បង្ហាញ និង ប្រាប់
វាពិបាកក្នុងការស្តាប់ និងមានគារវភាពណាស់នៅពេលយើងមានព្រះវិហារនៅផ្ទះក្នុងអំឡុងពេលមានជំងឺរាតត្បាតជាសកលនេះ ។ ខ្ញុំបានព្យាយាមគិតពីរបៀបដែលខ្ញុំអាចជួយធ្វើឲ្យវាមានអារម្មណ៍ពិសេស និងមានគារវភាព ។ ខ្ញុំមានគំនិតមួយ ។ ខ្ញុំបានយកប្រអប់ធំពីរហើយធ្វើវាទៅជាវេទិកាមួយ ។ ខ្ញុំមានអារម្មណ៍រីករាយដែលជួយធ្វើឲ្យព្រះវិហារដែលធ្វើឡើងនៅផ្ទះរបស់យើងមានអារម្មណ៍ពិសេស ។
ព្រែសលី អែហ្វ. មានអាយុ ៩ ឆ្នាំ រស់នៅសាស៊ីនី ប្រទេសអាល្លឺម៉ង់
នៅពេលខ្ញុំឃើញនរណាម្នាក់នៅសាលារៀននៅតែម្នាក់ឯង ឬមិនសូវសប្បាយចិត្តនោះ ខ្ញុំអញ្ជើញពួកគេឲ្យមកលេងជាមួយខ្ញុំ ។
អូធៀលលៀ ជេច. មានអាយុ ៩ ឆ្នាំ រស់នៅ តំបន់ហឺវិដស្តាតដេន ប្រទេសដាណឺម៉ាក
ខ្ញុំមានអំណរគុណសម្រាប់ព្យាការីដែលនៅរស់ ។ ខ្ញុំចូលចិត្តសិក្សាព្រះគម្ពីរជាមួយគ្រួសាររបស់ខ្ញុំរាល់សប្តាហ៍ដោយប្រើសៀវភៅចូរមកតាមខ្ញុំ ។ វាជួយឲ្យខ្ញុំយល់ពីការបង្រៀនរបស់ព្រះយេស៊ូវ ។
ខេននិន អេ. អាយុ ១០ ឆ្នាំ រដ្ឋ អារីហ្សូណា ស.រ.អា.
ខ្ញុំបានអានព្រះគម្ពីរមរមនបន្ទាប់ពីខ្ញុំបានមានបញ្ហា ។ ម៉ាក់របស់ខ្ញុំចូលមកឃើញខ្ញុំអានហើយបានមានប្រសាសន៍ថា វាជាគំនិតល្អដើម្បីជួយឲ្យខ្ញុំស្ងប់អារម្មណ៏ ។ ខ្ញុំបានមានអារម្មណ៍កក់ក្តៅក្នុងចិត្ត ។
អេលលី ខេ អាយុ ៧ ឆ្នាំ រដ្ឋ នូវ ហាំស្វែរ ស.រ.អា.
នៅពេលខ្ញុំឈឺខ្ញុំមានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធនៅពេលដែលឪពុកខ្ញុំបានប្រទានពរបព្វជិតភាពដល់ខ្ញុំ ។ ខ្ញុំមានអំណរគុណចំពោះម៉ាក់ និងប៉ារបស់ខ្ញុំណាស់ ។
អេវឺរេត អូ. មានអាយុ ៦ ឆ្នាំ រស់នៅ រដ្ឋអូហៃអូ ស.រ.អា.
ខ្ញុំមានសត្វត្រកួតមួយក្បាលហើយនៅពេលណាវារត់ទៅឆ្ងាយខ្ញុំអធិស្ឋានទូលទៅព្រះវរបិតាសួគ៌សូមឲ្យវាត្រឡប់មកវិញ ។
អាណា ស៊ី. មានអាយុ ៦ ឆ្នាំ រស់នៅ អ៊ីសពីរីតូសានតូ ប្រទេសប្រេស៊ីល
មិត្តខ្ញុំបានសូមឲ្យខ្ញុំលេងវីដេអូហ្គេមនៅថ្ងៃអាទិត្យ ។ ខ្ញុំពិតជាចង់លេងណាស់ ប៉ុន្តែខ្ញុំបានឆ្លើយថា ទេ ។ ខ្ញុំចង់រក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ។
បេនយ៉ាមីន ស៊ី. អាយុ ៩ ឆ្នាំ រដ្ឋ កាលីហ្វូញ៉ា ស.រ.អា.
« យើងទាំងអស់គ្នាពិតជាត្រូវការគ្នា » ម៉ាឌីសិន ស៊ី. អាយុ ១០ ឆ្នាំ រស់នៅរដ្ឋយូថាហ៍ ស.រ.អា.
អាឡិន អិម អាយុ ១០ ឆ្នាំរស់នៅ រដ្ឋ កាលីហ្វូញ៉ា ស.រ.អា
ដាល្លិន អេក អាយុ ៦ ឆ្នាំរស់នៅទីក្រុង អូកលែន ប្រទេស នូវែលសេឡង់ ។
« ព្រះវិហារបរិសុទ្ធ » វីមបាយ អិមអាយុ៩ឆ្នាំរស់នៅដាអេសសាឡាមប្រទេសតង់ហ្សានី