បទពិសោធន៍ការរៀនសូត្រទី ៧
ការស្គាល់គោលលទ្ធិ និង គោលការណ៍ទាំងឡាយ
សេចក្តីសង្ខេប
បទពិសោធន៍ការរៀនសូត្រនេះមាននូវគោលគំនិតដូចខាងក្រោម ៖
-
ការស្គាល់គោលលទ្ធិ និង គោលការណ៍ទាំងឡាយដែលបានថ្លែង
-
ការស្គាល់គោលលទ្ធិ និង គោលការណ៍ទាំងឡាយដែលបង្កប់ន័យ
-
ការសរសេរសេចក្ដីថ្លែងការណ៍អំពីគោលការណ៍
គោលគំនិតសំខាន់ៗ
លំនាំការរៀនសូត្រដែលបានណែនាំនៅក្នុងបទពិសោធន៍ការរៀនសូត្រទី ៥ ផ្ដល់ជាមូលដ្ឋានគ្រឹះដែលជួយដាក់ដំណឹងល្អនៅក្នុងគំនិត និងដួងចិត្តរបស់យើង ។ នៅក្នុងបទពិសោធន៍ការរៀនសូត្រនេះ យើងនឹងថ្លែងអំពីការស្គាល់គោលលទ្ធិ និង គោលការណ៍ទាំងឡាយ ។
គោលបំណងនៃបទពិសោធន៍ការរៀនសូត្រនេះ គឺដើម្បីផ្ដល់នូវការណែនាំសង្ខេបមួយចំពោះទិដ្ឋភាពនានានៃលំនាំការរៀនសូត្រ ។ នៅពេលអ្នកបម្រើជាគ្រូបង្រៀនថ្នាក់សិក្ខាសាលា ឬថ្នាក់វិទ្យាស្ថាន អ្នកនឹងមានឱកាសច្រើនដើម្បីរៀន និងអនុវត្តជំនាញទាំងនេះ ។
ការស្គាល់គោលលទ្ធិ និង គោលការណ៍ទាំងឡាយ
-
នៅក្នុងរឿងប្រៀបធៀបអំពីត្បូង មានយុវនារីម្នាក់សុបិន្តអំពីការស្វែងរកត្បូងនៅលើខ្សាច់ ។
-
ស្រដៀងគ្នានេះដែរ នៅពេលយើងសិក្សាបទគម្ពីរ នោះយើងអាចរកឃើញត្បូងខាងវិញ្ញាណដែលអាចប្រទានពរដល់ជីវិតរបស់យើង ។
អែលឌើរ នែល អេ ម៉ាក់ស្វែល ឆ្នាំ (១៩២៦-២០០៤) នៃក្រុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា ៖
« បងប្អូនប្រុសស្រី បទគម្ពីរផ្ដល់ដល់យើងនូវពេជ្រខាងគោលលទ្ធិជាច្រើនសន្ធឹក ។ ហើយនៅពេលពន្លឺនៃព្រះវិញ្ញាណបំភ្លឺនូវមុខឆ្នៃជាច្រើននោះ នោះមុខឆ្នៃទាំងនោះនឹងបញ្ចាំងពន្លឺព្រាកៗដោយញាណខាងសេឡេស្ទាល ហើយបំភ្លឺផ្លូវដែលយើងត្រូវដើរតាម » («According to the Desires of [Our] Hearts»Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ២១ ) ។
ត្បូងទាំងឡាយនៅក្នុងខ្សាច់តំណាងឲ្យគោលលទ្ធិសំខាន់ និងគោលការណ៍សំខាន់ៗនៃសេចក្ដីពិត ដែលមាននៅក្នុងបទគម្ពីរ និងពាក្យសម្ដីរបស់ពួកព្យាការី ។
គោលលទ្ធិ និងគោលការណ៍ទាំងឡាយ ៖ បានថ្លែង ផ្ទុយពី បង្កប់ន័យ
នៅក្នុងរឿងប្រៀបធៀបអំពីត្បូង យុវនារីព្យាយាមរុករកត្បូងដ៏មានតម្លៃ ។ នៅពេលនាងកំពុងស្វែងរក នាងបានរកឃើញត្បូងខ្លះនៅលើផ្ទៃខ្សាច់ ហើយត្បូងខ្លះទៀតកប់ជ្រៅនៅក្នុងខ្សាច់ ។ ស្រដៀងគ្នានេះដែរ អ្នកនឹងរកឃើញថា គោលលទ្ធិ និងគោលការណ៍ខ្លះត្រូវបានថ្លែងឲ្យឃើញនៅក្នុងបទគម្ពីរ ហើយត្រូវបានស្គាល់ដោយងាយ ។ គោលការណ៍ដទៃទៀត ពុំត្រូវបានថ្លែងដោយផ្ទាល់នៅក្នុងព្រះគម្ពីរទេ ប៉ុន្តែវាបង្កប់ន័យវិញ ។ ទាំងនេះតម្រូវឲ្យមានការខិតខំយ៉ាងច្រើនដើម្បីរុករក ។
គោលលទ្ធិ និង គោលការណ៍ទាំងឡាយដែលបានថ្លែង |
គោលលទ្ធិ និងគោលការណ៍ទាំងឡាយដែលបានបង្កប់ន័យ |
---|---|
គោលលទ្ធិ និងគោលការណ៍ទាំងឡាយដែលត្រូវបានថ្លែងយ៉ាងច្បាស់ និងឲ្យឃើញច្បាស់នៅក្នុងអត្ថបទគម្ពីរ ។ |
គោលលទ្ធិ និងគោលការណ៍ទាំងឡាយដែលពុំបានថ្លែងដោយត្រង់ៗពីអ្នកសរសេរបទគម្ពីរ ប៉ុន្តែត្រូវបានបង្កប់ន័យនៅក្នុងអត្ថន័យវិញ ។ |
នៅពេលនិយាយអំពីការស្គាល់គោលលទ្ធិ និងគោលការណ៍ទាំងឡាយ អែលឌើរ រីឆាដ ជី ស្កត (ឆ្នាំ ១៩២៨-២០១៥) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖
« ស្រាវជ្រាវគោលការណ៍ទាំងឡាយ ។ ញែកវាចេញពីសេចក្ដីលម្អិតដែលបានប្រើដើម្បីពន្យល់គោលការណ៍ទាំងឡាយនោះដោយប្រុងប្រយ័ត្ន » (« Acquiring Spiritual Knowledge, » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៨៦)។
អ្វីដែលនៅសល់ទាំងប៉ុន្មាននៃបទពិសោធន៍ការរៀនសូត្រនេះ នឹងជួយក្នុងការអភិវឌ្ឍសមត្ថភាពរបស់អ្នកដើម្បីស្គាល់ទាំងគោលលទ្ធិ និងគោលការណ៍ដែលបានថ្លែង និងបានបង្កប់ន័យនៅក្នុងការសិក្សារបស់អ្នក ។ ( សូមមើលផងដែរ Gospel Teaching and Learning: A Handbook for Teachers and Leaders in Seminaries and Institutes of Religion [ឆ្នាំ ២០១២] ទំព័រ ២៧.)
ការស្គាល់គោលលទ្ធិ និង គោលការណ៍ទាំងឡាយដែលបានថ្លែង
គោលលទ្ធិ និង គោលការណ៍ទាំងឡាយដែលបានថ្លែងគឺជាគោលលទ្ធិ និង គោលការណ៍ទាំងឡាយដែលបានប្រកាសយ៉ាងច្បាស់ និងឲ្យឃើញច្បាស់នៅក្នុងអត្ថបទគម្ពីរ ។
សូមអាននូវបទគម្ពីរដូចខាងក្រោមដើម្បីមើលឃើញគំរូនៃគោលលទ្ធិ និង គោលការណ៍ទាំងឡាយដែលបានថ្លែងយ៉ាងច្បាស់ ( បានគូសបញ្ជាក់ជាអក្សរដិត) ។
-
យ៉ូហាន ១៥:១០— « បើអ្នករាល់គ្នាកាន់តាមបញ្ញត្តិខ្ញុំ នោះនឹងនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ ដូចជាខ្ញុំបានកាន់តាមបញ្ញត្តិនៃព្រះវរបិតាខ្ញុំ ហើយក៏នៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ដែរ » ។
-
លោកុប្បត្តិ ១:២៧—« ទ្រង់ ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី » ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:២៣—« ប៉ុន្តែចូររៀនចុះថា អ្នកណាដែលប្រព្រឹត្តកិច្ចការទាំងឡាយដោយសេចក្ដីសុចរិត នោះនឹងបានទទួលរង្វាន់របស់ខ្លួន គឺសេចក្តីសុខសាន្តនៅនាលោកិយនេះ និងជីវិតដ៏នៅអស់កល្បជានិច្ច នៅបរលោកនាយ »។
-
ហេលេមិន ៣:២៧—« ម្ល៉ោះហើយយើងអាចឃើញថាព្រះអម្ចាស់ទ្រង់ប្រកបដោយសេចក្តីមេត្តាករុណាដល់អស់អ្នកណាដែលអំពាវនាវដល់ព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ដោយចិត្តស្មោះស » ។
-
យ៉ូប ៣៦:៥—« មើល ព្រះទ្រង់មានព្រះចេស្តា តែទ្រង់មិនមើលងាយដល់អ្នកណាឡើយ ទ្រង់មានឥទ្ធិឫទ្ធិដោយកម្លាំងនៃព្រះតំរិះ » ។
ការស្គាល់គោលលទ្ធិ និង គោលការណ៍ទាំងឡាយដែលបានបង្កប់ន័យ
-
នៅក្នុងរឿងប្រៀបធៀបអំពីត្បូង យុវនារីពុំស្កប់ស្កល់ក្នុងការរកត្បូងតែលើផ្ទៃខ្សាច់ខាងលើនោះទេ ។ នាងបានដឹងថា តាមរយៈការជីកកាន់តែជ្រៅទៅក្នុងខ្សាច់ និងការជ្រាវដៃរ៉ែងក្នុងខ្សាច់ដោយយកចិត្តទុកដាក់ នោះនាងអាចរកឃើញត្បូងផ្សេងទៀតដែលមានតម្លៃដ៏អស្ចារ្យ ។
-
ស្រដៀងគ្នានេះដែរ នៅពេលអ្នកសិក្សាបទគម្ពីរ អ្នកអាចរៀន « ជីក» និង « រ៉ែង » នៅក្នុងបរិបទ និងមាតិកាបទគម្ពីរ ដើម្បីរកគោលលទ្ធិ និងគោលការណ៍ទាំងឡាយដែលបង្កប់ន័យ ។ ជាញឹកញាប់ ទាំងនេះគឺជាការរកឃើញដ៏មានតម្លៃ និងសំខាន់បំផុតដែលអ្នកនឹងរកឃើញក្នុងការសិក្សាបទគម្ពីររបស់អ្នក ។ ការរកឃើញគោលលទ្ធិ និងគោលការណ៍ទាំងឡាយដែលបង្កប់ន័យ គឺត្រូវការពេលវេលា និងការគិតគូរដោយយកចិត្តទុកដាក់ ។
យោបល់សម្រាប់ការស្គាល់គោលលទ្ធិ និងគោលការណ៍ទាំងឡាយដែលបង្កប់ន័យ
ក្បួនខ្នាតការបង្រៀន និងការរៀនសូត្រដំណឹងល្អផ្ដល់នូវយោបល់ដូចខាងក្រោមដើម្បីជួយគ្រូបង្រៀន និងសិស្សស្គាល់គោលលទ្ធិ និងគោលការណ៍ទាំងឡាយដែលបង្កប់ន័យ ៖
-
រកមើលទំនាក់ទំនងហេតុ និងផល
« តាមរយៈការវិភាគលើសកម្មភាព ចរិត ឥរិយាបថ [អង្គហេតុ] របស់មនុស្សម្នាក់ៗ ឬ ក្រុមនៅក្នុងដំណើររឿងបទគម្ពីរ ហើយស្គាល់ពរជ័យទាំងឡាយ ឬ ផលវិបាក ដែលជាលទ្ធផល [ផល] មួយ នោះគោលការណ៍ទាំងឡាយនៃដំណឹងល្អបង្ហាញកាន់ច្បាស់ឡើង » (ការបង្រៀន និងការរៀនសូត្រដំណឹងល្អ ទំព័រ ២៧) ។
« ខណៈកំពុងអានម៉ាថាយ ៤:១-១១ខ្ញុំបានចាប់ផ្ដើមផ្តោតទៅលើសកម្មភាពរបស់ព្រះអង្គសង្គ្រោះ និងរបៀបដែលទ្រង់បានតមអាហារ និងអធិស្ឋានក្នុងការខិតខំដើម្បី ‹បាននៅជាមួយព្រះ› ។ បន្ទាប់មកខ្ញុំបានឃើញរបៀបដែលទ្រង់បានប្រើបទគម្ពីរដើម្បីបណ្ដេញការល្បួងដែលមានចំពោះទ្រង់មកពីមារសត្រូវនោះ ។ ការតមអាហារ ការអធិស្ឋាន និងការប្រើបទគម្ពីរ (អង្គហេតុ) របស់ទ្រង់ បានផ្ដល់នូវកម្លាំងខាងវិញ្ញាណល្មមគ្រប់គ្រាន់ដើម្បីយកឈ្នះលើការល្បួង (ផល) ។ នៅពេលខ្ញុំរកឃើញរឿងនេះ ខ្ញុំបានសរសេរសេចក្ដីថ្លែងការណ៍អំពីគោលការណ៍សាមញ្ញនេះនៅក្នុងសៀវភៅកំណត់ហេតុ ៖នៅពេលយើងតមអាហារ អធិស្ឋាន និងយល់បទគម្ពីរ នោះយើងអាចមានកម្លាំងខាងវិញ្ញាណកាន់តែខ្លាំងដើម្បីយកឈ្នះលើការល្បួង »។
«ខ្ញុំបានរកឃើញគោលការណ៍ដែលបង្កប់ន័យដ៏អស្ចារ្យមួយនៅក្នុងនីហ្វៃទី ១ ១៨:៣។ នីហ្វៃបានចេញទៅ ‹លើភ្នំជាញឹកញាប់ ហើយខ្ញុំបានអធិស្ឋានដល់ព្រះអម្ចាស់ជាញយៗ› ។ ជាលទ្ធផល ព្រះអម្ចាស់បានបង្ហាញដល់គាត់នូវរឿងដ៏អស្ចារ្យជាច្រើន ។ នៅពេលខ្ញុំសញ្ជឹងគិតអំពីវគ្គបទគម្ពីរនេះ ខ្ញុំបានសរសេរគោលការណ៍ដូចខាងក្រោមនៅរឹមទំព័រគម្ពីររបស់ខ្ញុំថា ៖កាលណាខ្ញុំព្យាយាមដើម្បីទាក់ទងនឹងព្រះអម្ចាស់នៅក្នុងការអធិស្ឋានផ្ទាល់ខ្លួនកាន់តែខ្លាំង នោះទ្រង់នឹងបើកសម្ដែងនូវរឿងអស្ចារ្យៗជាច្រើនដល់ខ្ញុំ »។
-
សួរសំណួរ ។
គោលការណ៍ដែលបង្កប់ន័យទាំងឡាយ ក៏អាចត្រូវបានស្គាល់ដោយការសួរសំណួរដូចតទៅនេះ ៖
-
តើគតិ ឬ ចំនុចសំខាន់របស់រឿងនេះជាអ្វី ?
-
ហេតុអ្វីក៏អ្នកនិពន្ធដាក់បញ្ចូលព្រឹត្តការណ៍ ឬវគ្គគម្ពីរទាំងនេះមកដូច្នេះ ?
-
តើអ្នកនិពន្ធមានបំណងចង់ឲ្យយើងរៀនអំពីអ្វី ?
-
តើសេចក្តីពិតជាមូលដ្ឋានគ្រឹះ ដែលបានបង្រៀននៅក្នុងខនេះមានអ្វីខ្លះ ?
« ខណៈពេលកំពុងអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៩ដែលមានដំបូន្មានរបស់ព្រះអម្ចាស់ចំពោះអូលីវើរ ខៅឌើរី ដែលបានបរាជ័យក្នុងការចង់ជួយបកប្រែព្រះគម្ពីរមរមន ខ្ញុំបានសួរថា ‹ តើគតិ ឬ ចំណុចចសំខាន់របស់រឿងនេះជាអ្វី ? › ? គោលការណ៍ដែលបង្កប់ន័យ ដែលចូលមកក្នុងគំនិតខ្ញុំគឺថាការទទួល និងការទទួលស្គាល់វិវរណៈតម្រូវឲ្យមានការខិតខំនៅផ្នែករបស់យើង »។
« នៅក្នុងអាល់ម៉ា ១៧-១៨ខ្ញុំបានអានអំពីអាំម៉ូន កំពុងបម្រើស្ដេចឡាម៉ូណៃដោយពុំគិតអំពីរង្វាន់ ហើយស្ដេចឡាម៉ូណៃបានចាប់ផ្ដើមស្ងើចសរសើរចំពោះភាពស្មោះត្រង់របស់អាំម៉ូន ។ ខ្ញុំបានឃើញថាខ្លួនខ្ញុំងឿងឆ្ងល់ថា ‹ ហេតុអ្វីក៏អ្នកនិពន្ធដាក់បញ្ចូលសេចក្ដីលម្អិតទាំងនេះនៅក្នុងជំពូកទាំងនេះ ? › នៅក្នុងចម្លើយចំពោះសំណួរនេះ ខ្ញុំបានសរសេរគោលការណ៍ដូចខាងក្រោមនៅក្នុងគម្ពីររបស់ខ្ញុំថា ៖នៅពេលយើងបម្រើអ្នកដទៃដោយស្មោះត្រង់ នោះយើងអាចជួយពួកគេត្រៀមខ្លួនដើម្បីទទួលសេចក្ដីពិតនៃដំណឹងល្អ »។
-
-
ថ្លែងអំពីគោលលទ្ធិ និងគោលការណ៍ដោយច្បាស់លាស់ និងសាមញ្ញ
ក្បួនខ្នាត ការបង្រៀន និងការរៀនសូត្រដំណឹងល្អ បង្រៀនថា « ការស្គាល់ [គោលលទ្ធិ និង] គោលការណ៍ទាំងឡាយដែលបង្កប់ន័យ រួមមានទាំងការទទួលស្គាល់សេចក្ដីពិតដែលត្រូវបានបង្ហាញនៅក្នុងដំណើររឿងបទគម្ពីរមួយ ហើយថ្លែងវាដោយច្បាស់លាស់ និងដោយសង្ខេប » (ការបង្រៀន និងការរៀនសូត្រដំណឹងល្អទំព័រ ២៧) ។ ការសរសេរសេចក្ដីថ្លែងការណ៍អំពីគោលលទ្ធិ និងគោលការណ៍ពេញលេញ និងច្បាស់លាស់ ជួយយើងបង្ហាញពីគំនិតរបស់យើងច្បាស់លាស់ ហើយទទួលបានសារលិខិតបទគម្ពីរមួយដែលព្រះអម្ចាស់ប្រាថ្នាចង់ប្រទានឲ្យយើង ។
អែលឌើរ ប៊ី. អេច. រ៉ូប៊ឺត ( ឆ្នាំ ១៨៥៧-១៩៣៣) នៃពួកចិតសិបនាក់បានបង្រៀន ៖
« ដើម្បីបានស្គាល់ សេចក្ដីពិតត្រូវតែថ្លែង ហើយច្បាស់លាស់ជាង និងពេញលេញជាង នោះជាឱកាសកាន់តែល្អប្រសើរដើម្បីមានព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់ដល់ព្រលឹងរបស់មនុស្សថា កិច្ចការនោះគឺជាការពិត » (New Witnesses for Godវ៉ុល ៣ [ឆ្នាំ ១៩០៩] 2:vii, បានដកស្រង់ចេញមកពី ជែមស៍ អ៊ី ហ្វោស្ដ«What I Want My Son to Know before He Leaves on His Mission»Ensignខែ ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ៤១)។
អែលឌើរ រីឆាត ជី ស្កត (ឆ្នាំ ១៩២៨-២០១៥) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានគូសបញ្ជាក់ថា ៖
« វាសក្តិសមនឹងកិច្ចខិតខំដ៏មហិមាដើម្បីរៀបចំសេចក្តីពិតដែលយើងប្រមូលជាសេចក្តីថ្លែងការណ៍សាមញ្ញៗអំពីគោលការណ៍ »(« Acquiring Spiritual Knowledge » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៨៦ )។
នៅពេលអ្នកធ្វើដូចដែលអែលឌើរ ស្កត បានផ្ដល់យោបល់ថា—« រៀបចំសេចក្ដីពិតដែល [អ្នក] ប្រមូលសេចក្ដីថ្លែងការណ៍អំពីគោលការណ៍សាមញ្ញៗ » — នោះអ្នកនឹងរកឃើញថា សេចក្ដីថ្លែងការណ៍អំពីគោលលទ្ធិ និងគោលការណ៍ដ៏ជាជំនួយបំផុត មាននូវចរិតលក្ខណៈមួយចំនួនដូចខាងក្រោម ៖
-
វាគឺជាសេចក្ដីថ្លែងការណ៍ពេញលេញ ។
-
វាសាមញ្ញ ច្បាស់លាស់ ហើយសង្ខេប ។
-
សេចក្ដីពិតដែលពួកគេបង្ហាញ គឺជាគ្រឹះ មិនផ្លាស់ប្ដូរ ហើយគ្មានកំណត់ ។
-
ជាញឹកញាប់វាមានសកម្មភាពដែលទាក់ទងនឹងលទ្ធផលផងដែរ ។
-
វាទាក់ទងនឹងបុគ្គលផ្ទាល់ខ្លួន ។
តើចរិតលក្ខណៈទាំងនេះមួយណា ដែលអ្នកអាចមើលឃើញនៅក្នុងសេចក្ដីថ្លែងការណ៍អំពីគោលលទ្ធិ ឬគោលការណ៍នីមួយៗដូចខាងក្រោម ?
-
កាលណាខ្ញុំកាន់តែព្យាយាមទាក់ទងនឹងព្រះអម្ចាស់ក្នុងការអធិស្ឋានផ្ទាល់ខ្លួន នោះទ្រង់កាន់តែបើកសម្ដែងរឿងដ៏អស្ចារ្យៗចំពោះខ្ញុំ ។
-
នៅពេលខ្ញុំតមអាហារ អធិស្ឋាន ហើយយល់បទគម្ពីរ ខ្ញុំអាចមានកម្លាំងខាងវិញ្ញាណកាន់តែខ្លាំងដើម្បីយកឈ្នះលើការល្បួង ។
-
ព្រះយេស៊ូវបានរងទុក្ខចំពោះអំពើបាបរបស់ខ្ញុំ ។
-
ការទទួល និងការទទួលស្គាល់វិវរណៈតម្រូវឲ្យមានកិច្ចខិតខំនៅផ្នែករបស់ខ្ញុំ ។
-
នៅពេលខ្ញុំបម្រើអ្នកដទៃដោយស្មោះត្រង់ នោះខ្ញុំអាចជួយពួកគេរៀបចំដើម្បីទទួលសេចក្ដីពិតនៃដំណឹងល្អ ។
សូមមើលវីដេអូ« ការស្គាល់គោលលទ្ធិ និងគោលការណ៍ទាំងឡាយ »(៧:០៩) មាននៅក្នុងchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ គ្រូបង្រៀនបីនាក់ពិភាក្សាអំពីកិច្ចខិតខំរបស់ពួកគេដើម្បីស្គាល់គោលលទ្ធិ និងគោលការណ៍ទាំងឡាយនៅក្នុងលូកា ៥:១-១១ការប្រើយោបល់បីយ៉ាងដែលបានចែងនៅខាងលើ ។
សូមកត់ត្រាគំនិតពីរឬបី ដែលលេចធ្លោចំពោះអ្នក ចេញមកពីវីដេអូនោះ នៅពេលអ្នកមើលការពិភាក្សានេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាមួយ ឬកន្លែងផ្សេងទៀត ដែលអ្នកអាចយកវាមកមើល ហើយចែកចាយជាមួយនឹងអ្នកដឹកនាំ ឬក្រុមវគ្គបំពាក់បំប៉នគ្រូបង្រៀន ។
ឥទ្ធិពលនៃការស្គាល់គោលលទ្ធិ និងគោលការណ៍ទាំងឡាយ
សូមមើលវីដេអូ« ការស្គាល់គោលលទ្ធិ និងគោលការណ៍ទាំងឡាយ ៖ ទីបន្ទាល់របស់សិស្ស »(២:៣៩) មាននៅក្នុងchurchofjesuschrist.org។ នៅក្នុងវីដេអូនេះសិស្សថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានជាច្រើន ចែកចាយអំពីឥទ្ធិពលដែលការរៀនស្គាល់គោលលទ្ធិ និងគោលការណ៍ទាំងឡាយមាននៅក្នុងការសិក្សាបទគម្ពីររបស់ពួកគេ ។ នៅពេលអ្នកមើល សូមនឹកគិតអំពីឥទ្ធិពលដែលជំនាញនេះ អាចមាននៅក្នុងការសិក្សាបទគម្ពីរផ្ទាល់ខ្លួនរបស់អ្នក និងនៅក្នុងការបង្រៀន និងការរៀនសូត្រ ដែលនឹងកើតមានឡើងនៅក្នុងថ្នាក់រៀនរបស់អ្នក ។
សេចក្ដីសង្ខេប និងការអនុវត្ត
គោលការណ៍ដើម្បីចងចាំ
-
គោលបំណងសំខាន់នៃបទគម្ពីរ គឺបង្រៀនគោលលទ្ធិ និងគោលការណ៍ទាំងឡាយនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
គោលលទ្ធិមួយគឺជាសេចក្ដីពិតគ្រឹះដ៏មាំមួននៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ
-
គោលការណ៍មួយ គឺជាសេចក្តីពិត ឬ ជាច្បាប់ដ៏ស្ថិតស្ថេរមួយ ដែលបុគ្គលម្នាក់ៗអាចយកទៅដឹកនាំខ្លួនគេនៅក្នុងការធ្វើការសម្រេចចិត្ត ។
-
គោលលទ្ធិ និងគោលការណ៍មួយចំនួន ត្រូវបានថ្លែងយ៉ាងច្បាស់ និងឲ្យឃើញច្បាស់នៅក្នុងអត្ថបទគម្ពីរ ខណៈដែលមួយចំនួនទៀតគឺត្រូវបានបង្កប់ន័យ ។
-
ការស្គាល់គោលលទ្ធិ និងគោលការណ៍ទាំងឡាយដែលបង្កប់ន័យ រួមមានទាំងការថ្លែងពីវាច្បាស់លាស់ និងដោយសង្ខេប ។
-
ការស្គាល់គោលលទ្ធិ និង គោលការណ៍ទាំងឡាយនៅក្នុងព្រះគម្ពីរ ត្រូវមានកិច្ចខិតខំ និង ការអនុវត្តដោយហ្មត់ចត់ ។
« មនុស្សមា្នក់មិនអាចសិក្សាព្រះគម្ពីរដោយស្មោះត្រង់ ដោយគ្មានការរៀនសូត្រពីគោលការណ៍ដំណឹងល្អបានឡើយ ព្រោះព្រះគម្ពីរបានសរសេរឡើងដើម្បីថែរក្សាដល់គោលការណ៍ទាំងឡាយសម្រាប់ជាប្រយោជន៍របស់យើង » (ម៉ារុន ជី រ៉មនី «The Message of the Old Testament » [Church Educational System symposium on the Old Testament ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ១៩៧៩] ទំព័រ ៣ si.churchofjesuschrist.org ) ។
« ហេតុដូច្នោះហើយ តើខ្ញុំត្រូវធ្វើយ៉ាងណា ? »
ដើម្បីបញ្ចប់បទពិសោធន៍ការរៀនសូត្រនេះ ចូរសរសេរនូវរឿងមួយចំនួនដែលអ្នកនឹងធ្វើ ផ្អែកទៅលើគោលការណ៍នានាដែលអ្នកបានរៀននៅថ្ងៃនេះ ។