« ខ្ញុំត្រូវការដំបូន្មានក្នុងការរៀបចំផែនការសកម្មភាពយុវវ័យ ។ តើមានគំនិតល្អអ្វីខ្លះ ? » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២៤ » ។
សំណួរ និង ចម្លើយ
« ខ្ញុំត្រូវការដំបូន្មានក្នុងការរៀបចំផែនការសកម្មភាពយុវវ័យ ។ តើមានគំនិតល្អអ្វីខ្លះ ?
ដាក់វេនគ្នា និងរៀបផែនការរួមគ្នា
« យើងដាក់វេនគ្នារាល់សប្តាហ៍រៀបចំផែនការសកម្មភាព ។ ការធ្វើបែបនេះដកភាពតានតឹងចេញពីមនុស្សម្នាក់ ហើយយើងទទួលបានគំនិតខុសៗគ្នាជាច្រើន ។ ការមានសកម្មភាពមួយដែលបងប្អូនទាំងអស់គ្នារៀបចំផែនការជាមួយគ្នាក៏មានប្រយោជន៍ផងដែរ ។ យើងចូលចិត្តលេងហ្គេម សើចជាមួយគ្នា និងធ្វើការបម្រើ » ។
អាឌើលីន អេស អាយុ ១៧ ឆ្នាំ រដ្ឋ យូថាហ៍ ស.រ.អា.
ការនាំអ្នកដទៃទៀតមករកព្រះអង្គសង្រ្គោះ
« សុំសមាជិកថ្នាក់ ឬកូរ៉ុមរបស់បងប្អូនពីអ្វីដែលពួកគេចូលចិត្តធ្វើ ។ រើសយកសកម្មភាពដែលនឹងនាំយុវវ័យឲ្យខិតកាន់តែជិតស្និតគ្នា និងទៅជិតព្រះអង្គសង្គ្រោះ ហើយគ្រាន់តែសប្បាយជាមួយគ្នា ! សកម្មភាពបម្រើតែងតែជាការចូលចិត្តរបស់ខ្ញុំ ។ ខ្ញុំតែងតែបង្កើតមិត្តថ្មី ! »
ខេធី ជី ១៨ ឆ្នាំ រដ្ឋ វ៉ាស៊ីនតោន ស.រ.អា
ព្យាយាមរួមចំណែកមនុស្សគ្រប់រូប
« សកម្មភាពដែលមនុស្សគ្រប់គ្នាអាចចូលរួមអាចធ្វើឲ្យអ្នកដទៃមានអារម្មណ៍ស្វាគមន៍កាន់តែខ្លាំងឡើង ។ ការសួរក្រុមរបស់បងប្អូនថាតើការកម្សាន្ដ ឬមានអ្វីផ្សេងទៀតដែលពួកគេពេញចិត្ត គឺជួយច្រើនណាស់ » ។
លីលី ឌី អាយុ ១៣ ឆ្នាំ រដ្ឋ អារីហ្សូណា ស.រ.អា.
សំណួរបីយ៉ាង
« ថ្នាក់របស់ខ្ញុំតែងតែរៀបផែនការសកម្មភាពដោយផ្អែកលើសំណួរបីយ៉ាង ៖ តើអ្វីដែលយើងត្រូវធ្វើឲ្យប្រសើរឡើង ? តើយើងត្រូវគាំទ្រដល់នរណា ? តើវាដល់ពេលហើយឬ សម្រាប់សកម្មភាពមួយដែលចំណាយពេល និងថាមពលតិចជាងសកម្មភាពផ្សេងទៀត ? ដោយមានគំនិតទាំងនេះ សូមអធិស្ឋាន ពិចារណា និងប្រឹក្សាជាមួយគ្នា ។ បងប្អូនអាចធ្វើបាន ! »
អ៊ីសាប៊ែលឡា អរ អាយុ ១៤ ឆ្នាំ រដ្ឋ អូរីហ្គិន ស.រ.អា
ស៊ុមខាងវិញ្ញាណ
« បងប្អូននឹងត្រូវការទស្សនាវដ្ដីសាសនាចក្រជាច្រើនច្បាប់ ដើម្បីបងប្អូនអាចកាត់ផ្តាច់រូបខាងវិញ្ញាណ ឬសារលិខិតខាងវិញ្ញាណដែលបំផុសគំនិតដល់បងប្អូន ។ បន្ទាប់មកដាក់អ្វីដែលបងប្អូនកាត់ចេញក្នុងស៊ុមមួយក្នុងការរៀបចំដ៏ពិសេសមួយ ។ បងប្អូនអាចដាក់វានៅកន្លែងណាមួយដែលបងប្អូនអាចមើលឃើញវា » ។
ហ្វ្លរិន អិម អាយុ ១៤ ឆ្នាំ ប៊្រីតធីស កូឡុំប៊ី ប្រទេសកាណាដា