« ការប្រើកំណត់ហេតុនៃការប្រឈម » ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ៖ កូនសៀវភៅធនធាន ( ឆ្នាំ ២០២០ )
« ការប្រើកំណត់ហេតុនៃការប្រឈម » ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម
ការប្រើកំណត់ហេតុនៃបញ្ហាប្រឈម
ទិសដៅ
-
សូមសិក្សា « បញ្ជីនៃបញ្ហាប្រឈម » ដូចខាងក្រោម ។ រាល់បញ្ហាប្រឈមទាំងនេះត្រូវបានពិភាក្សានៅក្នុងកូនសៀវភៅនេះ ។ នៅក្បែរបញ្ហាប្រឈមនីមួយៗ មានផ្នែកមួយដែលពិភាក្សាពីបញ្ហានោះ ។
-
សូមជ្រើសរើសបញ្ហាប្រឈមមួយដែលអ្នកចង់ធ្វើការអនុវត្ត ។ សូមសរសេរបញ្ហាប្រឈមនោះនៅក្នុង « កំណត់ហេតុនៃបញ្ហាប្រឈម ។ សូមសរសេរកាលបរិច្ឆេទចាប់ផ្តើមរបស់អ្នកផងដែរ ។
-
សូមបើកទៅវគ្គក្នុងកូនសៀវភៅនេះ ដែលផ្តល់យោបល់ដើម្បីយកឈ្នះលើបញ្ហាប្រឈមនោះ ។
-
សូមអានយោបល់នៅក្នុងវគ្គនោះ ។ សូមជ្រើសរើសយោបល់មួយឬច្រើន ដែលអាចមានប្រយោជន៍សម្រាប់អ្នក ។
-
សូមសរសេរយោបល់ ( នានា ) នៅក្នុង « កំណត់ហេតុនៃបញ្ហាប្រឈម » នៅខាងក្រោម « ផែនការដើម្បីកែលម្អ » ។ សូមសរសេរពីអ្វីដែលអ្នកចង់សម្រេចបាននៅខាងក្រោម « លទ្ធផលដែលបានរំពឹងទុក » ផងដែរ ។
-
សូមចែកចាយផែនការរបស់អ្នកជាមួយដៃគូដែលត្រូវទទួលខុសត្រូវ ដូចជា ឪពុកម្តាយ ឬអ្នកដឹកនាំបេសកកម្មផ្នែកសេវាកម្ម ដើម្បីឲ្យបុគ្គលរូបនេះអាចជួយអ្នកឲ្យសម្រេចផែនការរបស់អ្នកបាន ។
-
ក្នុងអំឡុងសប្តាហ៍បន្ទាប់ សូមព្យាយាមប្រើប្រាស់មតិយោបល់ទាំងនោះ ។ ជារៀងរាល់ថ្ងៃ សូមគូសចំណាំក្នុង « កំណត់ហេតុនៃបញ្ហាប្រឈម » ដើម្បីបង្ហាញពីការរីកចម្រើនរបស់អ្នក ។
-
នៅចុងសប្តាហ៍ សូមវាយតម្លៃពីកិច្ចការដែលដំណើរការ និងកិច្ចការដែលមិនដំណើរការ ។ ហើយក៏សូមកត់ត្រាសេចក្តីសង្ខេបផ្ទាល់ខ្លួនប្រចាំសប្តាហ៍របស់អ្នកផងដែរ ។
-
សូមសម្រេចចិត្តថា តើត្រូវបន្តធ្វើតាមការផ្ដល់យោបល់ដដែលនេះនៅសប្តាហ៍ក្រោយដែរឬទេ ។ អ្នកក៏អាចជ្រើសរើសយោបល់ផ្សេងទៀត សម្រាប់បញ្ហាប្រឈមនេះ ហើយអនុវត្តបន្ថែមលើចំណុចផ្សេងៗផងដែរ ។ ឬប្រសិនបើអ្នកមានការរីកចម្រើនបានល្អ អ្នកអាចសម្រេចចិត្តជ្រើសរើសយកបញ្ហាប្រឈមផ្សេងទៀត ។ សូមបង្កើត « កំណត់ហេតុនៃបញ្ហាប្រឈម » មួយទៀតតាមតម្រូវការ ។