ឆ្នាំ​២០២១
ព្រះយេស៊ូវគ្រីស្ទ​ដាក់​ឈ្មោះ​សាសនាចក្រ​របស់​ទ្រង់
ខែ កញ្ញា​ឆ្នាំ​២០២១


ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ

ព្រះយេស៊ូវគ្រីស្ទ​ដាក់​ឈ្មោះ​សាសនាចក្រ​របស់​ទ្រង់

image of Jesus

ព្រះអម្ចាស់​បាន​ប្រាប់​យ៉ូសែប ស្ម៊ីធ​ពី​របៀប​ដែល​ត្រូវ​ដាក់​ឈ្មោះ​សាសនាចក្រ ។ ទ្រង់​បាន​មាន​បន្ទូលថា​សាសនាចក្រ​នេះ​នឹង​ត្រូវ​ហៅ​ថា « សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » ។

Joseph Smith reading the scriptures
Church building with Church sign

ពាក្យ ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ផ្នែកដ៏​សំខាន់​បំផុត​នៃ​ឈ្មោះ​របស់​សាសនាចក្រ​នេះ ។ ដោយសារ​សាសនាចក្រ​នេះ​ជា​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ​នោះ​សាសនាចក្រ​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​ព្រះនាម​ទ្រង់ ។

children holding scriptures

ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ មានន័យ​ថា​សមាជិក​នៃសាសនាចក្រ​សព្វថ្ងៃនេះ ។

boy and grandma watching conference together

ពួក​ព្យាការី និង​ពួកសាវក​បាន​បង្រៀនថា​ការប្រើ​ឈ្មោះត្រឹមត្រូវ​នៃ​សាសនាចក្រ​គឺ​មាន​សារៈសំខាន់​ណាស់ ។ វា​ជួយ​ឲ្យ​អ្នកដទៃ​ដឹង​ថា​យើង​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

girl showing friend picture of Jesus at home

នៅ​ពេល​អ្នក​ផ្សេង​ទៀត​សួរ​ខ្ញុំ​ពី​អ្វី​ដែលខ្ញុំ​ជឿ​ខ្ញុំ អាច​និយាយ​ថា « ខ្ញុំជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ » ។

រចនា​រូបភាព ដោយ អាបរីល ស្តុត