Additional Helps for Teacher Development
បទពិសោធន៍​ការ​រៀនសូត្រ​ទី ៩ ៖ ការ​រៀបចំមេរៀន ៖ ការសម្រេច​ចិត្តពី​អ្វីដែល​ត្រូវ​បង្រៀន​


បទពិសោធន៍​ការ​រៀនសូត្រ​ទី ៩

ការ​រៀបចំមេរៀន ៖ ការ​សម្រេច​ចិត្តពី​អ្វី​ដែល​ត្រូវ​បង្រៀន

សេចក្ដី​សង្ខេប

កំណត់ចំណាំ ៖បទពិសោធន៍​ការ​រៀនសូត្រ​ចំនួន​ប្រាំ​ទៀត ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ជួយអ្នក​រៀនពី​​របៀបដើម្បី​​រៀបចំ​មេរៀន ។ បទពិសោធន៍​ការ​រៀនសូត្រ​ទី ៩-១០ ផ្ដោត​ទៅលើ​ការ​សម្រេចចិត្ត​ពីអ្វី​ត្រូវ​បង្រៀន ហើយ​បទពិសោធន៍ការ​រៀនសូត្រ​ទី ១១-១៣ ផ្ដោត​ទៅលើ​ការ​សម្រេច​ចិត្ត​ពីរបៀប​ដើម្បី​បង្រៀន ។

បទពិសោធន៍​ការ​រៀនសូត្រ​នេះ​មាននូវ​គោលគំនិត​ដូច​ខាង​ក្រោម ៖

  • ការបង្រៀន​​ព្រះគម្ពីរ​តាម​លំដាប់​លំដោយ

  • ការ​ធ្វើ​ឲ្យមាន​តុល្យភាព​ចំពោះអ្វី​ដែលត្រូវ​បង្រៀន និងរបៀបដើម្បី​បង្រៀន

  • ការ​សម្រេចចិត្ត​ពី​អ្វី​ដែល​ត្រូវ​បង្រៀន

គោលគំនិត​សំខាន់ៗ

ជាញឹកញាប់ គ្រូបង្រៀន​ដែល​ត្រូវ​បាន​ហៅថ្មីៗ មានសំណួរ​ដូច​តទៅនេះ ៖

  • តើ​ការ​បង្រៀន​ដល់​ថ្នាក់សិក្ខាសាលា ខុសពី​ការ​បង្រៀន​ថ្នាក់​ផ្សេងទៀត​ ដូចជា​ថ្នាក់​គោលលទ្ធិដំណឹងល្អ​ ថ្នាក់សមាគម​សង្គ្រោះ ថ្នាក់​កូរ៉ុម​អែលឌើរ ជា​ដើម យ៉ាង​ដូចម្តេច​ខ្លះ ?

  • តើ​ខ្ញុំ​រៀប​ចំ​មេរៀន​យ៉ាង​ដូចម្តេច ?

  • តើ​ខ្ញុំត្រូវការ​ពេល​ប៉ុន្មាន​ដើម្បី​ជ្រើសរើស​នូវអ្វី​ត្រូវ​បង្រៀន និងរបៀប​ដើម្បីបង្រៀន ?

  • តើ​ខ្ញុំ​ត្រូវ​សម្រេចចិត្ត​ចំពោះ​អ្វី​ដែល​ត្រូវ​បង្រៀន​យ៉ាង​ដូចម្តេច ?

បទពិសោធន៍​ការរៀនសូត្រ​នេះ នឹង​ជួយ​ឆ្លើយដល់​សំណួរ​មួយចំនួនទាំង​នេះ ។

ការសិក្សា និងការ​បង្រៀន​បទគម្ពីរ​តាមលំដាប់លំដោយ

នៅក្នុងវគ្គ​សិក្សា​ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ដែល​ផ្ដោត​ទៅលើព្រះគម្ពីរបរមាណី គម្ពីរ និងជំពូក​នៃ​បទគម្ពីរ ត្រូវ​បាន​បង្រៀន​តាម​លំដាប់​ដែល​លេច​ឡើងនៅក្នុង​បទគម្ពីរ ។​ មេរៀន​ទាំងឡាយ​ត្រូវ​បាន​រៀបចំ​ដោយ​បណ្ដុំ​បទគម្ពីរ​ជាជាង​តាម​ប្រធានបទ ។ បណ្ដុំ​បទគម្ពីរ​នីមួយៗ​អាច​មាននូវ​ជំពូក គោលការណ៍ និង​ប្រធាន​បទ​ច្រើន​ដែលអ្នកអាច​គូសបញ្ជាក់ ។ វិធីសាស្ត្រ​​នេះ ខុសគ្នា​ពី​វគ្គ​សិក្សា​ថ្នាក់វិទ្យាស្ថាន​ដែលត្រូវ​បាន​បង្រៀន​ដោយ​វិធីសាស្ត្រ​​​ជា​ផ្ទៃ​រឿង ។

សូម​មើល​​វីដេអូ «Studying the Scriptures Sequentially»(០:៤៦) មាននៅ​គេហទំព័រchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ពិពណ៌នា​អំពី​អត្ថប្រយោជន៍​នៃការ​សិក្សា​បទគម្ពីរ​តាម​លំដាប់លំដោយ ។

សកម្មភាព​ក្នុងក្បួនខ្នាតការបង្រៀន និង​ការ​រៀនសូត្រ​ដំណឹងល្អ

រូបភាព
គម្រប​ក្បួនខ្នាត

សូមអានសេចក្ដីផ្ដើម​ជំពូកទី ៣នៅទំព័រ ៣៨-៣៩ នៃGospel Teaching and Learning: A Handbook for Teachers and Leaders in Seminaries and Institutes of Religion( ឆ្នាំ ២០១២) ដើម្បីជួយ​អ្នក​យល់​ថា​ហេតុអ្វី​វគ្គ​សិក្សា​ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ​ផ្ដោត​ទៅលើ​ព្រះគម្ពីរបមាណី​ដែល​គ្រប​ដណ្ដប់​បទគម្ពីរ​តាមលំដាប់លំដោយ ។ នៅពេលអ្នក​អាន​វគ្គ​នេះ សូមគូសចំណាំ​នៅក្នុង​ក្បួន​ខ្នាត​របស់អ្នក​អំពី​របៀប​ដែល​ការ​សិក្សាបទគម្ពីរ​តាមលំដាប់លំដោយ នឹង​ប្រទានពរ​ដល់អ្នក និងសិស្ស​របស់អ្នក ។

នៅពេល​បង្រៀនបណ្ដុំ​បទគម្ពីរ​តាមលំដាប់លំដោយ នោះអ្នក​នឹង​បង្រៀនគោលការណ៍​ចម្រុះ​នៅក្នុងមេរៀន​តែមួយ ។ គោលការណ៍​នីមួយៗ អាច​ទទួលបាន​កម្រិត​នៃការគូសបញ្ជាក់​ខុសប្លែក​គ្នា​មួយ ។

សូម​មើល​​វីដេអូ «Teaching the Scriptures Sequentially»(៤:២៨) មាននៅ​គេហទំព័រchurchofjesuschrist.org។ វីដេអូនេះ បង្ហាញ​អំពី​គោលគំនិត​សំខាន់ជាច្រើន​ដើម្បីពិចារណា​នៅពេល​រៀបចំ​ដើម្បីបង្រៀន​បណ្ដុំ​បទគម្ពីរ​តាមលំដាប់លំដោយ ។

បង្រៀនអ្វី និង​ដោយ​របៀបណា ៖ ការ​ធ្វើឲ្យ​ការ​រៀបចំរបស់អ្នក​ឲ្យ​​មាន​តុល្យភាព

អំឡុង​ពេល​រៀបចំ​មេរៀន វាសំខាន់​ដើម្បី​ធ្វើ​ឲ្យ​កិច្ចខិតខំ​របស់អ្នក​មានតុល្យភាព​គ្នា​ក្នុងការ​សម្រេច​ចិត្តទាំង​អ្វី​ត្រូវ​បង្រៀន និង​​របៀបដើម្បីបង្រៀន ។

ការ​រៀបចំ​ដែល​ពុំ​មានតុល្យភាព

រូបភាព
ជញ្ជីង​អតុល្យភាព បង្រៀនអ្វី
  1. បង្រៀនអ្វី

    នៅពេល​គ្រូបង្រៀន​ម្នាក់​ចំណាយ​ពេល​ និងការខិតខំ​ច្រើន​ពេកដើម្បី​សម្រេចចិត្ត​ថា​​ត្រូវ​បង្រៀនអ្វី​ នោះគាត់​នឹង​ពុំមានពេល​គ្រប់គ្រាន់​ដើម្បីពិចារណា​អំពី​របៀប​ដើម្បីជួយ​សិស្ស​ចូលរួម​ក្នុង​ការរៀនសូត្រនោះទេ ។ ជា​ញឹកញាប់​​វា​ចេញ​ជាលទ្ធផល​ថា មេរៀន​នេះ​គួរឲ្យ​ធុញទ្រាន់ ហើយ​ផ្ដោត​ទៅលើ​គ្រូបង្រៀន​ខ្លាំង​ពេក ។

រូបភាព
ជញ្ជីង​អតុល្យភាព របៀប​បង្រៀន
  1. របៀប​បង្រៀន

    នៅពេល​គ្រូបង្រៀន​ម្នាក់​ចំណាយពេល និងការខិតខំ​ច្រើនពេក​ដើម្បី​សម្រេចចិត្តពី​​របៀប ដើម្បីបង្រៀន នោះមេរៀនអាច​នឹង​ខ្វះគោលបំណង ហើយ​ខ្វះអានុភាព ។ នៅក្នុងករណីនេះ សិស្ស​អាច​នឹង​ចងចាំ​វិធីសាស្ត្រ​បង្រៀន​ច្រើនជាង​សារលិខិត​បំផុតគំនិតមកពីបទគម្ពីរ ។

ការ​រៀបចំ​ដែលមាន​តុល្យភាព

រូបភាព
ជញ្ជីងតុល្យភាព

« នៅពេល​រៀបចំមេរៀន​មួយ គ្រូបង្រៀន​គ្រប់រូប​ត្រូវ​តែ​សម្រេច​ចិត្ត​ថា ៖ ‹ តើ​ខ្ញុំនឹង​បង្រៀនអ្វី ? › ហើយ ‹តើ​ខ្ញុំ​នឹង​បង្រៀន​វាដោយរបៀបណា ?›» (ការបង្រៀន និង ការរៀនសូត្រដំណឹងល្អ, ទំព័រ ៥២) ។ អ្នកទើប​​​រៀន​អំពីអ្វី​ដែល​បានកើតឡើងនៅពេលអ្វីនិងរបៀបណាពុំ​មាន​តុល្យភាព​នៅក្នុងការ​រៀបចំរបស់អ្នក ។ ឥឡូវ​សូមអាន​វគ្គ​ខាងក្រោម ហើយ​កត់ចំណាំលក្ខណៈ​នៃការ​រៀបចំ​នៅពេល​ត្រូវបង្រៀនអ្វីនិងបង្រៀនដោយរបៀប​ណាមាន​តុល្យភាព​គ្នា ។

  1. បង្រៀនអ្វី

    ការ​រៀបចំ​ថា​ត្រូវបង្រៀនអ្វីមានដូចជា ៖

    • យល់អំពី​បរិបទ ( ផ្ទៃរឿង វប្បធម៌ និង​ទីតាំង ) ។

    • យល់អំពី​មាតិកា ( ខ្សែរឿង មនុស្ស​ ព្រឹត្តការណ៍ ទេសនកថា និង​ការ​ពន្យល់​ដ៏បំផុសគំនិត ) ។

    • ការ​ស្គាល់​ពី​​គោលលទ្ធិ ឬ គោលការណ៍​សំខាន់ៗ​ទាំងឡាយ​ ។

  2. ​បង្រៀនដោយ​របៀបណា

    ការ​រៀបចំ​ត្រូវបង្រៀន​ដោយ​របៀប​ណាមាននូវ​ការ​តាំងចិត្ត​ពីវិធីសាស្ត្រ មធ្យោបាយ និងសកម្មភាព ដែលអ្នក​នឹង​ប្រើ​ដើម្បីជួយសិស្ស​រៀន ( ការ​ពិភាក្សា​ក្នុងថ្នាក់ សំណួរ ធនធាន​សោតទស្សន៍ ការ​សរសេរលំហាត់ ធ្វើការ​ជា​ក្រុមតូចៗ ជាដើម ) ។

សម្រាប់ព័ត៌មាន​បន្ថែម សូមមើល​វគ្គ ៤.៣.២ («ការសម្រេច​ចិត្តពី​អ្វី​ត្រូវ​បង្រៀន និង​របៀប​ដើម្បី​បង្រៀន​វា ») ទំព័រ ៥២ នៃក្បួនខ្នាតGospel Teaching and Learning

កង្វល់​របស់គ្រូបង្រៀន​ថ្មី

សូម​មើល​វីដេអូ« Obtain the Word »(៨:៥៤) មាន​នៅគេហទំព័រchurchofjesuschrist.org។ នៅ​ក្នុងវីដេអូនេះ លេអា មើរ៉េ គឺ​ជា​ម្ដាយ​ដ៏រវល់​ម្នាក់​ដែល​ត្រូវ​បាន​ហៅ​ជា​គ្រូបង្រៀន​ថ្នាក់សិក្ខាសាលា​ថ្មីៗនេះ ។ ដូចជា​គ្រូបង្រៀន​ដែល​ហៅ​ថ្មី​ជាច្រើន​ដែរ គាត់​មានអារម្មណ៍ភ័យ​ខ្លាច​អំពី​ការ​រកពេល​ដើម្បី​រៀបចំ​មេរៀន ហើយបង្រៀនជា​រៀងរាល់ថ្ងៃ ។ គាត់​ងឿង​ឆ្ងល់​ថា​តើ​ត្រូវ​ចាប់​ផ្ដើម​ត្រង់កន្លែងណា ។ នៅពេល​អ្នកមើល​វីដេអូ សូមរកមើល​ថា​នរណា​ដែលគាត់​បានឈោង​ទៅរក នៅពេល​គាត់​ត្រូវការ​ជំនួយ​ក្នុងការ​ហៅរបស់គាត់ ។ សូមរកមើល​ផងដែរ​ពី​ការ​ប្រឹក្សា​ដែល​គាត់​បាន​ទទួល ស្ដីអំពី​ចំនុច​សំខាន់បំផុត​ដើម្បីចាប់​ផ្ដើម​នៅពេល​រៀបចំមេរៀន ។

ការ​សម្រេច​ពី​អ្វី​ដែលត្រូវ​បង្រៀន ៖ ជំហានបួន

នៅពេលអ្នក​រៀបចំ​មេរៀន សូម​ធ្វើ​តាម​ជំហាន​ទាំងបួន​នេះ​ដើម្បីជួយ​អ្នក​សម្រេចពីអ្វី​ដែល​ត្រូវ​បង្រៀន ។ ជំហាន​ទាំងនេះ ត្រូវ​បាន​ពន្យល់​នៅក្នុងក្បួនខ្នាត​Gospel Teaching and Learningវគ្គ ៤.៣.៣ («សម្រេចចិត្តពីអ្វីដែល​ត្រូវ​បង្រៀន») នៅទំព័រ ៥២-៥៥ ។

  1. ជ្រមុជ​ខ្លួន​នៅក្នុង​បទគម្ពីរ​ដើម្បីយល់​អំពី​បរិបទ និង​មាតិកា​នៃ​បណ្ដុំ​បទគម្ពីរ ។

  2. ​ស្គាល់ និង ស្វែង​យល់​ពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ ដែល​មាន​នៅ​ក្នុង​បណ្តុំ ។

  3. សម្រេច​ចិត្ត​ថា​អ្វី​ជា​គោលលទ្ធិ និង​គោលការណ៍​សំខាន់​បំផុត​សម្រាប់​សិស្ស​របស់​អ្នក​ដើម្បី​រៀន និង អនុវត្ត ។

  4. សម្រេចចិត្ត​ថា​ត្រូវ​គូស​បញ្ជាក់​​ដល់​កម្រិត​ណា​ចំពោះ​គ្រប់​វគ្គ​នីមួយៗ​នៃ​បណ្តុំ​បទគម្ពីរ ។

សកម្មភាព​ដូច​ខាង​ក្រោម​នឹង​ផ្តោត​ទៅលើ​ជំហាន​ទាំងបួន​នៃការ​សម្រេច​ចិត្ត​ពី​អ្វី​ត្រូវ​បង្រៀន ។ សម្រាប់​ផ្នែក​នីមួយៗ​ក្នុង​ចំណោម​ផ្នែក​ទាំង​បួន​​នៃ​សកម្មភាព សូម​មើល​វីដេអូ​ដែល​បង្ហាញ​ពី​របៀប​ដើម្បី​បញ្ចប់​ជំហាន​នីមួយៗ ។ បន្ទាប់មក​អនុវត្ត​នូវអ្វី​ដែល​អ្នកបាន​រៀន​ដោយការ​បង្កើតកំណត់ចំណាំ​​មេរៀន ខណៈ​ដែល​រៀបចំម៉ូសាយ ២៧

សកម្មភាព​​ការរៀបចំមេរៀន

រូបភាព
ស្ត្រី​ពីរ​នាក់កំពុងសិក្សា​នៅ​ឯ​តុ

ជំហាន​ទី ១ ៖ យល់​ពី​បរិបទ និង មាតិកា​នៃ​បណ្ដុំ​បទគម្ពីរ

ក្បួនខ្នាតការ​បង្រៀន និងការ​រៀនសូត្រ​ដំណឹងល្អផ្ដល់​នូវ​យោបល់​ចំនួន​បួន​ដើម្បីពិចារណា​អំពី​ពេលណា​ដែលត្រូវ​ព្យាយាម​យល់ដឹង​អំពីបរិបទ និងមាតិកា​នៃ​បណ្ដុំបទគម្ពីរ ៖

  • ជ្រមុជ​ខ្លួន​អ្នកទៅក្នុង​បទគម្ពីរ​រហូត​ដល់​ស្គាល់ និងយល់​មាតិកាច្បាស់ ។​

  • កត់ចំណាំ​ពី​គម្លាត​នៅក្នុង​បណ្ដុំ​បទគម្ពីរ​ ត្រង់​កន្លែង​ដែល​មាន​ការ​ផ្លាស់ប្ដូរ​មួយ​នៅក្នុង​ប្រធានបទ ឬ​សកម្មភាព​កើតឡើង ។

  • សូម​បំបែក​បណ្ដុំ​បទគម្ពីរ​ទៅជា​វគ្គ​តូចៗ ឬ​ក្រុម​ខគម្ពីរ​តូចៗ​ ដោយ​ផ្អែកទៅលើ​គម្លាត ។ (កំណត់ចំណាំ ៖អ្នក​នឹង​ប្រើ​វគ្គ​តូចៗទាំងនេះ​ដើម្បី​រៀបចំ​លំហូរ​នៃ​មេរៀន ហើយ​ផ្ដល់​នូវការ​យកចិត្តទុកដាក់​ខ្លះៗ​ទៅលើ​មាតិកា​ទាំងអស់​នៅក្នុង​បណ្ដុំ​បទគម្ពីរ ) ។

  • សូមសង្ខេប​អំពីអ្វីដែលបាន​កើតឡើងនៅក្នុងវគ្គ​បទគម្ពីរ​នីមួយៗ ។

សូមមើល​វីដេអូ« Lesson Preparation: Verse Segments and Summary Statements »(៥:០៨) ដែលមាននៅគេហទំព័រchurchofjesuschrist.org។ នៅក្នុង​វីដេអូនេះ បងស្រី វិលសុន បង្ហាញអំពីជំហាន​ទាំងនេះ ។

បង្កើត​ឯកសារ​ទំនេរ​មួយ​ស្រដៀងគ្នាទៅនឹង​ឯកសារ​មួយ​ដែលអ្នក​បាន​ឃើញ​នៅក្នុងវីដេអូ ឬ​ប្រើ​ឯកសារ​ចែកចាយ​ដែលមានចំណងជើង​ថា«ការ​កំណត់អំពី​អ្វី​ដែលត្រូវ​បង្រៀន»ដែល​មាន​ផ្ដល់​ឲ្យ​នៅក្នុង​សេចក្ដីបន្ថែម​នៃ​សៀវភៅ​សិក្សា​នេះ ។ បន្ទាប់មក​ប្រាប់ពី​បរិបទ និងមាតិកា​នៃ​បណ្ដុំ​បទគម្ពីរ​ដោយការ​ធ្វើ​ដូច​ខាង​ក្រោម ៖

  1. សិក្សា​បណ្ដុំបទគម្ពីរ (ម៉ូសាយ ២៧) ដើម្បី​ស្គាល់មាតិកា និងបរិបទ ។

  2. កត់ចំណាំ​ពី​គម្លាត​ ត្រង់​កន្លែង​ដែល​មាន​ការ​ផ្លាស់ប្ដូរ​មួយ​នៅក្នុង​ប្រធានបទ ឬ​សកម្មភាព​កើតឡើង ។

  3. ​បំបែក​បណ្ដុំ​បទគម្ពីរ​ទៅជា​វគ្គ​តូចៗ ឬ​ក្រុម​ខគម្ពីរ​តូចៗ​ ដោយ​ផ្អែកទៅលើ​គម្លាតទាំងនេះ ។

  4. នៅក្នុងឯកសារ​របស់អ្នក សូមសរសេរ​សេចក្ដីថ្លែងការណ៍​សង្ខេប​ដែលពិពណ៌នា​អំពី​អ្វី​ដែល​កើតឡើង​នៅក្នុងវគ្គ​នៃ​បទគម្ពីរ​នីមួយៗ ។

រូបភាព
ឯកសារ​ចែកចាយ ការកំណត់​ថា​ត្រូវ​បង្រៀនអ្វី
រូបភាព
សំណេរ​សរសេរ​ដៃ​នៅលើ​ទម្រង់​បែបបទ

ជំហាន​ទី ២ ៖ ​ស្គាល់ និង​យល់ពី​​គោលលទ្ធិ និងគោលការណ៍​នានា

បន្ទាប់ពី​អ្នក​បាន​សង្ខេប​វគ្គ​ខគម្ពីរ​ហើយ​ អ្នកនឹង​ស្គាល់​គោលលទ្ធិ និង​គោលការណ៍​ទាំង​ឡាយ​នៅក្នុង​ខនីមួយៗ​ ។ បន្ទាប់មក​អ្នកនឹង​សរសេរ​សេចក្ដីថ្លែង​ការណ៍​សាមញ្ញ ច្បាស់លាស់ ដែល​សង្ខេប​គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ​ដែលអ្នកបាន​ស្គាល់ ។

សូមមើល​វីដេអូ« Lesson Preparation: Identify Doctrine and Principles »(២:៥៧) មាននៅក្នុងគេហទំព័រchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ បងស្រី វិលសុន បង្ហាញ​អំពី​របៀប​ដែលគាត់​ស្គាល់​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ សង្ខេប​វា​នៅក្នុង​សេចក្ដី​សញ្ញា​សាមញ្ញៗ ហើយសរសេរ​វា​នៅក្នុងគម្រោងមេរៀន​របស់គាត់ ។

ចូរ​ត្រឡប់ទៅរក​កំណត់ចំណាំមេរៀន​របស់អ្នក​វិញសម្រាប់ម៉ូសាយ ២៧ហើយធ្វើ​ដូច​ខាង​ក្រោម ៖

  1. ស្គាល់គោលលទ្ធិ និងគោលការណ៍​នៅក្នុង​វគ្គ​បទគម្ពីរ​នីមួយៗ ។

  2. នៅក្នុង​ឯកសារ​របស់អ្នក ចូរ​សរសេរ​គោលលទ្ធិ ឬ​គោលការណ៍​នីមួយៗ​ដោយ​ប្រើ​សេចក្ដីថ្លែងការណ៍​សាមញ្ញ​ ច្បាស់លាស់ ។

រូបភាព
សំណេរ​សរសេរ​ដៃ​នៅលើ​ទម្រង់​បែបបទ

ជំហានទី ៣ ៖ សម្រេច​ចិត្ត​ថា​គោលលទ្ធិ និង គោលការណ៍​​ណា​ខ្លះ​ដែល​សំខាន់​បំផុត​ សម្រាប់​សិស្ស​របស់​អ្នក​ដើម្បី​រៀន និង អនុវត្ត

ជាញឹកញាប់​បណ្ដុំ​បទគម្ពីរ​មាន​នូវ​សម្ភារជាច្រើន​ដែល​ពុំអាច​ពិភាក្សា​អស់នៅក្នុង​ថ្នាក់ ។ សូមពិចារណា​អំពី​ចំនុច​ដូច​ខាង​ក្រោម​នៅពេល​សម្រេច​ចិត្ត​ចំពោះ​អ្វី​ជា​គោលការណ៍​សំខាន់​បំផុត​សម្រាប់​សិស្ស​របស់​អ្នក​ដើម្បី​រៀន និង អនុវត្ត ៖

  • ការបំផុសគំនិតមកពី​ព្រះវិញ្ញាណ​បរិសុទ្ធ

  • ចេតនា​របស់​អ្នក​សរសេរ​ដែល​បាន​បំផុស​គំនិត

  • ​គោលលទ្ធិ និង គោលការណ៍​នៃការ​ផ្លាស់ប្រែចិត្ត

  • សេចក្តី​ត្រូវការ និង សមត្ថភាព​ទាំងឡាយ​របស់​សិស្សអ្នក

សូមមើល​វីដេអូ« Lesson Preparation: Decide Which Principles to Emphasize »(៥:០៧) ដែលមាននៅគេហទំព័រchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ បងស្រីវិលសុន បង្ហាញអំពីរបៀប​ដែលគាត់​សម្រេច​ចិត្ត​ថា​គោលលទ្ធិ និងគោលការណ៍​ណា​ដែលសំខាន់​បំផុត​សម្រាប់សិស្ស​របស់គាត់​ដើម្បីរៀន និង​អនុវត្ត ។

ចូរ​ត្រឡប់ទៅរក​កំណត់ចំណាំមេរៀន​របស់អ្នក​វិញសម្រាប់ម៉ូសាយ ២៧ហើយធ្វើ​ដូច​ខាង​ក្រោម ៖

  1. សម្រេច​ចិត្ត​ថាគោលលទ្ធិ និងគោលការណ៍ណា​ដែល​អ្នកស្គាល់ថា​វា​​សំខាន់​បំផុត​សម្រាប់​សិស្ស​របស់អ្នក​​​ដើម្បី​រៀន និង អនុវត្ត ។ នៅ​ពេល​អ្នកធ្វើ​ដូច្នោះ សូម​ពិចារណា​លើចំនុច​​ដូច​ខាង​ក្រោម ៖

    • ការបំផុសគំនិតមកពី​ព្រះវិញ្ញាណ​បរិសុទ្ធ

    • ចេតនា​របស់​អ្នក​សរសេរ​ដែល​បាន​បំផុស​គំនិត

    • ​គោលលទ្ធិ និង គោលការណ៍​នៃការ​ផ្លាស់ប្រែចិត្ត

    • សេចក្តី​ត្រូវការ និង សមត្ថភាព​ទាំងឡាយ​របស់​សិស្សអ្នក

  2. នៅក្នុងឯកសារ​របស់អ្នក​ សូម​គូស​រង្វង់ ឬ​ដាក់​សញ្ញា​មួយ​នៅក្បែរ​គោលលទ្ធិ និងគោលការណ៍​ដែលអ្នកបាន​សម្រេច​ចិត្ត​ថា​វា​សំខាន់បំផុត​សម្រាប់​សិស្ស​របស់អ្នក​ដើម្បី​រៀន និងអនុវត្ត ។

រូបភាព
ដៃ​ចង្អុល​ទៅ​កាន់ទម្រង់​បែបបទ

ជំហាន​ទី ៤ ៖ សម្រេចចិត្ត​ថា​​ត្រូវ​គូស​បញ្ជាក់​​ដល់​កម្រិត​ណា​ចំពោះ​​គ្រប់​វគ្គ​នីមួយៗ​នៃ​បណ្តុំ​បទគម្ពីរ

បន្ទាប់ពី​កំណត់​ពី​គោលលទ្ធិ និងគោលការណ៍​ដែលសំខាន់បំផុត​សម្រាប់សិស្ស​រៀន និង​អនុវត្ត ជំហាន​បន្ទាប់គឺ​ត្រូវ​សម្រេច​ចិត្ត​ថា​តើ​វគ្គ​បទគម្ពីរនៃ​បណ្ដុំ​បទគម្ពីរ​ណា​ដែលគួរ​តែ​សង្កត់ធ្ងន់បំផុត​អំឡុង​មេរៀន ។ ជាទូទៅ​វគ្គ​ទាំងឡាយ​ដែល​មាន​នូវសេចក្ដីពិត​ដែលអ្នក​ស្គាល់​ថា​សំខាន់បំផុត នឹង​ទទួល​បាន​ការ​សង្កត់ធ្ងន់​ខ្លាំង​បំផុត​ ។

ដើម្បីជួយអ្នក​សម្រេច​ចិត្ត​ថា​ត្រូវ​គូសបញ្ជាក់កម្រិត​ណា​ទៅលើ​វគ្គ​បទគម្ពីរ​នីមួយៗ នោះ​អ្នកអាច​សួរ​ខ្លួន​ឯង​នូវ​សំណួរ​មួយ​ចំនួន​ដូច​ខាង​ក្រោម ដែល​ឆ្លើយ​ឆ្លង​ទៅនឹង​លំនាំ​នៃ​ការ​រៀនសូត្រ ។ នៅក្នុង​វគ្គ​នៃ​បទគម្ពីរ​នេះ តើ​ខ្ញុំ​នឹង​ដាក់ផែនការ​ដើម្បីជួយសិស្ស​របស់ខ្ញុំ ៖

  • យល់ដឹងអំ​ពី​បរិបទ និង មាតិកាឬទេ ?

  • ស្គាល់​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​ដែល​បង្កប់​ន័យឬទេ ?

  • យល់​ដឹងអំ​ពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយឬទេ ?

  • ទទួល​អារម្មណ៍ដឹង​ពីសេចក្តី​ពិត និង សារៈសំខាន់​នៃ​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយឬទេ ?

  • អនុវត្ត​សេចក្ដីពិត​នៅក្នុងជីវិត​របស់ពួកគេ​ឬទេ ?

សូមមើល​វីដេអូ«Lesson Preparation: Determine the Emphasis Level of Each Verse Segment»( ៦:៥៧) មាននៅ​គេហទំព័រchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ បងស្រី វិលសុន បង្ហាញ​អំពី​របៀប​ដែលគាត់​ប្រើ​លំនាំ​នៃ​ការ​រៀនសូត្រ​ដើម្បី​សម្រេចចិត្ត​ពី​កម្រិត​គូសបញ្ជាក់​ដល់​វគ្គ​បទគម្ពីរ​នីមួយៗ​នៅក្នុង​បណ្ដុំបទគម្ពីរ ។

ចូរ​ត្រឡប់ទៅរក​កំណត់ចំណាំមេរៀន​របស់អ្នក​វិញសម្រាប់ម៉ូសាយ ២៧ហើយបំពេញ​កិច្ចការ​​ដូច​ខាង​ក្រោម ៖

  1. នៅពេល​អ្នក​មើល​ទៅ​វគ្គ​បទគម្ពីរ​នៅក្នុងឯកសារ​របស់អ្នក សូមពិចារណា​អំពីកម្រិត​នៃ​ការ​គូសបញ្ជាក់​ដែល​​វគ្គ​បទគម្ពីរ​នីមួយៗ​នឹង​ទទួលបាន​ ដោយការ​សួរ​ខ្លួន​អ្នក​នូវសំណួរ​​ចេញមកពីលំនាំ​នៃការ​រៀនសូត្រ​ដូច​ខាងក្រោម ។ នៅក្នុង​វគ្គ​នៃ​បទគម្ពីរ​នេះ តើ​ខ្ញុំ​នឹង​ដាក់ផែនការ​ដើម្បីជួយសិស្ស​របស់ខ្ញុំ ៖

    • យល់ដឹងអំ​ពី​បរិបទ និង មាតិកាឬទេ ?

    • ស្គាល់​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​ដែល​បង្កប់​ន័យឬទេ ?

    • យល់​ដឹងអំ​ពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយឬទេ ?

    • ទទួល​អារម្មណ៍ដឹង​ពីសេចក្តី​ពិត និង សារៈសំខាន់​នៃ​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយឬទេ ?

    • អនុវត្ត​សេចក្ដីពិត​នៅក្នុងជីវិត​របស់ពួកគេ​ឬទេ ?

  2. សរសេរ​កម្រិត​នៃការ​គូស​បញ្ជាក់​ដែលអ្នកបាន​ជ្រើសរើស​សម្រាប់វគ្គ​បទគម្ពីរ​នីមួយៗ​នៅក្នុងកំណត់ចំណាំ​មេរៀន​របស់អ្នក ។

សេចក្ដីសង្ខេប និងការ​អនុវត្ត

គោលការណ៍​ដើម្បីចងចាំ

  • នៅក្នុងវគ្គ​សិក្សា​ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ដែល​ផ្ដោត​ទៅលើព្រះគម្ពីរបរមាណី គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ គួរ​តែ​ត្រូវ​បាន​បង្រៀនតាម​លំដាប់លំដោយ ដែល​វា​​លេច​ឡើងនៅក្នុង​បទគម្ពីរ ។​

  • នៅពេល​រៀបចំ​មេរៀន​មួយ សូម​ធ្វើ​ឲ្យ​មានតុល្យភាព​ចំពោះ​អ្វី​ដែលត្រូវ​បង្រៀន និង​របៀប​បង្រៀន ដើម្បីប្រាកដ​ថា​សិស្ស​នឹង​មានបទពិសោធន៍​ការ​រៀនសូត្រ​កាន់តែ​ប្រកប​ដោយ​អានុភាព​ និងគោលបំណង ។

  • នៅពេល​​សម្រេចចិត្ត​អំពី​អ្វី​ដែល​ត្រូវ​បង្រៀន​ ៖

    1. ជ្រមុជ​ខ្លួន​នៅក្នុង​បទគម្ពីរ​ដើម្បីយល់​អំពី​បរិបទ និង​មាតិកា​នៃ​បណ្ដុំ​បទគម្ពីរ ។

    2. ​ស្គាល់ និង យល់​ពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ ដែល​មាន​នៅ​ក្នុង​បណ្តុំ ។

    3. សម្រេច​ចិត្ត​ថា​អ្វី​ជា​គោលលទ្ធិ និង​គោលការណ៍​សំខាន់​បំផុត​សម្រាប់​សិស្ស​របស់​អ្នក​ដើម្បី​រៀន និង អនុវត្ត ។

    4. សម្រេចចិត្ត​ថា​ត្រូវ​គូស​បញ្ជាក់​​ដល់​កម្រិត​ណា​ចំពោះ​គ្រប់​វគ្គ​នីមួយៗ​នៃ​បណ្តុំ​បទគម្ពីរ ។

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« ​កំណត់ថា​តើ​អ្វី​ទៅ​ជា​អាទិភាព​ខ្ពស់បំផុត សមស្រប​ទៅ​នឹង​សេចក្តី​ត្រូវការ និង សមត្ថភាព​ផ្ទាល់ខ្លួន​​នៃ​សិស្ស​​របស់​អ្នក​ម្នាក់ៗ ។ បើសិន​ជា​​គោលការណ៍សំខាន់​មួយ ត្រូវ​បាន​យល់ ទទួល​យកដាក់​​ក្នុងខ្លួន ហើយ​ធ្វើឲ្យ​​សៀវភៅ​ណែនាំ​របស់សិស្ស​មានចំណែកក្នុង​ជីវិត នោះ​យើង​សម្រេច​​គោលដៅ​សំខាន់ហើយ​ » ( រីឆាដ ជី ស្កត «To Understand and Live Truth » [ល្ងាច​មួយ​ជាមួយ​នឹង​អែលឌើរ រីឆាដ ជី ស្កត ថ្ងៃ​ទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៥] ទំព័រ ២–៣ si.churchofjesuschrist.org) ។

« ហេតុដូច្នោះ​ហើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាងណា ? »

ដើម្បី​បញ្ចប់​បទពិសោធន៍​ការ​រៀនសូត្រ​នេះ ចូរ​សរសេរ​នូវ​រឿង​មួយចំនួន​ដែល​អ្នក​នឹង​ធ្វើ​ ផ្អែក​ទៅលើ​គោលការណ៍​នានា​ដែលអ្នក​បាន​រៀននៅ​ថ្ងៃ​នេះ ។

បោះពុម្ព