ជំនួយ​បន្ថែម​សម្រាប់​ការអភិវឌ្ឍ​គ្រូបង្រៀន
បទពិសោធន៍​ការ​រៀនសូត្រទី ៥៖ លំនាំ​បទពិសោធន៍​ការ​រៀនសូត្រ


បទពិសោធន៍​ការ​រៀនសូត្រ​ទី ៥

លំនាំ​បទពិសោធន៍​ការ​រៀនសូត្រ

សេចក្តីសង្ខេប

បទពិសោធន៍​ការ​រៀនសូត្រ​នេះ​មាននូវ​គោលគំនិត​ដូច​ខាង​ក្រោម ៖

  • សេចក្តីផ្តើម​អំពី​លំនាំ​ការរៀនសូត្រ

  • ការដាក់​ដំណឹងល្អ​​ចូល​ក្នុង​ដួងចិត្ត​របស់​សិស្ស 

  • ការ​យល់​ដឹង​អំពី​លំនាំ​ការ​រៀនសូត្រ

  • ការអនុវត្ត​លំនាំ​នៃ​ការ​រៀនសូត្រ​នៅក្នុងការ​សិក្សា​ដំណឹងល្អ

គោលគំនិត​សំខាន់ៗ

ពួកព្យាការី និង​ពួកសាវក​ថ្ងៃចុង​ក្រោយ បាន​ផ្ដល់​ការ​ទទួលខុសត្រូវ​ដល់​គ្រូបង្រៀន​ថ្នាក់សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថានសាសនា​ដោយការ​បង្រៀន​សិស្ស​ឲ្យស្គាល់ យល់ ហើយអនុវត្ត​គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ដែលបាន​រកឃើញនៅក្នុង​បទគម្ពីរ និង​ពាក្យសម្ដីរបស់ពួក​ព្យាការី ។ ទាក់ទង​នឹង​ការទទួលខុសត្រូវនេះ ប្រធាន ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័រ (ឆ្នាំ ១៨៧១-១៩៦១) នៃ​គណៈប្រធានទីមួយ បានបង្រៀន​ថា ៖

ប្រធាន ជេ រ៉ូប៊ីន ក្លាក

« អ្នក​ត្រូវ​បង្រៀន​ដំណឹងល្អ​នេះ ​ដោយ​ប្រើ​​ជាប្រភព និង សិទ្ធិអំណាច នូវ​​ព្រះគម្ពីរបរមាណី​​​របស់​​សាសនាចក្រ និង​ពាក្យសម្ដី​របស់​អស់​អ្នក​ទាំងឡាយ​ណា ដែល​ព្រះ​បាន​ហៅ​ឲ្យ​​ដឹកនាំ​រាស្ត្រ​​របស់​ទ្រង់​នៅ​ថ្ងៃ​ចុងក្រោយ​ទាំងនេះ » (The Charted Course of the Church in Education, បោះពុម្ព​កំណែថ្មី [ឆ្នាំ ១៩៩៤] ទំព័រទី ១០)។

ការអានបទគម្ពីរ

សេចក្តីផ្តើម​អំពី​លំនាំ​ការរៀនសូត្រ

នៅពេលសិស្ស​រៀន​សូត្រ​ដំណឹងល្អ​នៃព្រះយេស៊ូវ​គ្រីស្ទ​ដូច​មាន​នៅក្នុង​បទគម្ពីរ និង​ពាក្យសម្ដី​របស់ពួកព្យាការី វាសំខាន់​ដែល​គោលលទ្ធិ និង​គោលការណ៍​ដំណឹងល្អ​ចាក់​ឬស​ចូល​ទៅក្នុង​ដួងចិត្ត​របស់ពួកគេ ។ ដើម្បី​ជួយ​ឲ្យ​មានដំណើរ​ការ​នេះ ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា គូស​បញ្ជាក់​អំពី​លំនាំ​ការ​រៀនសូត្រ​មូលដ្ឋាន​គ្រឹះ​ដែល​អនុញ្ញាត​ឲ្យ​គ្រូបង្រៀន និង​សិស្ស​រកឃើញ យល់ និង​អនុវត្ត​សេចក្ដីពិត​ដំណឹងល្អ​នៅក្នុងជីវិត​របស់ពួកគេ ។ លំនាំ​នេះ​មាននូវ​មូលដ្ឋាន​គ្រឹះ​ដូចខាងក្រោម ៖

  • យល់ដឹងអំ​ពី​បរិបទ និង មាតិកា ។

  • ស្គាល់​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ ។

  • យល់​ដឹងអំ​ពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ ។

  • ទទួល​អារម្មណ៍ដឹង​ពីសេចក្តី​ពិត និង សារៈសំខាន់​នៃ​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ ។

  • អនុវត្ត​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ ។

កាលណា​អ្នក​កាន់តែ​យល់ ហើយ​ប្រើមូលដ្ឋាន​គ្រឹះ​ទាំងនេះ​នៅក្នុងការសិក្សា​ដំណឹងល្អ​របស់អ្នក​ផ្ទាល់ នោះអ្នក​នឹង​អាច​ជួយសិស្ស​របស់អ្នក​អនុវត្ត​វា​បាន​កាន់តែល្អ​ប្រសើរ ។

គោលបំណង​នៃ​បទពិសោធន៍​ការ​រៀនសូត្រ​នេះ គឺ​ត្រូវ​ផ្ដល់ជា​សេចក្ដីសង្ខេប​អំពី​មូលដ្ឋាន​គ្រឹះ​ចំនួន​ប្រាំ​នៃ​លំនាំ​ការរៀនសូត្រ ។ មូលដ្ឋាន​គ្រឹះ​នីមួយៗ នឹង​ត្រូវ​ប្រាប់​កាន់​តែ​លម្អិត​នៅក្នុង​បទពិសោធន៍ការរៀនសូត្រ ៦-៨ ។

videoiconសូម​មើល​វីដេអូ« The Parable of Gems »(៦:៤៧) មាន​នៅchurchofjesuschrist.org។ នៅពេល​អ្នក​មើល​វីដេអូ ចូរ​សួរ​ខ្លួនអ្នក « តើ​ការ​ស្រាវជ្រាវ និង​ការ​ស្វែងរក​ត្បូង​នៅក្នុង​ខ្សាច់ ប្រៀបធៀប​ទៅនឹង​ការ​សិក្សា និងការ​រៀនសូត្រ​មកពី​បទគម្ពីរ​យ៉ាង​ដូចម្ដេច ? »

6:52

share iconបន្ទាប់ពី​អ្នក​មើល​វីដេអូ​រួច​ហើយ ​សូម​កត់​ត្រា​គំនិត និង​ចំណាប់អារម្មណ៍​របស់អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យក​វា​មក​មើល ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​វគ្គបំពាក់បំប៉ន​គ្រូបង្រៀន ។

អនុវត្ត​រឿងប្រៀបធៀប​ទៅ​នឹង​លំនាំ​ការ​រៀនសូត្រ

រឿង​ប្រៀបធៀប​អំពី​ត្បូង​ជួយយើង​យល់​អំពីមូលដ្ឋាន​គ្រឹះ​នៃ​លំនាំ​ការ​រៀនសូត្រ ។ សូមអាន​ការ​ពិពណ៌នា​ដូច​ខាង​ក្រោម​ដើម្បី​រៀន​បន្ថែម​អំពី​មូលដ្ឋាន​គ្រឹះ​នីមួយៗ ។

hands, reading scriptures

យល់ដឹងអំ​ពី​បរិបទ និង មាតិកា ៖យុវនារី​ម្នាក់កំពុង​ស្វែងរក​ត្បូង​នៅក្នុងខ្សាច់ ដែល​តំណាង​ឲ្យ​អ្នក​រៀនម្នាក់​កំពុង​ស្វែងរក​សេចក្ដីពិត​ដ៏អស់កល្បជានិច្ច​នៅក្នុង​បទគម្ពីរ និង​នៅក្នុង​ការ​បង្រៀន​របស់ពួក​ព្យាការី ។ ខ្សាច់​តំណាង​ឲ្យ​សេចក្ដីលម្អិត​នៃ​បទគម្ពីរ ឬ​ការ​បង្រៀន--ខ្សែរឿង មនុស្ស ទីកន្លែង កាលបរិច្ឆេទ ជាដើម ។ យុវនារី​ជ្រាវដៃរ៉ែង​នៅក្នុង​ខ្សាច់​រក​ត្បូង គឺ​ដូចជា​អ្នក​រៀនម្នាក់​កំពុង​រុក​រក​សេចក្ដីលម្អិត​នៅក្នុង​បទគម្ពីរ​ដោយ​ស្រាវជ្រាវរក​គោលលទ្ធិ គោលការណ៍ និង​សេចក្ដីពិត​ជា​មូលដ្ឋានដទៃ​ផ្សេងទៀត ។ ដំណើរ​ការ​នេះ​គឺ​សំដៅ​ទៅលើ​ការ​យល់អំពី​បរិបទ និង​មាតិកា ។

hand and gem, marking scriptures

ស្គាល់​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ ។ការដែល​យុវនារីរកឃើញ​ត្បូង​នៅ​លើខ្សាច់ ជា​តំណាង​ឲ្យ​ដំណើរ​ការ​នៃ​ការ​ស្គាល់​គោលលទ្ធិ និងគោលការណ៍ទាំងឡាយ​នៅក្នុង​បទគម្ពីរ និង​នៅក្នុង​ពាក្យសម្ដី​របស់​ពួកព្យាការី ។ ក៏ដូចជា​ត្បូង​ខ្លះ​វា​ថិត​នៅ​ខាង​លើ​ផ្ទៃ​ខ្សាច់ ហើយ​ត្បូង​ដទៃទៀត​នៅកប់​ជ្រៅ​ក្នុង​ខ្សាច់ដែរ សេចក្ដីពិត​ដ៏អស់កល្បជានិច្ច​មួយចំនួន​ក្នុង​បទគម្ពីរ គឺ​ងាយស្រួល​ស្គាល់ ខណៈ​ដែល​សេចក្ដីពិត​ដទៃទៀត​តម្រូវ​ឲ្យមាន​ការខិតខំ​រុករក ។

ការ​មើលទៅ​ត្បូង, បទគម្ពីរ​នៅក្នុង​ទូរសព្ទ​ដៃ

យល់​ដឹងអំ​ពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ ៖យុវនារី​បាន​ពិនិត្យ​ដោយ​យកចិត្តទុកដាក់​ទៅលើ​ត្បូង​នីមួយៗ ដែល​តំណាង​ឲ្យ​អ្នក​រៀន​ម្នាក់​កំពុង​សិក្សា​ដោយ​ឧស្សាហ៍ព្យាយាម​ដើម្បី​យល់​អំពីគោលលទ្ធិ និងគោលការណ៍​កាន់តែ​ជ្រៅ ។​

ក្រុម​យុវនារី

ទទួល​អារម្មណ៍ដឹង​ពីសេចក្តី​ពិត និង សារៈសំខាន់​នៃ​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ ៖យុវនារី​មានអំណរគុណ​ចំពោះ​ភាពពិសេស និង​សារៈសំខាន់នៃ​ត្បូង​នីមួយៗ អាច​ប្រៀបធៀប​ទៅនឹង​អ្នក​រៀនម្នាក់​បាន​ទទួលអារម្មណ៍​នៃ​សេចក្ដីពិត និង​សារៈសំខាន់​នៃ​គោលលទ្ធិ និងគោលការណ៍​នានា ដែល​រក​ឃើញនៅក្នុង​បទគម្ពីរ និង​ពាក្យសម្ដី​របស់ពួក​ព្យាការី ។

មនុស្ស​ពីរនាក់នៅលើ​ឆ្នេរខ្សាច់, ការចែក​កាត​សម្រាប់​ចែកចាយ

អនុវត្ត​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ ៖ក៏ដូចជា​គំនិត​របស់​យុវនារី​បាន​គិត​ទៅតាម​របៀប​ជាក់លាក់ ដែលនាង​អាច​ប្រើ​ត្បូង​នីមួយៗ​ដែរ អ្នក​រៀន​គួរ​តែ​ពិចារណា​អំពី​របៀប​ដើម្បី​ដាក់​មក​ខ្លួន​ឯង ហើយអនុវត្ត​គោលលទ្ធិ និងគោលការណ៍ទាំងឡាយ​ ដូច​ដែលព្រះវិញ្ញាណ​បាន​ប្រទានការ​ដឹកនាំ​ផ្ទាល់​ខ្លួន​មក​ដល់គំនិត និង​ដួងចិត្ត​របស់ពួកគេ ។

ថ្នាក់​សិក្ខាសាលា

ការអនុវត្ត​លំនាំ​នៃ​ការ​រៀនសូត្រ​នៅក្នុងការ​សិក្សា​ដំណឹងល្អ

សេចក្ដីថ្លែងការណ៍ដូចខាង​ក្រោម គឺជា​ឧទាហរណ៍​អំពី​របៀប​ដែល​លំនាំ​ការរៀនសូត្រ​នេះ​គឺជា​ការជួយ​សិស្សជាក់ស្ដែង​ឲ្យ​​ប្រើ​បទគម្ពីរ​ដើម្បី​រុករក យល់ និង​អនុវត្ត​សេចក្ដីពិត​ដំណឹងល្អ​នៅក្នុង​ជីវិត​របស់ពួកគេ ៖

  • « ខ្ញុំ​យល់​បទគម្ពីរ​បាន​កាន់តែ​ល្អ​ប្រសើរ ។ ខ្ញុំ​ចេះ​របៀប​សួរ​សំណួរ និង​របៀប​ស្វែងរក​ចម្លើយ ។ ឥឡូវ​ខ្ញុំ​អាន​ដើម្បី​ស្វែងរក​សេចក្ដីពិត និង​ដើម្បី​យល់​អំពី​របៀប​ដែល​ខ្ញុំ​គួរ​តែ​ប្រព្រឹត្ត​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ ។

  • « ខ្ញុំ​ពុំ​ដែល​អង្គុយចុះ​អាន​គម្ពីរដោយ​ខ្លួន​ឯងទេ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​បាន​បង្កើត​ទម្លាប់​ធ្វើ​វា​នៅ​រាល់​យប់ ។ ខ្ញុំ​មានអារម្មណ៍​អស្ចារ្យណាស់​ដើម្បី​រកឃើញ និង​យល់​សេចក្ដីពិត ដែល​ប៉ះ​ដល់​អារម្មណ៍​របស់អ្នក​ ហើយចាក់​ទៅក្នុង​បេះដូង​របស់​អ្នក​​ដោយផ្ទាល់ភ្លាមៗ​នោះ » ។

  • « ខ្ញុំ​ពុំធ្លាប់​អាន​បទគម្ពីរ​ញឹកញាប់ទេ ដោយសារ​ខ្ញុំ​មិន​យល់​វា ។ ប៉ុន្តែ​ឥឡូវ​ខ្ញុំដឹង​ថា វា​មានពេញ​ដោយ​គោលការណ៍​ ហើយខ្ញុំអាច​ស្រាវជ្រាវ​រក​ចម្លើយ​នានា ។ ឆ្នាំ​នេះ ខ្ញុំ​បានធ្វើ​ដូច្នោះ​ច្រើនជាង​ខ្ញុំ​ធ្លាប់​ធ្វើ​នៅក្នុងមួយជីវិត​របស់ខ្ញុំ » ។

  • « រឿង​មួយដែល​ថ្នាក់សិក្ខាសាលា​បានជួយខ្ញុំ​លើស​ជាង​អ្វីៗទាំងអស់​ផ្សេងទៀត គឺការ​ពង្រីក​នូវ​​សេចក្ដីស្រឡាញ់ និង​ការ​យល់ដឹង​អំពីបទគម្ពីរ​នានា ។ ខ្ញុំ​ទទួលបាន​ចម្លើយ​ចំពោះការ​អធិស្ឋានជាច្រើន ។ ខ្ញុំ​ក៏​ត្រូវ​បាន​ពង្រឹង​ទំនាក់ទំនង​របស់ខ្ញុំជាមួយ​នឹង​ព្រះអង្គសង្គ្រោះ​របស់ខ្ញុំ​ផងដែរ ហើយ​ខ្ញុំ​មាន​អំណរគុណ​ចំពោះរឿង​នោះ​ណាស់ ។ តើខ្ញុំ​បាន​សូមអ្វី​ច្រើន​ជាង​នោះ​យ៉ាងដូចម្ដេច ?

  • « ខ្ញុំ​ពិតជា​បាន​រៀនច្រើន​​អំពី​របៀប​សិក្សា​ចេញមកពី​បទគម្ពីរ ហើយ​ឥឡូវ​វា​ហាក់ដូចជា​ពុំ​រំខាន​ដល់​ខ្ញុំ​ទៀត​ទេ ។ តាមពិតទៅ ខ្ញុំ​ចង់​សិក្សា​បទគម្ពីរ ហើយពិចារណា​អំពី​របៀប​​ដែល​ខ្ញុំ​គប្បី​រស់នៅ​ដើម្បី​ត្រឡប់​ទៅកាន់ព្រះបិតាសួគ៌​របស់ខ្ញុំវិញ » ។

  • « ពេលខ្លះ​នៅក្នុងពេល​​​អាន​នោះ វា​ហាក់ដូចជា​ខ្ញុំ​មិនគ្រាន់តែ​មានអារម្មណ៍​លើស​លប់​ដោយ​ក្ដីស្រឡាញ់ និង​ភាព​កក់ក្ដៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទំព័រ និង​ការ​ចងក្រង​នានា គឺមានពេញ​ទៅដោយ​ចំណេះដឹង​ជាច្រើន » ។

សេចក្ដីសង្ខេប និងការ​អនុវត្ត

គោលការណ៍​ដើម្បីចងចាំ

  • ក្នុងនាម​ជា​គ្រូបង្រៀន​ថ្នាក់សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន អ្នក​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះការ​បង្រៀន​សិស្ស​អំពី​គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ដូច​មាន​នៅក្នុង​បទគម្ពីរ និង​ពាក្យសម្ដី​របស់​ពួក​ព្យាការី ។

  • គ្រូបង្រៀន និង​សិស្ស​ត្រូវ​តែ​រៀន​អំពី​របៀប​ដើម្បី​ទទួល​បាន​ដំណឹងល្អ​មកពី​ទំព័របទគម្ពីរ​ទាំងឡាយ និង​ពាក្យសម្ដី​របស់ពួក​ព្យាការី​ចាក់​ជ្រៅ​ទៅក្នុង​ដួងចិត្ត​របស់​ពួកគេ ។

  • ​ថ្នាក់​សិក្ខាសាលា និងថ្នាក់​វិទ្យាស្ថាន​សាសនា គូស​បញ្ជាក់​អំពី​លំនាំ​ការ​រៀនសូត្រ​មូលដ្ឋាន​គ្រឹះ​ដែល​អញ្ជើញ​​​ឲ្យ​គ្រូបង្រៀន និង​សិស្ស​រកឃើញ យល់ និង​អនុវត្ត​សេចក្ដីពិត​ដំណឹងល្អ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

  • កាលណា​អ្នកកាន់តែ​យល់ ហើយ​កាន់តែ​ប្រើមូលដ្ឋាន​គ្រឹះ​នៃ​លំនាំ​ការ​រៀនសូត្រ​នៅក្នុង​ការ​សិក្សា​ដំណឹងល្អ​ផ្ទាល់ខ្លួន​របស់​អ្នក នោះ​អ្នកនឹង​អាច​ជួយ​ដល់​សិស្ស​របស់​អ្នក​អនុវត្ត​វា​បាន​កាន់​តែ​ល្អ​ប្រសើរ​ផងដែរ ។

អែលឌើរ ដាល្លិន អេក អូកស៍

« វា​ផ្ទុយពី​ស្ថាប័ន​នានា​ក្នុង​លោកិយ​នេះ ដែល​បង្រៀន​យើង​ឲ្យ​ចេះអ្វី​មួយ ប៉ុន្តែ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​សំណូម​ពរ​ដល់​យើង​ឲ្យ​ប្រែក្លាយ​ជាអ្វី​មួយវិញ » (ដាល្លិន អេក អូក«The Challenge to Become,» Ensign, ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣២)។

« ហេតុដូច្នោះ​ហើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាងណា ? »

ដើម្បី​បញ្ចប់​បទពិសោធន៍​ការ​រៀនសូត្រ​នេះ ចូរ​សរសេរ​នូវ​រឿង​មួយចំនួន​ដែល​អ្នក​នឹង​ធ្វើ​ ផ្អែក​ទៅលើ​គោលការណ៍​នានា​ដែលអ្នក​បាន​រៀននៅ​ថ្ងៃ​នេះ ។