« តើនរណាខ្លះដែលបានឃើញផ្ទាំងមាសក្រៅពី យ៉ូសែប ស្ម៊ីធ ? » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២៤ ។
ចំគោលដៅ
តើនរណាខ្លះដែលបានឃើញផ្ទាំងមាសក្រៅពី យ៉ូសែប ស្ម៊ីធ ?
ក្រៅពី យ៉ូសែប ស្ម៊ីធ មនុស្សទាំង ១២ នាក់ នេះបានឃើញផ្ទាំងមាស ៖
ពួកសាក្សីបីនាក់ ៖ អូលីវើរ ខៅឌើរី, ដាវីឌ វិតមើរ និង ម៉ាទិន ហារីស ។ ទេវតាមរ៉ូណៃបានបង្ហាញពួកលោកនូវផ្ទាំងទាំងនោះ បានធ្វើទីបន្ទាល់អំពីវា ហើយបានបញ្ជាឲ្យបុរសទាំងបីនាក់នោះធ្វើជាសាក្សីអំពីវា ។១
ពួកសាក្សីប្រាំបីនាក់ ៖ គ្រីស្ទាន វិតមើរ, យ៉ាកុប វិតមើរ, ពេត្រុស វិតមើរ, យ៉ូហាន វិតមើរ, ហៃរាំ ភេជ, យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ, ហៃរុម ស៊្មីធ និង សាំយូអែល អេច ស៊្មីធ ។ យ៉ូសែប ស្ម៊ីធ បានបង្ហាញពួកគេនូវផ្ទាំងទាំងនោះ ហើយអនុញ្ញាតឲ្យពួកលោកកាន់វា ។២
ម៉ារី វិតមើរ ៖ ទេវតាមរ៉ូណៃបានបង្ហាញនាងនូវផ្ទាំងទាំងនោះ ហើយបានលួងលោមនាងដោយសារតែបន្ទុកដែលនាងត្រូវទ្រាំក្នុងការថែរក្សាកូនប្រាំបីនាក់ និងភ្ញៀវបីនាក់ខណៈដែលព្រះគម្ពីរមរមនត្រូវបានបកប្រែនៅផ្ទះរបស់នាង ។៣
ចូសៀស ស្តូវែល បានឃើញជ្រុងផ្ទាំងទាំងនោះមួយភ្លែត ។ ហើយយ៉ាងហោចណាស់មានបួននាក់ផ្សេងទៀត ដែលបានលើកផ្ទាំងមាសឡើង ខណៈដែលផ្ទាំងទាំងនោះស្ថិតនៅក្នុងប្រអប់ ឬក្រណាត់រុំ ៖ លូស៊ី ម៉ាក ស្ម៊ីធ, អិមម៉ា ស្ម៊ីធ, វិលលាម ស្ម៊ីធ និង កាទេរិន ស្ម៊ីធ ។៤
គ្មានមនុស្សណាម្នាក់ក្នុងចំណោមមនុស្សទាំង ១៧ នាក់នេះដែលធ្លាប់បានបដិសេធនូវអ្វីដែលពួកគេបានឃើញ និងមានបទពិសោធន៍នោះទេ ។