២០២១
ព្រះវិហារបរិសុទ្ធ​ខឺតឡង់
ខែ កញ្ញា​ឆ្នាំ​២០២១


ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ

ព្រះវិហារបរិសុទ្ធ​ខឺតឡង់

រូបភាព
Joseph Smith seeing image of Kirtland Temple

ព្រះ​បានប្រាប់​យ៉ូសែប​ស្មីធ​ឲ្យសាងសង់​ព្រះវិហារបរិសុទ្ធ ។ ព្រះវិហារ​បរិសុទ្ធ​នឹង​ក្លាយ​ទៅ​ជា​ដំណាក់របស់ព្រះ ។

រូបភាព
children bringing water to workers building the temple

ពួកបរិសុទ្ធបាន​ធ្វើការ​ជាមួយគ្នា​ដើម្បី​សាងសង់​ព្រះវិហារបរិសុទ្ធ​មួយឡើង ។ បុរសៗ​បានសាងសង់​ជញ្ជាំងខ្ពស់ៗ ។ ស្ត្រីៗ​ដេរ​វាំងនន និង​កម្រាល​ព្រំ ។ ក្មេងៗ​បានជួយ​យក​ឧបករណ៍ និងទឹក​ឲ្យ​ដល់​ក្រុម​ការងារ ។

រូបភាព
family singing together

ពួកបរិសុទ្ធ​បានចូល​ទៅខាងក្នុង​នៅពេល​ព្រះវិហារបរិសុទ្ធ​បាន​ធ្វើ​ហើយ​រួចរាល់ ។ ពួកគេ​បានច្រៀង​ចម្រៀងហើយ​ស្រែកថា​« ហូសាណា ! » យ៉ូសែប​បាន​ពោលពាក្យ​អធិស្ឋាន​ដើម្បី​ឧទ្ទិស ( ប្រសិទ្ធពរ )​ព្រះវិហារបរិសុទ្ធ ។

រូបភាព
Jesus appearing to Joseph and Oliver inside temple

មួយ​សប្តាហ៍​ក្រោយមក​ព្រះយេស៊ូវគ្រីស្ទ​បានយាងមក​ជួបយ៉ូសែប​ស្ម៊ីធ និង​អូលីវើរ​ខៅឌឺរី​នៅក្នុង​ព្រះវិហារបរិសុទ្ធ ។ ព្រះយេស៊ូវ​បានមាន​បន្ទូលថា​ទ្រង់​ទទួលយក​ព្រះវិហារបរិសុទ្ធ​ជាព្រះ​ដំណាក់របស់​ព្រះអង្គ ។

រូបភាព
three children holding hands and standing outside temple

សព្វថ្ងៃ​នេះមាន​ព្រះវិហារបរិសុទ្ធ​ជាច្រើន​នៅទូទាំង​ពិភពលោក ! ព្រះវិហារបរិសុទ្ធ​នីមួយៗ គឺជា​ទីកន្លែង​មួយ​ដ៏​បរិសុទ្ធ ។ ថ្ងៃណា​មួយខ្ញុំ​នឹងចូល​ទៅខាងក្នុង​ហើយធ្វើ​កិច្ចសន្យា​ជាមួយព្រះ ។

រចនា​រូបភាព ដោយ អាបរីល ស្តុត

បោះពុម្ព