពេហូរ៉ាន ទោះបីជាយើងដឹងថា ពេហូរ៉ានមិនបានធ្វើអ្វីខុសសោះ » ។ « ម៉ាក់ថាម៉េច ។ ម៉ាក់និយាយត្រូវ ។ ខ្ញុំចូលចិត្តដំណើររឿងនោះ » ។ « សូមជួយទូលបង្គំឲ្យអភ័យទោសដល់បងប្រុស ហិនឌើរសិន ដូចជាពេហូរ៉ានបានអភ័យទោសឲ្យមរ៉ូណៃដែរ » ។