ឆ្នាំ​២០២១
ការច្រៀង​ចម្រៀង​ថ្វាយ​ព្រះយេស៊ូវ
ខែ កញ្ញា​ឆ្នាំ​២០២១


មកពី​គណៈ​ប្រធាន​ទី​មួយ

ការច្រៀង​ចម្រៀង​ថ្វាយ​ព្រះយេស៊ូវ

ដកស្រង់​ពី « Worship through Music, » Ensign ខែ វិច្ឆិកា. ឆ្នាំ​១៩៩៤ ទំព័រ ៩–១២ ។

three children singing

ការច្រៀង​ទំនុកតម្កើង និង​ចម្រៀង​កុមារ​គឺជា​វិធីមួយ​ដើម្បី​បង្ហាញ​សេចក្តីស្រឡាញ់​របស់យើង​ចំពោះ​ព្រះយេស៊ូវ ។ ទ្រង់​បាន​ធ្វើ​​គំរូ​មួយសម្រាប់​យើង ។ នៅចុងបញ្ចប់​នៃអាហារ​ថ្ងៃចុងក្រោយ​ព្រះយេស៊ូវ និង​សាវក​របស់ទ្រង់​បានច្រៀង​ជាមួយគ្នា ( សូមមើល​ម៉ាថាយ​២៦:៣០ ) ។

ការច្រៀង​ចម្រៀង​អាច ៖

  • បង្ហាញ​សេចក្ដី​ស្រឡាញ់ របស់យើង​ចំពោះ​ព្រះយេស៊ូវ ។

  • អញ្ជើញ​ឲ្យ​មាន ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • រៀបចំខ្លួន​យើង​ដើម្បី​រៀន​ដំណឹង​ល្អ ។

  • ផ្ដល់កម្លាំង ខាង វិញ្ញាណ​ឲ្យ​យើង ។

នៅពេល​អ្នកច្រៀង​សូម​គិតអំពី​ពាក្យ​ពេចន៍​ដែល​កំពុងច្រៀង ។ នៅពេល​អ្នកត្រូវ​បានល្បួង​ឲ្យធ្វើ​ការជ្រើសរើស​មិនត្រឹមត្រូវ​សូមព្យាយាម​គ្រហឹម​បទចម្រៀង​របស់កុមារ ។ នៅពេល​អ្នកច្រៀង​អ្នកនឹង​មានអារម្មណ៍​កាន់តែ​ជិតស្និទ្ធ​ទៅនឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

ក្ដីសុខ​ក្នុង​ទ្រង់

coloring page of Jesus calming the storm

នៅយប់​មួយ នៅពេល​ដែលព្រះយេស៊ូវ និង​ពួកសិស្ស​របស់ទ្រង់​កំពុង​នៅលើ​ទូកនោះ​មានខ្យល់​ព្យុះដ៏​ធំមួយ ។ ពួក​សិស្ស​មាន​ការភ័យខ្លាច ។ ពួកគេ​បាន​ដាស់​ព្រះយេស៊ូវ​ឲ្យ​តើន​ឡើង ហើយ​បាន​សូម​ជំនួយ​ពី​ទ្រង់ ។ « ហើយ [ ព្រះយេស៊ូវ ] កាល​តើន​ឡើង ទ្រង់​កំហែង​ខ្យល់ក៏​បង្គាប់​ទៅ​សមុទ្រ​ថា ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ ។ នោះ​ខ្យល់​ក៏​ស្ងប់ ហើយ​ស្ងាត់​ឈឹង​សូន្យ​ទាំង​អស់​ទៅ » ( សូមមើល ម៉ាកុស ៤:៣៩ ) ។

ចូរ​ផាត់​ពណ៌​លើ​រូបភាព ។ បន្ទាប់មក​សរសេរ​បទចម្រៀង​មួយចំនួន​ដែលអ្នក​ចូលចិត្ត​អំពី​ព្រះយេស៊ូវ ។ នៅពេល​ដែលអ្នក​មានអារម្មណ៍​ឯកា ឬ​ភ័យខ្លាច​សូមច្រៀង​ចម្រៀង​មួយបទ​ដើម្បី​ទទួលអារម្មណ៍​លួងលោម និង​សន្តិភាព ។

Friend Magazine, 2021/09-10 Sep/Oct Tier 2

រចនា​រូបភាព​ដោយ យ៉ារ៉េត ប៊េក ស្ត្រេន