បណ្ណាល័យ
ថ្ងៃ​ឈប់​សម្រាក


« ថ្ងៃ​ឈប់​សម្រាក » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

យុវនារី​នៅឯ​ព្រះវិហារ

មគ្គុទ្ទេសក៍​សិក្សា​ដំណឹងល្អ

ថ្ងៃ​ឈប់​សម្រាក

« ចូរ​ឲ្យ​នឹក​ចាំ​ពី​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ » ( និក្ខមនំ ២០:៨ ) ។

តើ​ថ្ងៃ​ឈប់​សម្រាក​ជាធម្មតា​មាន​លក្ខណៈ​បែបណា​សម្រាប់​អ្នក ? នៅ​ពេល​ដែល​អ្នក​ព្យាយាម​គោរព​ថ្ងៃ​ឈប់​សម្រាក​តាម​របៀប​របស់​ព្រះអម្ចាស់ នោះ​អ្នក​នឹង​ចាប់​ផ្ដើម​ចាត់​ទុក​ថ្ងៃ​ឈប់​សម្រាក​ថា​ជា​ថ្ងៃ​ដ៏​រីករាយ​មួយ ( សូម​មើល អេសាយ ៥៨:១៣-១៤ ) ។ ការ​ថ្វាយ​បង្គំ​ព្រះ​ជាមួយ​អ្នក​ដទៃ​នៅ​ព្រះវិហារ ការ​ទទួលទាន​សាក្រាម៉ង់ ហើយ​ការរក្សា​ថ្ងៃ​នោះ​ឲ្យ​បរិសុទ្ធ​នៅ​ផ្ទះ​នឹង​នាំ​មក​នូវ​អំណាច​ខាង​វិញ្ញាណ​ក្នុង​ជីវិត​របស់​អ្នក ហើយ​ទាញ​អ្នក​ឲ្យ​ខិត​ទៅ​ជិត​ព្រះ ។ ការទុក​មួយ​ថ្ងៃ​ជា​រៀង​រាល់​សប្តាហ៍​ដើម្បី​សម្រាក​ពី​ការងារ និង​សកម្មភាព​កម្សាន្ដ​គឺ​ជា​វិធី​មួយ​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ និង​បំណង​ប្រាថ្នា​របស់​យើង​ក្នុង​ការ​គោរព​តាម​ទ្រង់ ហើយ​រក្សា​សេចក្ដី​សញ្ញា​របស់​យើង ។ ប្រធាន អិម រ័សុល បាឡឺដ បាន​ពន្យល់ថា « អនុភាព​នៃ​ថ្ងៃ​ឈប់​សម្រាក​គឺ​ដើម្បី​ដក​ពិសោធន៍​នៅ​ក្នុង​ព្រះវិហារ និង​នៅ​ផ្ទះ​នូវ​ភាព​រីករាយ អំណរ និង​អារម្មណ៍​កក់​ក្ដៅ​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ដោយ​គ្មាន​ការ​អូស​ទាញ​ណា​មួយ​ឡើយ » ។

តើ​អ្វី​ទៅ​ជា​ថ្ងៃឈប់​សម្រាក ?

ថ្ងៃ​ឈប់សម្រាក​គឺជា​ថ្ងៃ​ដ៏​បរិសុទ្ធ​ដែល​ព្រះ​បាន​ញែក​ទុក​សម្រាប់​យើង​រាល់​សប្តាហ៍​ដើម្បី​សម្រាក​ពី​ការងារ​ប្រចាំ​ថ្ងៃ​របស់យើង ហើយ​ថ្វាយ​បង្គំ​ទ្រង់ ។ បន្ទាប់​ពី​ការបង្ក​បង្កើត​ពិភព​លោក ព្រះ​បាន​ប្រទាន​ពរ​ដល់​ថ្ងៃ​ទី​ប្រាំពីរ ហើយ​បាន​ធ្វើ​ឲ្យ​វា​ពិសិដ្ឋ ( សូម​មើល លោកុប្បត្តិ ២:២-៣ ) ។ ព្រះ​បាន​បង្គាប់​ពួក​សាសន៍​អ៊ីស្រាអែល​ឲ្យ « នឹក​ចាំ​ពី​ថ្ងៃ​ឈប់​សម្រាក​ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ » ( និក្ខមនំ ២០:៨ ) ។ បន្ទាប់​ពី​ការ​មានព្រះ​ជន្មរស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ពួក​សិស្ស​របស់​ទ្រង់​បាន​ចាប់​ផ្ដើម​គោរព​ថ្ងៃ​ឈប់​សម្រាក​នៅ​ថ្ងៃ​អាទិត្យ ឬ​ថ្ងៃ​ទី​មួយ​នៃ​សប្ដាហ៍ ( សូម​មើល ម៉ាកុស ១៦:២; កិច្ចការ ២០:៧; កូរិនថូស ទី១ ១៦:១-២ ) ។ នៅ​ថ្ងៃ​ចុង​ក្រោយ ព្រះ​ទ្រង់​បាន​រំឭក​បញ្ញត្តិ​ជា​ថ្មី​ដើម្បី​គោរព​ថ្ងៃ​ឈប់​សម្រាក ( សូម​មើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៩:៩-១៣; ៦៨:២៩ ) ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រធានបទ ៖ ថ្ងៃ​ឈប់​សម្រាក

មគ្គុទ្ទេសក៍​សិក្សា​ដំណឹង​ល្អ​ដែល​ជាប់​ទាក់ទង ៖ ថ្វាយ​បង្គំ​ព្រះ​ជា​ព្រះវរបិតា, ពិធី​សាក្រាម៉ង់, ការ​តម​អាហារ, ការរស់​នៅតាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ផ្នែក​ទី ១

ការ​គោរព​ថ្ងៃ​ឈប់​សម្រាក​របស់​អ្នក​គឺ​ជា​សញ្ញា​មួយ​នៃ​ការ​លះបង់​របស់​អ្នក​ចំពោះ​ព្រះ

ក្រុម​ជំនុំ

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍ថា « តើ​យើង​ចាត់ទុក​ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ ដ៏​បរិសុទ្ធ ​ ​យ៉ាង​ដូចម្ដេច ? ? កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​សិក្សា​អំពី​បញ្ជី​មួយ​ដែល​គេ​ចុះ​អំពី​កិច្ចការ​ដែល​ត្រូវ​ធ្វើ និង​កិច្ចការ​ដែល មិន ត្រូវ​ធ្វើ​នៅ​ថ្ងៃឈប់​សម្រាក ។ ទាល់តែ​ក្រោយ​មក​ទៀត ទើប​ខ្ញុំ​បាន​រៀន​ចេញ​ពី​ព្រះគម្ពីរ​ថា ទង្វើ និង ឥរិយាបថ​ខ្ញុំ​នៅ​ថ្ងៃ​ឈប់​សម្រាក គឺជា ទីសម្គាល់ រវាង​ខ្ញុំ និង​ព្រះវរបិតាសួគ៌ [ សូម​មើល និក្ខមនំ ៣១:១៣ ] ។ ដោយ​មាន​ការយល់​ដឹង​បែប​នោះ ខ្ញុំ​ពុំ​ត្រូវការ​បញ្ជី​នៃ​អ្វី​ដែល​ត្រូវ​ធ្វើ និង​មិន​ត្រូវ​ធ្វើ​ទៀត​ឡើយ ។ ពេល​ខ្ញុំ​សម្រេច​ចិត្ត​ថា​តើ​សកម្មភាព​ណា​ដែល​សមស្រប​នៅ​ថ្ងៃ​ឈប់​សម្រាក នោះ​ខ្ញុំ​គ្រាន់តែ​សួរ​ខ្លួន​ឯង​ថា ‹ តើ ទីសម្គាល់ ណា​ដែល​ខ្ញុំ​ចង់​បង្ហាញ​ដល់​ព្រះ ? › សំណួរ​នេះ​បាន​ធ្វើ​ឲ្យ​ជម្រើស​ខ្ញុំ​នៅ​ថ្ងៃ​ឈប់​សម្រាក​មាន​ភាពច្បាស់លាស់​ឡើង » ។ តើ​ថ្ងៃ​ឈប់​សម្រាក​របស់​បងប្អូន​ផ្ដល់​ទីសម្គាល់​អ្វី​ខ្លះ​ដល់​ព្រះ ?

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សូម​ទស្សនា​វីដេអូ​មកពី​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « Upon My Holy Day—Rest and Renewal » ( នាទីទី ១:២៦ ) ។ អែលឌើរ ហូឡិន លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​កិច្ចការនៅ​ថ្ងៃ​ឈប់​សម្រាក​ខុស​ពី​កិច្ចការ​ដែល​យើង​ធ្វើ​នៅ​ថ្ងៃ​ផ្សេង​ទៀត ។ តើ​អ្នកបាន​ទទួល​នូវ​ចំណាប់​អារម្មណ៍​អ្វី​ខ្លះ​អំពី​ការ​គោរព​ថ្ងៃ​ឈប់​សម្រាក ហើយ​រក្សា​វា​ឲ្យ​បាន​បរិសុទ្ធ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​អាន​ជាមួយ​គ្នា​នូវ​ដំណើរ​រឿង​របស់​អែលឌើរ ឃ្វីនថិន អិល ឃុក អំពី​ការ​ចូល​រួម​ថ្ងៃបរិសុទ្ធ ​ ឬ​ថ្ងៃ​ឈប់​សម្រាក​របស់​ជន​ជាតិ​យូដា នៅ​ក្នុង « Shipshape and Bristol Fashion: Be Temple Worthy—in Good Times and Bad Times » ។ សូម​អញ្ជើញ​សមាជិក​ក្រុម​ឲ្យ​និយាយ​អំពី​សំណួរ​ខាង​ក្រោម​នេះ ៖ តើ​ការ​គោរព​ថ្ងៃ​ឈប់​សម្រាក​បាន​ប្រទាន​ពរ​ដល់​មិត្ត​ភក្តិ​របស់​អែលឌើរ ឃុក ដោយ​របៀបណា ? តើ​ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​ដ៏ « រីករាយ » សម្រាប់​ពួក​គេ​យ៉ាង​ដូចម្ដេច ?

ស្វែង​យល់​បន្ថែម​ទៀត

ផ្នែក​ទី ២

ព្រះយេស៊ូវ​គ្រីស្ទ​បាន​គោរព​ថ្ងៃ​ឈប់​សម្រាក

ព្រះយេស៊ូវ​គ្រីស្ទ​ព្យាបាល​បុរស​ខ្វាក់​ម្នាក់

ក្នុងសម័យ​ព្រះគម្ពីរ​សញ្ញា​ថ្មី បទបញ្ញត្តិ និង​ប្រពៃណី​ដែល​គ្មាន​ការ​អនុញ្ញាត​ត្រូវ​បាន​ណែនាំ​ទៅដល់​វប្បធម៌​សាសន៍​យូដា អំពី​អ្វី​ដែល​ត្រូវ​ធ្វើ និង​មិន​ត្រូវធ្វើ​នៅ​ថ្ងៃ​ឈប់​សម្រាក ។ ព្រះយេស៊ូវ​តែងតែ​ត្រូវបាន​រិះគន់​ដោយ​ពួក​អ្នក​ដឹកនាំ​សាសនា​អំពី​ពេលវេលា​របស់​ទ្រង់​ចំពោះ​របៀប​ដែល​ទ្រង់ និង​ពួក​សិស្ស​របស់​ទ្រង់​គោរពថ្ងៃ​ឈប់​សម្រាក ។ ព្រះយេស៊ូវ​បាន​បង្រៀន​ថា « ថ្ងៃ​ឈប់​សម្រាក​[ គឺ ] តាំង​ឡើង​សម្រាប់​ឲ្យ​មនុស្ស ប្រុស [ និង មនុស្ស​ស្រី ] » ហើយ​ថា​ទ្រង់​គឺជា « ព្រះអម្ចាស់​ក៏​ជា​ថ្ងៃ​ឈប់​សម្រាក​ផង​ដែរ » ( ម៉ាកុស ២:២៧, ២៨ ) ។ ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ព្រះអម្ចាស់​មានព្រះជន្ម​រស់​ឡើងវិញ នោះ​ពួកសិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​គោរព​ថ្ងៃ​ឈប់​សម្រាក​នៅ​ថ្ងៃ​ដំបូង​នៃ​សប្តាហ៍ ( សូម​មើល ម៉ាកុស ១៦:២; កិច្ចការ ២០:៧; កូរិនថូស ទី១ ១៦:១-២ ) ។

ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការ​គោរព​ថ្ងៃ​ឈប់​សម្រាក​របស់​យើង នោះ​យើង​ទទួល​ទាន​សាក្រាម៉ង់​ក្នុង​ការនឹក​ចងចាំ​ពី​ការ​ពលិកម្ម​ដ៏​ធួន ការ​សុគត និង​ការ​មាន​ព្រះជន្មរស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ ។ នៅ​ពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ យើង​ធ្វើ​សេចក្តី​សញ្ញា​មួយ​ដើម្បី​លើកយក​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ​មក​ដាក់លើ​ខ្លួន​យើង រក្សា​បញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ហើយ​ចងចាំ​ដល់​ទ្រង់​ជានិច្ច ។ ជា​លទ្ធផល​ ព្រះ​សន្យា​ដល់​យើង​ថា​យើង​អាច​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដើម្បី​នៅ​ជាមួយ​យើង​ជានិច្ច ។ ការ​មាន​ព្រះវិញ្ញាណ​គឺ​រួម​បញ្ចូល​ទាំង​ការញែក​ឲ្យ​បរិសុទ្ធ និង​ការ​អភ័យ​ទោស​ចំពោះ​អំពើ​បាប​របស់​យើង​ដែរ ។ វា​ក៏​មាន​ន័យ​ថា​ការ​មាន​ដៃ​គូ និង​ការ​ណែនាំ​ជា​និច្ច​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ផង​ដែរ ។ ថ្ងៃ​ឈប់​សម្រាក​គឺជា​ឱកាស​មួយ ដើម្បី​ជញ្ជឹងគិត​អំពី​ពរជ័យ​ដែល​បងប្អូន​បាន​ទទួល​ក្នុង​នាម​ជា​អ្នក​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • សូម​អាន​ដំណើរ​រឿង​ខាង​ក្រោម​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​គោរព​ថ្ងៃ​ឈប់​សម្រាក ៖ យ៉ូហាន ៥:២-១៥; លូកា ១៣:១១-១៧; ១៤:១–៦ ។ តើ​មនុស្ស​នៅ​ក្នុង​ដំណើររឿង​ទាំង​នេះ​បាន​ទទួល​ពរ​ជ័យ​តាម​រយៈ​ការ​បម្រើ​របស់​ព្រះអង្គ​សង្រ្គោះ​យ៉ាង​ដូច​ម្តេច ? នៅ​ក្នុង​វគ្គបទគម្ពីរ​មួយ​ទៀត ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា « មាន​ច្បាប់​ឲ្យ​ធ្វើ​ការ​ល្អ​នៅ​ថ្ងៃ​ឈប់​សម្រាក​ដែរ » ( ម៉ាថាយ ១២:១២ ) ។ តើ​អ្នក​គិតថា​ពាក្យ « ធ្វើ​ការ​ល្អ » នៅ​ថ្ងៃ​ឈប់​សម្រាក​មាន​ន័យ​ដូចម្តេច ?

    តើ​អ្នកអាច​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​ក្នុង​ការ​បម្រើ​អ្នក​ដទៃ​នៅ​ថ្ងៃ​ឈប់​សម្រាក​ដោយ​របៀបណា ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​មើល​វីដេអូ « Gratitude on the Sabbath Day » ជាក្រុម ( នាទីទី ៣:៣៩ ) ។ ចូរ​និយាយ​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​ការដឹងគុណ និង​អំណរគុណ​របស់​យើង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ថ្ងៃ​ឈប់​សម្រាក ។ តើ​អ្វី​ទៅ​ជា​ការ​តភ្ជាប់​រវាង​ការ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ និង​ការ​មាន​អារម្មណ៍​អំណរ​គុណ​ចំពោះ​ពរជ័យ​របស់​ព្រះ ?

ស្វែង​យល់​បន្ថែម​ទៀត

  • ជេមស៍ អ៊ី ថាលម៉េហ្គ Jesus the Christ ( ឆ្នាំ ១៩១៦ ) ទំព័រ ២០៣–២១៦

  • « Dallin H. Oaks, Sacrament Meeting and the Sacrament » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ១៧–២០

  • ដេវីឌ អេ បែដណា « Exceeding Great and Precious Promises » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៩០–៩៣

ផ្នែក​ទី ៣

ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បាន​បរិសុទ្ធ​ជួយ​យើង « កុំ​ឲ្យ​ប្រឡាក់​ពី​លោកិយ »

ក្រុម​គ្រួសារ​កំពុង​អាន

ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា « ហើយ​ប្រយោជន៍​ឲ្យ​អ្នក​អាច​រក្សា​ខ្លួន​ឲ្យ​បាន​ពេញ​លេញ​កុំ​ឲ្យ​ប្រឡាក់​ពី​លោកិយ​នោះ​អ្នក​ត្រូវ​ទៅ​ដំណាក់​នៃ​ការ​អធិស្ឋាន ហើយ​ថ្វាយ​សាក្រាម៉ង់​របស់​អ្នក​ឡើង​នៅ​ថ្ងៃ​បរិសុទ្ធ​របស់​យើង​ចុះ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៩:៩ ) ។ ការ​ថ្វាយបង្គំ​របស់​យើង​ជាមួយ​អ្នកដទៃ​នៅ​ថ្ងៃ​ឈប់​សម្រាក​រួមបញ្ចូល​មិន​ត្រឹមតែ​ការទទួល​សាក្រាម៉ង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ការអធិស្ឋាន ការច្រៀង​ទំនុកតម្កើង ការថ្វាយ និងការ​ទទួល​ពរជ័យ​បព្វជិតភាព ការចែក​ចាយ​ទីបន្ទាល់ ការសិក្សា​ព្រះគម្ពីរ និង​ការផ្តល់​ការបម្រើ​ផងដែរ ។

រឿង​ទាំងឡាយ​ដែល​ត្រូវ​ពិចារណា

  • ការ​ចូល​រួម​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់​គឺ​ជា​វិធី​ដ៏​មាន​អត្ថន័យ​មួយ ដើម្បី​ផ្តោត​ជីវិត​របស់​អ្នកទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​បង្កើន​កម្លាំង​ខាង​វិញ្ញាណ ។ នៅ​ពេល​យើង​មាន​កម្លាំង​ខាង​វិញ្ញាណ យើង​រៀបចំ​ខ្លួន​កាន់​តែ​ប្រសើរ​ដើម្បី​ចៀស​វាង និង​យក​ឈ្នះលើ​ការ​ល្បួង ។ តើ​ការ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ និង​ការ​ចូលរួម​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់​បាន​ជួយ​អ្នក​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ដើម្បី « កុំ​ឲ្យ​ប្រឡាក់​ពី​លោកិយ » ដោយ​របៀបណា ?

  • សូម​ពិនិត្យ​មើល​ឡើងវិញ​អំពី​ការបង្រៀន​របស់​ព្រះអម្ចាស់​អំពី​ថ្ងៃ​ឈប់​សម្រាក​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៩:៩–១៥ ។ ទាក់ទង​ទៅនឹង​វគ្គបទគម្ពីរ​នេះ ប្រធាន អិម រ័សុល បាឡឺដ បាន​ចែកចាយ « សូម​កត់សម្គាល់​ពី​ពាក្យ​គន្លឹះ​មួយ​ចំនួន​នៅក្នុង​វិវរណៈ​នេះ ៖ អំណរ, ការមាន​អំណរ, អំណរគុណ, ចិត្ត​រីករាយ, ចិត្ត​អរសប្បាយ និង ទឹក​មុខ​រីករាយ ។ ចំពោះ​ខ្ញុំ ការ​រក្សា​ថ្ងៃ​ឈប់​សម្រាក​គួរ​តែ​ធ្វើ​ឲ្យ​យើង​មាន​ស្នាម​ញញឹម » ។ តើ​អ្នក​បាន​ជួប​ប្រទះ​អារម្មណ៍​ទាំង​នេះ​នៅ​ថ្ងៃ​ឈប់​សម្រាក​នៅ​ពេល​ណា ? តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ធ្វើ​ឲ្យ​ការ​ថ្វាយ​បង្គំ​របស់​អ្នក​នៅ​ថ្ងៃ​ឈប់​សម្រាក​ជា​បទពិសោធន៍​ដ៏​រីករាយ​មួយ ?

សកម្មភាព​សម្រាប់​ការរៀន​សូត្រ​ជាមួយ​អ្នក​ដទៃ

  • សូម​មើល​វីដេអូ « Is There a Place for Me? » ( នាទីទី ៣:៥៩ ) ។ និយាយ​អំពី​សារៈសំខាន់​នៃ​ការជួយ​អ្នកដទៃ​ឲ្យ​មាន​អារម្មណ៍ថា ពួកគេ​មាន​ចំណែក​នៅក្នុង​ក្រុមជំនុំ​របស់​ពួកគេ​នៅឯ​ព្រះវិហារ ។ តើ​ការ​ខិតខំ​របស់​អ្នក​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​មាន​អារម្មណ៍​ថា​មាន​ចំណែក បង្កើន​អារម្មណ៍​នៃ​ការ​ថ្វាយ​បង្គំ​ដល់​ខ្លួន​ឯង​នៅ​ថ្ងៃ​ឈប់​សម្រាក​ដោយ​របៀបណា ?

ស្វែង​យល់​បន្ថែម​ទៀត