២០២១
ព្រះយេស៊ូវ​បាន​ជួយ​តាម​របៀប​ជា​ច្រើន
ខែ កញ្ញា​ឆ្នាំ​២០២១


ការជួយ​ដូច​ជា​ព្រះយេស៊ូវ

ព្រះយេស៊ូវ​បាន​ជួយ​តាម​របៀប​ជា​ច្រើន

រូបភាព
Jesus helping a woman

ព្រះយេស៊ូវ​បាន​ចំណាយពេល​ក្នុង​ជីវិត​របស់​ទ្រង់​ដើម្បី​ធ្វើ​ការបម្រើ និង​បង្រៀន​ដល់​អ្នកដទៃ ។ កាល​ពី​ព្រះយេស៊ូវ​នៅ​ក្មេង​ទ្រង់​បាន​ជួយ​ឪពុក​របស់​ទ្រង់​ធ្វើការងារ​ជាងឈើ ។ អព្ភូតហេតុ​ដំបូងមួយ​របស់ទ្រង់​គឺជួយ​ម្តាយ​របស់​ទ្រង់​នៅពេល​ស្រា​បាន​អស់​នៅ​ក្នុង​ពិធី​មង្គលការមួយ ។ នៅពេល​ទ្រង់​បានឃើញ​មនុស្ស​ពិការ​ភ្នែក​ម្នាក់ ទ្រង់​បាន​ជួយ​ព្យាបាល​គាត់ ។ ទ្រង់បាន​ជួយកុមារឲ្យ​មានអារម្មណ៍​នៃ​សេចក្ដីស្រឡាញ់ និង​រាប់អាន ។ យើង​ប្រហែលជា​មិនធ្វើ​អព្ភូតហេតុ​ដូច​ដែលព្រះយេស៊ូ​បានធ្វើទេ​ក៏ប៉ុន្តែ​យើងអាច​ធ្វើតាមគំរូ​របស់ព្រះយេស៊ូវ​ដោយរកវិធី​ជួយតាមវិធី​ដែលល្អបំផុត​ដែលយើង​អាចធ្វើ​ទៅបាន ។

រូបភាព
Elierys decorating cookies

ខ្ញុំ​ចូលចិត្ត​ជួយក្នុង​ផ្ទះបាយ​ដើម្បី​បង្កើត​រូបមន្ត​ម្ហូប ។ ខ្ញុំ ស្រឡាញ់ សត្វ ហើយនោះ ជាមូលហេតុ ដែលខ្ញុំ ចូលចិត្ត ជួយជីតា របស់ខ្ញុំ ឲ្យចំណី​វា ។ នេះគឺ​ជា​របៀប​ដែលខ្ញុំ​ជួយ !

អេលីរី អ័រ អាយុ ៩ ឆ្នាំ ព័រតូរីកូ

រូបភាព
Friend Magazine, 2021/09-10 Sep/Oct Tier 2

រចនា​រូបភាព​ដោយ សាយមិន ឌីវី

បោះពុម្ព