យើងទាំងអស់គ្នាស្រឡាញ់ក្រុមគ្រួសារនៅលើផែនដី ។ ប៉ុន្តែជានិច្ចកាលយើងមិនចុះសម្រុងគ្នាទាំងស្រុងនោះទេ ។ វាជារឿងធម្មតាទេ ដែលមានជម្លោះ និងមានអារម្មណ៏ឈឺចាប់នៅពេលខ្លះ ។ ប៉ុន្តែ យើងអាចធ្វើការរួមគ្នាដើម្បីព្យាបាលការឈឺចាប់ទាំងនោះ និងធ្វើឲ្យមានភាពស្និទ្ធស្នាលជាមួយគ្នាឡើង ។
សូមធ្វើជាអ្នកបង្កើតសន្តិភាពនៅក្នុងផ្ទះរបស់បងប្អូន ។ សូមបង្រៀនកូនចៅរបស់អ្នកពីរបៀបដើម្បីដោះស្រាយទំនាស់ មានចិត្តល្អចេះអភ័យទោស និងព្យាយាមធ្វើឲ្យប្រសើរឡើងជារៀងរាល់ថ្ងៃ ។ អ្នកអាចធ្វើឲ្យផ្ទះរបស់អ្នកកាន់តែពេញដោយក្តីស្រឡាញ់ និងសន្តិភាពជាមួយគ្នា ។ អ្នកអាចចាប់ផ្ដើមជាមួយគំនិតមួយចំនួនចេញពីដំណើររឿងនៅលើទំព័រទី ១០ ។
ដោយក្តីស្រឡាញ់
ទស្សនាវដ្តី ប្រិយមិត្ត