ឆ្នាំ​២០២១
ជួប​ផតទ័រ​មកពី​ប្រទេស​ប្ប៉ូឡូញ
ខែ កញ្ញា​ឆ្នាំ​២០២១


ដៃ​ជំនួយ​នៅ​ជុំ​វិញ​ពិភពលោក

ជួប ជាមួយ ផតទ័រ មកពី​ប្រទេស​ប៉ូឡូញ

ដកស្រង់​មក​ពី​ការសម្ភាស​មួយ​ជាមួយ​អេម៊ី ជេន លីវិត ។

ជួប​កុមារ​ថ្នាក់​អង្គការ​បឋម​សិក្សា​កំពុង​ជួយ​អ្នក​ដទៃ ដូច​ព្រះគ្រីស្ទ​បាន​ធ្វើ ។

two brothers sitting together

រឿង​លម្អិត​អំពី​ផតទ័រ

អាយុ ៖ 10 ឆ្នាំ

មកពី ៖ ស.រ.អា.​ហើយ​កំពុង​រស់នៅ​ប្រទេស​ប៉ូឡូញ

ភាសា ៖ ភាសា​អង់គ្លេស និង កំពុង​រៀន​ភាសា​បារាំង

ក្រុមគ្រួសារ ៖ ប៉ា​ម៉ាក់​បងប្រុស​អេថាន,​មេសិន និង​ប្អូនប្រុស​ខនន័រ​ហើយ​ឆ្កែ​មួយ​ក្បាល​ឈ្មោះ​ជិនជើរ

គោលដៅ និង​ក្តីសុបិន ៖ ក្លាយ​ទៅ​ជា​ពេទ្យសត្វ និង​មើលថែ​សត្វទាំងឡាយ ។

ដៃ​ជំនួយ​របស់​ផតទ័រ

boy taking pictures at cemetery

ផតទ័រ​តែងតែ​រកមើល​ការងារ​តួចតាច​ដែល​គាត់​អាច​ធ្វើ​ដើម្បី​ជួយ​ដល់​អ្នក​ដទៃ ។ នៅ​ផ្ទះ​គាត់​ជួយ​ឪពុកម្តាយ​របស់​គាត់​ធ្វើ​ម្ហូប​សម្រាប់​គ្រួសារ ។ នៅ​សាលារៀន​គាត់​តែងតែ​ខំ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​បាន​ចូល​លេង​ហ្គេម​ជាមួយ​គ្នា ជាពិសេស​ក្មេងៗ​ដែល​ជា​រឿយៗ​ត្រូវបានគេ​មិន​ហៅ​ឲ្យ​លេងជាមួយ ។ គាត់​ជួយថែរក្សា​សម្ភារ​លេង​ពេល​ចេញលេង​ទោះ​បី​គាត់​មិន​បាន​លេងសម្ភារ​នោះ​ក៏​ដោយ ។ គាត់​ក៏​ធ្វើ​អ្វីៗ​ដើម្បី​ជួយ​សត្វ​ផងដែរ ។ គាត់​គឺ​ជា​សមាជិក​នៅ​ក្នុង​ក្លឹប​មួយ​នៅសាលា​ដែលបង្កើត​ប្រដាប់ប្រដាលេង​សម្រាប់​សត្វឆ្កែ​នៅកន្លែង​ចិញ្ចឹមសត្វ ។

ផតទ័រ​បានជួយ​ដោយការ​ចូលរួម​នៅក្នុង​គម្រោង BillionGraves ផងដែរ ។ គាត់ និង​ក្រុមគ្រួសារ​របស់គាត់​បានទៅ​ទីបញ្ចុះសពមួយ​ដើម្បី​ថតរូប​ម៉ុង​បញ្ចុះសព ។ ប្អូនប្រុស​របស់​គាត់​ខនន័រ​បាន​ជួយ​ថតរូប​ផងដែរ ។ បន្ទាប់​មកពួកគេ​បានបញ្ចូល​រូបថត​ទាំងនោះ​ទៅក្នុង​គេហទំព័រ​របស់​គម្រោង ។ រូបថត​ទាំងនេះ​នឹងជួយ​មនុស្សនៅ​ជុំវិញ​ពិភពលោក​ដែលកំពុង​ស្វែងរក​ព័ត៌មានអំពី​បុព្វការីជន​ប៉ូឡូញ​របស់ពួកគេ ។

ចំណង់​ចំណូលចិត្ត​របស់​ផតទ័រ

pictures of Porter’s favorites

ទីកន្លែង ៖ រដ្ធ​វឺជីញៀ ស រ អា និង​ហឿស៊ីផាក​នៅក្នុងរដ្ធ​ផែនសិលវែនញៀរ ស.រ.អា.

ដំណើររឿង​អំពី​ព្រះយេស៊ូវ ៖ នៅពេល​ដែលទ្រង់​ធ្វើឲ្យ​សមុទ្រស្ងប់

ចម្រៀង​កុមារ ៖ « Gethsemane » ( នៅ​ក្នុង​ទស្សនាវដ្តី ​ប្រិយមិត្តលីអាហូណា ខែ មីនា ឆ្នាំ ២០១៨ )

អាហារ ៖ ម៉ាន់ឌូ ( នំប៉ាវ​កូរ៉េ )

ពណ៌ ៖ ពណ៌ស្វាយ

មុខវិជ្ជា​នៅសាលា ៖ អំណាន និង​គណិតវិទ្យា

ផតទ័រ​ជួយថតរូប​នៅក្នុង​ទីបញ្ចុះសព​សម្រាប់គម្រោង​ពង្សប្រវត្តិ​ទូទាំង​ពិភពលោក ។

Friend Magazine, 2021/09-10 Sep/Oct Tier 2

រចនា​រូបភាព​ដោយ ស៊ី. ប៊ី. ខានហ្កា