បទពិសោធន៍ការរៀនសូត្រទី ១០
បទពិសោធន៍ការរៀនសូត្រទី ១០ ៖ ការសម្រេចចិត្តពីអ្វីដែលត្រូវបង្រៀន ៖ ការប្រើបទគម្ពីរ និងសៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
សេចក្ដីសង្ខេប
បទពិសោធន៍ការរៀនសូត្រនេះមាននូវគោលគំនិតដូចខាងក្រោម ៖
-
សេចក្ដីណែនាំដល់សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
-
ការសម្រប និងការសម្រួលកម្មវីធីសិក្សា
-
ការប្រើសៀវភៅសិក្សាសម្រាប់គ្រូបង្រៀន និងបទគម្ពីរដើម្បីរៀបចំមេរៀនមួយ
គោលគំនិតសំខាន់ៗ
បងស្រី មើរ៉េ រីករាយនឹងការបង្រៀនថ្នាក់គោលលទ្ធិដំណឹងល្អជាច្រើនដងរាល់ខែក្នុងវួដរបស់គាត់ ។ ខណៈដែលគាត់រំភើបចិត្តធ្វើជាគ្រូបង្រៀនថ្នាក់សិក្ខាសាលាដែលត្រូវបានហៅថ្មីៗ នោះគាត់ងឿងឆ្ងល់ពីរបៀបដែលគាត់នឹងរៀបចំមេរៀនដោយមានប្រសិទ្ធភាពជារៀងរាល់ថ្ងៃ ៖ « ការរៀបចំ និងការបង្រៀនមេរៀនជារៀងរាល់ថ្ងៃហាក់ដូចជាវាជាការតាំងចិត្តដ៏ធំមួយ ។ តើមានធនធានអ្វីខ្លះដើម្បីជួយខ្ញុំ ? »
សេចក្ដីណែនាំដល់សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ការរៀបចំមេរៀនជារៀងរាល់ថ្ងៃក្នុងសប្ដាហ៍អាចមើលទៅដូចជាការងារដែលត្រូវការពេលវេលាច្រើន និងភ័យខ្លាចមួយ ។
សូមមើលវីដេអូ« Introduction to the Teacher Manual »(៤:០១) មាននៅchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ អ្នកនឹងរៀនអំពីរបៀបប្រើបទគម្ពីរ និងរបៀបប្រើសៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ដើម្បីរៀបចំមេរៀនដោយមានប្រសិទ្ធភាព និងដោយសមត្ថភាព ។
កំណត់ចំណាំ ៖ប្រសិនបើអ្នកពុំទាន់ទទួលបានសៀវភៅសិក្សាសម្រាប់គ្រូបង្រៀនទេ សូមទាក់ទងនឹងអ្នកគ្រប់គ្រងរបស់អ្នក ។ អ្នកក៏អាចស្វែងរកសៀវភៅសិក្សាទាំងអស់នៅគេហទំព័រchurchofjesuschrist.org/manual/instituteសម្រាប់សៀវភៅសិក្សាថ្នាក់វិទ្យាស្ថាន និងchurchofjesuschrist.org/manual/seminaryសម្រាប់សៀវភៅសិក្សាថ្នាក់សិក្ខាសាលា ។
មូលដ្ឋានគ្រឹះនៃការបង្រៀន និងការរៀនសូត្រដំណឹងល្អនៅក្នុងសៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ត្រូវបានរៀបចំឡើងដើម្បីជួយអ្នកឲ្យបញ្ជូលក្នុងមូលដ្ឋានគ្រឹះនៃការបង្រៀន និងការរៀនសូត្រដំណឹងល្អ នៅពេលអ្នករៀបចំ និងបង្រៀនមេរៀននីមួយៗ ។
សូមមើលវីដេអូ« The Fundamentals in the Curriculum »(២:១៥) មាននៅchurchofjesuschrist.org។ នៅពេលអ្នកមើល សូមរកមើលរបៀបដែលសៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ជួយដល់គ្រូបង្រៀនឲ្យបញ្ជូលក្នុងមូលដ្ឋានគ្រឹះនៃការបង្រៀន និងការរៀនសូត្រដំណឹងល្អនៅក្នុងមេរៀននីមួយៗ ។
សម្រប និងសម្រួលកម្មវីធីសិក្សា
អែលឌើរ ដាល្លិន អេក អូកស៍ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនដូចខាងក្រោមអំពីរបៀបដែលគ្រូបង្រៀនគួរប្រើសម្ភារកម្មវិធីថ្នាក់សិក្ខាសាសា និងថ្នាក់វិទ្យាស្ថាន ៖
« ដំបូងយើងទទួលយក បន្ទាប់មកយើងកែសម្រួល ។ ប្រសិនបើយើងចេះច្បាស់នៅក្នុងមេរៀនដែលបានពិពណ៌នា ដែលយើងត្រូវបង្រៀន នោះយើងអាចធ្វើតាមព្រះវិញ្ញាណដើម្បីកែសម្រួលវា » (« A Panel Discussion with Elder Dallin H. Oaks » [ Seminaries and Institutes of Religion satellite broadcast ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១២ ] គេហទំព័រ sis.churchofjesuschrist.org) ។
ក្នុងនាមជាគ្រូបង្រៀនថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន យើងសម្របកម្មវធីសិក្សានៅក្នុងសៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ហើយសម្រួលវាដើម្បីបំពេញតាមតម្រូវការសិស្សរបស់យើង ។
សម្រប |
សម្រួល |
---|---|
ការសម្របកម្មវិធីសិក្សា មានន័យថាជាការអាន និងការជ្រមុជខ្លួនអ្នកទៅក្នុងបទគម្ពីរ និងមេរៀនដែលបានពិពណ៌នានៅក្នុងសៀវភៅសិក្សាសម្រាប់គ្រូបង្រៀនរបស់អ្នក ។ កម្មវិធីសិក្សាជួយអ្នកយល់បទគម្ពីរ យល់ពីបំណងរបស់អ្នកសរសេរបទគម្ពីរដ៏បំផុសគំនិត គោលការណ៍ការផ្លាស់ប្រែចិត្តជឿ និងគោលលទ្ធិគ្រឹះ ។ ទុកចិត្តលើមាតិកា ហើយប្រើវានៅក្នុងថ្នាក់របស់អ្នក ។ |
ការសម្រួលកម្មវិធីសិក្សា មានន័យថាអ្នកកែសម្រួលមេរៀនតាមព្រះវិញ្ញាណដឹកនាំដើម្បីបំពេញតាមតម្រូវការរបស់សិស្សម្នាក់ៗ និងដើម្បីជួយពួកគេឲ្យបានជោគជ័យ ។ |
ការប្រើប្រាស់បទគម្ពីរនានា និងសៀវភៅសិក្សាសម្រាប់គ្រូបង្រៀនដើម្បីរៀបចំមេរៀន
នៅពេលអ្នកប្រើសៀវភៅសិក្សាសម្រាប់គ្រូបង្រៀនដោយមានប្រសិទ្ធភាព នោះអ្នកអាចរៀបចំមេរៀនដ៏ស្អាងឡើង ដែលពុំតម្រូវការពេលវេលាច្រើនម៉ោងដើម្បីរៀបចំទេ ។
សូមមើលវីដេអូ« Curriculum Overview »(៤:៤៥) មាននៅchurchofjesuschrist.org។ វីដេអូនេះ សង្ខេបអំពីរបៀបដែលការប្រើបទគម្ពីរ និងសៀវភៅសិក្សាសម្រាប់គ្រូបង្រៀនរបស់អ្នក អាចជួយអ្នករៀបចំមេរៀនដោយមានប្រសិទ្ធភាពសម្រាប់សិស្សរបស់អ្នក ។
សូមមើលវីដេអូ« Using the Scriptures and the Teacher Manual »(៥:១១) មាននៅលើគេហទំព័រchurchofjesuschrist.org។ វីដេអូនេះ បងស្រី វិលសុន ចែកចាយនូវការប្រឹក្សាដ៏សំខាន់ អំពីការប្រើបទគម្ពីរ និងកម្មវិធីសិក្សារួមគ្នានៅក្នុងការរៀបចំមេរៀន ។ នៅពេលអ្នកមើល សូមរកមើលគំនិតសំខាន់ៗដើម្បីចងចាំ នៅពេលអ្នករៀបចំមេរៀនរបស់អ្នក ។
សេចក្ដីសង្ខេប និងការអនុវត្ត
គោលការណ៍ដើម្បីចងចាំ
បទគម្ពីរគឺជាប្រភពនៃសម្ភារបង្រៀនរបស់អ្នក ហើយសៀវភៅសិក្សាសម្រាប់គ្រូបង្រៀនគឺជាធនធានរបស់អ្នកសម្រាប់ការរៀបចំមេរៀនរបស់អ្នក ។
-
កម្មវិធីសិក្សា ត្រូវបានរៀបចំឡើងតាមរបៀបមួយដើម្បីជួយអ្នករៀបចំមេរៀនដោយមានប្រសិទ្ធភាព និងសមត្ថភាព ។
-
អ្នកអាចសម្រប ហើយសម្រួលកម្មវិធីសិក្សាដើម្បីបំពេញតាមតម្រូវការសិស្ស ។
-
នៅពេលអ្នកសម្រួលកម្មវិធីសិក្សា សូមពិចារណាដោយយកចិត្តទុកដាក់ចំពោះតម្រូវការរបស់សិស្ស និងការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ។
-
អ្នកអាចបំពេញតម្រូវការរបស់សិស្សនៅពេលអ្នករៀបចំមេរៀនដោយប្រើកម្មវិធីសិក្សាដោយមានប្រសិទ្ធភាព ។
« អស់អ្នកដែលបានហៅដោយព្យាការីឲ្យប្រកាសនូវភាពត្រឹមត្រូវនៃគោលលទ្ធិ ដែលបានបង្រៀននៅក្នុងសាសនាចក្រឲ្យរំឭកគ្រប់ពាក្យសម្ដី គ្រប់រូបភាព គ្រប់តារាង នៅក្នុងកម្មវិធីនោះដែលអ្នកបានទទួល ។ យើងអាចចាក់សោបើកនូវអំណាចនៃកម្មវិធីសិក្សាបានយ៉ាងងាយដោយការធ្វើទង្វើ ផ្អែកលើជំនឿរបស់យើងដែលវាត្រូវបានបំផុសគំនិតពីព្រះនោះ ។ …
« ការធ្វើតាមមាតិកានៃកម្មវិធីសិក្សាតាមលំដាប់លំដោយ នឹងធ្វើឲ្យមាននូវអំណោយទានពិសេសនៃការបង្រៀនរបស់យើង មិនមែនបន្ថយវាឡើយ » ( ហិនរី ប៊ី អាវរិង« The Lord Will Multiply the Harvest » [ ល្ងាចមួយជាមួយនឹង អែលឌើរ ហិនរី ប៊ី អាវរិង ថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ១៩៩៨ ] ទំព័រ ៤, ៥ si.churchofjesuschrist.org ) ។
« ហេតុដូច្នោះហើយ តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេច ? »
ដើម្បីបញ្ចប់បទពិសោធន៍ការរៀនសូត្រនេះ ចូរសរសេរនូវរឿងមួយចំនួនដែលអ្នកនឹងធ្វើ ផ្អែកទៅលើគោលការណ៍នានាដែលអ្នកបានរៀននៅថ្ងៃនេះ ។