ដើម្បី​កម្លាំង​នៃ​យុវជន
ការរុករក​​ថ្មី
ខែ មករា ឆ្នាំ ២០២៤


« ការរុករក​​ថ្មី » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២៤ ។

ចូរ​មក​តាម​ខ្ញុំ

នីហ្វៃទី១ ៣–៤; ១៧–១៨

ការរុករក​​ថ្មី

នេះ​ជា​មេរៀន​ដែល​ប្រើ​វត្ថុ​ដ៏​សប្បាយ​មួយ​ដែល​អ្នកអាច​បង្រៀន​គ្រួសារ ឬ​ថ្នាក់រៀន​របស់​អ្នក​អំឡុង​ការសិក្សា ចូរ​មក​តាម​ខ្ញុំ នៅ​ខែ​នេះ ។

ការរុករក​​ថ្មី

ទាញ​យក​ឯកសារ PDF

នៅ​ពេល​ដែល​អ្នក​សាកល្បង​អ្វី​មួយ​ថ្មី អ្នក​អាច​មាន​អារម្មណ៍​ដូច​ជា​នីហ្វៃ​ដែល​កំពុង​ស្វែងរក​ផ្ទាំង​លង្ហិន​ដែរ « ដោយ​មិន​ដឹង​ជា​មុន​សោះ​ឡើយ​ថា តើ [ អ្នក ] នឹង​ត្រូវ​ធ្វើ​អ្វី​ខ្លះ »​( នីហ្វៃទី១ ៤:៦ ) ។ តែ​សូម​ចាំ​ថា អ្នក​មិន​នៅ​តែ​ឯង​ឡើយ ជាពិសេស​ពេល​អ្នក​ធ្វើ​អ្វី​មួយ​ដែល​ព្រះ​បាន​បញ្ជា ។

១. ដោយ​មិន​បាន​ដឹង​ជា​មុន

សូម​ចែក​ក្រដាស​មួយ​សន្លឹក​ដល់​មនុស្ស​ម្នាក់ៗ ។ ប៉ុន្តែ កុំ​ប្រាប់​ពួកគេ​ថា​វា​សម្រាប់​អ្វី ។ ផ្ទុយទៅវិញ សូម​និយាយ​អំពី​របៀប​ដែល​ជាញឹកញាប់​យើង​ទទួល​វិវរណៈ​ពី​ព្រះ​មួយ​ជំហាន​ម្ដងៗ ដូចជា​នីហ្វៃ​ទៅយក​ផ្ទាំង​លង្ហិន ( សូមមើល នីហ្វៃទី១ ៣–៤ ) ឬ​សង់​សំពៅ​ដូច្នោះ​ដែរ ( សូមមើល នីហ្វៃទី១ ១៧–១៨ ) ។

២. មួយ​បន្ទាត់​ម្តងៗ

ឥឡូវ​នេះ​មក​ដល់​វគ្គ​ដ៏​សប្បាយ ! សូម​អាន​ការណែនាំ​ទាំងនេះ​ឮៗ​ម្ដង​មួយៗ​ដើម្បី​ជួយ​ក្រុម​របស់អ្នក​បត់​ស្នាដៃ​អាថ៌កំបាំង​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។ ( វា​ពិបាក​ដែល​គ្មាន​រូបភាព ! ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ​បន្ថែម សូម​ឲ្យ​ពួកគេ​មើល​មួយ​ជំហាន​ម្ដងៗ ) ។

៣. វិវរណៈ ៖ ដឹកនាំ​ដោយ​ព្រះវិញ្ញាណ

ឥឡូវ​នេះ គ្រួសារ ឬ​ថ្នាក់​របស់​អ្នក​គួរ​តែ​មាន​ទូក​ក្រដាស​ថ្មី​ស្រឡាង​មួយ ! សូម​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​និយាយ​អំពី​ពេល​វេលា​ដែល​អ្នក​ទាំង​អស់​គ្នា​ត្រូវការ​ការណែនាំ​របស់​ព្រះ « មួយ​បន្ទាត់​ម្ដងៗ » ។ អ្នកអាច​សរសេរ ឬ​គូរ​អ្វី​មួយ​នៅ​លើ​ទូក​របស់​អ្នក​ដើម្បី​ចងចាំ​គ្រា​ទាំងនោះ ។

ឥឡូវ​នេះ ពេលដែល​ជីវិត​ជួប​រឿង​ថ្មីៗ សូម​កុំ​ភ្លេច​ស្វែងរក​វិវរណៈ​ពី​ព្រះ ។ សូម​ចាំ​ថា ទ្រង់​នឹង​តែងតែ​រៀបចំ​ផ្លូវ​មួយ​សម្រាប់​អ្នក​ដើម្បី​ធ្វើ​អ្វី​ដែល​ទ្រង់​បាន​សុំ ( សូមមើល នីហ្វៃទី១ ៣:៧ ) ។

សេចក្តីណែនាំ

  1. កាន់​ក្រដាស​ដោយ​ដាក់​គែម​ខ្លី​នៅ​ខាងលើ ។ បត់​ពាក់​កណ្តាល ពី​ខាងលើ​ទៅ​ខាងក្រោម ។

  2. បត់​ពាក់​កណ្តាល​ម្តង​ទៀត​ពី​ឆ្វេង​ទៅ​ស្តាំ បន្ទាប់​មក​លាត​ស្នាមផ្នត់​ដែល​អ្នក​ទើប​តែ​បត់​នោះ ។

  3. ជាមួយ​នឹង​គែម​ដែល​បាន​បត់​នៅ​ផ្នែក​ខាង​លើ យក​ជ្រុង​កែង​ពីរ​នៅ​ខាងលើ ហើយ​បត់​វា​ចុះ​ទៅ​ស្នាមផ្នត់​នៅ​ចំ​កណ្តាល ។ វា​គួរ​តែ​មើល​ទៅ​ដូច​ជា​ត្រីកោណ​ដែល​មាន​ចតុកោណ​នៅ​ខាងក្រោម ។

  4. យក​សន្ទះ​ក្រដាស​តូច​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ត្រីកោណ​របស់​អ្នក ហើយ​បត់​ស្រទាប់​ខាងលើ​ឡើង ។ ត្រឡប់​វា ហើយ​ធ្វើ​ដូចគ្នា​ជាមួយ​នឹង​សន្ទះ​ក្រដាស​ម្ខាង​ទៀត ។

  5. ទាញ​បើក​ផ្នែក​ខាង​ក្រោម ដើម្បី​ឲ្យ​វា​មើល​ទៅ​ដូច​ជា​មួក ។

  6. សូម​បន្ត​ទាញបើក​រហូត​ដល់​ចុង​ទាំង​ពីរ​ជួប​គ្នា ហើយ​រាប​ស្មើ​ទៅ​ជា​រូប​ការ៉ូ ។

  7. ជាមួយ​នឹង​ផ្នែក​ខាងក្រោម​បើក​ចំហរ សូម​បត់​ស្រទាប់​ទី​មួយ​ឡើង​ទៅ​លើ​កំពូល​រាង​ការ៉ូ​នោះ ។ ត្រឡប់ ហើយ​ធ្វើ​ដូចគ្នា​នៅ​ម្ខាង​ទៀត ។ វា​គួរ​តែ​មើល​ទៅ​ដូច​ជា​ត្រីកោណ ។

  8. សូម​ទាញ​បើក​ផ្នែក​ខាង​ក្រោម ហើយ​ធ្វើ​ឲ្យ​វា​រាប​ស្មើ​ដូច​ដែល​អ្នក​បាន​ធ្វើ​នៅ​ក្នុង​ជំហាន​ទី ៥ និង​ទី ៦ ឲ្យ​ទៅជា​រាង​ការ៉ូ ។

  9. ផ្នែក​ខាង​លើ​នៃ​ការ៉ូ​របស់​អ្នក​គួរ​តែ​មាន​សន្ទះ​រាង​ត្រីកោណ​ពីរ​នៅ​ខាង​ឆ្វេង និង​ខាង​ស្តាំ ។ សូម​ទាញ​ចំណុច​ទាំង​នោះ​ចេញ ហើយ​ធ្វើ​ឲ្យ​វា​រាប​ស្មើ​ដើម្បី​អ្នក​មាន​រាង​ចតុកោណព្នាយ​ដាំក្បាល​ចុះ ។ បន្ទាប់​មក​រុញ​ចំហៀង​ចេញ​ដើម្បី​ជួយ​វា​ឲ្យ​ឈរ​ដោយ​ខ្លួន​ឯង ។