ឆ្នាំ​២០២១
អារម្មណ៏ នៃ ភាព​សុខសាន្ត
ខែ កញ្ញា​ឆ្នាំ​២០២១


មិត្ត​ទៅកាន់​មិត្ត

អារម្មណ៏ នៃ ភាព​សុខសាន្ត

ដកស្រង់​មកពី​ការសម្ភាសមួយ​ជាមួយ​លូស៊ី​ស្ទីវ៉ែនសុន​អេវែល ។

boy sitting in garden on bench with teacher

នៅព្រឹកមួយ​កាលខ្ញុំ​អាយុ ១១ ឆ្នាំ ខ្ញុំ​បាន​ភ្ញាក់ពីគេង​ហើយឮ សំឡេង​នៅក្នុង​បន្ទប់​ទទួលភ្ញៀវ ។ គ្មាន​នរណាម្នាក់​មក​ដាស់ខ្ញុំ​ឲ្យ​ទៅ​សាលារៀន​ដូចសព្វដងឡើយ ។ នៅពេល​ខ្ញុំចេញ​ទៅមើលពី​អ្វីដែល​កំពុងកើតឡើង​នោះ​ខ្ញុំបានដឹងថា​ឪពុកខ្ញុំ​បានស្លាប់ បាត់ទៅហើយ ។

ខណៈពេល​ដែល​ក្រុមគ្រួសារ​របស់ខ្ញុំ​និយាយគ្នា​នៅក្នុង​បន្ទប់ទទួលភ្ញៀវ​ខ្ញុំបាន​ចេញទៅ​សួនច្បារ​ ។ សួនច្បារ​របស់យើងធំ​ ហើយខ្ញុំ​បានធ្វើការ​ជាមួយ​ឪពុកខ្ញុំ​ដើម្បីជួយមើល​ថែវា ។ ខ្ញុំ​បានអង្គុយ​នៅលើ​កៅអីក្រោម​ដើមឈើ​ហើយ​យំ ។ ខ្ញុំ​មាន​អារម្មណ៍​ក្រៀមក្រំ និង​ច្របូកច្របល់​ណាស់ ។

បន្ទាប់ពី​ពីរបីនាទីមក​ខ្ញុំបានឃើញ​គ្រូកុមារ​របស់ខ្ញុំ​បើកទ្វារ​​របងចូលមក ។ គាត់​បានចូលមក​ហើយ​អង្គុយ​លើកៅអី​ក្បែរខ្ញុំ​ហើយបាន​និយាយថា « ចូនី ​តើ​ប្អូនចាំ​មេរៀន​ដែលយើងរៀន​កាលពី​ថ្ងៃអាទិត្យមុន​អំពី​ផែនការ​នៃសេចក្តី​សង្គ្រោះ​ដែរ​ឬ​ទេ ? » គ្រូ​របស់ខ្ញុំ​បានពន្យល់​ខ្ញុំម្តងទៀតថា​ព្រលឹង​របស់យើង​ត្រូវបាន​បង្កើតឡើង​ដោយ​មាន​វិញ្ញាណ និង​រូបកាយ ។ គាត់​បាននិយាយថា​ព្រលឹងរបស់​ឪពុកខ្ញុំ​បានទៅដល់​កន្លែងល្អមួយ​ហើយ​នៅថ្ងៃ​ណាមួយ​គាត់នឹង​រស់ឡើងវិញ ។ ថ្ងៃណាមួយ​ខ្ញុំនឹង​ជួបគាត់​ម្តងទៀត ។

ទោះបី​ខ្ញុំនៅតែ​ក្រៀមក្រំ​ក៏ដោយ​ក៏ខ្ញុំមាន​អារម្មណ៍​សុខសាន្ដ​ដែរ ។ ខ្ញុំ​ចាំពីអារម្មណ៏​សុខសាន្តនោះគ្រប់ពេល​ដែលខ្ញុំគិត​អំពីបទ​ពិសោធន៍នោះ ។ គ្រូបង្រៀន​ថ្នាក់កុមារ​របស់ខ្ញុំ​ធ្វើ​ការងារបម្រើ​ដល់ខ្ញុំ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​លួងលោម​ចិត្តខ្ញុំ ។ ការងារបម្រើ​នេះ​បានជួយ​បង្កើត​ទីបន្ទាល់​របស់ខ្ញុំ​អំពីសេចក្ដី​ស្រឡាញ់របស់​ព្រះវរបិតាសួគ៌ និង​ផែនការ​នៃសេចក្ដីសង្គ្រោះ ។

មិនថា​អ្នកកំពុង​ឆ្លងកាត់​អ្វីក៏ដោយ​ព្រះជាម្ចាស់​យកចិត្តទុកដាក់​ចំពោះអ្នក​ជានិច្ច ។ អ្នក​មិនចាំបាច់​ត្រូវ​ធំឡើង​ដើម្បីមាន​អារម្មណ៍ថា​ព្រះវិញ្ញាណ​ថ្លែងទីបន្ទាល់​ថាអ្វីៗ​ទាំងអស់​នឹង​មិន​ថ្វី​នោះ​ទេ ។ អ្នក​អាច​កសាង​ទីបន្ទាល់​អំពីផែនការ​របស់​ព្រះវរបិតាសួគ៌​បានផងដែរ ។ អ្នកអាច​មានអារម្មណ៏​សុខសាន្ដ ។

Friend Magazine, 2021/09-10 Sep/Oct Tier 2

រចនា​រូបភាព​ដោយ អាតធើរ លីន