ជំនួយ​បន្ថែម​សម្រាប់​ការអភិវឌ្ឍ​គ្រូបង្រៀន
បទពិសោធន៍​ការ​រៀន​សូត្រទី ១ ៖ ការរស់​នៅ និង​ការ​បង្រៀន​តាម​របៀប​របស់ព្រះអង្គសង្គ្រោះ


បទពិសោធន៍​ការ​រៀនសូត្រ​ទី ១

ការ​រស់នៅ​ និង​ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ

សេចក្តីសង្ខេប

បទពិសោធន៍​ការ​រៀនសូត្រ​នេះ​មាន​នូវ​គោលគំនិត​ដូច​ខាង​ក្រោម ៖

  • ការបង្រៀន ជា​ការ​ទទួលខុសត្រូវ​ដ៏​ធំ​របស់​អ្នក

  • ព្រះយេស៊ូវ​គ្រីស្ទ ជា​គ្រូបង្រៀន​កំពូល

  • ការ​រស់នៅ​ និង​ការបង្រៀន​ដូចជា​​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ

ថ្នាក់​សិក្ខាសាលា

គោលគំនិត​សំខាន់ៗ

សូម​ស្វាគមន៍​មកកាន់​ថ្នាក់សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថាន​សាសនា (ស& វ ) ។ នៅក្នុង​កម្មវិធី​​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៅ​ទូទាំង​ពិភពលោក គ្រូ​បង្រៀន និង​អ្នកដឹកនាំ​រាប់ពាន់​នាក់ បាន​ជួយ​ដល់​យុវវ័យ និង​យុវមជ្ឈិមវ័យ​នៃ​សាសនាចក្រ​រៀនសូត្រ និង​អនុវត្ត​គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​មានអំណរគុណ​ចំពោះ​បំណងប្រាថ្នា​របស់អ្នក​ដើម្បី​បម្រើ​ព្រះអម្ចាស់​នៅក្នុង​កិច្ចការ​ដ៏​សំខាន់​នេះ ។

ការ​ទទួល​ខុស​ត្រូវ​ដ៏ធំ​នៃ​ការ​បង្រៀន​ដល់​កូនចៅ​របស់​ព្រះ

អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ដូច​ខាង​ក្រោម​អំពី​ការ​ទទួល​ខុស​ត្រូវ​នៃ​ការ​បង្រៀន​ដល់​កូនចៅ​របស់​ព្រះ ៖ 

អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន

« យើង​មាន​អំណរគុណណាស់ចំពោះ​អស់​អ្នក​ដែល​បង្រៀន ។ យើង​ស្រឡាញ់​អ្នក ហើយ​មាន​អំណរគុណ​ចំពោះ​អ្នក​រក​អ្វី​ថ្លែង​ប្រាប់​មិន​បាន​ឡើយ ។ យើង​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អ្នក ។ ដើម្បី​បង្រៀន​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​ឲ្យ​មាន​អារម្មណ៍​ថា​ជោគជ័យ​គឺ​ត្រូវការ​កិច្ច​ខិតខំ​ប្រឹង​ប្រែង ។ ប៉ុន្តែ​វា​មាន​តម្លៃ​សក្ដិសម ។ យើង​អាច​ទទួល​បាន ‹ ការ​ហៅ​ដ៏​ធំ › [Teaching—No Greater Call] ( ធនធាន​ឯកសារ​សម្រាប់​ការ​កែលម្អ​ដល់​គ្រូបង្រៀន ឆ្នាំ ១៩៧៨) ]។ …

« ដើម្បី​ឲ្យ​យើង​ម្នាក់ៗ ‹ មក​រក​ព្រះគ្រីស្ទ › [គ. និង ស. ២០:៥៩] រក្សា​ព្រះបញ្ញត្តិ​របស់​ទ្រង់ ហើយ​ធ្វើ​តាម​គំរូ​របស់​ទ្រង់​ដើម្បី​ត្រឡប់​ទៅ​ព្រះវរបិតា​វិញ វា​គឺ​ជា​គោលបំណង​ដ៏​ខ្ពស់ ហើយ​បរិសុទ្ធ​ជាងគេ​​បំផុត​នៅ​ក្នុង​ជីវិត​របស់​មនុស្ស ។ ដើម្បី​ជួយ​អ្នកដទៃ​ទៀត​ឲ្យ​ធ្វើ​ដូចគ្នា​នេះ​ដែរ—ដើម្បី​បង្រៀន ​បញ្ចុះបញ្ចូល និង​​ដឹកនាំ​ពួកគេ​ឲ្យ​ដើរ​លើ​ផ្លូវ​នៃ​សេចក្ដី​ប្រោសលោះ​ប្រកប​ដោយ​ការ​អធិស្ឋាន—ប្រាកដ​ណាស់ កិច្ចការ​នោះ​ត្រូវ​តែ​ជា​កិច្ចការ​សំខាន់​បំផុត​ទីពីរ​នៅ​ក្នុង​ជីវិត​របស់​យើង ។ ប្រហែល​នោះ​ជា​ហេតុផល​ដែល​ប្រធាន ដេវីឌ អូ មិកឃេ មាន​ពេល​មួយ​បាន​ថ្លែង​ថា ‹ គ្មាន​ទំនួល​ខុស​ត្រូវ​ដ៏​ធំ​ណា​មួយ​អាច​ធា្លក់​មក​លើ​បុរស [ ឬ​ស្ត្រី ] គ្រប់​រូប ​ជាង​ការ​ធ្វើ​ជា​គ្រូបង្រៀន​នៃ​កូនចៅ​របស់​ព្រះ​នោះ​ឡើយ › [ ដេវីឌ អូ មិកឃេ នៅ​ក្នុង​Conference Report ខែ តុលា ឆ្នាំ ១៩១៦ ទំព័រ ៥៧ ] » (« A Teacher Come from God » Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ២៥) ។

ព្រះគ្រីស្ទ​បង្រៀន​នៅក្នុង​សាលា​ជំនុំ

ព្រះយេស៊ូវ​គ្រីស្ទ ជា​គ្រូបង្រៀន​កំពូល

អ្នក​នឹង​ទទួល​បាន​ជំនួយ​ដ៏​ទេវភាព នៅពេល​អ្នក​ព្យាយាម​រីកចម្រើន និង​អភិវឌ្ឍ ក្នុងនាម​ជា​គ្រូបង្រៀន​របស់​កូនចៅ​នៃ​ព្រះ ហើយ​ព្យាយាម​ដាក់​ជីវិត និង​ការបង្រៀន​របស់អ្នក​តាមលំនាំ​ព្រះអង្គ​សង្គ្រោះនោះ ។

videoiconសូម​ចំណាយ​ពេល​មួយភ្លែត​ដើម្បី​មើល​វីដេអូ«The Master Teacher»(៣:៥១) មាន​នៅ​លើchurchofjesuschrist.org។ នៅក្នុង​វីដេអូ​នេះ ប្រធាន ប៊យដ៍ ឃេ ផាកកឺ ( ឆ្នាំ ១៩២៤-២០១៥) នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពិពណ៌នា​អំពី​ទិដ្ឋភាព​ជាក់ស្ដែង​នៃ​ការ​បង្រៀន​ដំណឹងល្អ ។

3:51

share iconនៅពេល​អ្នក​មើល​វីដេអូ សូមស្ដាប់​មើល​នូវ​មូលហេតុ​សំខាន់ៗ​ថា ហេតុអ្វី​អ្នក​ត្រូវ​រស់នៅ និង​បង្រៀន​ដូចជា​ព្រះអង្គ​សង្គ្រោះ​បានធ្វើ ។ សូម​កត់​ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យក​វា​មក​មើល ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​វគ្គ​បំពាក់​បំប៉ន​គ្រូបង្រៀន ។

សកម្មភាព​ក្នុងក្បួនខ្នាតការបង្រៀន និង​ការ​រៀន​ដំណឹងល្អ

គម្រប​ក្បួនខ្នាត

ស្ដីពី​ព្រះអង្គសង្គ្រោះ​ជា​គំរូ​នៃ​គ្រូបង្រៀន​ទាំងឡាយ នោះប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់បាន​បង្រៀន​ថា ៖

ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« តើ​មានគំរូ​ណា​ដែល​យើង​អាច​រក​បាន​ប្រសើរ​ជាង​នេះ ? តើ​ការ​សិក្សា​អ្វី​ដែលយើង​អាច​រៀនបាន​​ប្រសើរជាងការ ​ វិភាគ​លើ​គំនិត និង គោលដៅ និង វិធីសាស្ត្រ​ទាំងឡាយ​របស់​យើង ហើយ​ប្រៀបធៀបអ្វីៗ​ទាំង​នោះ​ជាមួយ​នឹងរបៀប​របស់​ព្រះយេស៊ូវ​គ្រីស្ទ ? » (Teach Ye Diligently បោះពុម្ពកំណែថ្មី [ ឆ្នាំ ១៩៩១ ] ទំព័រ ២២ ) ។

សកម្មភាព​ដូច​ខាង​ក្រោម​នឹង​ជួយ​អ្នក​ឲ្យយល់​កាន់តែ​ជ្រៅជ្រះអំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បានបង្រៀន និង​មានឥទ្ធិពល​ដល់​អ្នកដទៃ និង​របៀប​ដែល​ទ្រង់​បានជួយ​ពួកគេ​រៀន រីកចម្រើន​ខាង​វិញ្ញាណ ហើយ​ប្រែក្លាយ​ជា​ផ្លាស់ប្រែចិត្តជឿ​ទៅលើ​ដំណឹងល្អ​របស់​ទ្រង់ ។

សូម​សិក្សាអារម្ភកថានៅ​ទំព័រ v–vii នៅក្នុងGospel Teaching and Learning: A Handbook for Teachers and Leaders in Seminaries and Institutes of Religion( ឆ្នាំ ២០១២) ។ សូមគូសចំណាំ ឬ​គូសបន្ទាត់​ពីខាង​ក្រោមពាក្យ​សកម្មភាព ដែលពិពណ៌នា​អំពីរបៀប​ផ្សេងៗ​ដែលព្រះអង្គសង្គ្រោះ​បានបង្រៀន និង​បានបម្រើ ។

បន្ទាប់ពី​អ្នក​សិក្សា​ទំព័រ​ទាំងនេះ​នៅក្នុងGospel Teaching and Learningសូម​កត់ត្រា​ចម្លើយ​របស់អ្នក​ចំពោះ​សំណួរ​ដូច​ខាង​ក្រោម​នៅ​រឹម​ទំព័រ​នៃ​ក្បួនខ្នាត​របស់​អ្នក។ ( អ្នក​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​សរសេរ​កំណត់ចំណាំ​នៅលើ​រឹមទំព័រ​នៃ​ក្បួនខ្នាត​របស់អ្នក​ក្នុងមេរៀន​ទាំងនេះ ) ។

  • តើ​អ្នក​មាន​កត់សម្គាល់​អ្វីខ្លះ​​​អំពី​របៀប​នៃ​ការ​រស់នៅ ការបង្រៀន និង​ការដឹកនាំ​របស់​ទ្រង់ ?

  • តើ​ទ្រង់​បាន​ជួយ​ដល់​អ្នក​ដទៃ​ឲ្យ​រៀន​ ឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ និង​បានផ្លាស់​ប្រែចិត្តជឿ​ចំពោះ​ដំណឹងល្អ​របស់​ទ្រង់​យ៉ាង​ដូចម្តេច ?

សេចក្ដីសង្ខេប និងការ​អនុវត្ត

គោលការណ៍​ដើម្បី​ចងចាំ

  • គ្មាន​ទំនួល​ខុស​ត្រូវ​ដ៏​ធំ​ណា​មួយ​អាច​ធា្លក់​មក​លើ​បុរស [ ឬ​ស្ត្រី ] គ្រប់​រូប ​ជាង​ការ​ធ្វើ​ជា​គ្រូបង្រៀន​នៃ​កូនចៅ​របស់​ព្រះ​នោះ​ឡើយ ។

  • ព្រះគ្រីស្ទ​​គឺជា​គ្រូ​បង្រៀនកំពូល ។ យើង​គប្បី​ព្យាយាម​រស់នៅ និង​បង្រៀនដូចជា​ទ្រង់​បាន​ធ្វើ ។

  • យើង​បង្រៀនថា​យើង​ជា​នរណា ដែល​មានន័យថា​ភាព​ជាសិស្ស​របស់​យើង លក្ខណៈ​របស់​យើង ទីបន្ទាល់​របស់​យើង និង​ការ​តាំងចិត្ត​របស់យើង​ចំពោះ​ដំណឹងល្អ អាច​មានឥទ្ធិពល​ដល់​អ្នកដទៃ​ច្រើនដូចជា​ពាក្យសម្ដី​របស់​យើង​ផងដែរ ។

ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« អំណោយទាន​ដើម្បីបង្រៀន​ត្រូវ​តែ​ធ្វើ​ការ​ស្វែងរក ហើយ​នៅពេល​ដែល​រកបាន​វា​ហើយ នោះ​វា​ត្រូវតែ​បានចិញ្ចឹមបីបាច់ ប្រសិន​បើ​ចង់​រក្សា​វា​ទុក​នោះ » ( ប៊យដ៍ ឃេ ផាកកឺTeach Ye Diligentlyទំព័រ ៣៤៥) ។

« ហេតុដូច្នោះ​ហើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាងណា ? »

ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ត្រូវ​បាន​គេ​សួរ​ថា « ហេតុដូច្នោះ​ហើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាងណា ? » នៅ​ចុង​បញ្ចប់​ការ​ប្រជុំ​ជាមួយ​នឹង​កូរ៉ុម​នៃ​ពួក​ដប់ពីរនាក់​ដើម្បី​បំផុស​ការ​ពិភាក្សា​អំពី​របៀប​ដែល​ប្រធានបទ​ដែលបាន​ពិភាក្សា​អាច​អនុវត្ត​ដើម្បីផ្លាស់ប្រែជីវិត​របស់​មនុស្ស ( សូមមើល ជែហ្វ្រី អ័រ ហូឡិន«Therefore, What?» [Church Educational System conference on the New Testament, ថ្ងៃទី ៨ ខែ​សីហា ឆ្នាំ ២០០០] si.churchofjesuschrist.org) ។ នៅចុង​បញ្ចប់​នៃបទពិសោធន៍​ការ​រៀនសូត្រ​នីមួយៗ ចូរ​សួរ​ខ្លួន​អ្នក​ថា « ហេតុដូច្នោះ​ហើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាងណា ? » រួច​គិត​អំពី​របៀប​ដែលអ្នកអាច​អនុវត្តដោយ​ផ្ទាល់​នូវ​​ប្រធានបទ និងគោលការណ៍​នានា​ដែលបាន​ពិភាក្សា​នោះ ។ 

ដើម្បី​បញ្ចប់​បទពិសោធន៍​ការ​រៀនសូត្រ​នេះ ចូរ​សរសេរ​នូវ​រឿង​មួយចំនួន​ដែល​អ្នក​នឹង​ធ្វើ​ ផ្អែក​ទៅលើ​គោលការណ៍​នានា​ដែលអ្នក​បាន​រៀននៅ​ថ្ងៃ​នេះ ។