ជំនួយ​បន្ថែម​សម្រាប់​ការអភិវឌ្ឍ​គ្រូបង្រៀន
បទពិសោធន៍ការ​រៀនសូត្រ​ទី ៦ ៖ ការយល់​អំពី​បរិបទ និងមាតិកា


បទពិសោធន៍​ការ​រៀនសូត្រ​ទី ៦

ការយល់អំ​​ពី​បរិបទ និង មាតិកា​

សេចក្តីសង្ខេប

បទពិសោធន៍​ការ​រៀនសូត្រ​នេះ​មាននូវ​គោលគំនិត​ដូច​ខាង​ក្រោម ៖

  • ការ​យល់អំពី​អត្ថន័យ​នៃ​បរិបទ និង មាតិកា 

  • ការ​យល់អំពី​អត្ថន័យ​នៃ​បរិបទ និង មាតិកា

  • ការ​រុករក​បរិបទ និងមាតិកា​នៅក្នុង​បទគម្ពីរ

គោលគំនិត​សំខាន់ៗ

នៅក្នុង​បទពិសោធន៍​ការរៀនសូត្រ​មួយ​ចំនួន​បន្ទាប់​ទៀត យើងនឹង​មើល​ទៅលើ​ធាតុ​នៃលំនាំ​ការ​រៀនសូត្រ​​កាន់តែ​ច្បាស់លាស់​ម្ដងមួយៗ ។​ លំនាំ​ការ​រៀនសូត្រ​ផ្ដល់​ជា​គ្រោង​នៃ​មូលដ្ឋានគ្រឹះ​ដែល​ជួយ​ដាក់​ដំណឹងល្អ​នៅក្នុងគំនិត និង​ដួងចិត្ត​របស់​យើង ។ នៅក្នុង​បទពិសោធន៍​កា​ររៀនសូត្រ​នេះ យើង​នឹង​រៀន​ពី​ការ​យល់​អំពី​បរិបទ និង​មាតិកា ។

គោលបំណង​នៃ​បទពិសោធន៍​ការ​រៀនសូត្រ​នេះ គឺ​ដើម្បី​ផ្ដល់​នូវ​ការ​ណែនាំ​សង្ខេប​មួយ​ចំពោះទិដ្ឋភាព​នានា​នៃ​លំនាំ​ការរៀនសូត្រ ។ នៅពេល​អ្នក​បម្រើ​ជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ឬ​ថ្នាក់វិទ្យាស្ថាន អ្នកនឹង​មាន​ឱកាស​ច្រើន​ដើម្បីរៀន​ និង​អនុវត្ត​ជំនាញ​ទាំងនេះ ។

ការ​រៀន​ចេញមកពី​បទគម្ពីរ ៖ ការ​យល់​អំពីបរិបទ និងមាតិកា

ដៃ

នៅក្នុង​រឿង​ប្រៀបធៀប​អំពី​ត្បូង មាន​យុវនារីម្នាក់​​សុបិន​អំពី​ការ​ស្វែងរក​ត្បូង​នៅលើ​ខ្សាច់ ។ ការ​ស្វែងរក​របស់នាង តំណាង​ឲ្យ​អ្នករៀនម្នាក់​ដែល​កំពុង​ស្វែងរក​សេចក្ដីពិត​ដ៏អស់កល្បជានិច្ច​នៅក្នុង​បទគម្ពីរ ។ ខ្សាច់​តំណាង​ឲ្យ​បរិបទ និងមាតិកា​នៃ​បទគម្ពីរ--​មនុស្ស ទីកន្លែង ព្រឹត្តការណ៍ ខ្សែ​រឿង ការបង្រៀន​ជាដើម--ដែល​សេចក្ដីពិត​នៃ​ដំណឹងល្អ​អាច​ត្រូវ​បាន​រក​ឃើញ ។

ព្រះគម្ពីរ

នៅពេល​យើង​ស្វែងរក​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច​នៅ​ក្នុង​បទគម្ពីរ យើង​គប្បី​ចាប់​ផ្ដើម​ព្យាយាម​យល់​អំពី​ផ្ទៃរឿង និង​សេចក្ដីលម្អិត​ជា​មូលដ្ឋាន​នៃ​វគ្គ​បទគម្ពីរ ដែល​យើង​កំពុងអាន​នោះ ។ ការ​ស្វែង​យល់​អំពី​បរិបទ និងមាតិកា​នៃ​បទគម្ពីរ នឹង​អនុញ្ញាត​ឲ្យ​យើង​រកឃើញ​សារៈសំខាន់​នៃ​សេចក្ដីពិត​ដំណឹងល្អ​បាន​កាន់តែ​ងាយស្រួល ។

សកម្មភាព​ក្នុងក្បួនខ្នាតការបង្រៀន និង​ការ​រៀន​ដំណឹងល្អ

គម្រប​ក្បួនខ្នាត

ចូរអាន​វគ្គ ២.៤.១​(« បរិបទ »)និង២.៤.២ («មាតិកា») នៅ​ទំព័រ ២៤-២៥ នៅក្នុង​ក្បួនខ្នាត Gospel Teaching and Learning។ សូម​គូសចំណាំ​ពាក្យ ឬ​កថាកណ្ឌ​នៅក្នុង​វគ្គ​ទាំងនេះ​ដើម្បី​ជួយអ្នក​យល់​នូវ​អត្ថន័យ​តាមរយៈ​បរិបទ និងមាតិកា​នៃ​បទគម្ពីរ​ និង​មូលហេតុ​ដែល​វា​សំខាន់​នៅក្នុង​ការ​សិក្សា​របស់​យើង ។

share iconសូម​កត់​ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​របស់​អ្នក​អំពី​សារៈសំខាន់​នៃ​ការ​យល់​អំពី​បរិបទ និង​មាតិកា​នៅក្នុង​ការសិក្សា​ដំណឹងល្អ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យក​វា​មក​មើល ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​​​វគ្គ​បំពាក់បំប៉ន​គ្រូបង្រៀន។

អត្ថន័យ និង​សារៈសំខាន់​នៃ​បរិបទ និង​មាតិកា

សូម​រំឭក​មើល​តារាង​ដូច​ខាង​ក្រោម​ដើម្បី​យល់​បន្ថែម​អំពីបរិបទ និង​មាតិកា ៖

បរិបទ

មាតិកា

តើ​បរិបទ​គឺជាអ្វី ?

បរិបទ រួមមាននូវ​ស្ថានភាព​ដែល​នៅជុំវិញ ឬ​ផ្ដល់​ជា​ផ្ទៃ​រឿង​អំពី​វគ្គបទគម្ពីរ​ព្រឹត្តការណ៍ និង ដំណើរ​រឿង​​ជាក់លាក់​មួយ។ បរិបទ​មាន​នូវ​ទិដ្ឋភាព​ជា​ប្រវត្តិសាស្ត្រ ខាងវប្បធម៌ និង​ខាង​ភូមិសាស្ត្រ មានសំណួរ​ដែល​បានបំផុស​នៅក្នុងព្រឹត្តការណ៍​បទគម្ពីរ ជាដើម ។

តើ​មាតិកា​ជាអ្វី ?

មាតិកា មាននូវ​ខ្សែ​រឿង​ មនុស្ស ព្រឹត្តិការណ៍ ទេសនកថា និង ការពន្យល់​ដ៏​បំផុសគំនិត ដែល​បង្កើតជា​អត្ថបទ​ខាង​បទគម្ពីរ ។ ការ​រុករក​មាតិកា រួមាន​​ការរៀនសូត្រ​ពី​អត្ថន័យ​នៃ​ពាក្យ និង ឃ្លា​ពិបាកៗ ក៏​ដូច​ជា​ការបកប្រែ​​រឿងប្រៀបធៀប​ និមិត្តសញ្ញា​ជាដើម ។

ហេតុអ្វី​បរិបទ​សំខាន់ ?

បរិបទ ជួយ​បញ្ជាក់ និង​ជួយ​ឲ្យ​មានការ​យល់ដឹង​កាន់តែ​ជ្រៅជ្រះ​អំ​ពី​រឿង ការ​បង្រៀន គោលលទ្ធិ និងគោលការណ៍​នានា​នៅក្នុង​អត្ថបទព្រះគម្ពីរ ។​

ហេតុអ្វី​មាតិកា​សំខាន់ ?

មាតិការ ផ្តល់ជា​ចំណាប់​អារម្មណ៍ និងទាក់ទង​​ចំពោះ​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ ដែលមាន​នៅ​ក្នុង​បណ្តុំ​បទគម្ពីរ ។

ការសិក្សា​របស់គ្រូបង្រៀន

ការ​សួរ​សំណួរ​ទាំងឡាយ

ដើម្បី​យល់​បរិបទ និងមាតិកា​បទគម្ពីរ ដំបូង​ត្រូវ​ស្វែងយល់​ពី​សេចក្ដីលម្អិត​​ជា​មូលដ្ឋាននៃ​វគ្គ​បទគម្ពីរ បន្ទាប់មក​រុករក​សេចក្ដីលម្អិត​ទាំងនោះ​ដើម្បី​បាន​យល់ដឹង​កាន់តែ​ខ្លាំងឡើង ។ អ្នកអាច​ធ្វើដូច​នេះ​តាមរយៈ​ការ​រៀនសួរ​សំណួរ​អំពី​មនុស្ស ទីកន្លែង ព្រឹត្តការណ៍ ជាដើម​នៅក្នុង​វគ្គ​បទគម្ពីរ ដែល​អ្នក​កំពុងអាន បន្ទាប់មក​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ទាំងនោះ​ដោយប្រើ​ធនធាន​ដ៏ជា​ជំនួយ និង​ដែល​ទុកចិត្ត​បាន ។

សំណួរ​នានា​ដូច​ខាង​ក្រោម អាច​ជួយ​អ្នក​យល់​បាន​កាន់តែ​ល្អ​ប្រសើរ​អំពី​បរិបទ និងមាតិកា​នៃ​វគ្គ​បទគម្ពីរ ដែល​អ្នក​កំពុង​សិក្សា ៖

  • តើ​អ្វីជាផ្ទៃរឿង​នៃ​វគ្គបទគម្ពីរ ?

  • តើ​ទិដ្ឋភាពជា​ប្រវត្តិសាស្ត្រ ខាងវប្បធម៌ និង​ខាង​ភូមិសាស្ត្រ​មានអ្វីខ្លះ ?

  • តើនរណា​ជាអ្នកនិពន្ធ ?

  • តើ​ប្រជាជន​ណា​នៅក្នុងវគ្គ​បទគម្ពីរ​នេះ ? តើ​ពួកគេ​កំពុងធ្វើអ្វី ឬ​កំពុងនិយាយអ្វី ហើយ​ហេតុអ្វី ?

  • តើ​មានអ្វី​កំពុង​កើតឡើង ? តើអ្វី​ជា​ខ្សែរឿង ?

  • តើ​ពាក្យ​ ឃ្លា និង​ចំណាប់​អារម្មណ៍​ដែល​មិនស្គាល់​នានា​មានន័យ​យ៉ាងណា ?

  • តើ​សារៈសំខាន់​នៃ​ទំនៀមទម្លាប់ និង​ការអនុវត្ត​ដែល​បាន​ពិពណ៌នា​មានអ្វីខ្លះ ?

ការសិក្សា​បទគម្ពីរ

ការស្វែងរក​ចម្លើយ

នៅខាង​ក្រោមនេះ គឺជា​ធនធាន​ដ៏ល្អបំផុត និង​ដែល​ទុកចិត្ត​បំផុត​មួយ​ចំនួន ដែល​អ្នក​អាច​ប្រើ​ដើម្បី​ជួយ​អ្នក​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក ៖

  • ជំនួយការ​សិក្សា​បទគម្ពីរ ដូចជា​ជំពូក និង​ដើម​កណ្ឌ លេខ​យោង Bible Dictionary,Topical Guide,សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ,លិបិក្រម​ចំពោះ​បណ្ដុំ​ព្រះគម្ពីរផែនទី ជា​ដើម ។

  • វគ្គ​គម្ពីរ​ដែល​ជាប់​ទាក់ទង

  • ពាក្យ​សម្ដី​របស់ពួកព្យាការី និង​ពួកសាវក​នៅរស់ ( ជាពិសេស​សុន្ទរកថា​ទាំងឡាយ​ដែល​មាន​នៅក្នុង​សុន្ទរកថា​សន្និសីទទូទៅ )

  • កម្មវិធី​សិក្សា​វគ្គសិក្សា​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ( រួមមាន​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន និង​សិស្ស ) ។

  • វចនានុក្រម

នៅពេល​អ្នក​បាន​យល់​អំពី​បរិបទ និងមាតិកា​នៃ​បទគម្ពីរ នោះអ្នក​នឹង​អាច​បោះ​ជំហាន​កាន់តែ​ពេញលេញ​ទៅ​ក្នុង​ពិភព​នៃ​មនុស្ស ទីកន្លែង ព្រឹត្តការណ៍ និង​ការបង្រៀន ដែលអ្នក​កំពុង​អាន និងមើល​ឃើញ​រឿង​ដែល​អ្នក​និពន្ធ​បាន​មើល​ឃើញ​វា ។ ការណ៍​នេះ​នឹង​ជួយ​ឲ្យ​រកឃើញ​នូវ​សារៈសំខាន់​នៃ​សេចក្ដីពិត​ដំណឹងល្អ ។

ការ​ទទួលបានជំនួយ​ពីព្រះ​នៅក្នុង​ការ​បង្រៀន​ដំណឹងល្អ

videoiconសូមមើល​វីដេអូ«Understanding Context and Content»(៧:៣៩) មាន​នៅក្នុងchurchofjesuschrist.org។ នៅក្នុង​វីដេអូនេះ គ្រូបង្រៀន​ទាំងបី​ពិភាក្សា​អំពី​កិច្ចខិតខំ​របស់​ពួកគេ​ដើម្បី​យល់​អំពី​បរិបទ និង​មាតិកា ។

NaN:NaN

share iconសូម​កត់​ត្រា​គំនិតពីរ​ឬបី ដែលអ្នកបាន​រៀនមកពី​វីដេអូ​ចូល​ទៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យក​វា​មក​មើល ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​​​វគ្គបំពាក់បំប៉ន​គ្រូបង្រៀន ។

សកម្មភាព​បទគម្ពីរ

ឥឡូវ​ដល់ពេល​ដើម្បី​ហាត់​រុករក​បរិបទ និងមាតិកា​ក្នុង​បទគម្ពីរ ។

សូមអាន​លូកា ៥:១២-២៦នៅត្រង់​កន្លែង​ដែល​គ្រូបង្រៀន​នៅក្នុង​វីដេអូ « ការយល់​អំពី​បរិបទ និងមាតិកា » បាន​ឈប់ ។ សូម​បង្កើត​ជា​បញ្ជី​សំណួរ​មួយអំពី​មនុស្ស ទីកន្លែង ព្រឹត្តការណ៍ និង​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត ដែលអាច​ជួយអ្នក​ឲ្យ​យល់​អំពី​បរិបទ និងមាតិកា​នៃខគម្ពីរ​ទាំងនេះ​បាន​កាន់តែ​ល្អ​ប្រសើរ ។ បន្ទាប់​មក​ចំណាយពេល​ពីរបី​នាទី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់អ្នក ។

share iconបន្ទាប់ពី​អ្នកបញ្ចប់​សកម្មភាព​​រួច​ហើយ ​សូម​សរសេរ​សង្ខេប​អំពី​បទពិសោធន៍​របស់អ្នក​​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យក​វា​មក​មើល ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​​វគ្គ​បំពាក់បំប៉ន​គ្រូបង្រៀន ។ រួមមាន (១) អ្វីៗ​មួយចំនួន​ដែល​អ្នក​បាន​រៀន​អំពី​សារៈសំខាន់​នៃ​បរិបទ និង​មាតិកា នៅក្នុងការសិក្សា​ដំណឹងល្អ និង (២) គំនិត​ថ្មីៗ​មួយ​ចំនួន ដែល​អ្នក​ទទួល​បាន​អំពី មនុស្ស ទីកន្លែង ព្រឹត្តការណ៍​មកពីលូកា ៥:១២-២៦

សេចក្ដីសង្ខេប និងការ​អនុវត្ត

គោលការណ៍​ដើម្បី​ចងចាំ

  • បរិបទ ជួយ​បញ្ជាក់ និង​ជួយ​ឲ្យ​មានការ​យល់ដឹង​របស់​យើង​កាន់តែ​ជ្រៅ​ជ្រះ​អំ​ពី​រឿង ការ​បង្រៀន គោលលទ្ធិ និងគោលការណ៍​នានា​នៅក្នុង​អត្ថបទព្រះគម្ពីរ ។​

  • មាតិការ ផ្តល់ជា​ចំណាប់អារម្មណ៍ និងទាក់ទង​​ចំពោះ​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​​នៅ​ក្នុង​បទគម្ពីរ ។

  • ការយល់​អំពី​បរិបទ និងមាតិកា​នៃ​បទគម្ពីរ​នឹង​ជួយ​ចាក់​សោ​រ​បើក​ឲ្យ​ឃើញ​ពី​សារៈសំខាន់​នៃ​សេចក្ដីពិត​ដំណឹងល្អ​ជាច្រើន ។

  • ដើម្បី​យល់​បរិបទ និងមាតិកា​នៃ​បទគម្ពីរ​នានា នោះ​យើង​ត្រូវ​តែ​សួរ​សំណួរ ហើយ​ស្វែងរក​ក្នុង​ធនធាន​ដែល​ទុកចិត្តបាន​នូវ​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ​នោះ ។

ប្រធាន ថូម៉ាស អេស ម៉នសុន

« ត្រូវ​ស្គាល់​មេរៀន​ទាំងឡាយ​ដែល​ព្រះគម្ពីរ​បង្រៀន ។ រៀន​អំពីផ្ទៃ​រឿង និង​ទិដ្ឋភាព​នៃ​រឿង​ប្រៀបធៀប​របស់លោក​ចៅហ្វាយ និង​ការ​ដាស់​តឿង​របស់​ពួក​ព្យាការី ចូរសិក្សាបទគម្ពីរ​ដូច​ជា​បទគម្ពីរ​កំពុង​និយាយ​ទៅ​កាន់​អ្នក ​ដ្បិត​នេះហើយ​គឺ​ជា​សេចក្តី​ពិត » ( ថូម៉ាស អេស ម៉នសុន « Be Your Best Self » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៦៨ ) ។

« ហេតុដូច្នោះ​ហើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាងណា ? »

ដើម្បី​បញ្ចប់​បទពិសោធន៍​ការ​រៀនសូត្រ​នេះ ចូរ​សរសេរ​នូវ​រឿង​មួយចំនួន​ដែល​អ្នក​នឹង​ធ្វើ​ ផ្អែក​ទៅលើ​គោលការណ៍​នានា​ដែលអ្នក​បាន​រៀននៅ​ថ្ងៃ​នេះ ។