ដើម្បី​កម្លាំង​នៃ​យុវជន
ភ្ជាប់
ខែ មករា ឆ្នាំ ២០២៤


« ភ្ជាប់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២៤ ។

ភ្ជាប់

នេលីណា អិន

អាយុ ១២ ឆ្នាំ មកពី សូហ្វីយ៉ា ប៊ុលហ្គារី

យុវនារី

រូបថត​ដោយ គ្រីស្ទីណា ស្ម៊ីធ

មិន​មាន​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ច្រើន​ទេ នៅ​កន្លែង​ដែល​ខ្ញុំ​រស់​នៅ ។ ខ្ញុំ​ត្រូវ​តែ​រង់ចាំ​ការអនុញ្ញាត​ពី​ឪពុក​ខ្ញុំ ដើម្បី​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ចង់​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ណាស់ ។ ជា​រៀង​រាល់​ថ្ងៃ​ខ្ញុំ​បាន​អធិស្ឋាន​ថា គាត់​នឹង​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។

ថ្ងៃមួយ គាត់​បាន​ទូរសព្ទ​មក​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​អាច​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក​បាន ! ខ្ញុំ​រំភើប​ចិត្ត​ខ្លាំង​ណាស់ ! ខ្ញុំ​បាន​ដឹង​ថា ជម្រើស​របស់​ខ្ញុំ​នឹង​ជួយ​ខ្ញុំ​ឲ្យ​ដើរ​តាម​ដាន​ព្រះបាទា​របស់​ព្រះគ្រីស្ទ ។

ក្នុង​នាម​ជា​សមាជិក​ថ្មី​នៃ​សាសនាចក្រ ខ្ញុំ​ពិត​ជា​ចង់​បម្រើ​ដោយសារ​ខ្ញុំ​តែងតែ​ឃើញ​មនុស្ស​ដទៃ​បម្រើ ។ ខ្ញុំ​បាន​អធិស្ឋាន​ជា​ច្រើន​ថា ព្រះ​នឹង​ប្រទាន​មនុស្ស​ម្នាក់​ឲ្យ​ខ្ញុំ​បម្រើ ។ យប់​មួយ​ក្នុង​សុបិន ខ្ញុំ​បាន​ឃើញ​ស្ត្រី​ម្នាក់​នៅ​លើ​រថភ្លើង​ក្រោម​ដី​ដែល​ត្រូវការ​ជំនួយ បន្ទាប់​ពី​ធ្លាក់​ពី​កៅអី​របស់​គាត់ ។ ក្រោយ​មក ខណៈ​ដែល​ឪពុក​ខ្ញុំ និង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​រថភ្លើង​ក្រោម​ដី​នោះ ខ្ញុំ​បាន​ឃើញ​ស្ត្រី​ម្នាក់​ធ្លាក់​ពី​កៅអី​របស់​គាត់ ។ គឺជា​ស្ត្រី​ដដែល​ដែល​ខ្ញុំ​ឃើញ​ក្នុង​សុបិន​របស់​ខ្ញុំ ! វា​ជា​បទពិសោធន៍​ដ៏​ពិសិដ្ឋ​មួយ​សម្រាប់​ខ្ញុំ ដែល​អាច​ជួយ​គាត់​បាន ។