ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 131


កណ្ឌ​ទី ១៣១

ការ​បង្គាប់​ទាំង​ឡាយ​ដោយ យ៉ូសែប ស៊្មីធ ជា​ព្យាការី ដែល​បាន​ប្រាប់​នៅ​ភូមិ​រេមុស រដ្ឋ​អិលលីណោយ ថ្ងៃ​ទី​១៦ និង​១៧ ខែ​ឧសភា ឆ្នាំ​១៨៤៣ (History of the Church, ៥:៣៩២–៣៩៣)។

១–៤, អាពាហ៍ពិពាហ៍​ខាង​សេឡេស្ទាល គឺជា​ការ​សំខាន់​បំផុត​ចំពោះ​ភាព​លើក​តម្កើង​ឡើង នៅ​ស្ថាន​សួគ៌​ដ៏​ខ្ពស់​បំផុត; ៥–៦, របៀប​ដែល​មនុស្ស​អាច​បាន​ភ្ជាប់​ទុក​ចំពោះ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច នោះ​ត្រូវ​បាន​អធិប្បាយ​ប្រាប់; ៧–៨, គ្រប់​អស់​ទាំង​វិញ្ញាណ​សុទ្ធ​តែ​ជា​ធាតុ។

នៅ​ក្នុង​សិរី​ល្អ​ខាង​សេឡេស្ទាល​នោះ​មាន​ស្ថាន​សួគ៌ ឬ​លំដាប់​បី

ហើយ​ដើម្បី​ឲ្យ​បាន​លំដាប់​ខ្ពស់​បំផុត នោះ​មនុស្ស​ត្រូវ​ចូល​ក្នុង​របៀប​នៃ​បព្វជិតភាព​នេះ [មាន​ន័យ​ដល់​សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់​កល្ប​អស់​កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍]

ហើយ​បើ​សិន​ជា​គេ​ពុំ​ចូល​ទេ នោះ​គេ​ពុំ​អាច​បាន​លំដាប់​នោះ​ឡើយ។

គេ​អាច​ចូល​លំដាប់​ផ្សេង​ទៀត​បាន ប៉ុន្តែ​នោះ​ហើយ​ជាទី​បញ្ចប់​នៃ​នគរ​របស់​គេ គេ​ពុំ​អាច​បាន​ភាព​ចម្រើន​ឡើយ។

(១៧ ឧសភា ១៨៤៣)។ ពាក្យ​ព្យាករណ៍​ដ៏​ពិត​ជាង មាន​ន័យ​ពី​មនុស្ស​ដែល​ដឹង​ថា​ខ្លួន​បាន​ភ្ជាប់​ទុក​ចំពោះ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​វិវរណៈ និង​វិញ្ញាណ​នៃ​ការ​ព្យាករណ៍ តាម​រយៈ​អំណាច​នៃ​បព្វជិតភាព​បរិសុទ្ធ។

គឺ​គ្មាន​ផ្លូវ​ទេ សម្រាប់​ឲ្យ​មនុស្ស​បាន​សង្គ្រោះ ក្នុង​ការ​ល្ងង់ខ្លៅ។

គ្មាន​អ្វី​ដែល​ជា​អរូប​ធាតុ​នោះ​ឡើយ។ គ្រប់​អស់​ទាំង​វិញ្ញាណ​សុទ្ធ​តែ​ជា​ធាតុ ប៉ុន្តែ​វា​ម៉ត់ ឬ​សុទ្ធសាធ​ជាង ហើយ​អាច​សំគាល់​ឃើញ​ដោយ​ភ្នែក​បរិសុទ្ធ​ប៉ុណ្ណោះ

យើង​ពុំ​អាច​មើល​ឃើញ​ទេ ប៉ុន្តែ​កាលណា​រូប​កាយ​យើង​ត្រូវ​បាន​ធ្វើ​ឲ្យ​បរិសុទ្ធ នោះ​យើង​អាច​មើល​ឃើញ​ថា វា​សុទ្ធ​តែ​ជា​ធាតុ​ទាំង​អស់។