ការហៅ​ក្នុង​បេសកកម្ម
សារលិខិត​របស់​គណៈប្រធាន​ទីមួយ


« សារលិខិត​របស់​គណៈប្រធាន​ទីមួយ » ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ ២០២៣ )

« សារលិខិត​របស់​គណៈប្រធាន​ទីមួយ » ប្រកាស​ដំណឹងល្អ​របស់​យើង

សារលិខិត​របស់​គណៈប្រធាន​ទីមួយ

ជូន​ចំពោះ​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ទី​ស្រឡាញ់ ៖

យើង​សូម​អបអរ​សាទរ​ដល់​អ្នក​ចំពោះ​ឱកាស​ដ៏​អស្ចារ្យ​ដែល​អ្នកមាន ដើម្បី​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ គ្មាន​ការងារ​ដែល​ទាក់ទាញ ឬ​សំខាន់​ជាង​ការ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែលឡើយ ។

ប្រកាស​ដំណឹងល្អ​របស់​យើង មាន​គោលបំណង​ដើម្បី​ជួយ​អ្នក​ឲ្យ​ធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ ដែល​បានរៀបចំខ្លួន​កាន់តែប្រសើរ និង​មាន​ភាព​ចាស់​ទុំ​ខាង​វិញ្ញាណ​កាន់តែ​ច្រើន ។ សៀវភៅ​នេះ​ក៏​មាន​គោលបំណង​ដើម្បី​ជួយ​អ្នក​ឲ្យក្លាយ​ជា​គ្រូបង្រៀន​កាន់​តែ​មាន​ប្រសិទ្ធភាព​ផង​ដែរ ។ យើង​សូម​លើកទឹកចិត្ត​អ្នក​ឲ្យ​ប្រើប្រាស់​វា​ជាប្រចាំ​នៅ​ក្នុង​ការ​សិក្សា​ផ្ទាល់​ខ្លួន និង​ជា​ដៃ​គូ ។ យើង​ក៏​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ប្រើប្រាស់​វា​នៅក្នុង​ការប្រជុំក្រុម​ប្រឹក្សា​មណ្ឌល និង​សន្និសីទ​តំបន់​ផងដែរ ។ សូម​សិក្សា​បទគម្ពីរ​ដែល​បាន​យោង ហើយ​រៀន​ពីគោលលទ្ធិ និង​គោលការណ៍ទាំងឡាយ ។

យើង​សូម​អញ្ជើញ​អ្នក​ឲ្យមាន​ការ​តាំង​ចិត្ត​ថ្មី​មួយ​ដើម្បី​ជួយព្រះវរបិតា​យើង​ដែល​គង់​នៅស្ថានសួគ៌នៅក្នុង​កិច្ចការ​ដ៏​រុងរឿង​របស់​ទ្រង់ ។ អ្នក​ផ្សព្វផ្សាយ​សាសនា​គ្រប់រូប​មាន​តួនាទី​សំខាន់​មួយ​នៅក្នុង​ការជួយ​ព្រះអម្ចាស់​នៅក្នុង​កិច្ចការ​របស់​ទ្រង់ ដើម្បី « នាំឲ្យមាន​អតមភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។

ព្រះ​អម្ចាស់​នឹង​ប្រទានពរ​ដល់​អ្នក នៅពេល​អ្នក​លះបង់​ខ្លួនឯង​ដោយ​រាបសារដើម្បី​បម្រើ​ទ្រង់ ។ សូម​ឲ្យ​អ្នក​រកឃើញ​អំណរ និង​សុភមង្គលដ៏​ធំ ពេល​អ្នក​ធ្វើការ​នៅក្នុង​ចំណោម​បុត្រាបុត្រី​របស់​ព្រះវរបិតា​សួគ៌ ។

គណៈប្រធាន​ទីមួយ