ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៤–៣០ ខែ វិច្ឆិកា ៖ « លោក ‹ បាន​បិទ​ត្រា​បេសកកម្ម​របស់​លោក និង​កិច្ចការ​របស់​លោក​ដោយ​លោហិត​របស់​លោក​ផ្ទាល់ › » ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៥–១៣៦


« ថ្ងៃទី ២៤–៣០ ខែ វិច្ឆិកា ៖ ‹ លោក « បាន​បិទត្រា​បេសកកម្ម​របស់​លោក និង​កិច្ចការ​របស់​លោក ដោយ​លោហិត​របស់​លោក​ផ្ទាល់ » › ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៥–១៣៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្ដីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣៥–១៣៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ឆ្នាំ ២០២៥

គុក​កាតធេច

គុក​កាតធេច

ថ្ងៃទី ២៤–៣០ ខែ វិច្ឆិកា ៖ លោក « បាន​បិទត្រា​បេសកកម្ម​របស់​លោក និង​កិច្ចការ​របស់​លោក ដោយ​លោហិត​របស់​លោក​ផ្ទាល់ »

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៥–១៣៦

នៅរសៀល​ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ យ៉ូសែប និង​ហៃរុម ស្ម៊ីធ បាន​ជាប់​គុក​ម្តង​ទៀត​ជាមួយ យ៉ូហាន ថេលើរ និង​វិលឡឺឌ រិចឺឌ្ស ។ ពួកលោក​ដឹង​ថា ពួកលោក​គ្មានទោស មិន​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ណាមួយ​ឡើយ ប៉ុន្តែ​ពួកលោក​បាន​ប្រគល់​ខ្លួន​ឲ្យ​គេ​ចាប់ ដោយ​សង្ឈឹម​ថា​នឹង​រក្សា​ពួកបរិសុទ្ធ​នៅ​ទីក្រុង​ណៅវូ​ឲ្យ​មាន​សុវត្ថិភាព ។ នេះមិន​មែន​ជាលើក​ទីមួយ​ទេ​ដែល​សត្រូវ​របស់​សាសនាចក្រ​បាន​ចាប់​ព្យាការី យ៉ូសែប ដាក់​គុក ប៉ុន្តែ​លើក​នេះ លោក​ហាក់ដូច​ជាដឹងថា​លោក​មិន​អាច​ត្រឡប់​មក​វិញ​ទាំង​មានជីវិត​ទេ ។ លោក និង​មិត្ត​លោក​បាន​ព្យាយាម​លួងលោម​គ្នា​ទៅវិញ​ទៅមក ដោយ​ការអាន​ចេញ​ពី​ព្រះគម្ពីរ​មរមន និង​ច្រៀង​ទំនុកតម្កើង ។ ស្នូរកាំភ្លើង​បាន​បន្លឺ​ឡើង ហើយ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ជីវិត​រមែង​ស្លាប់​របស់ យ៉ូសែប ស្ម៊ីធ និង​បង​ប្រុស​របស់​លោក ហៃរ៉ុម បាន​ដល់​ទីបញ្ចប់ ។

ប៉ុន្តែ​នោះ​ពុំ​មែនជា​ទីបញ្ចប់​នៃ​បុព្វហេតុ​ដ៏​ទេវភាព ដែល​ពួកលោក​បាន​ឱប​ក្រសោប​នោះ​ឡើយ ។ ហើយវា​មិន​មែន​ជាទី​បញ្ចប់​នៃ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​បានស្តារ​ឡើងវិញ​​នោះឡើយ ។ នៅ​មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​ធ្វើ និង​មានវិវរណៈ​បន្ថែម​ទៀត​ដែល​នឹង​ដឹកនាំ​សាសនាចក្រ​ឲ្យ​ឆ្ពោះ​ទៅមុខ ។ នៅ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​ព្យាការី គឺ​មិន​មែន​ជា​ទីបញ្ចប់​នៃ​ការងារ​របស់​ព្រះ​ឡើយ ។

សូមមើល Saints ១:៥២១–៥៥២ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៥; ១៣៦:៣៧–៣៩

យ៉ូសែប និង​ហៃរុម ស្ម៊ីធ បាន​បិទត្រា​ទីបន្ទាល់​របស់​ពួកលោក​ជាមួយ​នឹង​លោហិត​របស់​ពួក​លោក ។

សូម​នឹក​ស្រមៃ​មើល​ថា តើ​បងប្អូន​អាច​មាន​អារម្មណ៍​បែបណា ​ប្រសិន​បើបងប្អូន​រស់នៅ​ក្រុង​ណៅវូ នៅពេល​ដែល យ៉ូសែប និង​ហៃរុម ស្ម៊ីធ ត្រូវបាន​សម្លាប់​នោះ ( សូមមើល Saints ១:៥៥៤–៥៥៥ ) ។ តើ​បងប្អូន​ព្យាយាម​យល់​អំពី​ព្រឹត្តិការណ៍​ដ៏​សោក​នាដកម្ម​នេះ​ដោយ​របៀបណា ? គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៥ ដែលបាន​បោះពុម្ព​បី​ខែ​ក្រោយមក អាច​ជួយ​បាន ។ នៅពេល​បងប្អូន​ស្រាវជ្រាវ​នៅ​កណ្ឌ​នេះ សូម​ពិចារណា​អ្វី​ដែល​នាំ​ឲ្យ​បងប្អូន​មានការយល់​ដឹង និង​មាន​នូវការ​អះអាង ។ តើ​បងប្អូន​នឹង​និយាយ​អ្វីខ្លះ​ទៅ​កាន់​មនុស្ស​ម្នាក់​ដែល​សួរ​ថា « ហេតុផល​អ្វី​ដែល​ព្រះ​បណ្តោយ​ឲ្យ​គេ​សម្លាប់​ព្យាការី​របស់​ទ្រង់​ដូច្នោះ ? » ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៦:៣៧–៣៩ ) ។

បងប្អូន​ក៏​អាច​ស្រាវជ្រាវ កណ្ឌ ១៣៥ ផងដែរ សម្រាប់​ពាក្យ ឬ​ឃ្លា​ដែល​បំផុសគំនិត​បងប្អូន​ឲ្យ​ស្មោះត្រង់​ចំពោះ​ព្រះគ្រីស្ទ​ដល់​ទីបញ្ចប់ ដូចជា យ៉ូសែប និង​ហៃរុម ។

សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥:២១–២២; « Remembering the Martyrdom » នៅក្នុង Revelations in Context ទំព័រ ២៩៩–៣០៦; Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០១១ ) ទំព័រ ៥២២–៥២៣, ៥២៩–៥៤០; « Testimony of the Book of Mormon » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

4:39

Testimony of the Book of Mormon

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៥:៣

រូបតំណាង​ថ្នាក់​សិក្ខាសាលា
យ៉ូសែប ស្ម៊ីធ គឺជា​ព្យាការី និង​ជា​សាក្សី​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៥:៣ សូម​រៀបរាប់​អំពី​ការណ៍​ដ៏​អស្ចារ្យ​ដែល យ៉ូសែប ស្ម៊ីធ សម្រេច​បាន​ក្នុង​រយៈ​ពេល​ម្ភៃ​ឆ្នាំ​ចាប់តាំង​ពី​ការនិមិត្ត​ដំបូង ។ តើ​ការណ៍​ទាំងនេះ​មាន​ឥទ្ធិពល​លើ​បងប្អូន និង​ទំនាក់​ទំនង​របស់​បងប្អូន​ជាមួយនឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ? សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​នឹង​បំពេញ​ប្រយោគ​ដូចជា​ប្រយោគ​មួយ​នេះ ៖ ដោយសារ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​តាមរយៈ យ៉ូសែប ស្ម៊ីធ នោះ​ខ្ញុំ … បងប្អូន​ក៏​អាច​កត់ត្រា និង​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ ជាមួយ​អ្នកដទៃ​ផងដែរ ។

វិធី​មួយ​ទៀត​ដើម្បី​រៀន​អំពី​បេសកកម្ម​របស់ យ៉ូសែប ស្ម៊ីធ គឺ​ព្យាយាម​សរសេរ​សំបុត្រ​មរណភាព​ខ្លីៗ ឬ​ពាក្យ​សរសើរ​សម្រាប់​លោក ។ តើ​បងប្អូន​នឹង​និយាយ​អ្វីខ្លះ​ដើម្បី​ស្ថាបនា​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​ទ្រង់ ? បងប្អូន​អាច​នឹង​ណែនាំ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ឬ​ការសម្រេច​បាន​ដែល​មាន​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៥ ឬ​អ្វី​ដែល​បាន​លើកឡើង​នៅក្នុង​ធនធាន​ខាងក្រោម ។

ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​បើក​សម្ដែង​សេចក្ដីពិត​ជាច្រើន​អំពី​អង្គទ្រង់ និង​ដង្វាយធួន​របស់​ទ្រង់​តាមរយៈ យ៉ូសែប ស្ម៊ីធ ។ សូម​គិត​ពិចារណា​អំពី​បទពិសោធន៍​ដែល​បងប្អូន​បានសិក្សា​គោលលទ្ធិ និង​សេចក្តីសញ្ញា​នៅក្នុង​ឆ្នាំ​នេះ ។ តើ​បងប្អូន​ចាប់​អារម្មណ៍​អ្វីខ្លះ ? បងប្អូន​អាច​នឹង​ចែកចាយ​រឿង​ទាំងនេះ​ជាមួយ​សមាជិក​គ្រួសារ ថ្នាក់ ឬ​កូរ៉ុម ឬ​អ្នក​ផ្សេងទៀត នៅពេល​បងប្អូន​សិក្សា​នៅ​សប្តាហ៍​នេះ ។ តើ​សេចក្តីពិត​ទាំងនេះ​ជួយ​បងប្អូន​ឲ្យ​យល់ និង​ខិត​ទៅកាន់​តែ​ជិត​នឹង​ព្រះអង្គ​សង្គ្រោះ​តាម​របៀបណា ?

សូមមើល​ផងដែរ « Joseph Smith: The Prophet of the Restoration » ( វីដេអូ ) បណ្ណាល័យ​ដំណឹងល្អ; ថាត អរ ខាលីស្ទើរ « Joseph Smith—Prophet of the Restoration » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៣៥–៣៧ « សរសើរ​ដល់​លោក » ទំនុក​តម្កើង ល.រ. ១៦; ប្រធានបទ និង សំណួរ « Joseph Smith » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

62:4

Joseph Smith: The Prophet of the Restoration

តន្ត្រី​ដែល​ទាក់ទង

ការច្រៀង​ទំនុក​តម្កើង​ខាងក្រោម​នេះ ឬ​ការមើល​វីដេអូ​អាច​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ ឬ​បំផុស​គំនិត​ឲ្យ​មាន​ការពិភាក្សា​មួយ​អំពី​កិច្ចការ​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ និង​ពលិកម្ម​របស់​ពួកបរិសុទ្ធ​ដែល​បានធ្វើ​បន្ដ​ពីលោក ។

« អ្នក​ធ្វើ​ដំណើរ​ដ៏​ក្រ​តោកយ៉ាក » ( ទំនុក​តម្កើង ល.រ. ១៧ ) ។ ខណៈ​នៅក្នុង​គុក​កាតធេច យ៉ូហាន ថេលើរ បាន​ច្រៀង​ទំនុក​តម្កើង​នេះ ។

« សរសើរ​ដល់​លោក » ( ទំនុក​តម្កើង ល.រ. ១៦ សូមមើល​ផងដែរ វីដេអូ ) ។ ទំនុក​បទ​នៃ​ទំនុក​តម្កើង​នេះ​ត្រូវបាន​សរសេរ​ទុក​ជា​ការឧទ្ទិស​ដល់ យ៉ូសែប ស្ម៊ីធ ។

6:16

Praise to the Man – The Tabernacle Choir at Temple Square

« មក មក​ពួក​បរិសុទ្ធ » ( ទំនុក​តម្កើង ល.រ. ១៨ សូមមើល​ផងដែរ វីដេអូ ) ។

2:3

Come, Come, Ye Saints - Mormon Tabernacle Choir

« Faith in Every Footstep » ( វីដេអូ ) ។

2:3

Faith in Every Footstep - Mormon Tabernacle Choir

គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣៦

ខ្ញុំ​អាច​ជួយឲ្យ​សម្រេច​បាន​ព្រះទ័យ​របស់​ព្រះអម្ចាស់ នៅពេល​ខ្ញុំ​ធ្វើតាម​ការប្រឹក្សា​របស់​ទ្រង់ ។

បន្ទាប់ពី យ៉ូសែប ស្ម៊ីធ បានស្លាប់ នោះ​ពួកបរិសុទ្ធ​ត្រូវបាន​បណ្តេញចេញ​ពី​ក្រុង​ណៅវូ ។ ឥឡូវនេះ ពួកគេ​បានប្រឈម​មុខ​នឹង​ការធ្វើ​ដំណើរ​ចម្ងាយ ១,៣០០ ម៉ាយ ( ២,១០០ គីឡូម៉ែត្រ ) ឆ្លងកាត់​វាល​រហោស្ថាន​ដ៏​វេទនា​មួយ ។ ព្រិកហាំ យ៉ង់ ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានព្រួយ​បារម្មណ៍​ថា តើពួក​បរិសុទ្ធ​អាច​រស់រាន​មានជីវិត​ពី​ការធ្វើ​ដំណើរ​ថ្មើរជើង​នេះ​ដោយ​របៀប​ណា ។ នៅ​ទីលំនៅ​បណ្តោះ​អាសន្ន​មួយ ដែល​ហៅ​ថា វិនទើរ ខួរទើរ្ស លោក​បាន​ទូល​អង្វរ​ទូលសុំ​សេចក្តី​ណែនាំ ។ ចម្លើយតប​របស់​ព្រះអម្ចាស់​ត្រូវបាន​កត់ត្រា​នៅក្នុង កណ្ឌ​ទី ១៣៦ ។ « តាមរយៈ​ការជួយ​ពួកបរិសុទ្ធ​ចងចាំ​ថា​ការប្រព្រឹត្ត​របស់​ពួកគេ​ក្នុង​ការធ្វើដំណើរ​នេះ​គឺ​សំខាន់​ដូចជា​គោលដៅ​របស់​ពួកគេ​ដែរ នោះ​វិវរណៈ​បាន​ជួយ​បំប្លែង​ការធ្វើ​ចំណាកស្រុក​ទៅ​ភាគខាងលិច​ពី​ភាពចាំបាច់​អកុសល​ទៅជា​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​សំខាន់​មួយ » ( « This Shall Be Our Covenant » នៅក្នុង Revelations in Context ទំព័រ ៣០៨ ) ។

សូម​ចងចាំ​ការណ៍​នេះ​ក្នុង​ចិត្ត ​នៅពេល​បងប្អូន​សិក្សា កណ្ឌ​ទី ១៣៦ ។ តើ​បងប្អូន​រកឃើញ​ការប្រឹក្សា​អ្វីខ្លះ ដែល​អាច​ជួយ​បងប្អូន​ផ្លាស់ប្រែ​ការសាកល្បង​ដ៏ពិបាក​ក្នុង​ជីវិត​របស់​បងប្អូន​ឲ្យ​ក្លាយ​ទៅជា « រឿង​សំខាន់​…​ដែល​ជាបទ​ពិសោធន៍​ខាងវិញ្ញាណ » វិញ ? បងប្អូន​អាច​នឹង​ជញ្ជឹងគិត​ពី​របៀប​ដែល​ដំបូន្មាន​នេះ​អាច​ជួយ​បងប្អូន​សម្រេច​ព្រះរាជ​បំណង​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​ផ្ទាល់​របស់​បងប្អូន ដូចដែល​វា​បាន​ជួយ​ពួកបរិសុទ្ធ​ជំនាន់​ដើម​ក្នុង​ការធ្វើដំណើរ​របស់​ពួកគេ​ដែរ ។

សូមមើល​ផងដែរ « This Shall Be Our Covenant » នៅក្នុង Revelations in Context ទំព័រ ៣០៧–៣១៤ « មក មក​ពួក​ប​រិសុទ្ធ » ទំនុក​តម្កើង ល.រ. ១៨; Church History Topics « Succession of Church Leadership » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

រូបគំនូរ​វិនធើរ ខ្វរធើរ

ព័ត៌មាន​លម្អិត​មកពី Winter Quarters [ វិនធើរ ខ្វរធើរ ] ដោយ ហ្គ្រិក អូលសិន

រូបតំណាង​ផ្នែក​របស់​កុមារ ០២

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៥:១–២, ៤–៥

យ៉ូសែប និង​ហៃរុម ស្ម៊ីធ បាន​ប្រគល់​ជីវិត​របស់​ពួកលោក​សម្រាប់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។

  • សូម​សង្ខេប​សម្រាប់​កុមារ​របស់​បងប្អូន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៥:១ ឬ ចែកចាយ « ជំពូកទី ៥៧ ៖ ព្យាការី​ត្រូវបាន​គេ​សម្លាប់ » ( នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ទំព័រ ២០១–២០៥ ឬ​វីដេអូ​ដែល​ទាក់ទង​គ្នា​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ) ។ ការណ៍​នេះ​អាច​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​បងប្អូន និង​កុមារ​បងប្អូន​ដើម្បី​ចែកចាយ​អារម្មណ៍​របស់​បងប្អូន​អំពី​ការលះបង់​ដែល យ៉ូសែប និង​ហៃរ៉ុម បាន​ធ្វើ​សម្រាប់​ព្រះអង្គសង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់ ។

    3:21

    Chapter 57: The Prophet Is Killed: June 1844

  • គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៥:៤–៥ ចែង​ថា ហៃរុម ស្ម៊ីធ បាន​អាន​វគ្គ​មួយ​ចេញពី​ព្រះគម្ពីរ​មរមន មុន​ពេល​ដែល​លោក​ជាប់​នៅ​គុក​កាតធេច ។ បងប្អូន និង​កុមារ​បងប្អូន​អាច​អាន​វគ្គបទគម្ពីរ​នេះ​ជាមួយ​គ្នា ( សូមមើល អេធើរ ១២:៣៦–៣៨ ) ។ តើ​ខគម្ពីរ​ទាំងនេះ​អាច​លួងលោម​ដល់ ហៃរុម ដោយ​របៀប​ណា ? បងប្អូន​ក៏​អាច​ចែកចាយ​បទគម្ពីរ​ដែល​នាំមក​ឲ្យ​បងប្អូន​នូវ​ការលួងលោម នៅពេល​បងប្អូន​មាន​ការព្រួយបារម្ភ ឬ​សោកសៅ ។

  • បងប្អូន និង​កុមារ​បងប្អូន​អាច​មើល​រូបភាព​ព្យាការី ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. , ១៤, ៦៧ ) ហើយ​និយាយ​អំពី​រឿង​ខ្លះ​ដែល​ព្រះ​បង្គាប់​ដល់​ពួក​ព្យាការី​ធ្វើ ។ តើ​ព្យាការី​ទាំងនេះ​លះបង់​អ្វីខ្លះ​សម្រាប់​ព្រះអង្គ​សង្គ្រោះ ?

    The Old Testament prophet Noah standing on a log as he preaches to a group of assembled people. The people are laughing and mocking Noah. The partially completed ark is visible in the background.

នៅ​ក្នុង​គេហដ្ឋាន ការរៀន​សូត្រ និង​ការរស់នៅ​ពុំ​អាច​បំបែក​គ្នា​បាន​ឡើយ ។ « ដំណឹង​ល្អ​ទាក់ទង​យ៉ាង​ជិតស្និទ្ធិ​នឹង​ទំនាក់ទំនង​នៅក្នុង​គេហដ្ឋាន ។ នៅក្នុង​គេហដ្ឋាន​មនុស្ស​ដែល​បងប្អូន​កំពុង​រៀន​សូត្រ​ដំណឹងល្អ​ជាមួយ គឺ​ជា​មនុស្ស​ដែល​បងប្អូន​នឹង​រស់នៅ​តាម​ដំណឹង​ល្អ​ជាមួយ​—ជារៀងរាល់​ថ្ងៃ​ផងដែរ ។ ប្រាកដ​ណាស់ ភាគច្រើន​ការរស់នៅតាម​ដំណឹង​ល្អ​គឺ​ជា​របៀប​ដែល​យើង​រៀន​ដំណឹងល្អ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអម្ចាស់ ទំព័រ ៣១ ) ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៥:៣

យ៉ូសែប ស្ម៊ីធ គឺជា​ព្យាការី និង​ជា​សាក្សី​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

  • ដើម្បី​ជួយ​កុមារ​បងប្អូន​ចងចាំ និង​ដឹងគុណ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​យើង តាមរយៈ​បេសកកម្ម​របស់ យ៉ូសែប ស្ម៊ីធ បងប្អូន​អាច​បង្ហាញ​វត្ថុ​ដែល​តំណាង​ឲ្យ​អ្វីៗ​ដែល​យ៉ូសែប​បាន​ធ្វើ ដូចជា ព្រះគម្ពីរ​មរមន គោលលទ្ធិ និង​សេចក្តីសញ្ញា ឬ​រូបភាព​ព្រះវិហារ​បរិសុទ្ធ ( សូមមើល​ផងដែរ ទំព័រ​សកម្មភាព ប្រចាំ​សប្តាហ៍ ) ។ បន្ទាប់មក​កុមារ​បងប្អូន​អាច​រកមើល​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៥:៣ សម្រាប់​រឿង​មួយ​ចំនួន​ដែល យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​ដើម្បី​ជួយ​យើង​ឲ្យ​ចូល​ទៅ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​អញ្ជើញ​កុមារ​បងប្អូន​ឲ្យ​ចែកចាយ​ពី​មូលហេតុ​ដែល​ពួកគេ​មាន​អំណរគុណ​សម្រាប់​រឿង​ទាំងនេះ ។

ព្យាការី យ៉ូសែប ស៊្មីធ

American Prophet [ ព្យាការី​ជនជាតិ​អាមេរិកាំង ] ដោយ ដេល ផាសុន

គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣៦

ព្រះអម្ចាស់​អាច​ប្រទាន​ពរជ័យ​ដល់​ខ្ញុំ​នៅពេល​ខ្ញុំ​មាន​ការលំបាក ។

  • សូម​ពិចារណា​ដាក់​រូបភាព​ព្រះវិហារ​បរិសុទ្ធ​ណៅវូ​នៅ​ម្ខាង​បន្ទប់ ហើយ​បង្កើត​ទីជំម្រក​ដ៏​សាមញ្ញ​មួយ​នៅ​ម្ខាង​ទៀត ។ សូម​អញ្ជើញ​កុមារ​បងប្អូន​ឲ្យ​ជួបជុំ​គ្នា​នៅ​ជិត​រូបភាព ហើយ​ប្រាប់​ពួកគេ​អំពី​ពួកបរិសុទ្ធ​ដែល​ត្រូវ​ចាកចេញ​ពី​ទីក្រុង​ណៅវូ បន្ទាប់ពី យ៉ូសែប ស្ម៊ីធ បាន​ស្លាប់ ( សូមមើល ជំពូក​ទី ៥៨, ៦០ និង​៦២ នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ទំព័រ ២០៦–២០៨, ២១១–២១៦, ២២២–២២៤ ឬ​វីដេអូ​ដែល​ទាក់ទង​គ្នា​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ) ។ សូម​សង្កត់​ធ្ងន់​ពី​សេចក្តី​ជំនឿ​ដែល​ពួកបរិសុទ្ធ​ទាំង​នេះ​មាន​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​អញ្ជើញ​កុមារ​បងប្អូន​ឲ្យ​ដើរ​ទៅកាន់​ទីជម្រក ដើម្បី​តំណាង​ឲ្យ​ការរធ្វើ​ដំណើរ​ទៅកាន់ វិនទើរ ខួរទើរ្ស ។ ពួកគេ​ច្រៀង​ចម្រៀង​ដូចជា​បទ « ដើម្បី​ក្លាយ​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២១៨–២១៩ ) នៅពេល​ពួកគេ​ដើរ ។

    1:31

    Chapter 58: A New Leader for the Church: July–August 1844

    3:51

    Chapter 60: The Saints Leave Nauvoo: September 1845–September 1846

    2:29

    Chapter 62: The Saints Establish Winter Quarters: 1846–1847

  • សូម​ពន្យល់ថា​នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣៦ ព្រះអម្ចាស់​បានប្រទាន​ការប្រឹក្សា​ដើម្បី​ជួយដល់​ពួកបរិសុទ្ធ​ក្នុង​ការធ្វើដំណើរ​របស់ពួកគេ​ទៅកាន់​ជ្រលង​ភ្នំ​សលត៍ លេក ។ សូម​ជួយ​កុមារ​របស់​បងប្អូន​ស្វែងរក​អ្វីមួយ​នៅក្នុង​វិវរណៈ​នេះ ដែល​អាច​ផ្តល់​ឲ្យ​ពួកគេ​នូវ​ភាពក្លាហាន​សម្រាប់​ការធ្វើ​ដំណើរ​នេះ ( សូមមើល ខទី ៤, ១០–១១, ១៨–៣០ ) ។ តើ​ការប្រឹក្សា​នេះ​អាច​ជួយ​យើង​ឆ្លងកាត់​ការសាកល្បង​ដែល​យើង​ប្រឈម​មុខ​នៅ​ថ្ងៃ​នេះ​ដោយ​របៀបណា ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ពួក​មនុស្ស​កំណាច​វាយប្រហារ យ៉ូសែប ស្ម៊ីធ និង​អ្នក​ដទៃ​ទៀត​នៅក្នុង​គុក​កាតធេច

Greater Love Hath No Man [ សេចក្តី​ស្រឡាញ់​ដ៏​ធំ​ជាង​នេះ​គ្មាន​ឡើយ ] ដោយ ឃេស៊ី ឆាលស៍

ទំព័រ​សកម្មភាព​សម្រាប់​កុមារ