២០២១
ជូន​ចំពោះ​មិត្ត​ទាំងឡាយ
ខែ កញ្ញា​ឆ្នាំ​២០២១


ជូន​ចំពោះ​មិត្ត​ទាំងឡាយ

រូបភាព
letters from children

តើ​អ្នក​ធ្លាប់មាន​អារម្មណ៏​ព្រួយបារម្ភ ឬ​អាក់អន់​ចិត្ត​ក្នុងពេល​មានបញ្ហា ឈឺ ឬ​ក៏ឈ្លោះ​ប្រកែកគ្នា​ដែរឬទេ ? ព្រះយេស៊ូវ​ជ្រាបដឹង​ពីអារម្មណ៍​របស់អ្នក​ហើយ​ទ្រង់​អាច​ជួយ​អ្នក​បាន ! នៅលើ ទំព័រទី ៣ អ្នក​អាច​អាន​អំពី​របៀបដែល​ព្រះយេស៊ូវ​ធ្វើ​ឲ្យ​ខ្យល់ព្យុះ​ស្ងប់ និង​ធ្វើ​សកម្មភាព​ដើម្បី​ជួយ​អ្នក​ឲ្យ​មានអារម្មណ៍​សន្តិភាព ។

នៅលើ​ទំព័រទី ១៣ អ្នក​អាច​រៀន​បទចម្រៀង​ដ៏​ពិរោះ​ដែល​មាន​ចំណងជើង​ថា​« ក្ដីសុខ ក្នុង ទ្រង់ » ។

ដោយ​ក្តី​ស្រឡាញ់

ទស្សនាវដ្តី ប្រិយមិត្ត

បន្ថែម សូម​សរសេរ និង​ប្រាប់​យើង​ពី​របៀបដែល​អ្នក​មាន​អារម្មណ៏​សុខសាន្ត ។

កន្លែង​ដែល​យើង​អាន​ទស្សនាវដ្តី ប្រិយមិត្ត

រូបភាព
two children in bright clothes reading Friend magazine together

មីហ្វ្រែត និង អាល់ហ្វ្រែត ដប់បិលយូ អាយុ ៧ និង ៤ ឆ្នាំ អាន​ទស្សនាវដ្ដី ប្រិយមិត្ត​ជា​ភាសា​អង់គ្លេស​នៅ​កាំម៉ាឡា​ប្រទេស​អ៊ូហ្គង់ដា ។

ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ

រូបភាព
boy holding copies of French Friend in front of temple

ឡូហ្គែន អេ​អាយុ​១០​ឆ្នាំ បាន​ទៅ​លេង​ព្រះវិហារបរិសុទ្ធ​ម៉ុងត្រេអាល់​កេបិច ។

គំនូរ ថ្ម ដំណើររឿង បទគម្ពីរ !

រូបភាព
picture of boat made from sticks

សម្រាប់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​យើងបាន​បង្កើត​ឈុតឆាក​គំនូរ ថ្ម ដំណើររឿង បទគម្ពីរ ។ យើងមាន​ភាពរីករាយ​នៅក្នុង​ការរៀន​រឿងព្រះគម្ពីរ​អំពីបងប្រុស​របស់យ៉ារេឌ ( ខែ វិច្ឆិកា​ឆ្នាំ ២០២០ ) !

ជេម និង​សេវ៉ូរ៉ា ដប់បិលយូ​អាយុ​៦​ឆ្នាំ និង​៥ឆ្នាំ​មកពី​ណាវ៉ារេ ប្រទេស​អេស្ប៉ាញ

បោះពុម្ព