« ចូរមើលមកឯយើង » ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ៖ កូនសៀវភៅធនធាន ( ឆ្នាំ ២០២០ )
« ចូរមើលមកឯយើង » ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម
ចូរមើលមកឯយើង
សូមចាំថា ព្រះអង្គសង្គ្រោះស្រឡាញ់អ្នក ។ សូមទុកចិត្តទៅលើទ្រង់ និងព្រះចេស្ដារបស់ទ្រង់ដើម្បីព្យាបាល និងប្រោសលោះអ្នក ។ ព្រះមានផែនការមួយដ៏ល្អឥតខ្ចោះសម្រាប់បុត្រាបុត្រីដែលមិនល្អឥតខ្ចោះរបស់ទ្រង់ ។ នេះគឺជាដំណឹងល្អដែលអ្នកបង្ហាញដល់ពិភពលោកតាមរយៈការបម្រើ និងគំរូរបស់អ្នក ។ សូមចាំពីការសន្យាទាំងនេះ ៖
« ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា ដូចជាយើងបានប្រាប់ដល់ពួកសិស្សរបស់យើងថា កន្លែងណាដែលមានពីរឬបីនាក់ប្រជុំជាមួយគ្នាដោយនូវនាមយើងអំពីការណ៍ណាមួយ មើលចុះ យើងនឹងនៅកណ្ដាលចំណោមពួកគេ—ដូចជាយើងនៅកណ្ដាលចំណោមអ្នកដែរ ។
« ចូរកុំខ្លាចនឹងធ្វើល្អឡើយ … ដ្បិតពូជអ្វីក៏ដោយដែលអ្នករាល់គ្នាព្រោះចុះ នោះនឹងច្រូតបានពូជនោះឯង ហេតុដូច្នេះហើយ បើសិនជាអ្នករាល់គ្នាព្រោះចុះពូជល្អ នោះអ្នករាល់គ្នាក៏នឹងច្រូតបានពូជល្អទុកជារង្វាន់របស់អ្នកដែរ ។
« ហេតុដូច្នេះហើយ កុំឲ្យខ្លាច ហ្វូងតូចអើយ ចូរធ្វើល្អចុះ ចូរឲ្យផែនដី និងស្ថាននរករួមគ្នាប្រឆាំងនឹងអ្នកចុះ ដ្បិតបើសិនជាអ្នករាល់គ្នាបានសង់នៅលើថ្មដារបស់យើង នោះពួកគេពុំអាចយកឈ្នះបានឡើយ ។
« មើលចុះយើងមិនបានកាត់ទោសអ្នកទេ អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ ចូរធ្វើដោយម៉ឺងម៉ាត់នូវកិច្ចការដែលយើងបានបញ្ជាដល់អ្នក ។
« ចូរមើលមកឯយើងដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យកុំខ្លាចឡើយ ។
« ចូរមើលស្នាមទាំងឡាយដែលនៅចំហៀងយើង ហើយព្រមទាំងស្នាមដែកគោលនៅដៃ និងជើងរបស់យើងចុះ ចូរមានចិត្តស្មោះត្រង់ កាន់តាមបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នករាល់គ្នានឹងគ្រងនគរស្ថានសួគ៌ទុកជាមរតក » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:៣២–៣៧ ) ។