ជំនួយ​បន្ថែម​សម្រាប់​ការអភិវឌ្ឍ​គ្រូបង្រៀន
បទពិសោធន៍​ការរៀនសូត្រ​ ទី ១៤ ៖ សេចក្តីណែនាំ​ស្ដី​ពី​ចំណេះចំណាន​ខាង​គោលលទ្ធិ


« មេរៀន​វគ្គបំពាក់​បំប៉នគ្រូបង្រៀនទី  ១៤ ៖ សេចក្តីណែនាំ​ស្ដី​ពី​ចំណេះចំណាន​ខាង​គោលលទ្ធិ » ធនធាន​បំពាក់បំប៉ន​គ្រូបង្រៀន​ថ្មី ៖ ដៃគូ​កែលម្អ​គ្រូបង្រៀន​ជា​មួយ​នឹង​ក្បួនខ្នាត​ការ​បង្រៀន និង ការ​រៀនសូត្រ​ដំណឹងល្អ ( ឆ្នាំ ២០១៦ )

« បទពិសោធន៍​ការ​រៀនសូត្រ​ទី  ១៤ » ធនធាន​បំពាក់បំប៉ន​គ្រូបង្រៀន​ថ្មី

បទពិសោធន៍​ការ​រៀនសូត្រ​ទី  ១៤

សេចក្តីណែនាំ​ស្ដី​ពី​ចំណេះចំណាន​ខាង​គោលលទ្ធិ

ទិដ្ឋភាពទូទៅ

បទពិសោធន៍​ការ​រៀនសូត្រ​នេះ​មាននូវ​គោលគំនិត​ដូច​ខាង​ក្រោម ៖

  • ការយល់​ដឹង​អំពី​គោលបំណង និង​លទ្ធផល​នៃ​ចំណេះចំណេះ​ខាង​គោលលទ្ធិ​ដែល​ប្រាថ្នា​ចង់បាន

  • ការ​រៀនសូត្រ និងការ​អនុវត្ត​គោលលទ្ធិ​ដ៏ទេវភាព​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​នៅ​ក្នុង​ចំណេះចំណាន​ខាង​គោលលទ្ធិ

  • ការ​ចេះ​ស្ទាត់​នូវ​គោលលទ្ធិ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ការ​អនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៅ​ក្នុង​ថ្នាក់​រៀន

កំណត់ចំណាំ ៖បទពិសោធន៍​ការ​រៀនសូត្រ​នេះ​ផ្ដល់​ជា​ទិដ្ឋភាព​ទូទៅ​នៃ គោលការណ៍ និង​ការ​អនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សម្រាប់​ការ​រំឭក​កាន់​តែ​ជ្រៅជ្រះ​មួយ សូមមើល ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិស្នូល,ឯកសារ​ចែកចាយ « ទិដ្ឋភាព​ទូទៅ​នៃ​ចំណេះ​ចំណានខាង​គោលលទ្ធិ » និង doctrinalmastery.churchofjesuschrist.org ។

គោលគំនិត​សំខាន់ៗ

ហេតុអ្វី​ចំណេះចំណាន​ខាង​គោលលទ្ធិ ?

ក្នុង​នាម​ជា​គ្រូបង្រៀន​ក្នុង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា ពួក​យើង​ព្យាយាម​ជួយ​ដល់​សិស្ស​ឲ្យ​ស្ថាបនា​គ្រឹះ​របស់​ពួកគេ​នៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ការ​ជួយ​ពួកគេ​ឲ្យ​យល់ ជឿ ហើយ​រស់នៅ​តាម​គោលលទ្ធិ​របស់​ទ្រង់ ( សូមមើលហេលេមិន ៥:១២ ) ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្រូបង្រៀន និង​សិស្ស​សព្វថ្ងៃនេះ​ទំនង​ជា​ជួប​នឹង​ឧបសគ្គ​ខ្លាំង​នៅ​ក្នុង​ការ​ស្ថាបនា​សេចក្ដីជំនឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូមពិចារណា​អំពី​ឧទាហរណ៍​មួយចំនួន​នៃ​ឧបសគ្គ​ទាំងនេះ​នៅក្នុង​ជីវិត​របស់​អ្នក និង​ជីវិត​សិស្ស​របស់​អ្នក ។ អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​ពិពណ៌នា​អំពី​ស្ថានភាព​លំបាកៗ​មួយចំនួន​ដែល​សិស្ស និង​គ្រូបង្រៀន​ជួប​ប្រទះ ៖

អែលឌើរ អិម រ័សុល បាឡឺដ

« ពេលវេលា​កន្លង​ផុត​ទៅ​ហើយ ពេល​សិស្ស​ត្រូវ​បាន​ការពារ​ពី​មនុស្ស​ដែល​វាយ​ប្រហារ​លើ​សាសនាចក្រ ។ …

«  …ពុំ​មែន​សិស្ស​របស់​អ្នក​ទាំងអស់​មាន​សេចក្ដីជំនឿ​ដែល​ចាំបាច់​ដើម្បី​ប្រឈម​មុខ​នឹង​ឧបសគ្គ​ដែល​នៅ​ខាង​មុខ​នោះ​ទេ ។ …

« [ យើង​រស់នៅ​ក្នុង​ជំនាន់​មួយ ] ដែល​សិស្ស​អាច​ចូល​ទៅ​កាន់​អ្វីៗ​ដែល​ប្រកប​ដោយ​គុណធម៌​ភ្លាមៗ​អំពី​សាសនាចក្រ​មក​ពី​គ្រប់​ទស្សនវិស័យ​ដែល​អាច​មាន ។ សព្វ​ថ្ងៃ​នេះ អ្វី​ដែល​ពួកគេ​មើល​ឃើញ​នៅក្នុង​ទូរសព្ទ​ដៃ​របស់​ពួកគេ ទំនង​ជា​ទាំង​ជា​ឧបសគ្គ​ចំពោះ​សេចក្ដីជំនឿ​ក៏​ដូច​ជា​ការជំរុញ​ឲ្យ​មាន​សេចក្តី​ជំនឿ​ផងដែរ ។ …

« នៅក្នុង​ពន្លឺ​នៃ​ឧបសគ្គ​ទាំងនេះ គណៈកម្មការ​អប់រំ​សាសនាចក្រ ថ្មីៗ​នេះ​បាន​អនុមតិ​ឲ្យ​មាន​កម្មវិធី​មួយ​នៅក្នុង​ថ្នាក់​សិក្ខាសាលា​ដែល​ហៅ​ថា ចំណេះចំណាន​ខាង​គោលលទ្ធិ ។… ការ​ចាប់​ផ្ដើម​ថ្មីនេះ នឹង​ផ្ដោត​ទៅលើ​ការ​ស្ថាបនា និងការ​ពង្រឹង​ដល់សេចក្ដីជំនឿ​របស់សិស្ស​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ការពារ​ពួកគេ​ដោយ​សមត្ថភាព​កាន់តែ​ខ្លាំង​ដើម្បី​រស់នៅ និងអនុវត្ត​ដំណឹងល្អ​នៅក្នុងជីវិត​ពួកគេ ។ …

« កម្មវិធី​នេះ​គឺ​បំផុស​គំនិត និង​ត្រូវ​ចំ​ពេលវេលា ។ វា​នឹង​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​មួយ​ចំពោះ​មនុស្ស​វ័យ​ក្មេង​របស់​យើង » ( អិម.  រ័សុល បាឡឺត « The Opportunities and Responsibilities of CES Teachers in the 21st Century » [ សុន្ទរកថា​ទៅ​កាន់​អ្នក​អប់រំ​ក្នុង​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ថ្ងៃទី ២៦ ខែ​កុម្ភៈ ឆ្នាំ ២០១៦ ] ) ។

តើ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ជា​អ្វី ?

video iconដើម្បី​ជួយ​អ្នក​ឲ្យ​យល់​បាន​កាន់​តែ​ល្អ​ប្រសើរ​អំពី​កម្មវិធី ចំណេះចំណាន​ខាង​គោលលទ្ធិ សូមមើល​វីដេអូ « តើ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ជា​អ្វី ? » ( ៣:៥៣ ) មាន​នៅ​លើchurchofjesuschrist.org ។ នៅពេល​អ្នកមើល ចូរ​ចាំ​ក្នុងចិត្ត​នូវ​សំណួរ​ដូច​ខាង​ក្រោម ៖

  • ហេតុអ្វី​ចំណេះចំណាន​ខាង​គោលលទ្ធិ​បាន​បំផុសគំនិត និង​ត្រូវ​ចំពេលវេលា​សម្រាប់​យុវវ័យ​បច្ចុប្បន្ន​នេះ ?

  • តើ​លទ្ធផល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មាន​អ្វីខ្លះ ?

4:3

លទ្ធផល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ

ស្រទាប់​ក្រាហ្វិក​មូលដ្ឋាន​អំពី​ចំណេះចំណាន​ខាង​គោលលទ្ធិ

ចំណេះចំណាន​ខាង​គោលលទ្ធិ​ផ្ដោត​ទៅលើ​លទ្ធផល​ចំនួន​ពីរ ៖

  • ការ​រៀនសូត្រ និងការ​អនុវត្ត​គោលលទ្ធិ​ដ៏ទេវភាព​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ

  • ការ​ចេះស្ទាត់នូវ​គោលលទ្ធិ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​វគ្គ​បទគម្ពីរ​ទាំងឡាយ​ដែល​បង្រៀន​អំពី​គោលលទ្ធិ

លទ្ធផល​ទាំង​ពីរ​នេះ​បំពេញ​ឲ្យ​គ្នា ហើយ​អាច​ជួយ​ដល់​សិស្ស​ឲ្យ​ស្ថាបនា​មូលដ្ឋាន​គ្រឹះ​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់ ។ នៅពេល​សិស្ស​សម្រេច​បាន​លទ្ធផល​ទាំងនេះ នោះ​ពួកគេ​មាន​ការ​ផ្លាស់ប្រែចិត្តជឿ​កាន់​តែ​ខ្លាំង ហើយ​អាច​ជួយ​អ្នកដទៃ​ឲ្យ​ធ្វើ​ដូចគ្នា ។

នៅក្នុង​បទពិសោធន៍​ការ​រៀនសូត្រ​នេះ យើង​នឹង​ពិនិត្យ​មើល​ទៅលើ​លទ្ធផល​នីមួយៗ​ឲ្យ​កាន់តែ​លម្អិត សូម​មើល​ពី​របៀប​ដែល​ពួកគេ​បាន​អនុវត្ត​នៅ​ក្នុង​ថ្នាក់​រៀន​មួយ ហើយ​យល់​ដឹង​កាន់​តែ​ល្អ​ប្រសើរ​អំពី​របៀប​ដែល​សិស្ស​អាច​ត្រូវ​បាន​ប្រទានពរ​កាន់តែ​ពេញលេញ​តាមរយៈ ព្រះ​យេស៊ូវ គ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់ ។

ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

លទ្ធផល​ទីមួយ​គឺ​ដើម្បី​ជួយ​សិស្ស​របស់​អ្នក​រៀន និង​អនុវត្ត​គោលការណ៍​ដ៏ទេវភាព​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។ ព្រះ​ទ្រង់​ញាណ​ដឹង​អ្វីៗ​គ្រប់យ៉ាង ហើយ​ជា​ប្រភព​នៃ​សេចក្ដីពិត​ទាំងអស់ ។ ដោយសារ​ទ្រង់​ស្រឡាញ់​យើង ទ្រង់​សព្វព្រះទ័យ​ជួយ​យើង​ស្វែងរក​សេចក្ដីពិត នៅពេល​យើង​ព្យាយាម​ចង់​ចេះ​ដឹង និង​យល់​អំពី​គោលលទ្ធិ​របស់​ទ្រង់ និង​នៅ​ពេល​យើង​ព្យាយាម​ឆ្លើយ​ចំពោះ​សំណួរ និង​កង្វល់​ទាំងឡាយ​របស់​យើង ។

នៅ​ពេល​អ្នក​ធ្វើ​ការ​នៅ​ក្នុង​វគ្គ​នេះ សូមពិចារណា​អំពី​សំណួរ និង​កង្វល់​មួយចំនួន​ដែល​សិស្ស​របស់​អ្នក​អាច​មាន ដូចជា « ហេតុអ្វី​ក៏​មាន​ការ​រងទុក្ខ​ច្រើន​ខ្លាំង​ម្ល៉េះ​នៅក្នុង​ពិភពលោក​នេះ ? » « តើ​យ៉ូសែប ស៊្មីធ បាន​អនុវត្ត​ពហុពន្ធភាព​ឬ ? » ហើយ « តើ​ព្រះ​ស្រឡាញ់​ខ្ញុំ​ឬទេ ? »

ក្រាហ្វិក​ចំណេះចំណាន​ខាង​គោលលទ្ធិ ការ​ទទួល​បាន​កម្រិត​ចំណេះដឹង​ខាង​វិញ្ញាណ

គោលការណ៍​ចំនួន​បី​នៃ ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ខាង​ក្រោម​នេះ​អាច​ដឹកនាំ​គ្រូបង្រៀន ក៏​ដូចជា​សិស្ស នៅពេល​ពួកគេ​ព្យាយាម​រៀនសូត្រ និង​យល់​ដឹង​អំពី​សេចក្ដីពិត​ដ៏​អស់កល្បជានិច្ច ដោះស្រាយ​សំណួរ និង​កង្វល់ ហើយ​ធ្វើ​ការ​សម្រេចចិត្ត​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ របស់​ពួកគេ ៖

  • ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ

  • ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំង​ឡាយ​ដោយ​ទស្សន​វិស័យ​ដ៏​អស់កល្ប​មួយ

  • ព្យាយាម​យល់​ដឹង​បន្ថែម តាម​រយៈ​ប្រភព​ដែល​ត្រូវ​បាន​តែងតាំង​ដ៏​ទេវភាព

គោលការណ៍​នីមួយៗ​ទាំងនេះ ត្រូវ​បាន​ពន្យល់​បន្ថែម ហើយ​បាន​បង្ហាញ​នៅក្នុង​វគ្គ​ដូច​ខាង​ក្រោម ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ។

នៅពេល​យើង​ធ្វើសកម្មភាព​ដោយ​សេចក្ដីជំនឿ យើង​ទុកចិត្ត​ព្រះ ហើយ​បែរ​ទៅរក​ទ្រង់ដំបូងគេ តាមរយៈ​ការ​អធិស្ឋាន​ដោយ​ស្មោះត្រង់ សិក្សា ហើយគោរព​ប្រតិបត្តិ​តាម ។ យើង​ពឹង​ផ្អែក​ទៅលើ​អ្វី​ដែល​យើង​បាន​ដឹង​រួច​ហើយ​ថា​ជា​ការ​ពិត រួច​ហើយ​បន្ដ​ស្វែងរក​ចម្លើយ ។ យើង​ទុកចិត្ត​ថា​សំណួរ និងកង្វល់​របស់​យើង នឹង​ត្រូវ​បាន​ឆ្លើយ​តប និង​ដោះ​ស្រាយ​ទៅ​តាម​ពេលវេលា​របស់​ព្រះអម្ចាស់ ។

រូបតំណាង​វីដេអូសូម​មើល​វីដេអូ « ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ៖ ជាង​សំណង់» ( ៤:៥៨ ) មាននៅchurchofjesuschrist.org ។ នៅពេល​អ្នក​មើល​វីដេអូ​នេះ សូម​រក​មើល​របៀប​ដែល​សំណួរ និង​កង្វល់​របស់​យើង អាច​ត្រូវ​បាន​ដោះ​ស្រាយ​ក្នុង​ពេល​ណា​មួយ តាមរយៈ​ការ​បន្ដ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ។

4:56

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំង​ឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

តាម​ការ​ពិនិត្យ​មើល​សំណួរ កង្វល់ បញ្ហា​ខាង​សង្គម និង​ព្រឹត្តការណ៍​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​បរិបទ​នៃ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ និង​ការ​បង្រៀន​របស់​ព្រះអង្គសង្គ្រោះ នោះ​យើង​អញ្ជើញ​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​យើង​មើល​ឃើញ​រឿងទាំងឡាយ​ដូចជា​ព្រះអម្ចាស់​ទត​ឃើញ ។ យើង​ផ្ដោត​ទៅលើ​ទិដ្ឋភាព​សំខាន់​នៃ​ដំណឹងល្អ ហើយ​មិន​ត្រូវ​បាន​រំខាន​ដោយ​រឿង​ល្អិត​ល្អោច​ដែល​មិន​សូវ​សំខាន់ ។

រូបតំណាង​វីដេអូសូម​មើល​វីដេអូ « Examining Questions with an Eternal Perspective » ( ២:៥៦ នាទី ) ដែល​មាន​នៅលើ​គេហទំព័រ churchofjesuschrist.org ។ នៅពេល​អ្នក​មើល​វីដេអូ​នេះ សូម​រក​មើល​របៀប​ដែល​យើង​អាច​កែ​សម្រួល​សំណួរ និង​កង្វល់ ( ឬ​មើល​វា​តាម​របៀប​ផ្សេង ) ហើយ​មើល​គំនិត​ទាំងឡាយ​ផ្អែក​ទៅលើ​បទដ្ឋាន​នៃ​សេចក្ដីពិត​របស់​ព្រះអម្ចាស់ ជាជាង​ការ​ទទួល​យក​គំនិត និង​ការ​គិតស្មាន​របស់​លោកិយ ។ នៅពេល​អ្នកមើល ចូរ​ចាំ​ក្នុងចិត្ត​នូវ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ការ​យល់ដឹង​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ និង​គោលលទ្ធិ​របស់​ទ្រង់​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​មើល​ឃើញ​សំណួរ និង​កង្វល់​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច​បាន​ល្អ​ប្រសើរ​យ៉ាង​ដូចម្ដេច​ខ្លះ ?

2:56

share iconសូម​កត់ត្រា​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យក​វា​មក​មើល ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​វគ្គ​បំពាក់​បំប៉ន​គ្រូបង្រៀន ។

ស្វែងរក​ការយល់ដឹង​បន្ថែម​តាម​រយៈ​ប្រភព​ដែល​ត្រូវ​បាន​តែងតាំង​ដ៏​ទេវភាព

នៅ​ពេល​យើង​ព្យាយាម​យល់​ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​ត្រូវ​បាន​តែងតាំង​ដ៏​ទេវភាព នោះ​យើង​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ បទគម្ពីរ ពួកព្យាការី ឪពុក​ម្ដាយ ថ្នាក់​​ដឹកនាំ​ទាំងឡាយ​របស់​សាសនាចក្រ និង​ប្រភព​ជា​ទីទុកចិត្ត​ដទៃទៀត ។ នៅពេល​យើង​រៀន​មកពី​ប្រភព​ទាំងនេះ នោះ​យើង​រៀន​ទទួល​ស្គាល់ ហើយ​ញែកដឹង​សេចក្ដីពិត​ពី​កំហុស​ឆ្គង ។

ចូរ​គិត​អំពី​ប្រភព​ដែល​ត្រូវ​បាន​តែងតាំង​ដ៏​ទេវភាព ដែល​អ្នក និង​សិស្ស​របស់​អ្នក​អាច​ប្រើប្រាស់​ដើម្បី​ស្វែងរក​ការយល់​ដឹង​បន្ថែម ដូចជា​បទគម្ពីរ និង​សារលិខិត​មក​ពី​សន្និសីទ​ទូទៅ ។ ក៏​សូម​ពិចារណា​ផង​ដែរ​អំពី​ប្រភព​ជា​ទីទុកចិត្ត​ដទៃទៀត ដែល​អ្នក​អាច​ប្រើប្រាស់ ដូចជា​ប្រភព​នៅក្នុង ទំព័រ « ប្រធានបទ​ដំណឹង​ល្អ តែងសេចក្ដី និង​ធនធាន​ដទៃៗ​ទៀត » នៅលើchurchofjesuschrist.org ។

សកម្មភាពចំណេះចំណាន​ខាង​គោលលទ្ធិ 

សូម​សិក្សា​វគ្គ « ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៅ​ក្នុង​ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ដើម្បី​រំឭក និង​កាន់​តែ​ស្គាល់​គោលការណ៍​ទាំងឡាយ​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ សូម​រំឭក​គោលការណ៍​បី​នៃ ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ដែល​បាន​ចែង​នៅ​ក្នុង​វគ្គ​នេះ ហើយ​គូស​បន្ទាត់​ពី​ក្រោម​ទិដ្ឋភាព​សំខាន់​ៗ​ដទៃទៀត​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

ការ​ចេះ​គោលលទ្ធិ​ស្ទាត់

លទ្ធផល​ទីពីរ​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ គឺ​ការ​ចេះ​ស្ទាត់​នូវ​គោលលទ្ធិ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ តាមរយៈ​ការ​ចេះ​គោលលទ្ធិ​ស្ទាត់ នោះ​សិស្ស​អាច​ស្ទាត់​ជំនាញ​នៅ​ក្នុង​ការ​ប្រើ​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​នៅ​ក្នុង​ការ​ស្រាវជ្រាវ​រក​សេចក្ដីពិត​របស់​ពួកគេ ។

ក្រាហ្វិក​ចំណេះចំណាន​ខាង​គោលលទ្ធិ ការ​ចេះ​គោលលទ្ធិ​ស្ទាត់

នៅ​ខាង​ក្រោម​នេះ គឺ​ជា​ធាតុ​ដ៏​សំខាន់​បី​យ៉ាង​នៃ​ការ​ចេះ​គោលលទ្ធិ​ស្ទាត់ ៖

  • យល់​ដឹង​អំពី ប្រធានបទនៃគោលលទ្ធិ និង សេចក្ដីថ្លែងការណ៍​សំខាន់ៗ

  • ចេះ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ

  • ពន្យល់ និង​អនុវត្ត​គោលលទ្ធិ

យល់​ដឹង​អំពី ប្រធានបទនៃគោលលទ្ធិ និង សេចក្ដីថ្លែងការណ៍​សំខាន់ៗ

បន្ថែម​ពី​លើ​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ សិស្ស​នឹង​សិក្សា​ប្រធានបទ​ខាង​គោលលទ្ធិ​ចំនួន​ប្រាំ​បួន ។ ប្រធាន​បទ​ខាង​គោលលទ្ធិ​នីមួយៗរួម​មាន​នូវ​សេចក្ដីថ្លែង​ការណ៍​អំពី​គោលលទ្ធិ​ដែល​សំខាន់​សម្រាប់​សិស្ស​ត្រូវ​យល់ ជឿ ហើយ​អនុវត្ត ។ សេចក្ដី​ថ្លែង​ការណ៍​នៃ​គោលលទ្ធិ​មួយចំនួន​ទាំងនេះ​ចេញ​មក​ពី​ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិត្រូវ​បាន​ហៅ​ថា​សេចក្ដីថ្លែងការណ៍​អំពី​គោលលទ្ធិ​សំខាន់ៗ ។ សេចក្ដី​ថ្លែង​ការណ៍​សំខាន់ៗ​ទាំងនេះ ជាប់​ទាក់ទង​នឹង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដែល​ជួយ​បង្រៀន​ទិដ្ឋភាព​ជាក់លាក់​នៃ​សេចក្ដីថ្លែងការណ៍​អំពី​គោលលទ្ធិ ។

ចេះ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ

មាន​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ចំនួន ២៥ សម្រាប់​វគ្គ​សិក្សា​នីមួយៗ ( សរុប​មាន ១០០ វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ) ។ វគ្គ​បទ​គម្ពីរ​ទាំងនេះ​ជួយ​បង្រៀន​ទិដ្ឋភាព​នៃ​សេចក្ដីថ្លែង​ការណ៍​សំខាន់ៗ​ដែល​ជាប់ទាក់ទង​ជាមួយ​នឹង​ប្រធាន​បទ​ខាង​គោលលទ្ធិ​នីមួយៗ ។ ឧទាហរណ៍ សេចក្ដីថ្លែងការណ៍​អំពី​គោលលទ្ធិ​សំខាន់ៗ​ដូច​ខាង​ក្រោម មាន​ជាប់​ទាក់ទង​នឹង​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ​ចេញ​មកពី​ប្រធានបទ​ខាង​គោលលទ្ធិ « ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ៖ « ពលិកម្ម​របស់ [ ព្រះ​យេស៊ូវ គ្រីស្ទ ] ផ្ដល់​ប្រយោជន៍​ដល់​យើង​ម្នាក់ៗ ហើយ​បង្ហាញ​ពី​តម្លៃ​ដ៏​និរន្ដរន៍​របស់​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​ម្នាក់ៗ និង​គ្រប់​រូប ( សូមមើល គ. និង ស. ១៨:១០–១១ ) » ( Doctrinal Mastery Core Document [ ឆ្នាំ ២០១៦ ], ) ។ ការ​ជួយសិស្ស​ឲ្យ​ចងចាំ វគ្គ​បទ​គម្ពីរ​ទាំង​នេះ ស្គាល់​ទីតាំង​បទគម្ពីរ ហើយ​យល់​អំពី​របៀប​ដែល​វគ្គ​បទគម្ពីរ​ជួយ​បង្រៀន​ពី​គោលលទ្ធិ​របស់​ព្រះអង្គ​សង្គ្រោះ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កិច្ចការ​របស់​អ្នក​ក្នុង​នាម​ជា​គ្រូបង្រៀន ។

ពន្យល់ និង​អនុវត្ត​គោលលទ្ធិ

ផ្នែក​មួយ​ដ៏​សំខាន់​នៃ ការ​ចេះ​ស្ទាត់​នូវ​គោលលទ្ធិ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ការ​អាច​ពន្យល់​ឲ្យ​ច្បាស់​លាស់​អំពី​សេចក្ដីថ្លែងការណ៍​អំពី​គោលលទ្ធិ​សំខាន់ៗ​នីមួយៗ ហើយ​យល់​អំពី​របៀប​ដែល​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ជួយ​បង្រៀន​សេចក្ដីថ្លែងការណ៍​សំខាន់ៗ​ទាំងឡាយ ។ នៅ​ពេល​សិស្ស​យល់​ដឹង​អំពី​គោលលទ្ធិ ហើយ​អាច​រក​ឃើញ និង​ចងចាំ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​​សេចក្ដីថ្លែងការណ៍​អំពី​គោលលទ្ធិ​សំខាន់ៗ​ដែល​ជាប់​ទាក់ទង នោះ​ពួកគេ​អាច​អនុវត្ត​គោលលទ្ធិ ហើយ​ពន្យល់​អំពី​វា​ទៅ កាន់​អ្នកដទៃ​បាន​កាន់តែ​ល្អ​ប្រសើរ ។ ដូច​ប្រធាន ប្រធាន ប៊យដ៏  ឃេ ផាកកឺ ( ឆ្នាំ ១៩២៤-២០១៥ ) នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​បង្រៀន​ថា « គោលលទ្ធិ​ពិត ពេល​ត្រូវ​បាន​យល់​ច្បាស់ វា​កែប្រែ​ឥរិយាបថ និង ចរិត​របស់​មនុស្ស » ( « Little Children », Ensign ខែ ​វិច្ឆិកា ឆ្នាំ ១៩៨៦ , ទំព័រ ១៧ ) ។

សកម្មភាពចំណេះចំណាន​ខាង​គោលលទ្ធិ 

សូម​មើល​ប្រធានបទ​ខាង​គោលលទ្ធិ​ចំនួន​ប្រាំបួន​ត្រួសៗ​នៅក្នុងឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិដើម្បី​មើល​របៀប​ដែល​វា​ត្រូវ​បាន​រៀបចំ ។ សូម​សិក្សាកថាកណ្ឌ​ទី​មួយនៅ​ក្រោម​ប្រធានបទ  ៣ « ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ហើយ​រក​មើល​របៀប​ដែល​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រធានបទ​ខាង​គោលលទ្ធិ ហើយ​ជួយ​បង្រៀន​សេចក្ដីថ្លែងការណ៍​អំពី​គោលលទ្ធិ​សំខាន់ៗ​ចំៗ​ពី​មុន​វា​នោះ ។ ចូរ​គិត​អំពី​របៀប​ដែល​គោលលទ្ធិ​នេះ​អាច​ជួយ​សិស្ស​ស្ថាបនា​មូលដ្ឋាន​គ្រឹះ​របស់​ពួកគេ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ចាប់​ផ្ដើម​ឆ្លើយ​សំណួរ និង​កង្វល់​ផ្ទាល់​ខ្លួន​ពួកគេ ដូចជា « តើ​ព្រះ​ស្រឡាញ់​ខ្ញុំ​ឬទេ ? »

ចំណេះចំណាន​ខាង​គោលលទ្ធិ​នៅ​ក្នុង​ថ្នាក់​រៀន

ស្រទាប់​ក្រាហ្វិក​ចុង​ក្រោយ​អំពី​ចំណេះចំណាន​ខាង​គោលលទ្ធិ

ឥឡូវ​ដោយសារ​អ្នក​បាន​យល់​អំពី​លទ្ធផល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​របៀប​ដែល​វា​អាច​ជួយ​សិស្ស​ស្ថាបនា​មូលដ្ឋាន​គ្រឹះ​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​ពិនិត្យ​មើល​របៀប​ដែល​វា​ត្រូវ​បាន​ប្រើ និង​បង្រៀន​នៅ​ក្នុង​ថ្នាក់​រៀន ។

កម្មវិធី​សិក្សា​អំពី​ចំណេះចំណាន​ខាង​គោលលទ្ធិ ជួយ​គ្រូបង្រៀន និង​សិស្ស​រៀន​ ហើយ​អនុវត្តគោលការណ៍​ដែល​​ទាក់ទង​ទៅ​នឹង​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ និង​ប្រធាន​បទ​ខាង​គោលលទ្ធិ​ចំនួន​ប្រាំ​បួន ។ សមាសធាតុ​សំខាន់ៗ​នៃ​កម្មវិធី​សិក្សា​រួមមាន ៖

  • ការ​យល់ដឹង​អំពី​គោលលទ្ធិ ៖ លំដាប់​នៃ​សកម្មភាព ឬ​វគ្គ​រៀន​សូត្រ​ដើម្បី​ជួយ​សិស្ស​អភិវឌ្ឍ​ការ​យល់​ដឹង​កាន់តែ​ជ្រាលជ្រៅ​អំពី ប្រធានបទ​ខាង​គោលលទ្ធិ​នីមួយៗ សេចក្ដីថ្លែងការណ៍​អំពី​គោលលទ្ធិ​សំខាន់ៗ​ដែល​ជាប់​ទាក់ទង និង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​ជាប់​ទាក់ទង ។

  • អនុវត្តលំហាត់ ៖លំហាត់​ដែល​ត្រូវ​នឹង​ករណី​សិក្សា ការ​ដើរ​តួសម្ដែង រឿង និង​សំណួរ​ដើម្បី​ជួយ​សិស្ស​អនុវត្ត​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ និង​គោលលទ្ធិ​មក​ស្ថានភាព​សម័យ​ទំនើប និង​សំណួរ​ដែល​ជាប់​ពាក់ព័ន្ធ ។

  • រំឭក​វគ្គ​ចំណេះចំណានខាង​គោលលទ្ធិ ៖សកម្មភាព​ដែល​ជួយ​សិស្ស​រក​បទគម្ពីរ​ឃើញ ចងចាំ និង​សេចក្ដីថ្លែងការណ៍​ខាង​គោលលទ្ធិ​សំខាន់ៗ និង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​ជាប់​ទាក់ទង ។

សកម្មភាព​ឯកសារ​សម្រាប់​គ្រូបង្រៀន​ចំណេះចំណាន​ខាង​គោលលទ្ធិ

ដើម្បី​មើល​ឃើញ​ពី​របៀប​ដែល​ចំណេះចំណាន​ខាង​គោលលទ្ធិ​មាន​លក្ខណៈ​យ៉ាង​ណា​នៅ​ក្នុង​ថ្នាក់​រៀន សូម​បើក​ឯកសារ​ចំណេះចំណាន​ខាង​គោលលទ្ធិ​របស់​អ្នក​ទៅ​កាន់​មេរៀន​ដែល​មានចំណង​ជើង​ថា « ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ» ។ នៅ​ក្នុង​មេរៀន សូម​ពិនិត្យ​មើល​លំហាត់​ក្នុង​ថ្នាក់​រៀន​ដូច​ខាងក្រោម​នេះ ៖ ( ១ ) ការ​យល់ដឹង​អំពីគោលលទ្ធិ ( ២ ) អនុវត្តលំហាត់ និង ( ៣ ) រំឭក​វគ្គ​ចំណេះចំណានខាង​គោលលទ្ធិ ។ សូម​កត់ចំណាំ​ថា នៅ​ក្នុង​ការ​យល់​ដឹង​អំពី​លំហាត់​ខាង​គោលលទ្ធិ នោះ​សេចក្ដីថ្លែងការណ៍​អំពី​គោលលទ្ធិ​សំខាន់ៗ ត្រូវ​បាន​ដាក់​ជា​អក្សរ​ដិត ហើយ​មាន​ជាប់ទាក់ទង​នឹង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដើម្បី​ជួយ​សិស្ស​ចេះ​គោលលទ្ធិ​ស្ទាត់ ។ សូម​កត់ចំណាំ​ថា នៅ​ក្នុង​លំហាត់​អនុវត្ត សិស្ស​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ពន្យល់ និង​អនុវត្ត​គោលលទ្ធិ​ចំពោះ​សំណួរ និង​កង្វល់​ចេញ​មកពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួកគេ និង​ជីវិត​របស់អ្នកដទៃ ។ នៅពេល​សិស្ស​ចូលរួម​នៅ​ក្នុង​លំហាត់​អនុវត្ត វាគឺ​ជា​ការ​សំខាន់​ដើម្បី​ប្រើ​គោលការណ៍​ទាំងឡាយ​នៃ ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ ទីបញ្ចប់ សូម​កត់​ចំណាំ​ថា ការរំឭក​វគ្គ​ចំណេះចំណានខាង​គោលលទ្ធិ គឺ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​សិស្ស​រក​បទគម្ពីរ​ឃើញ ចងចាំនិង​ចេះសេចក្ដីថ្លែងការណ៍​ខាង​គោលលទ្ធិ​សំខាន់ៗ និង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​ជាប់​ទាក់ទងឲ្យបានស្ទាត់ ។

សកម្មភាព​ឯកសារ​សម្រាប់​គ្រូបង្រៀន​ចំណេះចំណាន​ខាង​គោលលទ្ធិ

ដើម្បី​ទទួល​បទពិសោធន៍​សម្រាប់​ខ្លួន​អ្នក​អំពី​របៀប​ដែល​ចំណេះចំណាន​ខាង​គោលលទ្ធិ​មាន​លក្ខណៈ​យ៉ាង​ណា​នៅ​ក្នុង​ថ្នាក់​រៀន សូម​បើក​ឯកសារ​ចំណេះចំណាន​ខាង​គោលលទ្ធិ​របស់​អ្នក​ទៅ​កាន់​មេរៀន​ដែល​មានចំណង​ជើង​ថា « ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ» ។ ធ្វើ​លំហាត់​អនុវត្ត​មួយទាំងមូល ។ សូម​ស្រមៃ​ថា​សិស្ស​របស់​អ្នក​អាច​ធ្វើ និង​ទទួលអារម្មណ៍​យ៉ាង​ណា​អំឡុង​ពេល​រៀន និង​របៀប​ដែល​ពួកគេ​នឹង​ប្រើ​អ្វីខ្លះ​ដែល​ពួកគេ​បាន​រៀន​អំពី​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ និង​ធាតុទាំងឡាយ​នៃ​ការ​ចេះ​គោលលទ្ធិ​ស្ទាត់ ។ សូម​ពិចារណា​សំណួរ​ខាង​ក្រោម ៖

  • តើ​ចំណេះចំណាន​ខាង​គោលលទ្ធិ​អាច​ជួយ​សិស្ស​ពង្រឹង​សេចក្ដីជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និងការ​យល់ដឹង​អំពី​គោលលទ្ធិ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

  • តើ​ចំណេះចំណាន​ខាង​គោលលទ្ធិ​អាច​ជួយ​លើក​ឡើង​សំណួរ និង​កង្វល់​របស់​សិស្ស ( នៅ​ក្នុង​ករណី​នេះ « តើ​ព្រះ​ស្រឡាញ់​ខ្ញុំ​ឬ​ទេ ? យ៉ាង​ដូចម្ដេច » ) ?

share iconសូម​កត់​ត្រា​ចម្លើយរបស់​អ្នក​​ចំពោះ​សំណួរទាំងនេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យក​វា​មក​មើល ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​​វគ្គបំពាក់បំប៉ន​គ្រូបង្រៀន ។

សិស្ស​របស់​អ្នក​នឹង​ទទួល​ពរជ័យ​នៅពេល​ពួកគេ​ដាក់​បញ្ចូល​គោលការណ៍ និង​ការ​អនុវត្ត​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

video iconសូម​មើល​វីដេអូ « ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ៖ រឿង​ម៉ាឌីសុន » ( ៨:៣៦ ),មាន​នៅលើ churchofjesuschrist.org ។ នៅ​ក្នុង​វីដេអូ​នេះ យុវនារី​ម្នាក់​ឈ្មោះ ម៉ាឌីសុន ប្រើ​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ដើម្បី​ទទួល​បាន​ចម្លើយ​ចំពោះ​សំណួរ​របស់​នាង ហើយ​បង្រៀន និង​ជួយ​អ្នក​ដទៃ​ស្គាល់​សេចក្ដីពិត ។ នៅពេល​អ្នកមើល ចូរ​ចាំ​ក្នុងចិត្ត​នូវ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ចំណេះចំណាន​ខាង​គោលលទ្ធិ​អាច​ជួយ​សិស្ស​ស្ថាបនា​មូលដ្ឋាន​គ្រឹះ​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

  • តើ​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​អាច​ជួយ​អ្នក​ដឹកនាំ​សិស្ស​ម្នាក់​ដើម្បី​រៀន​សេចក្ដីពិត និង​ស្វែងរក​ចម្លើយ​ចំពោះ សំណួរ​របស់​គាត់ ឬ​នាង​យ៉ាង​ដូចម្ដេច ?

  • តើ​គោលការណ៍​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ​អាច​ជួយ​សិស្ស​នៅ​ក្នុង​ការ​ជួយ​អ្នក​ដទៃ​ឲ្យ​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​យ៉ាង​ដូចម្ដេច ?

8:35

ការ​ពិចារណា​បន្ថែម​អំពី​ចំណេះចំណាន​ខាង​គោលលទ្ធិ​

ការ​ពិចារណា​ដូច​ខាង​ក្រោម​នេះ​នឹង​ជួយ​អ្នក​ប្រើ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៅ​ក្នុង​ថ្នាក់​របស់​អ្នក​បាន​ល្អ​បំផុត ។ ស្វែងរក​ជំនួយ និង​ការ​ដឹកនាំ​របស់​ព្រះអម្ចាស់​អំពី​អ្នក​សម្របសម្រួល​ក្នុង​មូលដ្ឋាន​របស់​អ្នក​ដើម្បី​កំណត់​អំពី​របៀប​ដើម្បី​អនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​បាន​ល្អ​បំផុត​នៅ​ក្នុង​ការ​ចាត់តាំង​របស់​អ្នក និង​សម្រាប់​សិស្ស​របស់​អ្នក ។

  • សូម​ប្រើ​ឯកសារ « ទិដ្ឋភាព​ទូទៅ​នៃ​ចំណេះ​ចំណានខាង​គោលលទ្ធិ » ដែល​បាន​ផ្ដល់​ឲ្យ​នៅ​ក្នុង​ឧបសម្ព័ន្ធ​នៃ​សៀវភៅ​សិក្សា​នេះ​ដើម្បី​រំឭក និង​ចងចាំ​សមាសធាតុ​នីមួយៗ​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​របៀប​ដែល​សមាសធាតុ​នីមួយៗ​បំពេញ​បន្ថែម​គ្នា​ទៅវិញ​ទៅមក ។

  • ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ការបង្រៀន​បទគម្ពីរ​តាម​លំដាប់​លំដោយ​មានភាព​ដាច់​ដោយ​ឡែក​ពី​គ្នា ហើយ​ជាក់លាក់ ហើយទាំង​ពីរ​គឺ​ជា​ធាតុ​សំខាន់​នៃ​បទពិសោធន៍​របស់​សិស្ស​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា ។ ដើម្បី​បង្រៀន​ចំណុច​ទាំង​ពីរ​ដោយ​ជោគជ័យ នោះ​អ្នក​នឹង​ចាំបាច់​ត្រូវ​រៀបផែនការ​មេរៀន​ដោយ​យកចិត្តទុកដាក់ ដោយ​ប្រើ​ការណែនាំ​អំពី​ការ​ដាក់​កាលវិភាគ​ដែល​បាន​ផ្ដល់​យោបល់ធ្វើ​ឲ្យ​តម្រូវការ​ក្នុង​មូលដ្ឋាន​របស់​អ្នក​មាន​តុល្យភាព ។

  • ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គោលគំនិត និង​គោលការណ៍​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ អាច​នៅ​តែ​អនុវត្ត​អំឡុង​មេរៀន​តាម​លំដាប់លំដោយ ឬ​ស្ថានភាព​ដទៃទៀត​នៅ​ក្នុង​ឆ្នាំ នៅពេល​សំណួរ ឬ​កង្វល់​បាន​លើក​ឡើង​នៅ​ក្នុង​ថ្នាក់ ។ ការ​គូស​បញ្ជាក់​អំពី​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ នៅពេល​អ្នក​ជួប​នឹង​ពួកគេ​នៅក្នុង​ការ​សិក្សា​បទគម្ពីរ​តាមលំដាប់​លំដោយ​របស់​អ្នក នឹង​ជួយ​សិស្ស​ទទួល​បាន​ការ​យល់​ដឹង​កាន់តែ​ច្រើន​អំពី​បរិបទ និង​មាតិការ​នៃ​វគ្គ​និមួយៗ ក៏​ដូចជា​ការ​តម្កើង​សារៈសំខាន់​នៃ​សេចក្ដីពិត​ដែល​វគ្គ​បទគម្ពីរ​នីមួយៗ​បង្រៀន​ផងដែរ ។

  • ចំណេះចំណាន​ខាង​គោលលទ្ធិ​ស្ថាបនា​ពីលើ និង​ជំនួស​ឲ្យ​កម្មវិធី​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ មាតិកា​ចំណេះចំណាន​ខាង​បទគម្ពីរ​នៅ​ក្នុង​ការ​បោះពុម្ព​លើក​មុន គួរ​តែ​ត្រូវ​បាន​ជំនួស​ដោយ​សកម្មភាព​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​វគ្គ​បទគម្ពីរ ។

  • សម្រាប់​គំនិត​យោបល់ និង​ការ​ដឹកនាំ​បន្ថែម សូម​ចូល​ទៅ​កាន់doctrinalmastery.churchofjesuschrist.org ។

សេចក្ដីសង្ខេប និងការ​អនុវត្ត

គោលការណ៍​ដើម្បីចងចាំ

  • ចំណេះចំណាន​ខាង​គោលលទ្ធិ គឺ​ជា​កម្មវិធី​ដ៏​បំផុសគំនិត​មួយ​ដើម្បី​ប្រទានពរ​ដល់​សិស្ស​របស់​យើង នៅពេល​ពួកគេ​រីកចម្រើន ហើយ​ប្រឈម​មុខ​នឹង​ឧបសគ្គ​លំបាកៗ ។

  • ចំណេះចំណាន​ខាង​គោលលទ្ធិ ផ្ដោត​ទៅលើ​លទ្ធផល​ចំនួន​ពីរ ៖ ( ១ ) ការ​រៀនសូត្រ និងការ​អនុវត្ត​គោលលទ្ធិ​ដ៏ទេវភាព​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ( ២ ) ការ​ចេះស្ទាត់នូវ​គោលលទ្ធិ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​វគ្គ​បទគម្ពីរ​ទាំងឡាយ​ដែល​បង្រៀន​អំពី​គោលលទ្ធិ ។

  • ការ​ជួយ​សិស្ស​ទទួល​បាន​លទ្ធផល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ នឹង​ជួយ​ពួកគេ​ស្ថាបនា​មូលដ្ឋាន​គ្រឹះ​របស់​ពួកគេ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ពួកគេ​បាន​យល់ដឹង ជឿ និង​រស់នៅ​តាម​គោលលទ្ធិ​របស់​ទ្រង់ ។

អែលឌើរ គីម  ប៊ី ក្លាក

« ចំណេះចំណាន​ខាង​គោលលទ្ធិ គឺ​ជា​កម្មវិធី​មួយ​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា​ដែល​មាន​គោលបំណង​បី​យ៉ាង ៖ ទី​មួយ ដើម្បី​ជួយ​សិស្ស​របស់​យើង​រៀន​អំពី​របៀប​ដើម្បី​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ទីពីរ ដើម្បី​ជួយ​សិស្ស​ដឹង និង​យល់​អំពី​គោលលទ្ធិ​របស់​ព្រះអង្គសង្គ្រោះ—ដែល​មានន័យ​ថា​ដឹង​ទាំង​គោលលទ្ធិ​ពិត​នៅ​ក្នុង​គំនិត​របស់​ពួកគេ និង​យល់​ពី​គោលលទ្ធិពិត​នៅ​ក្នុង​ដួងចិត្ត​របស់​ពួកគេ ហើយ​ទីបី ដើម្បី​ជួយ​សិស្ស​រៀន​អំពី​របៀប​ដើម្បី​អនុវត្ត​គោលលទ្ធិ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ទាំង​រស់នៅ​តាម​ហើយ​ប្រើប្រាស់​វា​ដើម្បី​ឆ្លើយ​តប​សំណួរ​ដែល​មិត្តភក្ដិ​របស់ពួកគេ​អាច​មាន ឬ​ដើម្បី​បង្រៀន និង​ជួយ​អ្នកដទៃ​ស្គាល់​សេចក្ដីពិត » ( គីម ប៊ី ក្លាក « ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ការ​រៀន​សូត្រ​ជ្រៅជ្រះ » [ សុន្ទរកថា​ទៅកាន់​អ្នក​អប់រំ​ខាង​សាសនា​ក្នុង​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ថ្ងៃទី ១៧ ខែ​កុម្ភៈ ឆ្នាំ ២០១៧ ] ) ។

ហេតុដូច្នេះ តើ​ត្រូវ​ធ្វើ​យ៉ាងណា ?

ដើម្បី​បញ្ចប់​បទពិសោធន៍​ការ​រៀនសូត្រ​នេះ ចូរ​សរសេរ​នូវ​រឿង​មួយចំនួន​ដែល​អ្នក​នឹង​ធ្វើ​ ផ្អែក​ទៅលើ​គោលការណ៍​នានា​ដែលអ្នក​បាន​រៀននៅ​ថ្ងៃ​នេះ ។