« ឈ្នះលោកិយ ហើយបានសេចក្តីសម្រាក » ដើម្បីកម្លាំងនៃយុវជន ខែ មករា ២០២៤ ។
ពាក្យដែលត្រូវរស់នៅតាម
ឈ្នះលោកិយ ហើយបានសេចក្តីសម្រាក
ដកស្រង់ចេញពី សុន្ទរកថានៅក្នុងសន្និសីទទូទៅ ខែ តុលា ឆ្នាំ ២០២២ ។
ដោយសារ ព្រះយេស៊ូវគ្រីស្ទ បានឈ្នះលោកិយដ៏ធ្លាក់នេះ ហើយដោយសារទ្រង់បានធួននឹងអំពើបាបយើងម្នាក់ៗ នោះយើងក៏អាចឈ្នះពិភពលោកដែលមានអំពើបាបដ៏ជោគជាំ ដែលអត្មានិយម និងគួរឲ្យនឿយហត់នេះផងដែរ ។
ពេលបងប្អូនប្រែចិត្តដ៏ពិត ហើយស្វែងរកជំនួយពីទ្រង់ នោះបងប្អូនអាចយកឈ្នះលើពិភពលោកដ៏គ្រោះថ្នាក់បច្ចុប្បន្ននេះ ហើយរកឃើញ សេចក្តីសម្រាក ដ៏ពិតប្រាកដ ។
តើការឈ្នះលោកិយមានន័យដូចម្តេច ?
វាមានន័យថា ៖
-
ការយកឈ្នះលើការល្បួង ដែលនាំឲ្យខ្វល់ខ្វាយច្រើនចំពោះរបស់ផងលោកិយជាងការណ៍ទាំងឡាយនៃព្រះនោះ ។
-
ការទុកចិត្តលើគោលលទ្ធិនៃព្រះគ្រីស្ទជាងលើទស្សនៈរបស់មនុស្ស ។
-
ការអររីករាយនៅក្នុងសេចក្តីពិតទប់ទល់ការបោកបញ្ឆោត ហើយប្រែជា « អ្នកដើរតាមព្រះគ្រីស្ទដោយរាបសា » ។
-
ការជ្រើសរើសចៀសវាងពីអ្វីដែលនាំឲ្យព្រះវិញ្ញាណចាកចេញ និងការមានឆន្ទៈ « បោះបង់ចោល » អំពើបាបដែលយើងចូលចិត្ត ។
-
ការស្រឡាញ់ព្រះ និងព្រះរាជបុត្រាសំណព្វទ្រង់ចម្រើនខ្លាំងឡើង លើសអស់ទាំងការស្រឡាញ់នរណាម្នាក់ ឬអ្វីផ្សេងៗទៀត ។
តើយើងឈ្នះលោកិយដោយរបៀបណា ?
-
ស្វែងរក និងធ្វើតាមការបំផុសគំនិតមកពីព្រះវិញ្ញាណ ។
-
ប្រែចិត្តជាប្រចាំថ្ងៃ ហើយរក្សាសេចក្ដីសញ្ញាទាំងឡាយដែលនាំឲ្យយើងមានអំណាច ។
-
ចូរបន្តនៅលើផ្លូវនៃសេចក្តីសញ្ញា ។
ព្រះអង្គសង្គ្រោះ លើក យើង ឡើងផុតពីឥទ្ធិពលនៃពិភពលោកដ៏ធ្លាក់នេះ ដោយប្រទានពរដល់យើងឲ្យមានសេចក្តីសប្បុរស ភាពរាបសា ចិត្តល្អ ចេះលត់ដំខ្លួន មានភាពសុខសាន្ត និង សេចក្តីសម្រាក ។
ដោយសារព្រះយេស៊ូវបានឈ្នះលោកិយនេះ នោះបងប្អូនក៏អាចឈ្នះលោកិយនេះបានផងដែរ ។