ជំនួយ​បន្ថែម​សម្រាប់​ការអភិវឌ្ឍ​គ្រូបង្រៀន
បទពិសោធន៍​ការ​រៀនសូត្រ​ទី ២ ៖ ​គោលបំណង​របស់​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​សាសនា


បទពិសោធន៍​ការ​រៀនសូត្រ​ទី ២

គោលបំណង​របស់​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​សាសនា

សេចក្តីសង្ខេប

បទពិសោធន៍​ការ​រៀនសូត្រ​នេះ​មាននូវ​គោលគំនិត​ដូច​ខាង​ក្រោម ៖

  • ការ​យល់​ដឹង​អំពី​គោលបំណង​របស់​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​សាសនា

  • ការ​យល់​អំពី​គោលបំណង​របស់អ្នក​ក្នុង​នាម​ជា​គ្រូបង្រៀន

  • ការ​ជួយសិស្ស​ឲ្យ​បាន​ផ្លាស់ប្រែចិត្តជឿ​ពិត

គោលគំនិត​សំខាន់ៗ

ការយល់​អំពី​គោលបំណង​របស់អ្នក

ដើម្បី​ផ្ដោត​កិច្ចខិតខំ​របស់​យើង នៅពេល​យើង​ជួយ​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ នោះ​គ្រូបង្រៀន​នៅក្នុង​ ស & វ ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​គោលបំណង​ច្បាស់លាស់​មួយ ។ គោលបំណង​នេះ​ត្រូវ​បាន​ហៅ​ថា គោលបំណង​​របស់​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​សាសនា។ វា​សំខាន់​ណាស់​ដែលអ្នក​អភិវឌ្ឍ​ការ​យល់​ដឹង​កាន់តែ​ជ្រៅជ្រះ​អំពី​គោលបំណង​នេះ និង​របៀប​ដែល​វា​អាច​ដឹកនាំ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់អ្នក ក្នុង​នាម​ជា​គ្រូបង្រៀន ។

តើ​អ្វីជា​គោលបំណង​របស់​យើង ?

« គោលបំណង​របស់​យើង គឺ​ដើម្បី​ជួយ​យុវវ័យ និង​យុវមជ្ឈិមវ័យ​ទាំងឡាយ​ឲ្យ​យល់ និង​ពឹងផ្អែក​លើ​ការបង្រៀន​ទាំងនេះ និង​លើ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​មាន​ភាពសក្តិសម​សម្រាប់​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀបចំ​ខ្លួន​ពួកគេ ក្រុមគ្រួសារ​ពួកគេ និង​អ្នក​ដទៃទៀត សម្រាប់​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ជាមួយ​នឹង​ព្រះវរបិតា​របស់​ពួកគេ​ដែល​គង់នៅ​ឋានសួគ៌ » ( ការបង្រៀន និង​ការរៀនសូត្រ​ដំណឹង​ល្អ ៖ ក្បួន​ខ្នាត​សម្រាប់​គ្រូបង្រៀន និង​ថ្នាក់​ដឹកនាំ នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា និង វិទ្យាស្ថាន​សាសនា [ ឆ្នាំ ២០១២ ]ទំព័រ x ) ។

videoiconសូមមើល​វីដេអូ«Our Purpose»(១:៣២) មាន​នៅchurchofjesuschrist.org។ នៅក្នុង​វីដេអូ​នេះ គ្រូបង្រៀន​ជាច្រើន​បាន​សូត្រ​គោលបំណង​នៃ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា ។

NaN:NaN

share iconបន្ទាប់ពី​អ្នក​មើល​វីដេអូ​រួច​ហើយ ​សូម​កត់​ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យក​វា​មក​មើល ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​វគ្គបំពាក់បំប៉ន​គ្រូបង្រៀន ។

សូមនាំ​យក​ដំណឹងល្អ​មក​ឆ្លាក់​ក្នុង​ដួងចិត្ត​របស់សិស្ស

នៅ​អំឡុង​ការចាក់ផ្សាយគម្រប់​ខួប​ថ្នាក់សិក្ខាសាលាក្នុង​ឆ្នាំ ២០១២ ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ បាន​ចែកចាយ​ពី​ចំណាប់​អារម្មណ៍​មួយចំនួន​អំពី​គោលបំណង​ និង​ភាពដើម​នៃ ថ្នាក់សិក្ខាសាលា ។

videoiconសូមមើល​វីដេអូ«A Foundation of Faith: 100 Years of Seminary» (៧:៣៦), ជា​ការ​ដកស្រង់​ចេញ​មកពី​សុន្ទរកថា​របស់​ប្រធាន អាវរិង ដែលមាន​នៅក្នុង churchofjesuschrist.org។ នៅពេល​អ្នកមើល សូម​រកមើល​ភស្ដុតាង​អំពី​របៀប​ដែល​ថ្នាក់សិក្ខាសាលា​កំពុង​ជួយឲ្យ​ដំណឹងល្អ​ឆ្លាក់​ក្នុង​ដួងចិត្ត​របស់សិស្ស ។

NaN:NaN

share iconបន្ទាប់ពី​អ្នក​មើល​វីដេអូ​រួច​ហើយ ​សូម​កត់​ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែលអ្នក​អាច​យក​វា​មក​មើល ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​វគ្គបំពាក់បំប៉ន​គ្រូបង្រៀន ។

សកម្មភាព​ក្នុង​ក្បួនខ្នាតការបង្រៀន និង​ការ​រៀន​ដំណឹងល្អ

គម្រប​ក្បួនខ្នាត

សូមអាន​វគ្គ ១.១ (« Our Purpose ») នៅទំព័រ ១–២ នៃក្បួនខ្នាត Gospel Teaching and Learning។ សូម​គូសបន្ទាត់​ក្រោមពាក្យ និង​ឃ្លា​នានា​ដែល​ជួយអ្នក​យល់​ពី​គោលបំណង​របស់អ្នក​ក្នុង​នាម​ជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា ។

share iconបន្ទាប់ពី​អ្នកបញ្ចប់ការ​អាន​រួច​ហើយ ​សូម​កត់​ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​មួយ ឬ​កន្លែង​ផ្សេងទៀត ដែល​អ្នក​អាច​យក​វា​មក​មើល ហើយ​ចែកចាយ​ជាមួយ​នឹង​អ្នកដឹកនាំ ឬ​ក្រុម​​វគ្គ​បំពាក់បំប៉ន​គ្រូ​បង្រៀន ។

សេចក្ដីសង្ខេប និងការ​អនុវត្ត

គោលការណ៍​ដើម្បីចងចាំ

  • ការយល់​ច្បាស់​អំពី​គោលបំណង​ថ្នាក់សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា នឹង​ដឹកនាំ​យើង​នៅក្នុង​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​យើង ក្នុង​នាម​ជា​គ្រូបង្រៀន ។

  • ការបង្រៀន​ដ៏មាន​ប្រសិទ្ធភាព​អាចជួយ​ឲ្យ​​ដំណឹងល្អ​ឆ្លាក់ជាប់​ក្នុង​ដួងចិត្ត​របស់​សិស្ស ។

  • គោលបំណង​របស់​យើង​ត្រូវ​តែ​ដើម្បី​ជួយ​សិស្ស​របស់​យើង​ឲ្យ​មាននូវ​បទពិសោធន៍​នៃ​ការ​ផ្លាស់ប្រែចិត្តជឿ​ពិត​ចំពោះ​ដំណឹងល្អ ។

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« នៅ​ពេល​យើង​បង្រៀន​មនុស្ស​វ័យក្មេង​របស់​យើង​ឲ្យ​ស្រឡាញ់​ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវ គ្រីស្ទ នោះ​ពួកគេ​នឹង​ប្រែក្លាយ​ជា​សិស្ស​ដ៏​ពិតប្រាកដ​របស់​លោកចៅហ្វាយ ។ ដំណើរ​ការ​នេះ នឹង​រៀបចំ​ពួកគេ​ឲ្យ​ប្រែក្លាយទៅជា… អ្នកដឹកនាំ​នៃ​ក្រុមគ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ។ ព្រះវិហារ​បរិសុទ្ធនឹង​ក្លាយ​ជាផ្នែក​​មួយដ៏​សំខាន់ និង​មានលក្ខណៈ​ធម្មជាតិ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ( ឌៀថើរ អេស្វ អុជដូហ្វ «A Teacher of God’s Children » [ ល្ងាច​មួយជួប​​ជាមួយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ថ្ងៃ​ទី ២៨ ខែ មករា ឆ្នាំ ២០១១ ] ទំព័រ ៥si.churchofjesuschrist.org )។

« ហេតុដូច្នោះ​ហើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាងណា ? »

ដើម្បី​បញ្ចប់​បទពិសោធន៍​ការ​រៀនសូត្រ​នេះ ចូរ​សរសេរ​នូវ​រឿង​មួយចំនួន​ដែល​អ្នក​នឹង​ធ្វើ​ ផ្អែក​ទៅលើ​គោលការណ៍​នានា​ដែលអ្នក​បាន​រៀននៅ​ថ្ងៃ​នេះ ។