បទពិសោធន៍ការរៀនសូត្រទី ១៣
ការសម្រេចចិត្តពីរបៀបដើម្បីបង្រៀន ៖ ការអនុវត្តសេចក្ដីជំនឿ
សេចក្ដីសង្ខេប
បទពិសោធន៍ការរៀនសូត្រនេះមាននូវគោលគំនិតដូចខាងក្រោម ៖
-
ការមានទំនុកចិត្តលើព្រះចេស្ដានៃព្រះបន្ទូលរបស់ព្រះ
-
ការអនុវត្តសេចក្តីជំនឿលើព្រះអម្ចាស់ និង ព្រះវិញ្ញាណ
-
ការទុកចិត្តទៅលើសិស្សរបស់អ្នក
គោលគំនិតសំខាន់ៗ
ជំនឿខ្លឹមសំខាន់ទាំងបី
កថាកណ្ឌ « បង្រៀន » នៃគោលបំណងរបស់ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន សាសនាថ្លែងថា ៖ « យើងបង្រៀនសិស្សអំពីគោលលទ្ធិ និងគោលការណ៍ទាំងឡាយនៃដំណឹងល្អ ដូចដែលមាននៅក្នុងបទគម្ពីរ និងពាក្យសម្ដីរបស់ពួកព្យាការី ។ គោលលទ្ធិ និង គោលការណ៍នៃដំណឹងល្អទាំងនេះគឺត្រូវបានបង្រៀនតាមរបៀបមួយដែលដឹកនាំឲ្យមានការយល់ដឹង និង ការស្អាងឡើង ។ យើងជួយសិស្សឲ្យបំពេញតាមតួនាទីរបស់ពួកគេនៅក្នុងដំណើរការនៃការរៀនសូត្រ ហើយរៀបចំពួកគេឲ្យបង្រៀនដំណឹងល្អដល់អ្នកដទៃ » (Gospel Teaching and Learning: A Handbook for Teachers and Leaders in Seminaries and Institutes of Religion[ឆ្នាំ ២០១២]ទំព័រ X) ។
កថាកណ្ឌនេះបង្កប់ន័យថា សកម្មភាពរបស់គ្រូបង្រៀនដែលមានប្រសិទ្ធភាពឆ្លុះបញ្ចាំងនូវសេចក្ដីជំនឿខ្លឹមសំខាន់ទាំងបី ៖
-
យើងអាចមានទំនុកចិត្តលើព្រះចេស្ដានៃព្រះបន្ទូល
-
យើងអាចអនុវត្តសេចក្តីជំនឿលើព្រះអម្ចាស់ និង ព្រះវិញ្ញាណ
-
យើងអាចទុកចិត្តទៅលើសិស្ស
នៅក្នុងបទពិសោធន៍ការរៀនសូត្រនេះ អ្នកនឹងរកឃើញគោលគំនិតសំខាន់ៗដែលបានរៀបចំដើម្បីធ្វើឲ្យការយល់ដឹង និងជំនឿរបស់អ្នកកាន់តែខ្លាំងទៅលើធាតុទាំងបីនីមួយៗនេះ ។
ដូចជាជើងនីមួយៗរបស់កៅអីជើងបីដែរ ជំនឿនីមួយៗនៃជំនឿខ្លឹមទាំងបី គឺសំខាន់ ។ គ្រូបង្រៀនទំនងជាមានបទពិសោធន៍ជោគជ័យច្រើនជាង នៅពេលវិធីសាស្ត្ររបស់ពួកគេត្រូវតាមជំនឿខ្លឹមទាំងបីនេះ ។
ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះវិធីសាស្ត្ររបស់គ្រូបង្រៀនគឺពុំត្រូវតាមអ្វីដែលពួកគេជឿនៅក្នុងដួងចិត្តរបស់ពួកគេនោះទេ ។ ក៏ដូចជាកៅអីជើងបីដែលពុំអាចឈរនឹងបាន បើមានបាត់ ឬបាក់ជើងមួយ ក្បួនខ្នាត Gospel Teaching and Learningផ្ដល់យោបល់ថានៅពេលគ្រូបង្រៀនមិនទទួលបានជោគជ័យ ជាញឹកញាប់វាកើតឡើងដោយសារតែខ្វះធាតុមួយនៃធាតុខាងក្រោមនេះ ៖
-
មានទំនុកចិត្តលើព្រះចេស្តានៃព្រះបន្ទូល
-
មានសេចក្តីជំនឿលើព្រះអម្ចាស់ និង ព្រះវិញ្ញាណ
-
ទុកចិត្តលើសិស្សទាំងឡាយ
សូមមើលវីដេអូ« Three Core Beliefs »(១:៤៧) មាននៅchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ ឆាត វិប ជាអ្នកគ្រប់គ្រងនៃថ្នាក់សិក្ខាសលា និងថ្នាក់វិទ្យាស្ថានសាសនា និយាយអំពីពេលមួយដែលគាត់មានអារម្មណ៍ថារបៀបបង្រៀនរបស់គាត់ពុំត្រូវតាមជំនឿខ្លឹមរបស់គាត់ ។ សូមកត់ចំណាំអំពីអ្វីដែលគាត់បានដោះស្រាយដើម្បីធ្វើវា ដោយសារបទពិសោធន៍នេះ ។
មានទំនុកចិត្តលើព្រះចេស្តានៃព្រះបន្ទូល
សូមអានកថាកណ្ឌពីរនៅក្រោមចំណងជើងរង« មានទំនុកចិត្តលើព្រះចេស្តានៃព្រះបន្ទូល »នៅក្នុងវគ្គ ៤.១.៣ នៃក្បួនខ្នាតGospel Teaching and Learning (ទំព័រ ៤៧-៤៨) ។ បន្ទាប់មកអានវគ្គបទគម្ពីរដូចខាងក្រោមនេះ ៖
ខណៈពេលកំពុងអានមកពីក្បួនខ្នាត និងបទគម្ពីរ សូមធ្វើដូចតទៅនេះ ៖
-
ស្វែងរកពាក្យ ឬឃ្លាដែលបញ្ជាក់ពីពរជ័យទាំងឡាយ ដែលបទគម្ពីរអាចនាំមកក្នុងជីវិតរបស់អ្នក និងជីវិតសិស្សរបស់អ្នក ។
-
ពិចារណាអំពីបទពិសោធន៍ នៅពេលបទគម្ពីរបានប្រទានពរដល់ជីវិតរបស់អ្នក ឬជីវិតរបស់អ្នកដទៃ ។ សូមពិចារណាអំពីការកត់ត្រាគំនិត និងចំណាប់អារម្មណ៍របស់អ្នក ។
នៅក្នុងបន្ទប់រៀន ជាកន្លែងដែលគ្រូបង្រៀន និងសិស្សមានទំនុកចិត្តទៅលើព្រះចេស្ដានៃព្រះបន្ទូល បទគម្ពីរមានតួនាទីសំខាន់មួយនៅក្នុងការបង្រៀន និងការរៀនសូត្រ ។ សូមមើលវីដេអូ« Scripture-Centerd Teaching »(៣:២០) មាននៅchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ បងប្រុស វិប ពន្យល់អំពីរូបភាពនេះនៅក្នុងថ្នាក់រៀន និងហេតុអ្វីបានជាវាសំខាន់ ។ នៅពេលអ្នកមើល ចូរចាំក្នុងចិត្តនូវសំណួរដូចខាងក្រោម ៖
-
តើអ្នកនឹងមើលឃើញអ្វីខ្លះនៅក្នុងថ្នាក់រៀនមួយ ដែលបទគម្ពីរសំខាន់នៅក្នុងការបង្រៀន និងការរៀនសូត្រនោះ ?
-
ហេតុអ្វីក៏វាសំខាន់ដើម្បីឲ្យគ្រូបង្រៀនធ្វើឲ្យបទគម្ពីរគឺជាចំនុចសំខាន់នៅក្នុងបទពិសោធន៍រៀនសូត្ររបស់សិស្ស ?
សូមកត់ត្រាចម្លើយរបស់អ្នកចំពោះសំណួរទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាមួយ ឬកន្លែងផ្សេងទៀត ដែលអ្នកអាចយកវាមកមើល ហើយចែកចាយជាមួយនឹងអ្នកដឹកនាំ ឬក្រុមវគ្គបំពាក់បំប៉នគ្រូបង្រៀន ។
មានសេចក្តីជំនឿលើព្រះអម្ចាស់ និង ព្រះវិញ្ញាណ
សូមអានកថាកណ្ឌពីរនៅក្រោមចំណងជើងរង« មានជំនឿលើព្រះអម្ចាស់ និង ព្រះវិញ្ញាណ »នៅក្នុងកណ្ឌ ៤.១.៣ នៃក្បួនខ្នាតGospel Teaching and Learning (ទំព័រ ៤៨) ។ ខណៈពេលកំពុងអាន សូមរកមើលរបៀបដែលការអនុវត្តសេចក្ដីជំនឿទៅលើព្រះអម្ចាស់ និងព្រះវិញ្ញាណ អាចធ្វើឲ្យមានភាពខុសប្លែកគ្នាមួយនៅក្នុងជីវិតនៃសិស្សរបស់អ្នក ។
សូមមើលវីដេអូ« The Lord Knows Every Need »(០:៤៥) មាននៅchurchofjesuschrist.org។ វីដេអូនេះ នឹងជួយធ្វើឲ្យអ្នកយល់ដឹងកាន់តែខ្លាំងអំពីរបៀបដែលការអនុវត្តសេចក្ដីជំនឿទៅលើព្រះអម្ចាស់ និងព្រះវិញ្ញាណ អាចប្រទានពរដល់ទាំងអ្នក និងសិស្សរបស់អ្នក ។ នៅពេលអ្នកមើល ចូរចាំក្នុងចិត្តនូវសំណួរដូចខាងក្រោម ៖
-
ក្នុងនាមជាគ្រូបង្រៀនម្នាក់ តើមានវិធីមួយចំនួនអ្វីខ្លះ ដែលអ្នកអាចបង្ហាញសេចក្ដីជំនឿទៅលើព្រះអម្ចាស់ និងព្រះវិញ្ញាណ ?
-
តើទំនុកចិត្តរបស់អ្នកទៅលើព្រះអម្ចាស់ និងព្រះវិញ្ញាណ អាចជាពរជ័យមួយចំពោះសិស្សរបស់អ្នកយ៉ាងដូចម្ដេច?
សូមកត់ត្រាចម្លើយរបស់អ្នកចំពោះសំណួរទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាមួយ ឬកន្លែងផ្សេងទៀត ដែលអ្នកអាចយកវាមកមើល ហើយចែកចាយជាមួយនឹងអ្នកដឹកនាំ ឬក្រុមវគ្គបំពាក់បំប៉នគ្រូបង្រៀន ។
ទុកចិត្តលើសិស្ស
សូមអានកថាកណ្ឌបួនដំបូងនៅក្រោមចំណងជើងរង« ទុកចិត្តទៅលើសិស្ស »នៅក្នុងវគ្គ ៤.១.៣ នៃក្បួនខ្នាតGospel Teaching and Learning (ទំព័រ ៤៨) ។ ខណៈពេលកំពុងអាន សូមរកមើលពាក្យ ឬឃ្លាដែលចង្អុលបង្ហាញថា ហេតុអ្វីអ្នកអាចទុកចិត្តសមត្ថភាពសិស្សរបស់អ្នកដើម្បីរៀន បង្រៀន និងអនុវត្តគោលលទ្ធិ និងគោលការណ៍ដំណឹងល្អ ។
សូមមើលវីដេអូ« Expecting More from Your Students »(២:២១) មាននៅលើchurchofjesuschrist.org។ វីដេអូនេះបង្ហាញអំពីរបៀបដែលការរំពឹងទុក និងទំនុកចិត្តមួយរបស់គ្រូបង្រៀនទៅលើសិស្សបានជួយពួកគេ « ទទួលអារម្មណ៍បំផុសពីព្រះវិញ្ញាណ » ( បូនី អិល អូស្ការសុន «Greater Expectations»[Seminaries and Institutes of Religion satellite broadcast ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០១៤]ds.org/broadcasts) ហើយបានជះឥទ្ធិពលទៅលើការផ្លាស់ប្រែចិត្តជឿរបស់ពួកគេ ។ នៅពេលអ្នកមើល ចូរចាំក្នុងចិត្តនូវសំណួរដូចខាងក្រោម ៖
-
តើថ្នាក់រៀនមួយដែលមានគ្រូបង្រៀន ដែលទុកចិត្តទៅលើសមត្ថភាពរបស់សិស្សដើម្បីរៀន បង្រៀន និងរស់នៅតាមដំណឹងល្អអាចមានភាពខុសគ្នាពីថ្នាក់ដែលគ្រូបង្រៀនមានការរំពឹងទុក ឬទំនុកចិត្តតិចតួចទៅលើសិស្សយ៉ាងដូចម្ដេច ?
សូមកត់ត្រាគំនិតរបស់អ្នកអំពីសំណួរនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាមួយ ឬកន្លែងផ្សេងទៀត ដែលអ្នកអាចយកវាមកមើល ហើយចែកចាយជាមួយនឹងអ្នកដឹកនាំ ឬក្រុមវគ្គបំពាក់បំប៉នគ្រូបង្រៀន ។
សេចក្ដីសង្ខេប និងការអនុវត្ត
គោលការណ៍ដើម្បីចងចាំ
ដើម្បីបង្រៀនដោយមានប្រសិទ្ធភាព វិធីសាស្ត្របង្រៀនរបស់អ្នក ត្រូវតែត្រូវនឹងជំនឿខ្លឹមសំខាន់បីដូចតទៅនេះ ៖
-
យើងអាចមានទំនុកចិត្តលើព្រះចេស្ដានៃព្រះបន្ទូលរបស់ព្រះ ។
-
យើងអាចអនុវត្តសេចក្តីជំនឿលើព្រះអម្ចាស់ និង ព្រះវិញ្ញាណ ។
-
យើងអាចទុកចិត្តទៅលើសិស្ស ។
ចាប់ពីមួយពេលទៅមួយពេល វាអាចនឹងមានប្រយោជន៍ដើម្បីសួរខ្លួនឯងអំពីរបៀបដែលវិធីសាស្ត្រ និងសកម្មភាពនៅក្នុងថ្នាក់របស់អ្នក ឆ្លុះបញ្ចាំងពីការអនុវត្តជំនឿខ្លឹមសំខាន់ទាំងនេះ ។
« ខ្ញុំសូមអង្វរដល់អ្នក ទាំងរូបអ្នក និងសិស្សរបស់អ្នក ឲ្យមានជំនឿថាពួកគេនឹងចង់អាន [ព្រះគម្ពីរមរមន] ដែលពុំមែនថាអ្នកត្រូវតែបង្ខំពួកគេឲ្យធ្វើនោះទេ ប៉ុន្តែថាវានឹងនាំពួកគេខិតទៅរកគម្ពីរ » ( ហិនរី ប៊ី អាវរិង«The Book of Mormon Will Change Your Life»[CES symposium on the Book of Mormon, ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ១៩៩០], ទំព័រ ២,si.churchofjesuschrist.org) ។
« ហេតុដូច្នោះហើយ តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេច ? »
ដើម្បីបញ្ចប់បទពិសោធន៍ការរៀនសូត្រនេះ ចូរសរសេរនូវរឿងមួយចំនួនដែលអ្នកនឹងធ្វើ ផ្អែកទៅលើគោលការណ៍នានាដែលអ្នកបានរៀននៅថ្ងៃនេះ ។