បទពិសោធន៍ការរៀនសូត្រទី ៨
ការយល់ ការទទួលអារម្មណ៍ និងការអនុវត្តគោលលទ្ធិ និងគោលការណ៍ទាំងឡាយ
សេចក្តីសង្ខេប
បទពិសោធន៍ការរៀនសូត្រនេះមាននូវគោលគំនិតដូចខាងក្រោម ៖
-
ការដាក់ដំណឹងល្អ ចូលក្នុងដួងចិត្តរបស់យើង
-
ការយល់ដឹងអំពីគោលលទ្ធិ និង គោលការណ៍ទាំងឡាយ
-
ការទទួលអារម្មណ៍ដឹងពីសេចក្តីពិត និង សារៈសំខាន់នៃគោលលទ្ធិ និង គោលការណ៍ទាំងឡាយ
-
ការអនុវត្តគោលលទ្ធិ និង គោលការណ៍ទាំងឡាយ
គោលគំនិតសំខាន់ៗ
លំនាំការរៀនសូត្រផ្ដល់ជាមូលដ្ឋានគ្រឹះដែលជួយដាក់ដំណឹងល្អនៅក្នុងគំនិត និងដួងចិត្តរបស់យើង ។ នៅក្នុងបទពិសោធន៍ការរៀនសូត្រនេះ យើងនឹងបង្ហាញពីការយល់ដឹង ការទទួលអារម្មណ៍ពីសេចក្ដីពិត និងសារៈសំខាន់នៃសេចក្ដីពិត ហើយការអនុវត្តគោលលទ្ធិ និងគោលការណ៍នានា ។
គោលបំណងនៃបទពិសោធន៍ការរៀនសូត្រនេះ គឺដើម្បីផ្ដល់នូវការណែនាំសង្ខេបមួយចំពោះទិដ្ឋភាពនានានៃលំនាំការរៀនសូត្រ ។ នៅពេលអ្នកបម្រើជាគ្រូបង្រៀនថ្នាក់សិក្ខាសាលា ឬថ្នាក់វិទ្យាស្ថាន អ្នកនឹងមានឱកាសច្រើនដើម្បីរៀន និងអនុវត្តជំនាញទាំងនេះ ។
ការយល់ ការទទួលអារម្មណ៍ដឹងពីសេចក្តីពិត និង សារៈសំខាន់នៃសេចក្ដីពិត និងការអនុវត្តគោលលទ្ធិ និង គោលការណ៍ទាំងឡាយ
រឿងប្រៀបធៀបអំពីត្បូង គឺជាពាក្យប្រៀបប្រដូចសម្រាប់ការសិក្សាបទគម្ពីរ ។ ខាងក្រោមនេះ ជាធាតុបីដើម្បីជួយយើងយល់នូវអ្វីដែលយើងអាចធ្វើនៅក្នុងការសិក្សារបស់យើង បន្ទាប់ពីយើងបានស្គាល់សារៈសំខាន់នៃសេចក្ដីពិតដំណឹងល្អ ។
-
យល់ដឹងអំពីគោលលទ្ធិ និង គោលការណ៍ទាំងឡាយ
-
យុវនារីបានសិក្សាអំពីត្បូងនីមួយៗ ដែលនាងបានរុករកឃើញ ហើយស្វែងយល់ដោយប្រុងប្រយ័ត្ននូវទម្រង់និងមុខឆ្នៃជាច្រើនរបស់វា ។
-
នៅពេលយើងរុករកត្បូងនៃសេចក្ដីពិតនៅក្នុងទម្រង់នៃគោលលទ្ធិ និងគោលការណ៍នានា នោះយើងអាចសិក្សាដោយយកចិត្តទុកដាក់ទៅលើវានីមួយៗដើម្បីយល់អំពីអត្ថន័យ និងសារៈសំខាន់របស់វាកាន់តែល្អប្រសើរឡើង ។
-
ទទួលអារម្មណ៍ដឹងពីសេចក្តីពិត និង សារៈសំខាន់នៃគោលលទ្ធិ និង គោលការណ៍ទាំងឡាយ
-
យុវនារីមានអារម្មណ៍អំណរគុណចំពោះត្បូងនីមួយៗក្នុងខ្លួនរបស់នាង ។
-
នៅពេលយើងទទួលបានការយល់ដឹងកាន់តែជ្រៅជ្រះអំពីសេចក្ដីពិតដែលយើងបានរកឃើញ នោះយើងដឹងពីសារៈសំខាន់ ភាពទាក់ទង និងភាពបន្ទាន់របស់ពួកវា ។
-
អនុវត្តគោលលទ្ធិ និង គោលការណ៍ទាំងឡាយ
-
ឪពុករបស់យុវនារីបានអញ្ជើញនាងឲ្យពិចារណាអំពីអ្វីដែលនាងអាចធ្វើជាមួយនឹងត្បូងដែលនាងបានរកឃើញនោះ ។
-
ដោយបានទទួលទីបន្ទាល់ និងអំណរគុណចំពោះគោលលទ្ធិ ឬគោលការណ៍មួយ នោះយើងគួរពិចារណាអំពីរបៀបជាក់លាក់ដែលយើងអាចអនុវត្តវានៅក្នុងជីវិតយើងផ្ទាល់ ។
ពួកព្យាការី និងពួកសាវកថ្ងៃចុងក្រោយ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការដាក់ដំណឹងល្អចូលទៅជ្រៅក្នុងដួងចិត្តរបស់យើង ។ ការយល់ដឹងអំពីបរិបទ និងមាតិកានៃបទគម្ពីរដើម្បីស្គាល់សារៈសំខាន់នៃគោលលទ្ធិ និងគោលការណ៍នានានៃដំណឹងល្អ គឺជាការចាប់ផ្ដើមដ៏ល្អមួយដើម្បីទទួលចំណេះដឹងនៃសេចក្ដីពិតនៃដំណឹងល្អ ។ ប៉ុន្តែដើម្បីជួយដល់អ្វីដែលយើងដឹងនៅក្នុងគំនិតយើងចាក់ជ្រៅចូលទៅក្នុងដួងចិត្តរបស់យើង ជាញឹកញាប់មាននូវអ្វីជាច្រើនដែលយើងត្រូវធ្វើ ។ យើងត្រូវស្វែងរក ៖
-
យល់គោលលទ្ធិ និងគោលការណ៍នានាដែលយើងបានស្គាល់ ។
-
ទទួលអារម្មណ៍ដឹងពីសេចក្ដីពិត និងសារៈសំខាន់របស់វា ។
-
អនុវត្តវាក្នុងជីវិតរបស់យើង ។
ធាតុទាំងបីនៃលំនាំការរៀនសូត្រទាំងនេះ ធ្វើការជាមួយគ្នាដើម្បីអញ្ជើញព្រះវិញ្ញាណបរិសុទ្ធ ដែលជួយយើងឲ្យដាក់ដំណឹងល្អចាក់ចូលជ្រៅទៅក្នុងដួងចិត្តរបស់យើង ។
អនុវត្តលំនាំបទពិសោធន៍ការរៀនសូត្រ
សូមមើលវីដេអូ«Understanding, Feel, and Apply Principles »(៧:១២) មាននៅក្នុងchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ គ្រូបង្រៀនបីនាក់ពិភាក្សាអំពីការខិតខំរបស់ពួកគេដើម្បីយល់ ទទួលអារម្មណ៍ដឹងពីសេចក្ដីពិត និងសារៈសំខាន់នៃសេចក្ដីពិត ហើយអនុវត្តគោលលទ្ធិ និងគោលការណ៍ទាំងឡាយនៅក្នុងលូកា ៥:១-១១។
សូមកត់ត្រាគំនិតពីរឬបី ដែលលេចធ្លោចំពោះអ្នក នៅពេលអ្នកមើលការពិភាក្សានេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាមួយ ឬកន្លែងផ្សេងទៀត ដែលអ្នកអាចយកវាមកមើល ហើយចែកចាយជាមួយនឹងអ្នកដឹកនាំ ឬក្រុមវគ្គបំពាក់បំប៉នគ្រូបង្រៀន ។
សេចក្ដីសង្ខេប និងការអនុវត្ត
គោលការណ៍ដើម្បីចងចាំ
-
គោលបំណងនៃការរៀនសូត្រដំណឹងល្អ គឺដើម្បីអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយយើងដកយកគោលលទ្ធិ និងគោលការណ៍ទាំងឡាយនៃដំណឹងល្អពីក្នុងគំនិតរបស់យើងមកដាក់ចូលក្នុងដួងចិត្តរបស់យើង ។
-
ការយល់ដឹងអំពីគោលលទ្ធិ ឬគោលការណ៍មួយ ពុំគ្រាន់តែដឹងពីអត្ថន័យរបស់វាប៉ុណ្ណោះទេ ប៉ុន្តែជាការដឹងពីរបៀបដែលវាអាចជះឥទ្ធិពលមកលើជីវិតរបស់យើងផងដែរ ។
-
ការយល់ច្បាស់ពីគោលលទ្ធិ ឬ គោលការណ៍មួយរៀបចំយើងឲ្យទទួលអារម្មណ៍ដឹងពីសេចក្តីពិត និង សារៈសំខាន់របស់វា ។
-
ការទទួលអារម្មណ៍ដឹងពីសេចក្ដីពិត និងសារៈសំខាន់នៃគោលលទ្ធិ ឬគោលការណ៍មួយ បង្កើនបំណងប្រាថ្នាដើម្បីអនុវត្តវានៅក្នុងជីវិតរបស់យើង ។
-
ការអនុវត្តកើតមាននៅពេលយើងនិយាយ គិត ហើយរស់នៅតាមអ្វីដែលយើងបានរៀន ។
« គ្រូបង្រៀនពិតម្នាក់ នៅពេលគាត់បានបង្រៀនអំពីកត្តាពិត [នៃដំណឹងល្អ] … គាត់នាំ [សិស្សទាំងឡាយ] ឲ្យបោះជំហានទៅទទួលបានសាក្សីខាងវិញ្ញាណ និង ការយល់ដឹងនៅក្នុងដួងចិត្តរបស់ពួកគេ ដែលនាំឲ្យមានសកម្មភាព និង ការធ្វើទង្វើរឡើង » ( រ៉ូបឺត ឌី ហ៊ែល « Teaching by Faith» [ល្ងាច មួយ ជាមួយ អែលឌើរ បឺត ឌី ហែល ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០០២] , ទំព័រ ៥si.churchofjesuschrist.org) ។
« ហេតុដូច្នោះហើយ តើខ្ញុំត្រូវធ្វើយ៉ាងណា ? »
ដើម្បីបញ្ចប់បទពិសោធន៍ការរៀនសូត្រនេះ ចូរសរសេរនូវរឿងមួយចំនួនដែលអ្នកនឹងធ្វើ ផ្អែកទៅលើគោលការណ៍នានាដែលអ្នកបានរៀននៅថ្ងៃនេះ ។