ជំនួយ​បន្ថែម​សម្រាប់​ការអភិវឌ្ឍ​គ្រូបង្រៀន
បទពិសោធន៍​ការ​រៀន​សូត្រ​ទី ៤ ៖ ​បង្កើត​បរិយាកាស​នៃ​សេចក្តី​ស្រឡាញ់ ការគោរព និង ​គោលបំណង


បទពិសោធន៍​ការ​រៀនសូត្រ​ទី ៤

បង្កើត​បរិយាកាស​នៃ​សេចក្តី​ស្រឡាញ់ ការគោរព និង ​គោលបំណង ។

សេចក្តីសង្ខេប

បទពិសោធន៍​ការ​រៀនសូត្រ​នេះ​មាននូវ​គោលគំនិត​ដូច​ខាង​ក្រោម ៖

  • ការ​យល់ដឹង​អំពី​ឥទ្ធិពលនៃ​ក្ដីស្រឡាញ់​ដូចព្រះគ្រីស្ទ

  • ការបង្កើត​បរិយាកាស​នៃ​ក្ដីស្រឡាញ់ និង​ការ​គោរព

  • ការ​បង្កើត​នូវ​ការយល់​ពីគោលបំណង​នៅក្នុង​ថ្នាក់រៀន

គោលគំនិត​សំខាន់ៗ

គម្រប​ក្បួនខ្នាត

« នៅ​ពេល​គ្រូបង្រៀន និង​សិស្ស​ទាំងឡាយ​ស្រឡាញ់ ហើយ​គោរព​ព្រះអម្ចាស់ និងគ្នាទៅវិញទៅមក និង ព្រះបន្ទូល​របស់​ព្រះ នោះ​ការរៀនសូត្រ​ត្រូវ​បាន​ចម្រើន​ឡើង ។ ការយល់ពីគោលបំណង​ដែលបាន​ចែកចាយ ផ្ដោត​ការ​ខិតខំ និង​ការ​រំពឹង​ទុក ហើយ​ផ្ដល់នូវការ​ដឹកនាំ​ឲ្យ​មានបទពិសោធន៍​ក្នុងថ្នាក់រៀន » (Gospel Teaching and Learning: A Handbook for Teacher and Leaders in Seminaries and Institudes of Religion[២០១២] ទំព័រ ១៣) ។

សេចក្ដីស្រឡាញ់​ដូច​ព្រះគ្រីស្ទ ៖ ឥទ្ធិពល​សម្រាប់​សេចក្ដីល្អ

ជីវិត​របស់​យើង​ត្រូវ​បាន​ធ្វើ​ឲ្យ​កាន់តែ​បរិបូរ និង​ពេញលេញ ដោយ​ឥទ្ធិពល​នៃ​ភាព​ដូចជា​ព្រះគ្រីស្ទ​រៀងៗខ្លួន ។ នៅពេល​យើង​នឹកគិតពី​ជីវិត​របស់​យើង នោះ​យើងម្នាក់ៗ​អាច​ប្រាប់​ពី​ទង្វើរ​នៃ​ការយកចិត្តទុកដាក់​របស់​​មនុស្ស​ដែលបាន​មានឥទ្ធិពល​សម្រាប់​សេចក្ដីល្អ​មកលើ​យើង ។

ថ្នាក់​សិក្ខាសាលា

share iconចូរគិតអំពីគ្រូបង្រៀន អ្នកដឹកនាំ ឬ​មនុស្ស​ផ្សេង ដែល​បង្ហាញនូវ​សេចក្ដីស្រឡាញ់​ដូចព្រះគ្រីស្ទ ហើយ​ធ្វើ​ឲ្យ​មាន​នូវការ​ខុស​ប្លែកគ្នា​មួយនៅក្នុង​ជីវិត​អ្នក ។ តើគាត់ ឬ​នាង​បានជួយ​អ្នកមានអារម្មណ៍​យ៉ាងដូចម្ដេច ហើយ​ហេតុអ្វី ? សូម​កត់​ត្រា​គំនិត និង​ចំណាប់អារម្មណ៍​របស់អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យក​វា​មក​មើល ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​​វគ្គបំពាក់បំប៉ន​គ្រូបង្រៀន ។

ក៏ដូចជា​មនុស្ស​ម្នាក់​ដែ​លអ្នក​បាន​នឹកគិត​ថា​មាន​ឥទ្ធិពល​វិជ្ជមាន​ចំពោះ​អ្នក ក្នុងនាមជា​គ្រូបង្រៀន​ថ្នាក់សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថាន យើងអាច​ធ្វើ​ឲ្យ​មាន​ភាព​ខុសប្លែក​នៅក្នុងជីវិត​នៃ​សិស្ស​របស់​យើងផងដែរ ។ យើងធ្វើដូចនេះ​ដើម្បី​បង្កើត​បរិយាកាស​ដែលមានសេចក្ដីស្រឡាញ់ និង​ការ​គោរព​ដូចព្រះគ្រីស្ទ​នៅក្នុងថ្នាក់​រៀន ។

សកម្មភាព​ក្នុងក្បួនខ្នាតការបង្រៀន និង​ការ​រៀន​ដំណឹងល្អ

គម្រប​ក្បួនខ្នាត

សកម្មភាព​ដូចខាង​ក្រោម​នឹង​ជួយ​ឲ្យយើង​យល់ដឹង​កាន់តែច្រើន​អំពី​សេចក្ដីត្រូវការ​ដើម្បី​បង្កើត​បរិយាកាស​រៀនសូត្រ​ដោយ​សេចក្ដីស្រឡាញ់ និង​ការ​គោរព និង​របៀប​ដើម្បី​បង្កើត​បរិយាកាស​នោះ ។

ចូរ​សិក្សា វគ្គ ២.២.១ («សេចក្ដីស្រឡាញ់ និងការ​គោរព») នៅ​ទំព័រ ១៣-១៤ នៅក្នុងក្បួនខ្នាតការ​បង្រៀន និងការ​រៀនសូត្រ​ដំណឹងល្អ។ ចូរ​គូស​បន្ទាត់​ក្រោម​ពាក្យ ឬ​ឃ្លានានា​ដែល​ជួយ​ឲ្យអ្នក​យល់​ដឹង​កាន់តែ​ស៊ីជម្រៅ (១) ហេតុអ្វី​វា​សំខាន់​ដើម្បី​ឲ្យ​ថ្នាក់​រៀនមានបរិយាកាស​នៃ​សេចក្ដីស្រឡាញ់ និង​ការ​គោរព និង (២) តើត្រូវ​បង្កើត​បរិយាកាស​នោះ​ដោយ​របៀប​ណា ។

ការបង្កើត​បរិយាកាស​នៃ​សេចក្ដីស្រឡាញ់ និង​ការគោរព ៖ ហេតុអ្វី និង​ដោយរបៀបណា

វីដេអូ​នៅខាង​ក្រោម​នេះ បង្ហាញ​អំពី​គោលការណ៍ និងការ​អនុវត្ត​ជាច្រើន ដែល​ប្រាប់​នៅក្នុង​វគ្គ ២.២.១ («សេចក្ដីស្រឡាញ់ និងការ​គោរព») នៃ​ក្បួនខ្នាតការបង្រៀន និង​ការ​រៀនសូត្រ​ដំណឹងល្អ។ សូមមើល​វីដេអូទាំងនេះ ហើយពិចារណា​អំពី​ចម្លើយ​របស់អ្នក​​ចំពោះ​សំណួរ​ទាំងឡាយ ដែល​មាន​នៅក្នុងការពិពណ៌នាក្នុងវីដេអូ​ខាង​ក្រោម​នេះ ។

videoiconសូម​មើល​វីដេអូ« Teach with Charity »(១:៤៤) មាន​នៅchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានប្រកាស​ថា វាសំខាន់ណាស់ ដែល​គ្រូបង្រៀន​មានពេញ​ដោយ​សេចក្ដីស្រឡាញ់​ដ៏សុទ្ធសាត​របស់ព្រះគ្រីស្ទ ។ នៅពេល​អ្នក​មើល សូម​រកមើល​ពីរបៀប​ដែលព្រះអម្ចាស់​បង្ហាញ​សេចក្ដីស្រឡាញ់​ចំពោះ​អ្នក​ទាំងឡាយ​ដែលទ្រង់​បង្រៀន ។

1:44

បន្ទាប់ពីអ្នក​បាន​មើល​វីដេអូរួច​ហើយ សូម​សរសេរ​នៅក្នុង​កំណត់ហេតុ​ការសិក្សា​របស់អ្នកនូវ​ចម្លើយ​ខ្លីៗ​ចំពោះ​សំណួរ​ដូចខាង​ក្រោម ៖

  • តើ​ព្រះអង្គសង្គ្រោះ​បង្ហាញ​សេចក្ដីស្រឡាញ់​​ចំពោះ​អ្នកទាំង​ឡាយ​ដែល​ទ្រង់​បាន​បង្រៀន​យ៉ាង​ដូចម្ដេច ?

  • តើខ្ញុំ​អាច​បង្ហាញ​សេចក្ដីស្រឡាញ់​ និង​ការគោរព​ដល់​អ្នកទាំងឡាយ​ដែល​ខ្ញុំ​បង្រៀន​យ៉ាង​ដូចម្ដេច ?

videoiconសូម​មើល​វីដេអូ« Sister Egan’s Class »(២:១៧) មាន​នៅchurchofjesuschrist.org។ នៅក្នុង​វីដេអូនេះ បងស្រី អ៊ីហ្គាន ត្រូវ​បាន​ហៅ​​ជា​គ្រូបង្រៀន​ថ្នាក់សិក្ខាសាលា បង្ហាញ​អំពី​របៀប​​បង្កើត​បរិយាកាស​នៃ​សេចក្ដីស្រឡាញ់ ការ​គោរព និង​គោលបំណង​ប្រកប​ដោយ​ប្រសិទ្ធភាព ។ សូម​មើល​អំពី​របៀប​ដែល​គាត់ និង​សិស្ស​របស់គាត់​យកចិត្តទុកដាក់​ចំពោះ​គ្នា​ទៅវិញទៅមក ហើយ​បង្កើត​បរិយាកាស​មួយដូច្នោះ ។

2:17

បន្ទាប់ពីអ្នក​បាន​មើល​វីដេអូរួច​ហើយ សូម​សរសេរ​នៅក្នុង​កំណត់ហេតុ​ការសិក្សា​របស់អ្នកនូវ​ចម្លើយ​ខ្លីៗ​ចំពោះ​សំណួរ​ដូចខាង​ក្រោម ៖

  • តើ​បងស្រី អ៊ីហ្គាន និង​សិស្ស​របស់គាត់​ធ្វើ​អ្វីខ្លះ ដើម្បី​បង្កើត​បរិយាកាស​នៃ​ក្ដីស្រឡាញ់ និង​ការ​គោរព ?

  • តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាងណា​​បង្កើត​បរិយាកាស​នៃ​ការ​រៀនសូត្រ​មួយ​ដោយ​ក្ដីស្រឡាញ់ និងការ​គោរព​នៅក្នុង​ថ្នាក់​រៀន​របស់​ខ្ញុំ ?

ការឈោងទៅជួយ​សិស្ស​ទាំងអស់

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​ពួក​សាវក​ដប់ពីរ​នាក់​បានបង្រៀន ៖

អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន

« បើសិនជា [សិស្ស] ទាំងនោះ នៅ​ព្រងើយ​កន្តើយ ប្រហែល​ជា​អ្នក​មិន​អាច​បង្រៀន​ពួកគេ​នៅ​ឡើយទេ ប៉ុន្តែ​អ្នក​អាច​ស្រឡាញ់​ពួកគេ​ ។ ហើយ​ប្រសិន​បើ​អ្នក​ស្រឡាញ់​ពួកគេ​នៅ​ថ្ងៃ​នេះ ប្រហែលជា​អ្នកអាច​បង្រៀន​ពួកគេ​នៅថ្ងៃ​ស្អែក » (« Teaching and Learning in the Church » Ensign ខែ មិថុនា ឆ្នាំ ២០០៧ ទំព័រ១០២) ។

សិស្ស​អាច​នឹង​ជួប​នឹង​ឧបសគ្គ​ផ្សេងៗ ៖ ភាពស្មុគស្មាញ​ក្នុងគ្រួសារ ជំងឺ ការ​អសមត្ថភាព​ក្នុងការ​រៀនសូត្រ ពិការភាព ជាដើម ។ សូម​ប្រុងប្រយ័ត្ន​ចំពោះ​ស្ថានភាព​ និង​តម្រូវការ​របស់​បុគ្គល​ម្នាក់ៗ ។ ពុំ​មែន​គ្រប់សិស្ស​ទាំងអស់​នឹង​ឆ្លើយ​តប​ដោយឆាប់​រហ័ស​ចំពោះ​ការ​ខិតខំ​របស់អ្នក​ដើម្បី​បង្កើត​បរិយាកាស​នៃ​សេចក្ដីស្រឡាញ់ និង​ការគោរព​នោះទេ ។ វីដេអូ​ដូច​ខាង​ក្រោម​បង្ហាញ​អំពី​របៀប​ដែល​សិស្ស​អាច​ឈោង​ទៅជួយ​ដើម្បី​មានឥទ្ធិពល​ទៅលើ​សិស្ស​ដែល​ជួនកាល​ហាក់ដូចជា​មិន​ឆ្លើយ​តប​នៅក្នុង​ថ្នាក់ ។

videoiconសូម​មើល​វីដេអូ« Reaching the Individual »(១:២៨) មាន​នៅchurchofjesuschrist.org។ នៅពេល​អ្នក​មើល​វីដេអូនេះ សូម​រកមើល​របៀប​ដែល​សេចក្ដីស្រឡាញ់ និង​សណ្ដានចិត្ត​ល្អ​ដូច​ព្រះគ្រីស្ទរបស់​គ្រូបង្រៀន​ម្នាក់​បានអញ្ជើញ​ឲ្យ​មានការ​ផ្លាស់ប្រែ​ដួងចិត្ត​របស់សិស្ស ។

1:26

ការបង្កើតនូវ​ការ​យល់ដឹង​​អំពី​គោលបំណង​មួយ

គម្រប​ក្បួនខ្នាត

« ការ​យល់ដឹង​​អំពី​គោលបំណង​មួយ ដែល​បាន​ចែកចាយដោយ​គ្រូបង្រៀន និង សិស្ស អាច​បង្កើន​សេចក្តីជំនឿ និងផ្តល់​ការណែនាំ ហើយ​មានអត្ថន័យ​ចំពោះ​បទពិសោធន៍​ថ្នាក់​រៀន ។ សិស្ស​ទាំងឡាយ​គួរតែ​ដឹង​ថា ពួកគេ​កំពុង​តែ​ចូលរួម​ក្នុង​ថ្នាក់ ដើម្បី​មក​ស្គាល់​ព្រះវរបិតាសួគ៌ និង ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ គ្រីស្ទ និង ដើម្បី អភិវឌ្ឍន៍​ឆ្ពោះ​ទៅ​កាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច តាមរយៈ​ការសិក្សា​អំពី ព្រះគម្ពីរ និង ពាក្យសម្ដី​របស់​ព្យាការី​ទាំងឡាយ » (Gospel Teaching and Learningទំព័រ ១៥) ។

នៅក្នុង​ថ្នាក់​រៀន វា​សំខាន់​សម្រាប់​គ្រូ​បង្កើត​នូវការ​យល់ដឹង​អំពី​គោលបំណង ក៏ដូចជា​សំខាន់​ចំពោះ​ពួកគេ​ដើម្បី​បង្កើត​បរិយាកាស​នៃ​សេចក្ដីស្រឡាញ់ និងការ​គោរព​ផងដែរ ។

សកម្មភាព​ក្នុងក្បួនខ្នាតការបង្រៀន និង​ការ​រៀន​ដំណឹងល្អ

គម្រប​ក្បួនខ្នាត

សកម្មភាព​ក្បួនខ្នាត​ដូចខាង​ក្រោម នឹង​ជួយ​អ្នក​យល់​ថា​វា​សំខាន់​យ៉ាងណា​ដើម្បី​បង្កើត​នូវ​ការ​យល់ដឹង​អំពី​គោលបំណង​មួយ​នៅក្នុង​ថ្នាក់​រៀន​របស់អ្នក ។

សូម​អាន វគ្គ ២.២.២ (« A Sense of Purpose ») នៅ​លើ​ទំព័រ ១៥ នៅក្នុងក្បួនខ្នាត​ Gospel Teaching and Learning របស់​អ្នក ។ នៅក្នុង​ក្បួនខ្នាត​របស់អ្នក សូម​គូសបន្ទាត់ពីក្រោម​ពាក្យ និង​ឃ្លា​នានា​ដែលជួយ​ឲ្យ​អ្នក​មានការ​យល់ដឹង​កាន់តែ​ជ្រៅជ្រះ ៖​​

  • តើ​វា​មានន័យ​យ៉ាងណា​ចំពោះ​អ្នក និង​សិស្ស​របស់អ្នក​ដើម្បី​ចែកចាយ​នូវ​ការ​យល់​ដឹង​អំពីគោលបំណង​មួយ ។

  • តើអ្នក​នឹង​សិស្ស​របស់អ្នក​អាច​បង្កើត​បរិយាកាស​នេះ​នៅក្នុងថ្នាក់​រៀន​ដោយ​របៀប​ណា ។

ការ​អនុវត្តនានា​ដែល​ជួយ​បង្កើត​ការយល់ដឹង​អំពីគោលបំណង​មួយ

videoiconសូមមើល​វីដេអូ« A Sense of Purpose»(៨:៣២) មាន​នៅក្នុងchurchofjesuschrist.org។ នៅក្នុង​វីដេអូនេះ គ្រូបង្រៀន និងសិស្ស​ជាច្រើន ចែកចាយ​ការ​អនុវត្ត​ដែល​ជួយ​បង្កើត​នូវការ​យល់ដឹង​អំពីគោលបំណង​នៅក្នុងថ្នាក់​រៀន​របស់ពួកគេ ។ នៅពេល​អ្នក​មើល​វីដេអូនេះ សូម​រក​មើល​របៀប​ដើម្បី​បង្កើត​នូវការ​យល់ដឹង​អំពី​គោល​បំណង​មួយ​នៅក្នុង​ថ្នាក់​រៀន​របស់អ្នក ។

8:32

សំណួរ​ដើម្បីជួយ​សិស្ស​បង្កើត​បរិយាកាស​នៃ​សេចក្ដី​ស្រឡាញ់ ការគោរព និង​គោលបំណង

ការ​នឹកគិត​អំពី​សំណួរ​ដូចខាង​ក្រោម​ឲ្យបាន​ញឹកញាប់​នៅពេល​អ្នក​បង្រៀន​សិស្ស​របស់​អ្នក នឹង​ជួយអ្នក​បង្កើត​បរិយាកាស​នៃ​សេចក្ដី​ស្រឡាញ់ ការ​គោរព និង​គោលបំណង ៖​

  • តើ​សិស្ស​របស់​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​ពួកគេ​ឬទេ ?

  • នៅពេល​ខ្ញុំ​ឃើញ​ថា​វា​ពិបាក​ដើម្បី​យក​ចិត្ត​ទុកដាក់ តើខ្ញុំ​បាន​អធិស្ឋាន​ដើម្បី​សូម​ឲ្យ​​មាននូវ​សេចក្ដី​សប្បុរស សេចក្ដី​ស្រឡាញ់​ដ៏សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ​ដែរឬទេ ( សូមមើល​មរ៉ូណៃ ៧:៤៧-៤៨) ?

  • តើ​ការបង្រៀន និងគំរូ​របស់​ព្រះអង្គសង្គ្រោះ​មានឥទ្ធិពល​ទៅលើ​របៀប​ដែល​ខ្ញុំ​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​សិស្ស​របស់ខ្ញុំ និង​របៀប​ដែលពួកគេ​ប្រាស្រ័យ​ទាក់ទង​នឹង​គ្នា​តាម​របៀបណា ?

  • តើ​សកម្មភាព​សាមញ្ញៗ​ដែល​ខ្ញុំ​ធ្វើ​ដើម្បីបម្រើ ប្រទានពរ និង​អធិស្ឋាន​សម្រាប់​សិស្ស​របស់ខ្ញុំ​ជាទៀងទាត់​មានអ្វីខ្លះ ?

  • តើសិស្ស​របស់ខ្ញុំ​យល់​ថា គោលបំណង​នៃ​ថ្នាក់​រៀន​របស់​យើង គឺត្រូវ​បំពេញ​តាមគោលដៅ​នៃ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា--ដើម្បី​ជួយ​ពួកគេ​យល់ និង​ពឹងផ្អែក​ទៅលើ​ការ​បង្រៀន និង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឬទេ ?

  • តើ​សកម្មភាព​ការ​រៀនសូត្រ​ដែលខ្ញុំ​ជ្រើសរើស ជួយបំពេញ​តាម​គោលបំណង​របស់​យើង ហើយ​មិនរំខាន​យើង​ក្នុងការ​សម្រេច​គោលបំណង​ថ្នាក់សិក្ខាសាលា និងថ្នាក់​វិទ្យាស្ថានសាសនា​ដែរឬទេ?

  • តើ​ខ្ញុំ​បាន​ចំណាយ​ពេល​សិក្សា និង​យល់ដឹង​អំពី​បណ្ដុំ​បទគម្ពីរ ហើយ​មើល​ឃើញ​ពីរបៀប​ដែល​ព្រះអង្គសង្គ្រោះ​ជា​ចំណុច​សំខាន់​ក្នុង​មេរៀន​ដែរ​ឬទេ ?

  • តើ​ខ្ញុំ​បាន​ត្រៀមខ្លួន​ដើម្បី​ផ្ដល់​នូវការ​ផ្តោត​យកចិត្តទុកដាក់​ត្រឹមត្រូវ​ចាប់​ពីគ្រា​ដែល​ពួកគេ​មកដល់ រហូត​ដល់គ្រា​ដែល​ពួកគេ​ចាកចេញ​ពី​ថ្នាក់​រៀន​ដែរឬទេ ?

  • តើខ្ញុំ​បំពាក់បំប៉ន និង​អញ្ជើញ​សិស្ស​របស់ខ្ញុំ​ឲ្យបំពេញ​តួនាទី​របស់​ពួកគេ​នៅក្នុង​ការ​រៀនសូត្រ​ដោយ​ទៀងទាត់​ដោយ​របៀបណា ?

ការសិក្សា​របស់គ្រូបង្រៀន

សេចក្ដីសង្ខេប និងការ​អនុវត្ត

គោលការណ៍​ដើម្បីចងចាំ

  • នៅ​ពេល​អ្នក និង​សិស្ស​ទាំងឡាយ​របស់​អ្នក​ស្រឡាញ់ ហើយ​គោរព​ព្រះអម្ចាស់ និងគ្នាទៅវិញទៅមក និង ព្រះបន្ទូល​របស់​ព្រះ នោះ​ការរៀនសូត្រ​ត្រូវ​បាន​ចម្រើន​ឡើង ។

  • អ្នកអាច​អភិវឌ្ឍនូវ​សេចក្ដីស្រឡាញ់​ដ៏​ពិត​ប្រាកដ​ចំពោះ​សិស្ស​របស់អ្នក​ដោយការ​ស្វែងរក​អំណោយទាន​នៃ​សេចក្ដី​សប្បុរស តាមរយៈ​ការអធិស្ឋាន​ដោយស្មោះ ដូច​បាន​ណែនាំ​ដោយ​ព្យាការី​មរ៉ូណៃ ( សូមមើល​មរ៉ូណៃ ៧:៤៧-៤៨) ។

  • ការ​យល់ដឹង​​អំពី​គោលបំណង​មួយដែល​​បាន​ចែកចាយ​ដោយអ្នក និង សិស្សរបស់​អ្នក អាច​បង្កើន​សេចក្តី​ជំនឿ និងផ្តល់​ការណែនាំ ហើយ​មាន​អត្ថន័យ​ចំពោះ​បទពិសោធន៍​ក្នុង​ថ្នាក់រៀន ។

  • ការ​យល់ដឹង​អំពីគោលបំណង​មួយ អាច​ត្រូវ​បាន​បង្កើត​ឡើង​ នៅពេល​អ្នក និងសិស្ស​របស់អ្នកយល់​ថា ពួកគេ​កំពុង​តែ​ចូលរួម​ក្នុង​ថ្នាក់ ដើម្បី​មក​ស្គាល់​ព្រះវរបិតា​សួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ គ្រីស្ទ និង ដើម្បី​អភិវឌ្ឍន៍​ឆ្ពោះ​ទៅ​កាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច តាមរយៈ​ការសិក្សា​​អំពី​ព្រះគម្ពីរ និង​ពាក្យសម្ដី​របស់​ព្យាការី​ទាំងឡាយ ។

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« ចូរគិត​អំពី​សេចក្ដីស្រឡាញ់​ដ៏​បរិសុទ្ធបំផុត ជា​សេចក្ដីស្រឡាញ់​ទាំងស្រុង​ដែលអ្នក​អាច​នឹកស្រមៃដល់ ។ ឥឡូវ​គុណ​សេចក្ដីស្រឡាញ់​នោះ​ដោយ​ចំនួនអន្ដន​មួយ--ដែល​ជា​រង្វាស់​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​អ្នក » ( ឌៀថើរ អេស្វ អុជដូហ្វ«The Love of God»EnsignLiahonaខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ២២ ) ។

« ហេតុដូច្នោះ​ហើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាងណា ? »

ដើម្បី​បញ្ចប់​បទពិសោធន៍​ការ​រៀនសូត្រ​នេះ ចូរ​សរសេរ​នូវ​រឿង​មួយចំនួន​ដែល​អ្នក​នឹង​ធ្វើ​ ផ្អែក​ទៅលើ​គោលការណ៍​នានា​ដែលអ្នក​បាន​រៀននៅ​ថ្ងៃ​នេះ ។