« ភាពជាសិស្ស ៖ អ្វី និង របៀប » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២៤ ។
ភាពជាសិស្ស ៖ អ្វី និង របៀប
ដើម្បីដឹងថាអ្នកជានរណាឲ្យពិតប្រាកដ និងអ្វីដែលអ្នកអាចប្រែក្លាយបាន សូមឱបក្រសោបទាំង អ្វី និង របៀប នៃការធ្វើជាសិស្សម្នាក់នៃព្រះយេស៊ូវគ្រីស្ទ ។
« តើខ្ញុំជានរណា ? »
វាជាសំណួរមួយដែលយុវវ័យជាច្រើនស្វែងរកចម្លើយ ។ កាលដែលអ្នកលូតលាស់ និងរៀន ហើយចម្រើនឡើងតាមរបៀបពិសេសរបស់អ្នកផ្ទាល់ នោះតាមធម្មជាតិអ្នកឆ្ងល់អំពីអ្វីដែលកំណត់អត្តសញ្ញាណរបស់ប្អូន និងអ្វីដែលផ្ដល់អត្តសញ្ញាណដល់អ្នក ។ ប្រធាន រ័សុល អិម ណិលសុន បានផ្តល់ការណែនាំដ៏មានតម្លៃមួយចំនួនអំពីសំណួរនេះ ៖
« តើក្មួយៗជានរណា ? ដំបូង ហើយសំខាន់បំផុតក្មួយៗគឺជាបុត្ររបស់ព្រះ ជាបុត្រនៃសេចក្តីសញ្ញា និងជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។ កាលដែលក្មួយៗទទួលយកសេចក្តីពិតទាំងនេះ នោះព្រះវរបិតាសួគ៌យើងនឹងជួយក្មួយៗឲ្យឈានទៅដល់គោលដៅចុងបំផុតរបស់ក្មួយៗនៃការរស់នៅដ៏អស់កល្បជានិច្ចនៅក្នុងទីវត្តមានដ៏បរិសុទ្ធរបស់ទ្រង់ » ( « ការជ្រើសរើសដែលជះឥទ្ធិពលលើភាពអស់កល្បជានិច្ច » [ ការចាក់ផ្សាយ ការប្រជុំធម្មនិដ្ឋានសម្រាប់យុវមជ្ឈិមវ័យទូទាំងពិភពលោក ខែ ឧសភា ឆ្នាំ ២០២២ ] នៅលើគេហទំព័រ ChurchofjesusChrist.org ) ។
ប្រធាន ណិលសុន បានបង្រៀនថា គ្មានស្លាកណាផ្សេងទៀតដែលគួរតែមានសារៈសំខាន់ចំពោះប្អូនជាងងារទាំងបីនេះឡើយ ៖ ( ១ ) បុត្ររបស់ព្រះ ( ២ ) បុត្រនៃសេចក្តីសញ្ញា និង ( ៣ ) សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។
អត្តសញ្ញាណនៃសិស្សម្នាក់
ចូរយើងនិយាយបន្ថែមបន្តិចអំពីងារទីបីនោះ សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។ តើអ្នកពិតជាឱបក្រសោបអត្តសញ្ញាណនេះ ហើយក្លាយជាសិស្សយ៉ាងដូចម្ដេច ?
ដើម្បីធ្វើតាមព្រះអង្គសង្គ្រោះ ហើយធ្វើជាសិស្សរបស់ទ្រង់ អ្នកត្រូវផ្ដោតលើ អ្វី ដែលអ្នកធ្វើ និង របៀប ដែលអ្នកធ្វើ ។
ឧទាហរណ៍ ព្រះអង្គសង្គ្រោះចង់ឲ្យយើងផ្ដល់ឲ្យអ្នកដទៃ ហើយបម្រើពួកគេ ប៉ុន្តែទ្រង់អញ្ជើញយើងឲ្យធ្វើវាដោយស្ម័គ្រចិត្ត និងរីករាយជាជាងដោយមិនពេញចិត្ត ។ ពេលយើង ចង់ ផ្ដល់ឲ្យ និងបម្រើ យើងទទួលបានរង្វាន់ដ៏អស្ចារ្យបំផុតក្នុងការធ្វើជាសិស្សពិតប្រាកដម្នាក់ ។ ( សូមមើល កូរិនថូស ទី២ ៩:៧; មរ៉ូណៃ ៧:៨ ) ។
ដូច្នេះ សូមមើលទៅ អ្វី ដែលពួកសិស្សធ្វើ និង របៀប ដែលពួកលោកធ្វើវា ។
អ្វី ដែលសិស្សម្នាក់ធ្វើ
នេះគឺជារឿងមួយចំនួនដែលសិស្សនៃព្រះគ្រីស្ទអាចធ្វើ ដើម្បីធ្វើតាមព្រះអង្គសង្រ្គោះ ។
-
អនុវត្តសេចក្ដីជំនឿ តាមរបៀបដែលពួកសិស្សអនុវត្តសេចក្ដីជំនឿ ។
-
បម្រើ តាមរបៀបដែលពួកសិស្សបម្រើ ។
-
អធិស្ឋាន តាមរបៀបដែលពួកសិស្សអធិស្ឋាន ។
-
សិក្សា តាមរបៀបដែលពួកសិស្សសិក្សា ។
-
ប្រែចិត្ត តាមរបៀបដែលពួកសិស្សប្រែចិត្ដ ។
-
គិត តាមរបៀបដែលពួកសិស្សគិត ។
-
ស្រឡាញ់ព្រះ តាមរបៀបដែលពួកសិស្សស្រឡាញ់ព្រះ ។
-
ស្រឡាញ់អ្នកដទៃ តាមរបៀបដែលពួកសិស្សស្រឡាញ់អ្នកដទៃ ។
-
បង្រៀន តាមរបៀបដែលពួកសិស្សបង្រៀន ។
-
ស៊ូទ្រាំ តាមរបៀបដែលពួកសិស្សស៊ូទ្រាំ ។
របៀប ដែលសិស្សម្នាក់ធ្វើវា
នេះជាការពិពណ៌នាមួយចំនួនអំពីរបៀបដែលសិស្សម្នាក់អាចធ្វើកិច្ចការទាំងនេះ ។ ការពិពណ៌នាជាច្រើនទាំងនេះអាចអនុវត្តចំពោះរឿងមួយចំនួននេះ ។ ការពិពណ៌នាមួយចំនួនអាចអនុវត្តចំពោះមនុស្សទាំងអស់ ។
-
ដោយមានចិត្ត និងគំនិតផ្តោតទៅលើព្រះយេស៊ូវគ្រីស្ទ
-
ដោយស្ម័គ្រចិត្ត
-
ដោយការបន្ទាបខ្លួន
-
ដោយក្ដីស្រឡាញ់
-
ដោយឧស្សាហ៍ព្យាយាម
-
ជាទៀងទាត់
-
ដោយអស់ពីចិត្ត
-
ដោយក្លៀវក្លា
-
ដោយសេចក្ដីស្មោះស្ម័គ្រ
-
ដោយគ្មានការរើសអើង ឬចិត្តចង្អៀតចង្អល់
-
ដោយអត់ធ្មត់
-
ដោយមោះមុត
-
ដោយក្លាហាន
-
ផ្តោតទៅលើតម្រូវការរបស់អ្នកដទៃ
-
ផ្ដោតលើព្រះគម្ពីរ
-
ដោយមិនងាករេ
-
ដោយគុណធម៌
-
ពេញដោយក្តីសង្ឃឹម
-
ដោយមានបំណងប្រាថ្នាចង់បានដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ
-
ដោយគ្មានការរំខាន
អ្នកអាចទទួលបានប្រយោជន៍ពីការគិតអំពី អ្វី ដែលអ្នកកំពុងធ្វើដើម្បីធ្វើតាមព្រះអង្គសង្រ្គោះ និង របៀប ដែលអ្នកកំពុងធ្វើវា ។ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកគួរតែធ្វើការផ្លាស់ប្តូរជាក់លាក់មួយចំនួនក្នុងផ្នែកណាមួយ នោះវាអស្ចារ្យណាស់ ។ វាទំនងជាព្រះវិញ្ញាណដែលជំរុញឲ្យអ្នកក្លាយជាសិស្សដ៏ល្អប្រសើរជាងនេះ ។
អត្តសញ្ញាណដើម្បីឱបក្រសោប និងផ្ដល់តម្លៃ
ដូចដែលប្រធាន ណិលសុន បានមានប្រសាសន៍ថា ការធ្វើជាសិស្សម្នាក់នៃព្រះយេស៊ូវគ្រីស្ទគឺជាផ្នែកដ៏សំខាន់មួយនៃអត្តសញ្ញាណរបស់អ្នក ។ កាលដែលអ្នកឱបក្រសោប និងផ្ដល់តម្លៃដល់អត្តសញ្ញាណនេះ ព្រះវរបិតាសួគ៌របស់អ្នកនឹងជួយប្អូនឲ្យក្លាយជាមនុស្សដែលទ្រង់ដឹងថាអ្នកអាចប្រែក្លាយ—ជាមនុស្សដែលនៅក្នុងជម្រៅចិត្តប្អូនពិតជាចង់ប្រែក្លាយ ។