បទពិសោធន៍ការរៀនសូត្រទី ២
គោលបំណងរបស់ថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថានសាសនា
សេចក្តីសង្ខេប
បទពិសោធន៍ការរៀនសូត្រនេះមាននូវគោលគំនិតដូចខាងក្រោម ៖
-
ការយល់ដឹងអំពីគោលបំណងរបស់ថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថានសាសនា
-
ការយល់អំពីគោលបំណងរបស់អ្នកក្នុងនាមជាគ្រូបង្រៀន
-
ការជួយសិស្សឲ្យបានផ្លាស់ប្រែចិត្តជឿពិត
គោលគំនិតសំខាន់ៗ
ការយល់អំពីគោលបំណងរបស់អ្នក
ដើម្បីផ្ដោតកិច្ចខិតខំរបស់យើង នៅពេលយើងជួយនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ នោះគ្រូបង្រៀននៅក្នុង ស & វ ត្រូវបានផ្ដល់ឲ្យនូវគោលបំណងច្បាស់លាស់មួយ ។ គោលបំណងនេះត្រូវបានហៅថា គោលបំណងរបស់ថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថានសាសនា។ វាសំខាន់ណាស់ដែលអ្នកអភិវឌ្ឍការយល់ដឹងកាន់តែជ្រៅជ្រះអំពីគោលបំណងនេះ និងរបៀបដែលវាអាចដឹកនាំកិច្ចការប្រចាំថ្ងៃរបស់អ្នក ក្នុងនាមជាគ្រូបង្រៀន ។
តើអ្វីជាគោលបំណងរបស់យើង ?
« គោលបំណងរបស់យើង គឺដើម្បីជួយយុវវ័យ និងយុវមជ្ឈិមវ័យទាំងឡាយឲ្យយល់ និងពឹងផ្អែកលើការបង្រៀនទាំងនេះ និងលើដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ឲ្យមានភាពសក្តិសមសម្រាប់ពរជ័យទាំងឡាយនៃព្រះវិហារបរិសុទ្ធ ហើយរៀបចំខ្លួនពួកគេ ក្រុមគ្រួសារពួកគេ និងអ្នកដទៃទៀត សម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច ជាមួយនឹងព្រះវរបិតារបស់ពួកគេដែលគង់នៅឋានសួគ៌ » ( ការបង្រៀន និងការរៀនសូត្រដំណឹងល្អ ៖ ក្បួនខ្នាតសម្រាប់គ្រូបង្រៀន និងថ្នាក់ដឹកនាំ នៅក្នុងថ្នាក់សិក្ខាសាលា និង វិទ្យាស្ថានសាសនា [ ឆ្នាំ ២០១២ ]ទំព័រ x ) ។
សូមមើលវីដេអូ«Our Purpose»(១:៣២) មាននៅchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ គ្រូបង្រៀនជាច្រើនបានសូត្រគោលបំណងនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា ។
បន្ទាប់ពីអ្នកមើលវីដេអូរួចហើយ សូមកត់ត្រាគំនិត និងចំណាប់អារម្មណ៍របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាមួយ ឬកន្លែងផ្សេងទៀត ដែលអ្នកអាចយកវាមកមើល ហើយចែកចាយជាមួយនឹងអ្នកដឹកនាំ ឬក្រុមវគ្គបំពាក់បំប៉នគ្រូបង្រៀន ។
សូមនាំយកដំណឹងល្អមកឆ្លាក់ក្នុងដួងចិត្តរបស់សិស្ស
នៅអំឡុងការចាក់ផ្សាយគម្រប់ខួបថ្នាក់សិក្ខាសាលាក្នុងឆ្នាំ ២០១២ ប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ បានចែកចាយពីចំណាប់អារម្មណ៍មួយចំនួនអំពីគោលបំណង និងភាពដើមនៃ ថ្នាក់សិក្ខាសាលា ។
សូមមើលវីដេអូ«A Foundation of Faith: 100 Years of Seminary» (៧:៣៦), ជាការដកស្រង់ចេញមកពីសុន្ទរកថារបស់ប្រធាន អាវរិង ដែលមាននៅក្នុង churchofjesuschrist.org។ នៅពេលអ្នកមើល សូមរកមើលភស្ដុតាងអំពីរបៀបដែលថ្នាក់សិក្ខាសាលាកំពុងជួយឲ្យដំណឹងល្អឆ្លាក់ក្នុងដួងចិត្តរបស់សិស្ស ។
បន្ទាប់ពីអ្នកមើលវីដេអូរួចហើយ សូមកត់ត្រាគំនិត និងចំណាប់អារម្មណ៍របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាមួយ ឬកន្លែងផ្សេងទៀត ដែលអ្នកអាចយកវាមកមើល ហើយចែកចាយជាមួយនឹងអ្នកដឹកនាំ ឬក្រុមវគ្គបំពាក់បំប៉នគ្រូបង្រៀន ។
សេចក្ដីសង្ខេប និងការអនុវត្ត
គោលការណ៍ដើម្បីចងចាំ
-
ការយល់ច្បាស់អំពីគោលបំណងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា នឹងដឹកនាំយើងនៅក្នុងកិច្ចការប្រចាំថ្ងៃរបស់យើង ក្នុងនាមជាគ្រូបង្រៀន ។
-
ការបង្រៀនដ៏មានប្រសិទ្ធភាពអាចជួយឲ្យដំណឹងល្អឆ្លាក់ជាប់ក្នុងដួងចិត្តរបស់សិស្ស ។
-
គោលបំណងរបស់យើងត្រូវតែដើម្បីជួយសិស្សរបស់យើងឲ្យមាននូវបទពិសោធន៍នៃការផ្លាស់ប្រែចិត្តជឿពិតចំពោះដំណឹងល្អ ។
« នៅពេលយើងបង្រៀនមនុស្សវ័យក្មេងរបស់យើងឲ្យស្រឡាញ់ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវ គ្រីស្ទ នោះពួកគេនឹងប្រែក្លាយជាសិស្សដ៏ពិតប្រាកដរបស់លោកចៅហ្វាយ ។ ដំណើរការនេះ នឹងរៀបចំពួកគេឲ្យប្រែក្លាយទៅជា… អ្នកដឹកនាំនៃក្រុមគ្រួសារដ៏អស់កល្បជានិច្ច ។ ព្រះវិហារបរិសុទ្ធនឹងក្លាយជាផ្នែកមួយដ៏សំខាន់ និងមានលក្ខណៈធម្មជាតិនៅក្នុងជីវិតរបស់ពួកគេ ។ ( ឌៀថើរ អេស្វ អុជដូហ្វ «A Teacher of God’s Children » [ ល្ងាចមួយជួបជាមួយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១១ ] ទំព័រ ៥si.churchofjesuschrist.org )។
« ហេតុដូច្នោះហើយ តើខ្ញុំត្រូវធ្វើយ៉ាងណា ? »
ដើម្បីបញ្ចប់បទពិសោធន៍ការរៀនសូត្រនេះ ចូរសរសេរនូវរឿងមួយចំនួនដែលអ្នកនឹងធ្វើ ផ្អែកទៅលើគោលការណ៍នានាដែលអ្នកបានរៀននៅថ្ងៃនេះ ។