បទពិសោធន៍ការរៀនសូត្រទី ១
ការរស់នៅ និងការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ
សេចក្តីសង្ខេប
បទពិសោធន៍ការរៀនសូត្រនេះមាននូវគោលគំនិតដូចខាងក្រោម ៖
-
ការបង្រៀន ជាការទទួលខុសត្រូវដ៏ធំរបស់អ្នក
-
ព្រះយេស៊ូវគ្រីស្ទ ជាគ្រូបង្រៀនកំពូល
-
ការរស់នៅ និងការបង្រៀនដូចជាព្រះអង្គសង្គ្រោះបានធ្វើ
គោលគំនិតសំខាន់ៗ
សូមស្វាគមន៍មកកាន់ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា (ស& វ ) ។ នៅក្នុងកម្មវិធីថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៅទូទាំងពិភពលោក គ្រូបង្រៀន និងអ្នកដឹកនាំរាប់ពាន់នាក់ បានជួយដល់យុវវ័យ និងយុវមជ្ឈិមវ័យនៃសាសនាចក្ររៀនសូត្រ និងអនុវត្តគោលលទ្ធិ និងគោលការណ៍ទាំងឡាយនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ យើងមានអំណរគុណចំពោះបំណងប្រាថ្នារបស់អ្នកដើម្បីបម្រើព្រះអម្ចាស់នៅក្នុងកិច្ចការដ៏សំខាន់នេះ ។
ការទទួលខុសត្រូវដ៏ធំនៃការបង្រៀនដល់កូនចៅរបស់ព្រះ
អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនដូចខាងក្រោមអំពីការទទួលខុសត្រូវនៃការបង្រៀនដល់កូនចៅរបស់ព្រះ ៖
« យើងមានអំណរគុណណាស់ចំពោះអស់អ្នកដែលបង្រៀន ។ យើងស្រឡាញ់អ្នក ហើយមានអំណរគុណចំពោះអ្នករកអ្វីថ្លែងប្រាប់មិនបានឡើយ ។ យើងមានទំនុកចិត្តយ៉ាងខ្លាំងចំពោះអ្នក ។ ដើម្បីបង្រៀនឲ្យមានប្រសិទ្ធភាព ហើយឲ្យមានអារម្មណ៍ថាជោគជ័យគឺត្រូវការកិច្ចខិតខំប្រឹងប្រែង ។ ប៉ុន្តែវាមានតម្លៃសក្ដិសម ។ យើងអាចទទួលបាន ‹ ការហៅដ៏ធំ › [Teaching—No Greater Call] ( ធនធានឯកសារសម្រាប់ការកែលម្អដល់គ្រូបង្រៀន ឆ្នាំ ១៩៧៨) ]។ …
« ដើម្បីឲ្យយើងម្នាក់ៗ ‹ មករកព្រះគ្រីស្ទ › [គ. និង ស. ២០:៥៩] រក្សាព្រះបញ្ញត្តិរបស់ទ្រង់ ហើយធ្វើតាមគំរូរបស់ទ្រង់ដើម្បីត្រឡប់ទៅព្រះវរបិតាវិញ វាគឺជាគោលបំណងដ៏ខ្ពស់ ហើយបរិសុទ្ធជាងគេបំផុតនៅក្នុងជីវិតរបស់មនុស្ស ។ ដើម្បីជួយអ្នកដទៃទៀតឲ្យធ្វើដូចគ្នានេះដែរ—ដើម្បីបង្រៀន បញ្ចុះបញ្ចូល និងដឹកនាំពួកគេឲ្យដើរលើផ្លូវនៃសេចក្ដីប្រោសលោះប្រកបដោយការអធិស្ឋាន—ប្រាកដណាស់ កិច្ចការនោះត្រូវតែជាកិច្ចការសំខាន់បំផុតទីពីរនៅក្នុងជីវិតរបស់យើង ។ ប្រហែលនោះជាហេតុផលដែលប្រធាន ដេវីឌ អូ មិកឃេ មានពេលមួយបានថ្លែងថា ‹ គ្មានទំនួលខុសត្រូវដ៏ធំណាមួយអាចធា្លក់មកលើបុរស [ ឬស្ត្រី ] គ្រប់រូប ជាងការធ្វើជាគ្រូបង្រៀននៃកូនចៅរបស់ព្រះនោះឡើយ › [ ដេវីឌ អូ មិកឃេ នៅក្នុងConference Report ខែ តុលា ឆ្នាំ ១៩១៦ ទំព័រ ៥៧ ] » (« A Teacher Come from God » Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ២៥) ។
ព្រះយេស៊ូវគ្រីស្ទ ជាគ្រូបង្រៀនកំពូល
អ្នកនឹងទទួលបានជំនួយដ៏ទេវភាព នៅពេលអ្នកព្យាយាមរីកចម្រើន និងអភិវឌ្ឍ ក្នុងនាមជាគ្រូបង្រៀនរបស់កូនចៅនៃព្រះ ហើយព្យាយាមដាក់ជីវិត និងការបង្រៀនរបស់អ្នកតាមលំនាំព្រះអង្គសង្គ្រោះនោះ ។
សូមចំណាយពេលមួយភ្លែតដើម្បីមើលវីដេអូ«The Master Teacher»(៣:៥១) មាននៅលើchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ ប្រធាន ប៊យដ៍ ឃេ ផាកកឺ ( ឆ្នាំ ១៩២៤-២០១៥) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពិពណ៌នាអំពីទិដ្ឋភាពជាក់ស្ដែងនៃការបង្រៀនដំណឹងល្អ ។
នៅពេលអ្នកមើលវីដេអូ សូមស្ដាប់មើលនូវមូលហេតុសំខាន់ៗថា ហេតុអ្វីអ្នកត្រូវរស់នៅ និងបង្រៀនដូចជាព្រះអង្គសង្គ្រោះបានធ្វើ ។ សូមកត់ត្រាគំនិត និងចំណាប់អារម្មណ៍របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាមួយ ឬកន្លែងផ្សេងទៀត ដែលអ្នកអាចយកវាមកមើល ហើយចែកចាយជាមួយនឹងអ្នកដឹកនាំ ឬក្រុមវគ្គបំពាក់បំប៉នគ្រូបង្រៀន ។
សេចក្ដីសង្ខេប និងការអនុវត្ត
គោលការណ៍ដើម្បីចងចាំ
-
គ្មានទំនួលខុសត្រូវដ៏ធំណាមួយអាចធា្លក់មកលើបុរស [ ឬស្ត្រី ] គ្រប់រូប ជាងការធ្វើជាគ្រូបង្រៀននៃកូនចៅរបស់ព្រះនោះឡើយ ។
-
ព្រះគ្រីស្ទគឺជាគ្រូបង្រៀនកំពូល ។ យើងគប្បីព្យាយាមរស់នៅ និងបង្រៀនដូចជាទ្រង់បានធ្វើ ។
-
យើងបង្រៀនថាយើងជានរណា ដែលមានន័យថាភាពជាសិស្សរបស់យើង លក្ខណៈរបស់យើង ទីបន្ទាល់របស់យើង និងការតាំងចិត្តរបស់យើងចំពោះដំណឹងល្អ អាចមានឥទ្ធិពលដល់អ្នកដទៃច្រើនដូចជាពាក្យសម្ដីរបស់យើងផងដែរ ។
« អំណោយទានដើម្បីបង្រៀនត្រូវតែធ្វើការស្វែងរក ហើយនៅពេលដែលរកបានវាហើយ នោះវាត្រូវតែបានចិញ្ចឹមបីបាច់ ប្រសិនបើចង់រក្សាវាទុកនោះ » ( ប៊យដ៍ ឃេ ផាកកឺTeach Ye Diligentlyទំព័រ ៣៤៥) ។
« ហេតុដូច្នោះហើយ តើខ្ញុំត្រូវធ្វើយ៉ាងណា ? »
ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ត្រូវបានគេសួរថា « ហេតុដូច្នោះហើយ តើខ្ញុំត្រូវធ្វើយ៉ាងណា ? » នៅចុងបញ្ចប់ការប្រជុំជាមួយនឹងកូរ៉ុមនៃពួកដប់ពីរនាក់ដើម្បីបំផុសការពិភាក្សាអំពីរបៀបដែលប្រធានបទដែលបានពិភាក្សាអាចអនុវត្តដើម្បីផ្លាស់ប្រែជីវិតរបស់មនុស្ស ( សូមមើល ជែហ្វ្រី អ័រ ហូឡិន«Therefore, What?» [Church Educational System conference on the New Testament, ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០០០] si.churchofjesuschrist.org) ។ នៅចុងបញ្ចប់នៃបទពិសោធន៍ការរៀនសូត្រនីមួយៗ ចូរសួរខ្លួនអ្នកថា « ហេតុដូច្នោះហើយ តើខ្ញុំត្រូវធ្វើយ៉ាងណា ? » រួចគិតអំពីរបៀបដែលអ្នកអាចអនុវត្តដោយផ្ទាល់នូវប្រធានបទ និងគោលការណ៍នានាដែលបានពិភាក្សានោះ ។
ដើម្បីបញ្ចប់បទពិសោធន៍ការរៀនសូត្រនេះ ចូរសរសេរនូវរឿងមួយចំនួនដែលអ្នកនឹងធ្វើ ផ្អែកទៅលើគោលការណ៍នានាដែលអ្នកបានរៀននៅថ្ងៃនេះ ។